Headlines:

ចិន បើក​សវនាការ​ជា​សម្ងាត់​ជំនុំ​ជម្រះ​ ភរិយា​លោក​បូ ស៊ីឡាយ ពី​បទ​ឃាតកម្ម

120810_17b
  • Prev
  • 1 of 2
  • Next

ក្រុង​ហើហ្វើៈ សវនាការ​ជំនុំ​ជម្រះក្តី​ដ៏​រសើប​ខាង​នយោបាយ​បំផុត​របស់​ចិន​ក្នុង​ពេល បី​ទសវត្សរ៍ ត្រូវ​បាន​គេ​ធ្វើ​ដោយ​បិទ​ទ្វារ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ខណៈ​ក្រុម​ប៉ូលិស​បាន​ចាប់​អូស​អ្នក​តវ៉ា​ពីរ​នាក់​ចេញ​ពី​បន្ទប់​តុលាការ មួយ​ជា​ទី​ដែល​ភរិយា​របស់​សមាជិក​ការិយាល័យ​នយោបាយ​ដែល​គេ​ទម្លាក់​ពី​អំណាច​ លោក បូ ស៊ី ឡាយ ត្រូវ​គេ​រំពឹង​ថា​ត្រូវ​គេ​កាត់​ទោស​ភ្លាមៗ​ពី​បទ​ឃាតកម្ម។

អ្នក​គាំទ្រ​លោក​បូ ពីរ​នាក់ ត្រូវ​បាន​គេ​អូស​ចេញ ដោយ​ទាត់​ធាក់ និង​ស្រែក​ឲ្យ​បញ្ចូល​ក្នុង​រថយន្ត​ប៉ូលិស​មួយ​គ្រឿង បន្ទាប់​ពី​ពួក​គេ បាន​បង្ហាញ​មុខ​នៅ​ខាង​ក្រៅ​តុលាការ​ក្នុង​ក្រុង​ហើហ្វី​ភាគ​ខាង​កើត ដោយ​ច្រៀង​ចម្រៀង​ស្នេហា​ជាតិ​ដែល​ជា​ស្ទីល​ដឹក​នាំ​ដ៏​មាន​ប្រជាប្រិយ​របស់​លោក បូ និង​បាន​ថ្កោល​ទោស​ការ​ជំនុំ​ជម្រះ​នេះ​ថា​ជា​ឆាកល្ខោន​។

លោក​ហ៊ូ ជីយេ ជាបុរស វ័យ​កណ្តាល ​ដែល​ពាក់​អាវ​យឺត និង​ពាក់​មួក​ បាន​ប្រាប់​ក្រុម​អ្នក​​យក ព័ត៌មាន​នៅ​ក្រោយ​អគារ​តុលាការ​ថា​៖ «​ខ្ញុំ​គ្មាន​ការ​ជឿជាក់​ទេ​។ ​រឿង​ក្តី​នេះ ត្រូវ​បាន​គេ​សម្រេច​ចិត្ត ជា​មុន​រួច​ទៅ​ហើយ»​។

លោក​ហ៊ូ និង​មិត្តភក្តិ​លោក បន្ទាប់​មក​ត្រូវ​ប៉ូលិស​ឯក​សណ្ឋាន​ស៊ីវិល រុញ​ច្រាន​ឲ្យ​ចូល​ក្នុង​រថយន្ត​មួយ​គ្រឿង​។ ​មិត្តភក្តិ​លោក​ដែល​ក៏​ជា​បុរស​វ័យ​កណ្តាល​ដែរ​ បាន​ខំ​ស្រែក​ថា «​តើ​ហេតុ​អ្វី​បាន​ជា​អ្នក​ចាប់​ខ្ញុំ​?»​។

ការ​កាត់​ក្តី​ភរិយា​របស់​លោក បូ គឺ​លោក​ស្រី គូ​ កាយ​ឡាយ ត្រូវ​បាន​ពល​រដ្ឋ​ចិន​ភាគ​ច្រើន​​យល់​ឃើញ​ ជា​ផ្នែក​មួយ​នៃ​ការ​ជំរុញ​ប្រឆាំង​នឹង​លោក បូ ជា​ជន​ប្រជានិយម​ដ៏​មាន​មហិច្ឆតា​ម្នាក់​ដែល​បាន​ក្លាយ​ជា​សត្រូវ​ដ៏​មាន ឥទ្ធិពល ខណៈ​លោក បាន​ធ្វើ​យុទ្ធនាការ​ដើម្បី​ក្លាយ​ជា​ក្រុម​មេដឹកនាំ​មជ្ឈិម​កំពូល​ជំនាន់​ថ្មី។

លោក ​បូ ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ផ្លូវ​ការ​ថា​ជា​គូ​ប្រជែង​សម្រាប់​ក្រុម​អ្នក មាន​អំណាច​ខាង​ក្នុង​គណៈកម្មាធិការ​អចិន្រៃ្តយ៍​ការិយាល័យ​នយោបាយ​របស់ បក្ស​ ក្នុង​ការ​ផ្ទេរ​ថ្នាក់​ដឹក​នាំ​ម្តង​​ក្នុង​មួយ​ទសវត្សរ៍​ដែល​បច្ចុប្បន្ន​ នេះ កំពុង​តែ​ដំណើរ​ការ​។ ថ្នាក់​ដឹក​នាំ​ថ្មី ត្រូវ​គេ​រំពឹង​ថា នឹង​ត្រូវ​គេ​ប្រកាស​នៅ​ខែ​តុលា​។

លោក​ស្រី គូ និង​សហ​ចុង​ចោទ​របស់​លោក​ស្រី ​ដែល​ជា​ជំនួយ​ការ​គ្រួសារ​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​បទ​បំពុល​ជន​ ជាតិ​អង់គ្លេស​លោក ណេល ហេវូដ កាលពី​ឆ្នាំ​មុន​ក្នុង​ករណី​មួយ​ដែល ធ្វើ​ឲ្យ​កក្រើក​ថ្នាក់​ដឹក​នាំ​កុម្មុយនីស្ត។

មន្រ្តី​ក្រុង​ហើហ្វើ​ម្នាក់ បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា សវនាការ​នេះ ទំនង​ជា​ចប់​នៅ​ម៉ោង​ប្រហែល​១១​ព្រឹក​ នៅ​ពេល​មន្រ្តី​តុលាការ​ម្នាក់ ចេញ​សេចក្តី​ថ្លែង​ការណ៍​ដល់​ក្រុម​អ្នក​កាសែត ​ថ្វី​បើ​ការ​បញ្ចប់​ក្តី​មិន​ច្បាស់​លាស់​៕ NR