Headlines:

សិល្បៈ

សូ ដានីតា មិន​អត់​ឱន​ឲ្យ​គូ​ដណ្តឹង​ចាំ​មើល​ឲ្យ​ច្បាស់

130517_28a

បើ​ទោះ​ជា​គូដណ្តឹង​លោក ឆាយ វិបុល ទទួល​ស្គាល់​កំហុស​ខ្លួន​បាន​ប្រព្រឹត្ត និង​ទទូច​សុំ​ជានា​គ្នា​វិញ​និង​ធានា​ដឹក​ដៃ​គ្នា​ឆ្ពោះ​ទៅ​ត្រើយ​សុភមង្គល​ ពិត​យ៉ាង​ណា​ក៏​ដោយ តែ​នាង​សូ ដានីតា នៅ​មិន​ទាន់​រំងាប់​កំហឹង​បន្ទន់​អារម្មណ៍​ព្រម​ជានា​គ្នា​វិញ​នោះ​បាន​ដែរ ដោយ​នាង​លើក​ឡើង​ថា​៖​«ពាក្យ​សុំទោស​ប៉ុណ្ណឹង​មិន​ទាន់​ស្មើ​ភាព​អាម៉ាស់​ ដែល​បង ចោទ​ខ្ញុំ​ស្រី​ក្បត់​ទេ​»។​

កែវ ស្រីល័ក្ខណ៍ តាម​ទាន់​ប្តី​កំពុង​នែបនិត្យ​ស្រី​ថ្មី

130517_21a

កំពុង​តែ​នែបនិត្យ​ស្នេហា​ក្រៅ​ផ្ទះ​យ៉ាង​ផ្អែម​ល្ហែម​ស្រាប់​តែ​អតីត​តារា​ សម្តែង និង​ជា​ពិធីករ លោក លាន អាហ្វ្រីល​គីនីន ភ្ញាក់​ក្រញាង​ខ្លួន​នៅ​ពេល​ដែល​អតីត​តារា​ចម្រៀង​នាង កែវ ស្រីល័ក្ខណ៍ ជា​ភរិយា​បាន​នាំ​កូន​ប្រុស​តាម​ទាន់ និង​ស្រែក​ជេរ​ឈ្លោះ​ប្រកែក​គ្នា​យ៉ាង​ក្តៅ​គគុក​តែ​ម្តង​ផ្អើល​អស់​អ្នក​ រស់​នៅ​ម្តុំ​បឹង​សាឡាង។

ក្រោយ​ផ្ទុះ​ជម្លោះ​នៅ M ពេជ្រ សូលិកា និង នីកូ មក​ជ្រក​នៅ​ថោន

130516_20b

ក្រោយ​ជម្លោះ​ដ៏​ខ្លាំង​ក្លា​មួយ​នៅ​ក្នុង​ដំបូល​ផលិតកម្ម អឹម (M Production) តារា​ចម្រៀង​ដ៏​ស្រស់​ស្អាត ពេជ្រ សូលិកា ដែល​បាន​ចាក​ចេញ​ពី​ទ្រនំ M នា​អំឡុង​ពាក់​កណ្តាល​ឆ្នាំ​២០១២ នោះ​បាន​ស្វែង​រក​ទ្រនំ​សម្រាប់​រូប​នាង​បាន​ហើយ​គឺ​នៅ​ផលិតកម្ម​ថោន (Town Production) កាល​ពី​ពេល​ថ្មី​នេះ ហើយ​នាង​ក៏​កំពុង​ថត​បទ​ចម្រៀង​ផង​ដែរ ប៉ុន្តែ​យ៉ាង​ណា​តារា​រូប​នេះ​នៅ​មិន​ទាន់​បាន​បញ្ចេញ​មុខ​បញ្ជាក់​នៅ​ឡើយ ទំនង​ទង្វើ​នេះ​នាង​មាន​ចេតនា​ចង់​ឲ្យ​ទស្សនិកជន​មាន​ការ​ភ្ញាក់​ផ្អើល។

ខាត់ សុឃីម ធ្វើ​ឲ្យ​គេ​ផ្អាក​ពិធីការិនី​ម្នាក់

130516_20a

តារា​ចម្រៀង​យ៉េៗ​ដែល​អាច​ច្រៀង​បាន​ទាំង​សម័យ និង​ប្រពៃណី​នាង ខាត់ សុឃីម ត្រូវ​បាន​គេ​ដឹង​ថា នាង​បាន​ធ្វើ​ឲ្យ​ពិធីការិនី​ម្នាក់​ត្រូវ​បាន​គេ​ផ្អាក​ពី​ការងារ​ជា​ បណ្តោះ​អាសន្ន​នៅ​ក្នុង​នាម​ជា​ពិធីការិនី​ម្នាក់​សម្រាប់​ការ​ប្រគំតន្ត្រី ​បើក​ឲ្យ​ដំណើរ​ការ​ផ្សារ​ស្ទឹង​មាន​ជ័យ​ថ្មី​ដែល​មាន​អាសយដ្ឋាន​នៅ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុន្នីរ៉េត​នៅ​ចំណុច​ប្រសព្វ​ផ្លូវ​បំបែក​វ៉េង​ស្រេង ត្រង់​ច្រមុះ​ជ្រូក​ស្ទឹង​មាន​ជ័យ។

ប៊ុន ផៃលីន បុរស​នៅ​បារាំង​សុំ​ធានា​យក​ទៅ​ដើរ​កម្សាន្ត

130515_28b

តារា​ចម្រៀង​យេៗ​សិច​ស៊ី លក់​សំឡេង​ក្នុង​ក្លិប​រាត្រី ល្បី​មាន​មន្ត​ស្នេហ៍​ទាក់​កន្លង់​ឯ​នាយ​សមុទ្រ​ហើរ​តាម​មក​ដល់​កាំ​ជណ្តើរ​ ផ្ទះ​ក្រោយ​ពេល​សម្តែង​នៅ​ប្រទេស​អូស្រ្តាលី នាង ប៊ុន ផៃលីន បាន​អះអាង​ថា នៅ​ថ្ងៃ​ទី១៥ ខែ​ឧសភា​នេះ​នាង​នឹង​ឡើង​យន្ត​ហោះ​ទៅ​ច្រៀង​នៅ​ប្រទេស​បារាំង រយៈ​ពេល​បួន​សប្តាហ៍​ហើយ​នៅ​បារាំង​នោះ​មាន​អ្នក​ចាំ​ជូន​នាង​ដើរ​លេង​ច្រើន ​នាក់​ណាស់​។ ប៉ុន្តែ​នាង​បែរ​ជា​បដិសេធ​មិន​ទទួល​សំណើ​ស្នេហ៍​ពី​បុរសៗ​នៅ​បារាំង​ណា​មួយ ​ឡើយ​ខណៈ​ដែល​នាង​អះអាង​ថា បេះដូង​នាង​មាន​ម្ចាស់​ហើយ ហើយ​មិន​បើក​បេះដូង​ទទួល​ស្នេហ៍​ពី​បុរស​នៅ​បារាំង​ម្នាក់​ទៀត​បាន​ឡើយ​។

ថៃ នារីសុជាតា ត្រូវ​ស្រី​ម្នាក់​បង្កាច់​កេរ្តិ៍​ឈ្មោះ

130515_20a

ហ្វ្រេស៊ី​ហ្គើល​ចំណាត់​ថ្នាក់​លេខ​ពីរ​ក្នុង​ឆ្នាំ​២០១០ ដែល​ចេញ​មុខ​ក្នុង​សិល្បៈ​បាន​តែ​មួយ​ប្រាវ ហើយ​ក៏​សម្រេច​ចិត្ត​រៀប​មង្គលការ​ទាំង​វ័យ​ក្មេង​រស់​នៅ​យ៉ាង​សុខដុម​ក្នុង ​ទ្រនំ​ស្នេហ៍​មិន​សូវ​ខ្វល់​ពី​ការងារ​សិល្បៈ នាង ថៃ នារីសុជាតា នៅ​ពេល​នេះ​កំពុង​កើត​ទុក្ខ​ខ្វល់​ខ្វាយ​មិន​សប្បាយ​ចិត្ត​ដោយ​សារ​តែ​មាន​ នារី​ម្នាក់​ដែល​នាង​អះ​អាង​ថា​ជា​មិត្តភក្តិ​បាន​យក​រូបថត​របស់​នាង​ទៅ​ បង្កើត​ជា​គណនី​ហ្វេសប៊ុក ហើយ​បាន​ដើរ​បោក​បញ្ឆោត​លុយ​កាក់ ទូរស័ព្ទ និង​ទ្រព្យ​សម្បត្តិ​មួយ​ចំនួន​ទៀត​ពី​អ្នក​ដទៃ។

ឈឹម តារាវត្តី អួត​រឿង​ការងារ​តែ​ខ្លាច​រឿង​ស្នេហា​ឈឺចាប់

130514_28b

ក្រៅ​ពី​ស្ងាត់ៗ​ទទួល​បាន​តំណែង​ជា​ពិធីការិនី ដោយ​គ្មាន​គ្រោង​ទុក​នោះ តារា​សម្តែង​ដែល​ធ្លាប់​មាន​ឈ្មោះ​បោះ​សំឡេង​ក្នុង​វិស័យ​សិល្បៈ​ក្នុង​ការ​ ថត​ស្ប៉ត​ពាណិជ្ជកម្ម Beeline កញ្ញា ឈឹម តារាវត្តី បាន​អួត​ប្រាប់​ថា មួយ​រយៈ​ពេល​ក្រោយ​នេះ​សន្ទុះ​កេរ្តិ៍​ឈ្មោះ និង​ភាព​ជោគជ័យ​របស់​នាង​ស្ទុះ​ឡើង​ជា​លំដាប់​ស្ទើរ​តែ​មិន​នឹក​ស្មាន​ដល់​។ ក្នុង​អារម្មណ៍​ពោរ​ពេញ​ដោយ​មោទនភាព​នោះ កញ្ញា ឈឹម តារាវត្តី បាន​បញ្ជាក់​ថា៖​«​បើ​ធ្វើ​ការ​ប្រៀប​ធៀប​នឹង​ឆ្នាំ​មុនៗ​ខុស​គ្នា​ស្រឡះ​ ឆ្នាំ​ថ្មី​នេះ​ការងារ​ហូរ​ចូល​ឈឹបៗ​តែ​ម្តង​»។

ពាក់​មី រត់​ទៅ​បួស​ជា​តាបស​ចោល​នាង​ខ្ញុង​នៅ​ក្នុង​រឿង «​ភូមិ​ស័ក្តិ​សិទ្ធិ»

130514_20a

តារា​កំប្លែង​ជើង​ថ្មី​តែ​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​នាយ ពាក់​មី ដែល​ធ្លាប់​តែ​ផ្តល់​ភាព​សប្បាយ​រីករាយ​ដល់​ប្រិយ​មិត្ត​ទស្សនិកជន​គ្រប់​ វណ្ណៈ នោះ នៅ​ពេល​នេះ នាយ​បាន​ដាច់​ចិត្ត​ទៅ​សាង​ផ្នួស​ជា​តា​ឥសី លើក​ដៃ​លា​តារា​កំប្លែង​នាង ខ្ញុង ហើយ ដើម្បី​យក​ឱកាស​ដ៏​មាន​តម្លៃ​នៃ​ការ​សាង​ផ្នួស​នៅ​ក្នុង​រឿង​ភាគ​ខ្នាត​ធំ​ របស់​ផលិតកម្ម RGB ក្រោម​ចំណង​ជើង​ថា «​ភូមិ​ស័ក្តិ​សិទ្ធិ​» នោះ​ធ្វើ​ការ​អប់រំ​ដល់​ប្រជា​ពលរដ្ឋ​អំពី​ជំងឺ​របេង​។

ព័ត៌មាន​ជីវិត​កម្សាន្ត​ខ្លីៗ

130514_20d

ខ្សែ​ភាពយន្ត​រឿង​«Iron Man 3»​ដែល​មាន​លោក​តូនី ស្តាក​សម្តែង​ជា​តួ​ឯក​បុរស​ខ្លួន​ពាស​ដែក​នោះ​បាន​វ៉ា​ដាច់​គេ​នៅ​លើ​តារាង ​ខ្សែ​ភាពយន្ត​ល្បី​សម្រាប់​ការ​ចាក់​បញ្ចាំង​លើក​ដំបូង​នៅ​ចុង​សប្តាហ៍​ នេះ។រឿង «Iron Man 3» បាន​នាំ​មុខ​រឿង «The Great Gatsby» ខណៈ​ពេល​គេ​បាន​ចាក់​បញ្ចាំង​វា​នៅ​ឯ​មហោស្រព​ភាពយន្ត​លើក​ដំបូង​នៅ​សហរដ្ឋ​ អាមេរិក​និង​កាណាដា។

ឈិន សុធារី ស្រែក​រក​យុត្តិធម៌​ចំពោះ​ការ​ចោទ​ប្រកាន់

130513_28b

តារា​ចម្រៀង​តូច​ច្រឡឹង​នាង ឈិន សុធារី បាន​ជួប​នូវ​ជម្លោះ​ប្រទូស​រាយ​គ្នា​ដ៏​ភ្ញាក់​ផ្អើល​និង​គួរ​ឲ្យ​ភ័យ​ខ្លាច ​មួយ​កាល​ពី​រាត្រី​ថ្ងៃ​ទី៩ ឧសភា ដោយ​ភាគី​ម្ខាង​បាន​ចោទ ឈិន សុធារី ថា មាន​ការ​ប្រើ​កាំភ្លើង​គំរាម​ពួក​គេ​ទៀត​ផង ប៉ុន្តែ​ឈិន សុធារី បាន​ចាត់​ទុក​ថា​នោះ​ជា​រឿង​អយុត្តិធម៌​សម្រាប់​រូប​នាង តែ​នាង​បាន​បញ្ជាក់​ថា នាង​សុខ​ចិត្ត​បញ្ចប់​រឿង​នោះ​ដោយ​គ្មាន​ការ​ប្តឹង​ប្តល់ ដោយ​នាង​បាន​ចាត់​ទុក​ថា​ជា​រឿង​ស៊យ​សម្រាប់​រូប​នាង​ទៅ​ចុះ​។

ពេជ្រ អាវីហ្សា ធ្វើ​ខួប​កំណើត

130513_21c

តារា​សម្តែង​កូន​កាត់​នាង ពេជ្រ អាវីហ្សា បាន​រៀបចំ​កម្មវិធី​ខួប​កំណើត​របស់​ខ្លួន​យ៉ាង​សាមញ្ញ​កាល​ពី​ថ្ងៃ​សៅរ៍ ដោយ​នាង​បាន​អញ្ជើញ​ភ្ញៀវ​ដែល​ជា​មិត្តភក្តិ​ជិត​ដិត​តែ​ប៉ុន្មាន​នាក់​ ប៉ុណ្ណោះ​មក​ចូល​រួម និង​ញ៉ាំ​អាហារ​រួម​គ្នា។ក្រៅ​ពី​នោះ គេ​ក៏​សង្កេត​ឃើញ​វត្តមាន​សិល្បករ​មួយ​ចំនួន​ផង​ដែរ​ហើយ​ក្នុង​នោះ​គេ​ សង្កេត​ឃើញ​តារា​ចម្រៀង ស៊ឹម ថៃណា បាន​លេង​ស្ទីល​ចំហ​រង្វះ​ដើម​ទ្រូង​យ៉ាង​សិច​ស៊ី​គួរ​ឲ្យ​ព្រឺ​ព្រួច​ទៀត​ផង ​។

More Articles...