Headlines:

ប្រវត្ដិរូបសង្ខេបរបស់បុគ្គលិក

អ្នកស្រី ប៊ាង ពីវ័ន ការីនិពន្ធទស្សនាវដ្តី Lift កាសែតភ្នំពេញប៉ុស្តិ៍

Pivoine-Beang

នាង​ខ្ញុំ​កើត​នៅ​ក្នុងឆ្នាំ​១៩៨០​ ជា​ឆ្នាំ​ស្វា ​ហើយ​ក៏​ជា​ឆ្នាំ​ដែល​របប​ខ្មែរ​ក្រ​ហម​ទើប​តែ​បញ្ចប់។​ នាង​ខ្ញុំ​កើត​ក្នុង​គ្រួ​សារ​មួយ​ដែល​មិន​សូវ​ជា​ធូរ​ធារ​ ​ប៉ុន្តែ​ដោយ​សារទទួល​បាន​នូវ​​ក្តី​ស្រ​ឡាញ់​ និង​ការ​​លើក​​ទឹក​​ចិត្ត​​ពី​សំណាក់ក្រុមគ្រួសាររបស់​ខ្ញុំ ​ទើប​ជំរុញ​ឲ្យ​នាង​ខ្ញុំ​បាន​ទទួល​​បានការ​​អប់រំមួយ​ដូច​ក្មេង​ដទៃ​ ទទួល​បានការងារធ្វើ និង​ទទួល​បាន​អា​ហា​រូបករណ៍​ទៅ​​សិក្សា​នៅ​ក្រៅ​ប្រ​ ទេសតាមក្តីស្រមៃរបស់ខ្ញុំ និង​ជាក្តីស្រមៃរបស់​ប៉ា​ម៉ាក់ខ្ញុំ។

លោក ​ហុង រស្មី ការី​​និ​ពន្ធ​រង​របស់​ទស្សនា​វដ្តី ​Lift

Raksmey-HONG

ខ្ញុំ​បាទ​ឈ្មោះ​ ហុង​ រស្មី​ អាយុ​៣០​ឆ្នាំ បច្ចុប្បន្ន​មាន​តួនាទី​ជា​ការី​និពន្ធ​រង​នៃ​ទស្សនាវដ្ដី​ LIFT របស់​ភ្នំពេញ​ ប៉ុស្ដិ៍​ ដែល​ជា​កាសែត​ឯករាជ្យ​មួយ​ក្នុង​ព្រះ​រាជាណា​ចក្រ​កម្ពុជា​។ ​មុន​ពេល​ដែល​​ខ្ញុំ​បាន​ទទួល​​មុខ​ងារ​ជា​ការី​និពន្ធ​រង​​នេះ ​ខ្ញុំ​​បាន​ចាប់​ផ្ដើមការងារ​​​ដំបូង​ក្នុង​តួនាទី​ជា​អ្នក​បក​ប្រែ​ឲ្យ​ផ្នែក​ជីវិត​កម្សាន្ដ​​នៃ​អង្គភាព​ភ្នំពេញ ប៉ុស្ដិ៍​ ​ផង​ដែរ​​។

មែរ ច័ន្ទ​ប៉ូ​លី​ដេត អ្នក​យក​ព័ត៌​មាន​របស់​ទស្សនា​វដ្តី ​Lift

Mer-Chanpolydet

ខ្ញុំ​បាទ​ឈ្មោះ មែរ ច័ន្ទប៉ូលីដេត កើត​ក្នុង​ឆ្នាំ​១៩៩៣ ហើយ​សព្វ​ថ្ងៃ​នេះខ្ញុំ​កំពុង​តែ​សិក្សា​ថ្នាក់​អាហារូបករណ៍នៅ​ សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍។ កាលដែល​ខ្ញុំជ្រើសរើស​ការ​សិក្សា​ផ្នែក​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍​​មិន​មែន​ជា​រឿង​ចៃដន្យ​នោះ​ទេ ប៉ុន្តែ​វា​ជា​មុខ​វិជ្ជា​មួយ​ដែល​ខ្ញុំ​ប្រាថ្នា​​​តាំង​ពី​នៅ​ក្មេង​ មកម្ល៉េះ។

កញ្ញា គង់ សុវណ្ណ អ្នក​យក​ព័ត៌មាន​របស់​ទស្សនា​វដ្តី Lift

Kong-Sovann

នាង​ខ្ញុំ​ឈ្មោះ ​គង់​ សុវណ្ណ​ ​អា​យុ២០​ឆ្នាំ ​ជា​និសិ្សត​ឆ្នាំ​ទី​២​នៃ​ដេប៉ា​តឺ​ម៉ង់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​។ នាងខ្ញុំ​ធ្លាប់​ធ្វើ​ជា​អ្នក​សរ​សេរ​ព័ត៌​មាន​ឲ្យ DMC​ Post ហើយ​ បច្ចុប្បន្ន​ជា​អ្នក​សរ​សេរ​ព័ត៌​មាន​សម្រាប់ទស្សនាវដ្តី Lift របស់​កា​សែត​ភ្នំ​ពេញ​ ប៉ុស្តិ៍​។ ខ្ញុំ​ចង់​​ធ្វើ​​ជា​​អ្នក​​សារ​​ព័ត៌​មាន​​ដោយ​​​សារ​​តែ​​ខ្ញុំ​​​​​​​​​​ ​យល់​​​​ថា​​ វា​​គឺ​​ជា​​អាជីព​​មួយ​​ដែល​​ធ្វើ​​ឲ្យ​​ខ្ញុំ​​ទទួល​​បាន​​នូវ​​ចំណេះ​ដឹង ​​ថ្មីៗ​​ និង​​មុន​​គេ​​បង្អស់​​ ជា​​ពិសេស​​ខ្ញុំ​​អាច​​ចែក​​រំលែក​​នូវ​​ព័ត៌មាន​​ និង​​ដំណឹងទាំងនោះទៅដល់​​សា​​ធា​រ​​ណជន។​​

កញ្ញា ហេង ហ្គិចលី​ ​អ្នក​យក​ព័ត៌​មាន​របស់​ទស្សនា​វដ្តី​ ​Lift

Heng-Guechly-1

នាង​ខ្ញុំ​ឈ្មោះ​ ហេង​ ហ្គិចលី​ គឺ​ជា​និស្សិត​ឆ្នាំ​ទី​២​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ផ្នែក​ ប្រព័ន្ធផ្សព្វផ្សាយនិង​សារគមនាគមន៍(​DMC) ​និង​វិទ្យាស្ថាន​ភាសា​បរទេស(IFL)​។ ​ក្រៅពីនេះ ​ខ្ញុំ​ក៏​ជាសិស្ស​ដែលកំពុង​សិក្សា​នៅ​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ភាសា​​ អង់គ្លេស​របស់​អូស្រ្តាលី(ACE)​ក្នុង​​កម្រិត​ EAP ផងដែរ។

លោក ស្រេង ភារុណ​ ​អ្នក​យក​ព័ត៌​មាន​របស់​ទស្សនា​វដ្តី​ ​Lift

sreng-phearun

ខ្ញុំ​បាទ​ឈ្មោះ​ ស្រេង​ ភារុណ​ ​កើត​នៅ​ឆ្នាំ​១៩៩០​ នៅទី​ក្រុង​ភ្នំ​ពេញ​។​ ខ្ញុំ​គឺ​ជា​កូន​ប្រុស​ច្បង​នៅ​​ចំណោម​កូន​ប្រុស​ទាំង​ពីរ​នាក់​ក្នុង​ គ្រួសារ​។​ សព្វ​ថ្ងៃ​នេះ​ ខ្ញុំ​គឺ​ជា​និស្សិត​ឆ្នាំ​ទី​២​ នៃ​ដេ​ប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ និង​សារ​គមនាគមន៍​(DMC)​របស់​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP)​។

កញ្ញា ដារ៉េត រ៉ូហ្សាលីន​ ​អ្នក​យក​ព័ត៌​មាន​របស់​ទស្សនា​វដ្តី​ ​Lift

Rosaline

នាង​ខ្ញុំ​ឈ្មោះ ដារ៉េត រ៉ូហ្សាលីន​ អាយុ​១៩ឆ្នាំ​​ ​ជា​កូន​ពៅ​ក្នុង​គ្រួសារ​ដែល​មាន​សមាជិក​៤​នាក់។ ​បច្ចុប្បន្ន​ខ្ញុំ​ជា​និស្សិត​ឆ្នាំ​ទី​២​ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​សារគមនាគមន៍(​DMC)​ និង​ក៏​កំពុង​សិក្សា​នៅ​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ភាសា​​អង់គ្លេស​របស់​ អូស្រ្តាលី (ACE)​ ក្នុង​កម្រិត​ ​11A ។

កញ្ញា​ ​សុង​ ​គីម​សួរ​ ​អ្នក​យក​ព័ត៌​មាន​របស់​ទស្សនា​វដ្តី​ ​Lift ​កា​សែត​ភ្នំពេញ​ ​ប៉ុស្តិ៍

Song-Kimsour

នាងខ្ញុំ​ឈ្មោះ​ សុង​ គីមសួរ អាយុ​២០ឆ្នាំ​ បច្ចុប្បន្ន​ជា​និស្សិត​ឆ្នាំ​ទី​ពីរ​ ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ ​និង​សារ​គមនា​គមន៍​នៃសាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ ចំពោះចំណង់​ចំណូល​ចិត្ត​របស់​ខ្ញុំ​វិញ ​ខ្ញុំ​ចូលចិត្ត​ស្តាប់​វិទ្យុ​អំពី​ព័ត៌មាន​ផ្សេងៗ​ អាន​កាសែត​ និង​ទំនាក់ទំនង​ជាមួយ​មិត្តភក្តិ​ ព្រមទាំង​មនុស្ស​ទូទៅ​នៅក្នុង​សង្គម​។

លោក ចេង​ ​ប៊ុន​ឡុង​ ​អ្នក​យក​ព័ត៌​មាន​របស់​ទស្សនា​វដ្តី​ ​Lift

Cheng-Bunlong-1

ខ្ញុំ​បាទ​ឈ្មោះ​ ចេង​ ប៊ុន​ឡុង ​អាយុ​១៩​ឆ្នាំ​ បច្ចុប្បន្ន​នេះ​ខ្ញុំ​ជា​និស្សិត​ឆ្នាំ​ទី​ពីរ ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​សារគមនាគមន៍​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។  ចំណង់​ចំណូល​ចិត្ត​របស់​ខ្ញុំ​គឺ​ចូល​ចិត្ត​ស្តាប់​វិទ្យុ​ និង​មើល​ទូរទស្សន៍​អំពី​ព័ត៌មាន​ផ្សេង​ៗ​ អាន​កាសែត ដើម្បី​យល់​ដឹង​ពី​ព័ត៌មាន​ថ្មី​ៗ​នៅ​ក្នុង​ប្រទេស ​និង​ជុំវិញពិភព​លោក។

កញ្ញា​ អ៊ូ បាណុង អ្នក​យក​ព័ត៌មាន​របស់​ទស្សនា​វដ្តី Lift

banung

នាង​ខ្ញុំ​ឈ្មោះ​ អ៊ូ​ បាណុង​ អាយុ​២៣​ឆ្នាំ​ ជា​និស្សិត​ឆ្នាំ​ទី​៣​ ឆមាស​ទី​២​នៃ​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​សារគមនាគមន៍​ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ ស្រប​ជា​មួយ​គ្នា​នេះ​ដែរ​ នាង​ខ្ញុំ​ក៏​ជា​អ្នក​សរសេរ​អត្ថបទ​នៃ​ទស្សនាវដ្តី ​LIFT​ របស់​កាសែត​ភ្នំពេញ​ ប៉ុស្តិ៍​ និង​ជា​មន្រ្តី​សម្រប​សម្រួល​នៃ​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​នៅ​ពេល​ដែល ​កម្ពុជា​ទទួល​ជា​ម្ចាស់​ផ្ទះ​ផង​ដែរ​។