ឥណ្ឌា​ផ្តល់​ជំនួយ​ជា​ទឹក​ខ្មៅ​លុប​លាង​មិន​ជ្រះ​ចំនួន ​៤០.០០០ ដប​គិត​ជា​ទឹក​ប្រាក់​ប្រមាណ ៨៨ ម៉ឺន​ដុល្លារ​អាមេរិក ដល់​ គ.ជ.ប សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នីតិ​កាល​ទី៥ នា​ពេល​ខាង​មុខ។ ពិធី​​ចុះ​​ហត្ថលេខា​នឹង​​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។

Headlines:

ព័ត៌មានជាតិ

កូដកម្ម​របស់​បុគ្គលិក​ណាហ្គាវើល​រង​ការ​បង្ក្រាប​និង​ឃាត់​ខ្លួន​១៩​នាក់

130619_01

នៅ​ក្នុង​ការ​បង្ក្រាប​មួយ​ដែល​ត្រូវ​បាន​ថ្កោល​ទោស​ដោយ​ក្រុម​សិទ្ធិ​ ការងារ​នគរបាល​និង​កង​សន្តិសុខ ដែល​ប្រដាប់​ដោយ​អាវុធ​បាន​ធ្វើ​ការ​បំបែក​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​ដោយ​ សន្តិវិធី ដែល​ភាគ​ច្រើន​ជា​ស្រ្តី​អង្គុយ​នៅ​លើ​ស្មៅ​នៅ​ខាង​ក្រៅ​កាស៊ីណូ​ណាហ្គាវើល កាល​ពី​ម្សិលមិញ​ហើយ​បាន​ឃាត់​ខ្លួន​ក្រុម​អ្នក​តវ៉ា​និង​មេ​ដឹក​នាំ​សហជីព​ ចំនួន​១៩​នាក់​មួយ​រយៈ​ខ្លី។

នយោបាយ​កម្ពុជា​ហាក់​វិវត្ត​ដល់​ដំណាក់​កាល​ថ្មី

130619_04

ការ​បោះឆ្នោត កាល​ពី​លើក​មុនៗ​មាន​អំពើ​ហិង្សា​ខាង​នយោបាយ​ជា​ច្រើន​។ ប៉ុន្តែ​ឥឡូវ​នេះ ហាក់​បី​ដូច​ជា​មាន​ការ​ផ្លាស់​ប្តូរ​ទៅ​ជា​ការ​វាយ​ប្រហារ​ទៅ​លើ​អត្តចរិត​ របស់​អ្នក​នយោបាយ​វិញ បើ​ទោះ​បី​ជា​ករណី​ខ្លះ​ហាក់​បី​ដូច​ជា​ត្រូវ​បាន​គេ​ប្រឌិត​ឡើង​ក៏​ដោយ។

ចៅក្រម​ច្រាន​ចោល​សំណើ​ដាក់​ឯកសារ​ថ្មី

130619_03

ចៅក្រម​សាលា​ក្តី​ខ្មែរ​ក្រហម បាន​ច្រាន​ចោល​ទាំង​សំណើ​របស់​ព្រះ​រាជ​អាជ្ញា និង​ក្រុម​មេធាវី​ការពារ​ក្តី​ដែល​ស្នើ​សុំ​ឲ្យ​ទទួល​ទូរលេខ​ការ​ទូត​របស់​ អាមេរិក​ជា​ភ័ស្តុតាង​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ខែ​មេសា ដោយ​គេហទំព័រ WikiLeaks។

លោក​ហ៊ុន សែន​សង្ឃឹម​ឈ្នះ​ឆ្នោត​ជា​ថ្មី​ទៀត

130619_07

លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​គូស​បញ្ជាក់​ជា​ថ្មី​ទៀត​កាល​ពី​ម្សិលមិញ​ថា គណបក្ស​ប្រជាជន​នឹង​ឈ្នះ​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​យ៉ាង​ប្រាកដ​ហើយ​នឹង​ គ្រប់​គ្រង​ប្រទេស​សម្រាប់​អាណត្តិ​៥ឆ្នាំ​ជា​បន្ត​ទៀត។

អ្នក​បឹងកក់​រង​ការ​បង្ក្រាប​នៅ​មុខ​វាំង

130619_06a

សកម្មជន​ស្ត្រី​បឹងកក់​ពីរ​នាក់​បាន​សន្លប់​និង​ម្នាក់​ថ្លោះ​ដៃ​នៅ​ក្នុង​ ការ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ នៅ​មុខ​ព្រះ​បរម​រាជវាំង ខណៈ​លើក​គ្នា​មក​ដាក់​ញត្តិ​ទូល​ថ្វាយ​សម្តេច​ម៉ែ សុំ​អន្តរាគមន៍​ដោះ​លែង​អ្នក​ស្រី យ៉ោម បុប្ផា។