Headlines:

សិល្បៈ

សារ៉ាយ សក្ខណា កំណត់​ថ្ងៃ​រៀប​ពិធីអាពាហ៍ពិពាហ៍

130619_28b

អ្នក​សិល្បៈ​និង​អ្នក​ផលិតកម្ម​វិធី​ទូរទស្សន៍​បាន​អះអាង​ក្នុង​កម្មវិធី​ថា ​តារាសម្តែង​សារ៉ាយ​សក្ខណា​រក​បាន​ថ្ងៃ​ចូល​រោងការ​ជាមួយ​គូដណ្តឹង​មេធាវី​ នៅ​អាមេរិក​ហើយ គឺ​នៅ​ថ្ងៃ​ទី​១២ ខែ​១២​ឆ្នាំ​២០១៣​។

ព្រាប សុវត្ថិ​ទៅ​អូស្ត្រាលី​ច្រៀង​ឆ្លៀត​ជួយ​សង្គម

130618_20a

ទើប​តែ​មកពី​សម្តែង​ច្រៀង​នៅ​លើ​ទឹកដី​អាមេរិក​រយៈពេល​៣​ខែ​ហើយ​បាន​ កុម៉្មង់​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​មក​ជាមួយ​ផង​មិន​ទាន់​នឹង​បាន​ ប៉ុន្មាន​នោះ នៅ​ពេល​នេះ តារាចម្រៀង​ដែល​គ្រង​តំណែង​កំពូល​ជាង​១០​ឆ្នាំ​លោក ព្រាប សុវត្ថិ នឹង​ត្រូវ​បោះពួយ​ចេញ​ទៅ​ច្រៀង​នៅ​លើ​ទឹកដី​ប្រទេស​អូស្ត្រាលី​ជា​លើក​ទី​៥ នៅ​ក្នុង​ខែ​កក្កដា​ខាង​មុខ​នេះ។

ពេជ្រ សេរីរ័ត្ន​ឆេះដុំ​នឹង​គេ​ថា​កូន​ក្នុង​រូបថត​ជា​កូន​នាង

130618_28b

ខណៈ​មន្ទិល​រឿង​សម្រាល​បាន​កូនប្រុស​គ្មាន​ឪពុក​មិន​ទាន់​លាងជ្រះ​និង​កំពុង ​ស្ថិត​ក្រោម​ការ​តាមដាន​របស់​មហាជន​នោះ អតីតពិធីការិនី​កម្មវិធី​រាត្រី​ពណ៌ស្វាយ​របស់​ស្ថានីយ​ទូរទស្សន៍​បាយ័ន ដែល​បោកខ្ទប់​រឿង​អាស្រូវ​ជីវិត​គ្មាន​ពេល​ល្ហែ នាង ពេជ្រ សេរីរ័ត្ន បែរ​ជា​បង្ក​ឲ្យ​មាន​ការ​សង្ស័យ​កាន់​តែ​ខ្លាំង​ចំពោះ​មហាជន ខណៈ​ស្ងាត់​ៗ​នាង​បែរ​ជា​បង្ហោះ​រូបថត​អង្គុយ​បី​កូន​នៅ​ក្នុង​ហ្វេសប៊ុក​

ប្រកួត​នារី​សុដន់​ស្អាត​ដើម្បី​ផ្សព្វផ្សាយ​ពី​មហារីកដោះ

130618_23a

នារី​ស្អាត​ៗ​ក្នុង​ឈុត​អាវទ្រនាប់ និង​ខោក្នុង​កំប៉ិតឡិត កំពុង​សម្ញែង​ដើមទ្រូង​មូលក្លំ​ស​ដូច​សំឡី​នៅ​លើ​ឆាក​ដែល​មាន​មនុស្សម្នា​ រាប់សិប​នាក់​លើក​ទូរស័ព្ទ និង​កាមេរ៉ា​ថត​ព្រោងព្រាត។

នារី​រដ្ឋ​ខូនិកទីខាត់​គ្រង​តំណែង​បវរកញ្ញា​អាមេរិក​២០១៣

130618_20b

បេក្ខនារី​វ័យ​២៥​ឆ្នាំ​បាន​គ្រង​មកុដ​បវរកញ្ញា​សហរដ្ឋអាមេរិក​ប្រចាំ​ ឆ្នាំ​២០១៣​ក្នុង​ការ​ប្រកួត​នៅ​ក្រុង​ឡាវេហ្គាស​កាល​ពី​រាត្រី​ថ្ងៃ​ អាទិត្យ។

ព័ត៌មាន​ខ្លី​ៗ

130618_20c

ខណៈ​ដែល​នៅ​កូរ៉េ​ខាង​ត្បូង មាន​តារា​ស្រីប្រុស​ជាច្រើន​ដឹក​ដៃ​គ្នា​រៀបការ​ហូរហែ​នោះ ទើប​ចេះ​តែ​មាន​ពាក្យ​ចចាមអារ៉ាម​ចេញ​ពី​បុគ្គលិក​សណ្ឋាគារ​មួយ​ថា តារា​បាល់ទាត់​លំដាប់​អន្តរជាតិ ផាក ជីស៊ុង និង​គូស្នេហ៍​នាង គីម សារ៉ាំង គឺជា​គូ​បន្ទាប់​ដែល​បាន​កក់​កន្លែង​រៀបការ​ភ្ជាប់​និស្ស័យ​តាម​ច្បាប់​នៅ​ ខែ​កញ្ញា​ខាង​មុខ​នេះ។

លន់ ដាណេ បកស្រាយ​រឿង​$​១០​ម៉ឺន

130617_20a

បើ​ទោះ​ជា​ភាព​បរាជ័យ​ស្ទើរ​អស់​ដើម​នៃ​របរ​បើក​ភោជនីយដ្ឋាន​នៅ​ ក្តៅ​ងំ​ៗ​នៅ​ក្នុង​ចិត្ត​ក៏​ដោយ​ក៏​តារាកំប្លែង​រាង​ខ្ពស់​ស្រឡះ​នាង លន់ ដាណេ នៅ​មិន​ជិនណាយ និង ថែម​ប្រកាស​បោះទុន​ជា​ថ្មី​លើ​របរ​ដដែល​ដល់​ទៅ​១០​ម៉ឺន​ដុល្លារ​ដើម្បី​ ដណ្តើម​ភាព​ជោគជ័យ​ឲ្យ​ទាល់​តែ​បាន​។ ប៉ុន្តែ​នាង​ក៏​បាន​ប្រកាស​ដែរ​ថា ដុំប្រាក់​ខ្ទង់​សែន​ដុល្លារ​ដែល​យក​មក​ចំណាយ បើក​ភោជនីយដ្ឋាន​ជាថ្មី​នេះ មិន​មាន​ជំនួយ​របស់​បុរស​ណា​ម្នាក់​ឡើយ​។

ព័ត៌មាន​ខ្លី​ៗ

130617_20c

តារា​ប៉ុស្តិ៍ទូរទស្សន៍​មុខ​ស្រស់​របស់​អាមេរិក នាង​គីម កាដាសៀន ត្រូវ​បាន​គេ​រាយការណ៍​ថា បង្កើត​បាន​កូនស្រី​ម្នាក់​ជាមួយ​តារាចម្រៀង​រ៉េប​ស្បែក​ខ្មៅ កាញ៉េ វេស កាល​ពី​ថ្ងៃ​សៅរ៍។

ខាត់ សុឃីម លាក់បាំង​រឿង​ពពោះ​កូនស្រី​ជាង​ប្រាំ​ខែ

130614_28a

ស្នេហា​ដែល​គេ​ធ្លាប់​តែ​សើចចំអក​ថា​ជា​ស្នេហា​ក្លែងក្លាយ​ដោយសារ​ប្តី​មាន​ វ័យក្មេង​ជាង​ជាច្រើន​ឆ្នាំ​រវាង​តារាចម្រៀង​យេ​ៗ​មេម៉ាយ​កូន​មួយ​នាង ខាត់ សុឃីម និង​លោក អ៊ិន សុផាណូ បាន​រលាយ​បាត់​ក្លិន​មិន​ល្អ​បន្តិច​ម្តង​ៗ​នៅ​ពេល​គេ​សង្កេត​ឃើញ​ថា ស្នេហា​ខុស​វ័យ​មួយ​នោះ​កាន់​តែ​ផ្អែមល្ហែម​ឡើង​ៗ ហើយ​អ្វី​ៗ​ក៏​កាន់​ច្បាស់លាស់​ជាង​មុន​ទៅ​ទៀត​នៅ​ពេល​នេះ ដោយសារ​តែ​តារាចម្រៀង​បែប​កំប្លែង​នាង ខាត់ សុឃីម កំពុង​តែ​ពពោះ​កូនស្រី​៥​ខែ​ទៅ​ហើយ​។

ពាក់មី ឡើង​កាន់​តំណែង​ពាក់​ស័ក្តិ​៤

130613_20a

តារាកំប្លែង​ដែល​កំពុង​ប្រជែង​ភាព​ល្បីល្បាញ​នៅ​ក្នុង​ពិភពសិល្បៈ​លោក ពាក់មី បាន​និង​កំពុង​ទទួល​រង​ការ​វាយប្រហារ​យ៉ាង​ចាស់ដៃ​ពី​មន្ត្រី​ទាហាន​ជើងចាស់ ​មួយ​ចំនួន​និង​ជនស៊ីវិល​ជុំវិញ​ភាព​អសកម្ម​មួយ​ចំនួន​នៅ​ក្នុង​សង្គម​ កម្ពុជា ពាក់ព័ន្ធ​នឹង​ការ​ទទួល​បាន​កិត្តិយស​បុណ្យស័ក្តិ ពាក់ស័ក្តិ​៤​របស់​តារាកំប្លែង​រូប​នេះ ខណៈ​ពេល​ដែល​ទើប​តែ​ចូល​បម្រើ​ការងារ​បាន​តែ​១​ឆ្នាំ​ប៉ុណ្ណោះ​។

ដួង លីនដា បញ្ជាក់​រឿង​សម្រាល​កូនស្រី

130613_21a

ខណៈ​ដែល​រូបសម្រស់​កំពុង​តែ​ត្រូវ​ប៉ាន់​នៅ​ក្នុង​សង្វៀន​សិល្បៈ ស្រាប់​តែ​រូបថត​ទារិកា​ម្នាក់​ត្រូវ​បាន​តារាសម្តែង​និង​តារាម៉ូដែល​នាង ដួង លីនដា បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​របស់​នាង ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​ស្ទើរ​គ្រប់​គ្នា​នឹក​ភ្នក​ថា នោះ​ជា​កូនស្រី​របស់​នាង​ទើប​តែ​នឹង​ប្រសូត។

ព័ត៌មានជីវិតកម្សាន្ត​​ខ្លី​ៗ

130613_20d 

ក្រុងប៉េកាំងៈ តារាស្រី​ចិន​រូប​ស្រស់​ហ្វាន ពីងពីង​ត្រូវ​បាន​ទស្សនាវដ្តី​Forbes​ឲ្យ​ចំណាត់​ថ្នាក់​លេខ​១​ថា​មាន​ ឥទ្ធិពល​ជាង​គេ​ក្នុង​វិស័យ​សិល្បៈ​នៅ​ប្រទេស​ចិន តៃវ៉ាន់ និង​ហុងកុង។

ផលិតកម្ម​រីឡូតម៉្ញូស៊ិក​សម្ពោធ​ផ្លូវការ​

130612_20a

ខណៈ​ពេល​ដែល​ទីផ្សារ​សិល្បៈ​ចម្រៀង​កំពុង​ទទួល​បាន​ប្រជាប្រិយភាព​យ៉ាង​ ខ្លាំង​លើ​ស្រទាប់​មហាជន​ពិសេស​មិត្ត​យុវវ័យ​នោះ នៅ​ពេល​នេះ ផលិតកម្ម​ដ៏​ថ្មី​សន្លាង​មួយ​ដែល​មាន​ឈ្មោះ​ថា រីឡូត​ម៉្ញូស៊ិក​(​Reload Music) ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​វត្តមាន​ដ៏​ភ្ញាក់ផ្អើល​របស់​អតីត​តារាចម្រៀង ​ប្រចាំ​ផលិតកម្ម ស្ប៉ាក លោក សាន​រ័ត្នបញ្ញាស័ក នៅ​ក្នុង​ផលិតកម្ម​នោះ​។

នាយកុយ ទម្លាយ​រឿង​ប៉ះទង្គិច​នឹង​ខេមរៈ សេរីមន្ត

130612_28b

ក្រោយ​ទទួល​រងគ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​សាហាវ​បណ្តាល​ឲ្យ​មនុស្ស​មួយ​ចំនួន​ ស្លាប់​ភ្លាម​នោះ មក​ទល់​នឹង​ពេល​នេះ តារាចម្រៀង ខេមរៈ សេរីមន្ត នាយ កុយ យាយ ណាង និង​ជន​រងគ្រោះ​ដទៃ​ទៀត​នៅ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ សូម្បី​ប្រាក់​មួយ​សេន។

ស្ទូឌីយោ​ថត​ភាពយន្ត​លំដាប់​អន្តរជាតិ​ត្រូវ​បើក​សម្ពោធ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​

130611_20a

ស្ទូឌីយោ​ថត​ភាពយន្ត​វីដេអូ​ខ្នាត​ធំ​លំដាប់​អន្តរជាតិ​របស់​កម្ពុជា​ក៏​ ត្រូវ​បាន​បង្កើត​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ភាពយន្ត​នៅ​កម្ពុជា ហើយ​តាមរយៈ​ស្ទូឌីយោ​មួយ​នេះ​ប្រជាជន​កម្ពុជា​សង្ឃឹម​ថា ភាពយន្ត​កម្ពុជា​នឹង​មាន​ការ​រីកចម្រើន ស្ទុះ​ងើប​ខ្លាំង​ជាង​មុន​ខណៈ​ស្ទូឌីយោ​ដែល​មាន​មូលដ្ឋាន​នៅ​លើ​ទឹកដី​ខេត្ត ​កំពង់ស្ពឺ​មួយ​នេះ អាច​ផលិត​ភាពយន្ត​ខ្នាត​ធំ​លំដាប់​អន្តរជាតិ​បាន

ភ្នំពេញ ប៉ុស្តិ៍ នាំ​អំណោយ​សប្បុរសជន​ជូន បញ្ញាពេជ្រ

130611_23a

បន្ទាប់​ពី​កាសែត​ភ្នំពេញ ប៉ុស្តិ៍ ចុះ​ផ្សាយ​អត្ថបទ​មួយ​ពាក់ព័ន្ធ​នឹង​តារា​ចម្រៀង​ពៅ បញ្ញា​ពេជ្រ ថា ក្រៅ​ពី​ទទួល​រងទុក្ខ​ធំ​លើ​ខ្លួនឯង​ធ្លាក់​ខ្លួន​ពិការ និង​រស់​ជាមួយ​នឹង​ជំងឺ​មិន​អាច​ព្យាបាល​បាន​អស់​រយៈពេល​ជិត​១០​ឆ្នាំ​ក្រោយ ​ពេល​ខ្មាន់កាំភ្លើង​ពិឃាត​បាន​លើក​ដៃ​បាញ់​ប្រហារ​លើ​រូប​នាង​ដោយ​គ្មាន​ ត្រាប្រណី​ធ្វើ​ឲ្យ​ទឹកភ្នែក ពៅ បញ្ញាពេជ្រ​រែក​ទុក្ខ​កាន់​តែ​ធ្ងន់...

យុគ ចិន្តា បំពេញ​ការងារ​ដ៏​ធំ​មួយ​នៅ​បុរី​ញូវយ៉ក

130611_28b

ពិធីការិនី​រៀមច្បង​ដែល​ដុះស្នឹម​កាន់ស្លែ​ពូកែ​វោហារ​នៅក្នុង​ចក្កវាឡ​ សិល្បៈ​អ្នក​នាង យុគ ចិន្តា បាន​ឡើង​យន្តហោះ​ឆ្ពោះ​ទៅ​កាន់​ទឹកដី​សហរដ្ឋ​អាមេរិក កាល​ពី​ដើម​ខែ​មេសា ហើយ​អ្នក​នាង​ទើប​តែ​ត្រឡប់​មក​ដល់​កម្ពុជា​វិញ កាល​ពី​ពាក់​កណ្តាល​ខែ​ឧសភា​កន្លង​ទៅ​នេះ។

នី មុន្នីនាថ និង​ម្តាយ​ជម្រះ​រឿង​ត្រៀម​រៀបការ​នៅ​ចុង​ឆ្នាំ

130610_28a

ទើប​តែ​ពន្លត់​ពាក្យ​ចចាមអារ៉ាម​រឿង​ភ្ជាប់ពាក្យ​ស្ងាត់​ៗ​ជាមួយ​អតីត​ តារាសម្តែង​លោក កែវ កុសល​មិន​ទាន់​បាន​ស្ងប់​រលត់​ស្រួលបួល​ផង ក៏​ស្រាប់​តែ​ផ្ទុះ​ឡើង​សាជាថ្មី​ថា ពេល​នេះ កញ្ញា នី​មុន្នីនាថ កំពុង​ត្រៀម​ចិត្ត ត្រៀម​កាយ​លាភាព​ក្រមុំ​ចូល​រោងការ​ប្រណាំង​មិត្ត​ចិត្ត​មួយ​ថ្លើម​មួយ​នៅ​ ចុង​ឆ្នាំ​២០១៣​នេះ​ដែរ។

ព័ត៌មាន​ខ្លី​ៗ

130610_20c

ក្រុងឡូសអេនជឺលេសៈ តើ​ការ​សម្តែង​នៅ​ឯ​ប្រទេស​អង់គ្លេស​របស់​តារា​កាណាដា​នាង ផាមេឡា អាន់​ដឺសុន ពិតជា​សិចស៊ី​ខ្លាំង​មែន​ឬ?​

ម៉ាក សែនសូនីតា បញ្ជាក់​ជុំវិញ​រឿង​ស្រី​ស្រឡាញ់​ស្រី

130607_28b

ជាមួយ​នឹង​រូប​សម្រស់ស្រស់​ក្មេង តារាសម្តែង​នាង ម៉ាក សែនសូនីតា ហៅ​តូតា ដែល​កន្លង​មក​ធ្លាប់​លេច​ឮ​ថា នាង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នឹង​ឧកញ៉ា​វ័យក្មេង​ម្នាក់ រហូត​គ្រោង​បើក​ហាង​ពេជ្រ​ឱ្យ​នាង​កាន់កាប់​ទៀត​ផង...

កុល ដាវី និង​សុខ រក្សា ឲ្យ​ទៅ​ច្រៀង ដូច​ឲ្យ​ទៅ​រួម​ស្នេហ៍

130607_24

បងប្អូន​ខ្មែរ​នៅ​លើ​ទឹកដី​អាមេរិក​បាន​ទម្លាយ​ឲ្យ​ដឹង​ថា នៅ​ពេល​នេះ គេ​សង្កេត​ឃើញ​ថា តារាសម្តែង កុល ដាវី និង​តារាចម្រៀង​សាន់ដេ សុខ រក្សា កំពុង​រំលេច​ចេញ​នូវ​ចំណង​ស្នេហ៍​កាន់​តែ​ផ្អែមល្ហែម​ដោយ​បើកចំហ​តែ​ម្តង​ ជាមួយ​នឹង​កាយវិការ​ឱបរឹត​ស្អិតល្មួត​។