ឥណ្ឌា​ផ្តល់​ជំនួយ​ជា​ទឹក​ខ្មៅ​លុប​លាង​មិន​ជ្រះ​ចំនួន ​៤០.០០០ ដប​គិត​ជា​ទឹក​ប្រាក់​ប្រមាណ ៨៣ ម៉ឺន​ដុល្លារ​អាមេរិក ដល់​ គ.ជ.ប សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នីតិ​កាល​ទី៥ នា​ពេល​ខាង​មុខ។ ពិធី​​ចុះ​​ហត្ថលេខា​នឹង​​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។

Headlines:

Mandzukic ស៊ុត​បាល់​បញ្ចូលទី​នា​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង

120814_27b
ខ្សែ​បម្រើអន្តរ​ជាតិ​ក្រូ​អាស៊ី Mario Mandzukic បាន​បង្ហាញ​ភាព​មុត​ស្រួច​សម្រាប់ Bayern Munich។ Reuters

ក្រុងប៊ែរឡាំង: Mario Mandzukic បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​នៅ​ក្នុង​នាទី ទី​៦​ក្នុង​ពេល​ការ​បង្ហាញ​ខ្លួន​ឲ្យ​ Bayern Munich ជា​លើក​ទី​១​ដើម្បី​ជួយ​ឲ្យ​ក្រុម​មួយ​នេះ​ទទួល​ជ័យជម្នះ​ ២-១ លើ​ម្ចាស់​ពាន​រង្វាន់​ពីរ​ក្នុង​ពេល​តែ​មួយ​កាល​ពី​រដូវ​កាល​មុន Borussia Dortmund ក្នុង​ការ​ប្រកួត​ដណ្តើម​ពាន Super Cup របស់​អាល្លឺម៉ង់​កាល​ពី​ថ្ងៃ​អាទិត្យ​។

ខ្សែ​បម្រើ Thomas Mueller បាន​រក​គ្រាប់​បាល់ទី​២​ដើម្បី​បញ្ចប់​ដំណើរ​របស់ Dortmund នៃ​ការ​ទទួល​ជ័យ​ជម្នះ​ចំនួន​៥​លើក​ៗ​គ្នា​លើ​ក្លិប​ដ៏​ធំ​ជាង​គេ​បំផុត​ របស់​អាល្លឺម៉ង់​មួយ​នេះ ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ Robert Lewandowski បាន​វាយ​មួយ​គ្រាប់​វិញ​។

Bayern ដែល​បាន​បញ្ចប់​ក្នុង​នាម​ជា​ក្រុម​ជើង​ឯក​រង​បន្ទាប់​ពី Dortmund ទាំង​នៅ​ក្នុង​ក្រប​ខ័ណ្ឌ Bundesliga និង​ League Cup កាល​ពី​រដូវ​កាល​មុន​នោះ ត្រូវ​ការ​ថិរវេលា​ត្រឹម​តែ​១១​នាទី​ប៉ុណ្ណោះ​ដើម្បី​កំណត់​ជ័យជម្នះ ក្នុង​ការ​ប្រកួត​នេះ ដែល​ត្រូវ​បាន​ប្រកួត​ទៅ​លើ​ទី​លាន Allianz Arena ផ្ទាល់​ខ្លួន​របស់​ពួក​គេ​។

ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ក្រូ​អាស៊ី Mandzukic ដែល​ត្រូវ​បាន​លក់​ចេញ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ដោយ​ក្លិប VfL Wolfsburg នៅ​ក្នុង​រដូវ​កាល​នេះ បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​សម្រាប់​ក្រុម​ម្ចាស់​ផ្ទះ​ពី​ការ​ស៊ុត​ក្នុង ​ចម្ងាយ​១២​ម៉ែត្រ​ក្នុង​នាទី ទី​៦ ក្រោយ​ពី​ខ្សែ​ការ​ពារ​របស់​ក្រុម Dortmund មិន​អាច​ទប់​ស្កាត់​ការ​បញ្ជូន​បាល់​របស់​កីឡាករ Franck Ribery ពី​តំបន់​ខាង​ឆ្វេង​។

រយៈ​ពេល​៥​នាទី​ក្រោយ​មក Mandzukic បាន​បញ្ជូន​បាល់​ឲ្យ Arjen Robben ហើយ​បើ​ទោះ​ការ​ស៊ុត​របស់​ខ្សែ​បម្រើ​ស្លាប​រូប​នេះ បាន​ទាត់​ប៉ះ​នឹង​បង្គោល​ទី​ក៏​ដោយ ប៉ុន្តែ Mueller បាន​បន្ថែម​ដើម្បី​បំប៉ោង​សំណាញ់ទី​។

នា​ពេល​នោះ Bayern បាន​អត្ត​មាន​ខ្សែ​បម្រើ​ដ៏​ឆ្នើម Bastian Schweinsteiger ដោយ​សារ​តែ​បញ្ហា​របួស និង​ខ្សែ​ប្រយុទ្ធ Mario Gomez។

Lewandowski បាន​ធ្វើ​ឲ្យ​បាត់​បង់​ឱកាស​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ​តាម​រយៈ​ការ​ស៊ុត​បាល់​ខុស ​ទី​ពី​ចម្ងាយ​៦​ម៉ែត្រ ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​អន្តរជាតិ​ប៉ូឡូញ​រូប​នេះ បាន​ស្តារ​មុខ​មាត់​វិញ​នៅ​ក្នុង​នាទី ទី​៧៥ តាម​រយៈ​ការ​ស៊ុត​បាល់​ផុត​ដៃ​អ្នក​ចាំទី​ដើម្បី​វាយ​បក​បាន​១​គ្រាប់​វិញ​ តែ​ម្តង​។ Bayern បាន​សង្គ្រោះ​នូវ​ការ​វាយ​សម្រុក​ជា​បន្ត​បន្ទាប់​ដើម្បី​ទទួល​ជ័យ​ជម្នះ​ នេះ​តែ​ម្តង​៕ IS