
ការតុបតែងខ្លួនបែបនារីសម័យថ្មីជាចំណង់ចំណូលចិត្តរបស់កញ្ញា តឹក សុភាវត្តី ជាបុគ្គលិកបម្រើការងារនៅក្នុងក្រុមហ៊ុន VTRUST Property មុខតំណែងជាតំណាងផ្នែកលក់និងទីផ្សារ។ស្ថិតក្នុងឈុតរ៉ូបពណ៌សខ្លីជាមួយនឹងអាវក្រៅពណ៌ក្រហមស្រស់ កញ្ញាវត្តីបាននិយាយ រៀបរាប់ប្រាប់ពីស្ទីលប្រចាំខ្លួនថា៖ «ម៉ូដសម្លៀកបំពាក់នៅក្នុងការិយាល័យរបស់ខ្ញុំជារ៉ូបខ្លីមានអាវ ធំពីក្រៅជាអាវសាច់ក្រណាត់ឬឈុតកំប្លេ»។
ភ្នំពេញ ប៉ុស្តិ៍



