ឥណ្ឌា​ផ្តល់​ជំនួយ​ជា​ទឹក​ខ្មៅ​លុប​លាង​មិន​ជ្រះ​ចំនួន ​៤០.០០០ ដប​គិត​ជា​ទឹក​ប្រាក់​ប្រមាណ ៨៨ ម៉ឺន​ដុល្លារ​អាមេរិក ដល់​ គ.ជ.ប សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នីតិ​កាល​ទី៥ នា​ពេល​ខាង​មុខ។ ពិធី​​ចុះ​​ហត្ថលេខា​នឹង​​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។

Headlines:

ទទួលទាន​អាហារ​ក្នុង​ព្រៃ​ព្រឹក្សា​ឯ​ភោជនីយដ្ឋាន​ដូច​ចង្កៀង​គោម

120810_22c
ភោជនីយដ្ឋាន​ចម្លែក រាង​ដូច​គោម​ធ្វើ​ពី​ឫស្សី នៅ​ក្នុង​ព្រៃ​ព្រឹក្សា ក្បែរ​រដ្ឋ​អូកលេន ប្រទេស​នូវែលសេឡង់។

ក្រុង​វែលលីងតុន : នេះ​គឺជា​ការ​ចាប់​ផ្តើម​នូវ​អាជីវកម្ម​លើ​ផ្នែក​សេវាកម្ម​ម្ហូប​អាហារ​ ថ្មី​មួយ​ខណៈ​ពណ៌​លឿង​ត្រូវ​បាន​គេ​យក​មក​ធ្វើ​ជា​និមិត្ត​រូប​ដ៏​ល្អ​ សម្រាប់​មុខ​ជំនួញ​ភោជនីយដ្ឋាន​។ យ៉ាង​ណា​មិញ​ក្រុម​ហ៊ុន​របស់​ប្រទេស​នូវែលសេឡង់​បាន​យក​យីហោ​ Yellow ​មាន​លក្ខណៈ​ស្រដៀង​នឹង​ក្រុម​ហ៊ុន Yellow Pages​ ដែរ។ ការ​ចាប់​ផ្តើម​ថ្មី​នេះ​គឺ​ត្រូវ​គេ​ធ្វើ​នៅ​លើ​ភោជនីយ​ដ្ឋាន​ដោយ​យក​ដើម​ ឈើ​ធំៗ​នៅ​ក្នុង​បរិវេណ​នោះ​មក​កែ​ច្នៃ​ធ្វើ​ជា​កន្លែង​ទទួល​ទាន​ដោយ​មាន​ ការ​រចនា​ពណ៌​លឿង។​

ការ​កសាង​បន្ទប់ ឬ កន្លែង​ទទួល​ទាន​នី​មួយៗ​ត្រូវ​បាន​គេ​ធ្វើ​ឡើង​នៅ​ជាប់​ជា​មួយ​ដើម​ឈើ​ ក្នុង​កម្ពស់​ប្រមាណ​ជិត​ ១០​ ម៉ែត្រ​ពី​ដី។ ភោជនីយ​ដ្ឋាន​ដែល​ស្ថាបនា​ដោយ​ប្រើ​ចម្រៀក​ឈើ​​វែងៗ​មក​ផ្គុំ​គ្នា​ដូច​គោម​ នេះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ឯ​តំបន់​វ៉កវ៉សធ៍​ភាគ​ខាង​ជើង​ ដោយ​ធ្វើ​ដំណើរ​ប្រមាណ​ជា​ ៤៥​នាទី ពី​ទី​ក្រុង​អ័ក​ឡេនដ៍ ប្រទេស​នូវែលសេឡង់។​

ពេល​ឡើង​ទៅ​បន្ទប់​ទទួល​ទាន ភ្ញៀវ​ត្រូវ​ដើរ​ឡើង​តាម​ស្ពាន​ឈើ​ដ៏​វែង​អន្លាយ ខណៈ​ដែល​ពេល​រាត្រី វា​ត្រូវ​បាន​បំភ្លឺ​ដោយ​អំពូល​អគ្គិសនី​ពណ៌​លឿង​ដ៏​ភ្លឺ​ចិញ្ចែង​ចិញ្ចាច មិន​ខុស​ពី​ឈ្មោះ យេឡូ ទ្រីហោស (Yellow Treehouse) របស់​វា​ឡើយ។

លោក ភីតធឺ អេស៊ីង សមាជិក​នៃ​ស្ថាបត្យករ​ផ្នែក​បរិស្ថាន​នៅ​តំបន់​សមុទ្រ​ប៉ាស៊ីហ្វិក​ (PEA) បាន​និយាយ​ថា លោក​មាន​ការ​កោត​សរសើរ​ចំពោះ​គំនិត​ច្នៃ​ប្រឌិត​ធម្មជាតិ​បែប​ថ្មី​នេះ​ ណាស់។

ថ្វី​បើ​បន្ទប់​ទទួល​ទាន​ដែល​មាន​រាង​ដូច​គោម​ឫស្សី​នេះ​មើល​ទៅ​ហាក់​ដូច​ជា​ តូច​បន្តិច​ក្ដី ប៉ុន្តែ​វា​អាច​ទទួល​ភ្ញៀវ​បាន​រហូត​ដល់​ទៅ​៣០​នាក់​ឯណោះ។ អ្វី​ដែល​សំខាន់​គឺ ភ្ញៀវ​ដែល​ធ្វើ​ដំណើរ​ទៅ​ទទួល​ទាន​នៅ​ទីនោះ​ តម្រូវ​ឲ្យ​មាន​មគ្គុទេ្ទសក៍​២​នាក់​ដើរ​តាម ដើម្បី​ចៀសវាង​ការ​ដួល​ជំពប់​ផ្សេងៗ។

លោក ភីតធឺ អេស៊ីង សមាជិក​នៃ​ស្ថាបត្យករ​ផ្នែក​បរិស្ថាន​នៅ​តំបន់​សមុទ្រ​ប៉ាស៊ីហ្វិក​ (PEA) បាន​និយាយ​ថា លោក​មាន​ការ​កោត​សរសើ​រចំពោះ​គំនិត​ច្នៃ​ប្រឌិត​ធម្មជាតិ​បែប​ថ្មី​នេះ​ ណាស់​៕ PR



This content has been locked. You can no longer post any comments.
Show/hide comments
busy