Headlines:

នាយក​រដ្ឋ​មន្រ្តី​ជប៉ុន និង​បក្ស​ប្រឆាំង​ សម្រេច​កិច្ច​ព្រមព្រៀង

120810_17c
នាយក​រដ្ឋ​មន្ត្រី​ជប៉ុន លោក យ៉ូស៊ី​ហ៊ីកុ ណូ​ដា។ Reuters

ក្រុង​តូក្យូៈនាយក​រដ្ឋ​មន្រ្តី​ជប៉ុន​លោក យូស៊ីហ៊ីកូ ណូដាកាល​ពី​ថ្ងៃ​ពុធ​ សម្រេច  បាន​ការ​សម្រប​សម្រួល​រយៈ​ពេល​១១​ម៉ោង​មួយ ជាមួយ​បក្ស​ប្រឆាំង ​ដោយ​ជួយ​សង្គ្រោះ​កិច្ច​ព្រម​ព្រៀង​ដែល​បាន​តស៊ូ​គ្នា​យ៉ាង​តាន​តឹង​ស្តី ​អំពី​ការ​ដំឡើង​ពន្ធ​លក់​ដ៏​ចម្រូង​ចម្រាស​មួយ​ ជា​ថ្នូរ​នឹង​ការ​សន្យា​រៀបចំ​ការ​បោះឆ្នោត​ទូទៅ​មួយ​ «​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​»។

រហូត​មក​ដល់​ពេល​ថ្មី​ៗនេះ ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​ចុង​ក្រោយ​ស្តី​ពី​ផែនការ​ពន្ធ ហាក់​ដូច​ជា​ទម្រង់​ការ​មួយ ​បន្ទាប់​ពី​លោកណូដា ឈាន​ដល់​កិច្ច​ព្រមព្រៀង​មួយ​ជា​មួយ​បក្ស​ប្រឆាំង​ធំ​ពីរ​កាល​ពី​ខែ​ មិថុនា និង​បាន​ធានា​ឲ្យ​មាន​ការ​អនុម័ត​យ៉ាង​រលូន​នៅ​សភា​ជាន់​ទាប។

ប៉ុន្តែ​កម្រិត​ប្រជាប្រិយភាព​កំពុង​ធ្លាក់​ចុះ​របស់​លោក​ណូដា ដែល​មួយ​ផ្នែក​មក​ពី​ការ​ប្រកាន់​យក​បុព្វហេតុ​មិន​មាន​ប្រជាប្រិយ ដូចជា ការ​ដំឡើង​ពន្ធ និង​ការ​ដំណើរ​ការ​ម៉ាស៊ីន​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​ឡើង​វិញ បាន​ធ្វើ​ឲ្យ​បក្ស​ប្រឆាំង​បាន​ចិត្ត ដែល​បាន​ប្តេជ្ញា​ទៅ​កាន់​ការ​បោះឆ្នោត​មុន​កាល​កំណត់​ ដែល​ជា​ថ្នូរ​នឹង​ការ​គាំទ្រ​សេចក្តី​ព្រាង​ច្បាប់​ពន្ធ។

ដោយ​ប្រឈម​នឹង​ការ​គំរាម​កំហែង​នៃ​បណ្តឹង​សម្តែង​ការ​មិន​ទុក​ចិត្ត​ និង​លទ្ធភាព​ជាប់​គាំង​នៅ​សភា​ដែល​នឹង​ប្រទូសរ៉ាយ​ផែន​ការ​ពន្ធ​ចុះ​ ហត្ថលេខា​ដោយ​លោក​នោះ លោក​ណូដា ​បាន​ព្រមព្រៀង​លើ​ការ​សម្រុះ​សម្រួល​មួយ​ជា​មួយ​បក្ស​ប្រឆាំង​ធំ ប្រជាធិបតេយ្យ​សេរី​និយម និង​គណបក្សNew Komeito ​។

ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​កាសែត​ បន្ទាប់​ពី​លោក បាន​ជួប​ជា​មួយ​ក្រុម​មេ​ដឹក​នាំ​របស់​ពួក​គេ លោក​ណូដា បាន​បញ្ជាក់ ថា ពួក​គេ​បាន​យល់​ព្រម​អនុម័ត​ឲ្យ​បាន​ឆាប់​លើ​ពន្ធ​លក់ និង​កំណែ​ទម្រង់​សន្តិសុខ​សង្គម​ និង​ស្វែង​រក​អាណត្តិ​មួយ​ពី​ពល​រដ្ឋ​នៅ​ពេល​ក្រោយ​ឆាប់​ៗ​។

នៅ​ពេល​គេ​សួរ​ថា លោក​បាន​បញ្ជាក់​ពី​ពេល​បោះ​ឆ្នោត​ឬ​យ៉ាង​ណា លោក បាន​ឆ្លើយ​តបថា​៖ «យើង​ពុំ​ទាន់​បាន​ពិភាក្សា​ពី​រឿង​នោះ​ទេ​»៕ NR