មជ្ឈមណ្ឌល សាលា​បាត់​ទាត់​ជាតិ​ទីមួយ ស្ថិត​នៅ​ស្រុក​បាទី ខេត្ត​តាកែវ ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ក្នុង​ការ​លើក​កម្ពស់​វិស័យ​បាត់​ទាត់​កម្ពុជា បែប​វិទ្យា​សាស្ត្រ និង​បណ្តុះ​បណ្តាល​សមត្ថភាព​យុវជន​ដែល​ស្នេហា​កីឡា​បាល់​ទាត់។

Headlines:

រិះគន់ស្ថាបនា

បន្លែ​ស្រស់​ស្អាត​ខ្លះ​អាច​ជា​ផ្លែ​ល្វា​ដែល​ល្អ​តែ​សម្បក​ក្រៅ

130612_08b

នៅ​តាម​ទីផ្សារ​នានា យើង​សង្កេត​ឃើញ​ថា មាន​បន្លែ​ស្រស់ៗ​គ្មាន​ស្នាម​ដង្កូវ​ចោះ​អី​បន្ដិច​ដែល​គួរ​ឲ្យ​ចង់​ញ៉ាំ​។ តើ​អ្នក​ធ្លាប់​គិត​ទេ​ថា បន្លែ​ស្រស់ៗ​ទាំង​នោះ​ផ្ទុក​នូវ​សារធាតុ​អ្វី​ខ្លះ? តើ​អ្នក​ទទួល​ទាន​បាន​គិត​ច្បាស់​អំពី​បញ្ហា​ប្រឈម​ដែល​កើត​ឡើង​ពី​សារធាតុ​ គីមី​ក្នុង​បន្លែ​ទាំង​នោះ​ដែរ​ឬ​ទេ?

មេឃ​រក​កល់​ភ្លៀង បន្ថយ​ល្បឿន​បង្កើន​ស្មារតី​ប្រុង​ប្រយ័ត្ន ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍

130605_06a

ស្រប​ពេល​ដែល​ពពក​ខ្មៅ​មីរ ដេរ​ដាស​ខ្យល់​ត្រជាក់​បក់​បំប៉ើង​ស្លឹក​ឈើ​ដាច់​ធ្លាក់​លើ​ដី ហើយ​តំណក់​ទឹក​តូច​ខ្ទាត​ធ្លាក់​មក​មួយ​តក់​ម្ដងៗ​ដែល​នេះ​ជា​សញ្ញា​បញ្ជាក់ ​ថា មេឃ​រក​កល់​ភ្លៀង។ អ្នក​បើក​បរ​យាន​យន្ត​លើ​ដង​ផ្លូវ​គ្រប់​ប្រភេទ ជា​ពិសេស អ្នក​ជិះ​កង់​អ្នក​បើក​បរ ម៉ូតូ​ជា​ច្រើន​នៅ​គ្រប់​ច្រក​ល្ហក និង​បណ្តោយ​មហាវិថី​នានា ផ្តើម​បន្ថែម​ល្បឿន​ដើម្បី​គេច​ពី​តំណក់​ទឹក​ភ្លៀង និង​ឲ្យ​ឆាប់​ទៅ​ដល់​គោល​ដៅ​រៀងៗ​ខ្លួន។

បញ្ហា​ក្លិន​ស្អុយ​ចេញ​ពី​ប្រឡាយ​លូ និង​ការ​រស់​នៅ​ក្បែរ​របស់​ប្រជា​ពលរដ្ឋ

130605_08

អ្នក​ធ្វើ​ដំណើរ​មួយ​ចំនួន គ្រាន់​តែ​ជិះ​កាត់​ផ្លូវ​លូ​ទឹក​ស្អុយ​តែង​តែ​ត្អូញ​ត្អែរ​ថា មាន​ក្លិន​ស្អុយ​ដែល​ភាយ​ចេញ​ពី​ទឹក​លូ​ទាំងអស់​នោះ​។ ចុះ​យើង​ធ្លាប់​គិត​ទេ​ថា ទម្រាំ​តែ​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​តាម​ផ្លូវ​លូ​ទឹក​ស្អុយ​ទៀត​នោះ តើ​ពួក​គេ​គិត​បែប​ណា?

តើ​ហេតុ​អ្វី​បាន​ជា​អ្នក​ខ្លះ​ចូល​ចិត្ដ​ប្រកប​របរ​តាម​គេ​ម៉្លេះ?

130508_05a

ការ​ប្រកប​អាជីវកម្ម​ដោយ​អនុវត្ដ​តាម​អ្នក​ដទៃ (ធ្វើ​តាម​គ្នា) វា​សឹង​តែ​ក្លាយ​ជា​ទម្លាប់​ទៅ​ហើយ។ សម្រាប់​មនុស្ស​មួយ​ចំនួន​ដែល​ប្រកប​របរ​តាម​គ្នា​នេះ​ពេល​ខ្លះ​ត្រូវ​បាន​ គេ​យក​ធ្វើ​ជា​ទ្រឹស្តី​អាជីវកម្ម មុន​សម្រេច​ចិត្ត​បើក​មុខ​ជំនួញ​អ្វី​មួយ។

សូម​​​អ្នក​រើស​អេតចាយ​ដែល​កកាយ​សំរាម​​គិត​​​ដល់​បរិស្ថាន​ផង

130501_08a

ជា​ទូទៅ យើង​សង្កេត​ឃើញ​ថា នៅ​តាម​ផ្ទះ​នីមួយៗ គេ​តែង​តែ​ប្រមូល​កាក​សំណល់​ផ្ទះ​បាយ​និង​សំរាម​ទៅ​ដាក់​ចោល​នៅ​មុខ​ផ្ទះ​ រង់​ចាំ​រថយន្ត​មក​ប្រមូល។

ផ្ទះ​សំណាក់​ក្បែរ​របង​សាលា​បង្កើន​ក្ដី​បារម្ភ​ដល់​ឪពុក​ម្ដាយ

130424_08

យើង​ធ្លាប់​តែ​ឮ​គេ​ថា ផ្ទះ​សំណាក់​ជា​ទី​កន្លែង​ប្រព្រឹត្ដ​ផ្ដេស​ផ្ដាស ប្រាស​ចាក​ប្រពៃណី​របស់​សិស្ស-និស្សិត​ឬ​គូ​សង្សារ​។ ជាក់​ស្ដែង វីដេអូ និង​រូបភាព​អាស​អាភាស​របស់​សិស្ស-និស្សិត​ជា​ច្រើន​ត្រូវ​បាន​ថត​នៅ​ក្នុង​ ផ្ទះ​សំណាក់​ដែល​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​។

ជិះ​ម៉ូតូ​ឌុប​នារី​ហៅ​ម៉ូយ​នា​ពេល​រាត្រី

130424_08a

តើ​អ្នក​ធ្លាប់​ជិះ​ម៉ូតូ លើ​ដង​វិថី​នៅ​តំបន់​ជិត​ផ្សារ​ទំនើប​សូរិយា​ទិស​ខាង​ត្បូង​នា​ពេល​រាត្រី ដែរ​ឬ​ទេ​? តើ​អ្នក​មាន​ធ្លាប់​ជួប​ប្រទះ​បទ​ពិសោធ​ហេតុ​ការណ៍​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ ដូច​ខ្ញុំ​ដែរ​ឬ​ទេ​?

យុវជន​កាន់​តែ​លែង​ស្គាល់​ក្បួន​ខ្នាត​នៃ​ល្បែង​ប្រជាប្រិយ​ខ្មែរ

130410_04

បើ​រំឭក​ដល់​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​កាល​ពី​ជំនាន់​មុន ប្រជា​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​ទាំង​កំលោះ​ក្រមុំ និង​ក្មេង​ចាស់ តែង​តែ​មក​ជួប​គ្នា​លេង​ល្បែង​ប្រជាប្រិយ​យ៉ាង​សប្បាយ​រីករាយ​។

ការ​កាត់​ថ្លៃ​ទំនិញ​ខ្ពស់​កប់​ពពក​ចង់​កោរ​អ្នក​ទិញ​មិន​ដាក់​ទឹក​មែន​ទេ?

130403_04

បច្ចុប្បន្ន មាន​ទំនិញ​ជា​ច្រើន​ប្រភេទ​ដាក់​លក់​នៅ​លើ​ទីផ្សារ​នៃ​ព្រះ​រាជា​ណាចក្រ​ កម្ពុជា​ហើយ​ទំនិញ​នាំ​ចូល​ទាំង​នោះ​កំពុង​តែ​ទាក់​ទាញ​អតិថិជន​ជា​ពិសេស​ យុវវ័យ​យ៉ាង​ច្រើន​។ យ៉ាង​ណា​មិញ​នៅ​ក្នុង​ការ​ជ្រើស​រើស​ទំនិញដ៏​សម្បូរ​បែប​នោះ​អ្វី​ដែល​ជា​ បញ្ហា​ចោទ​សម្រាប់​អ្នក​ទិញ​នោះ​គឺ​តម្លៃ​ដ៏​សមរម្យ​នៅ​ពេល​ដែល​អ្នក​លក់​ ទំនិញ​មួយ​ចំនួន​កំណត់​តម្លៃ​ទំនិញ​ថ្លៃ​ហួស​ហេតុ​ពេក។

កង្វះ​សុជីវធម៌​ក្នុង​ការ​បើកបរ និង​គ្មាន​ការ​ទទួល​ខុស​ត្រូវ​ អាច​បង្ក​គ្រោះថ្នាក់​យ៉ាង​សង្វេគ

130327_05a

ជារៀងរាល់​ថ្ងៃ​នៅ​តាម​បណ្ដា​កាសែត ទស្សនាវដ្តី ទូរទស្សន៍ វិទ្យុ និង​គេហទំព័រ​សារព័ត៌មាន​នានា ​តែងតែ​ចុះ​ផ្សាយ​អត្ថបទ​ពីគ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្ក​ឲ្យ​រង​របួស​​ស្រាល ​ធ្ងន់ ​ឬក៏​រហូត​ដល់​​បាត់​បង់​ជីវិត​យ៉ាង​សង្វេគ​ទៀត​ផង។ ហេតុ​ដែល​បណ្តាល​ឲ្យ ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​ច្រើន​តែ​បណ្តាល​មក​ពី​កង្វះ​ការ​ទទួល​ខុស​ត្រូវ និង​កង្វះ​សុជីវធម៌​ក្នុង​ការ​បើកបរ។

យុវវ័យ​ចង់​ចូល​រួម​កម្មវិធី​ជាមួយ​មិត្ដភក្ដិ​ជាង​គ្រួសារ

130320_05a

ដើម្បី​ពង្រឹង​មិត្តភាព​មួយ​ឲ្យ​បាន​កាន់​តែ​រឹង​មាំ​ការ​ជប់​លៀង​ជា​ ផ្នែក​មួយ​ដែល​មិន​អាច​ចៀស​ផុត​ចំណោម​យុវវ័យ​។​ការ​ទទួល​ទាន​អាហារ​នៅ​ខាង​ ក្រៅ​ផ្ទះ​ជាមួយ​មិត្តភក្តិ​ជា​ការ​ស្វែង​រក​ភាព​សប្បាយ​រីករាយ​ការ​ កម្សាន្ដ​របស់​ពួក​គាត់។សកម្មភាព​ជា​ទម្លាប់​រៀង​រាល់​ថ្ងៃ​ពិត​ជា​នាំ​មក​នូវ​ភាព​សប្បាយ​រីករាយ ​មក​ដល់​ខ្លួន​មែន​ទេ?

ស្រី​ស្អាត៖ ទាល់​តែ​ខាត់​ស្បែក​ស​ខ្ចី​ទើប​ហៅ​ថា​ស្អាត​និង​ទាន់​សម័យ​ឬ​?

130306_04

សម្រាប់​ទស្សនៈ​ប្រជាជន​អឺរ៉ុប​ភាគ​ច្រើន​ចូល​ចិត្ដ​និយម​ស្បែក​ពណ៌​សូកូឡា ប៉ុន្តែ​ចំពោះ​ប្រជាជន​អាស៊ី​វិញ​យើង​ឃើញ​ថា មនុស្ស​ភាគ​ច្រើន​ពេញ​ចិត្ត និង​ឲ្យ​តម្លៃ​ទៅ​លើ​សម្បុរ​ស្បែក​ពណ៌​ស។ ជា​ទូទៅ ស្រ្តី​ខ្មែរ​កើត​មក​មាន​សម្បុរ​ស្បែក​ពណ៌​សណ្តែក​បាយ​ពី​ធម្មជាតិ។

អ្នក​ខ្លះ​ទាល់​តែ​ទ្រុឌ​ទ្រោម ទើប​ដឹង​ថា​កីឡា​មាន​ប្រយោជន៍​ចំពោះ​សុខភាព

130227_05

ដៃ​ទាំង​ពីរ​បោះ​ទៅ​បោះ​មក ជើង​ទាំង​សង​ខាង​ធ្វើ​ចលនា​មិន​ឈប់​ឈរ​។ នេះ​ជា​សកម្មភាព​របស់​មនុស្ស​មួយ​ក្រុម​ដែល​កំពុង​តែ​ហាត់​ប្រាណ​យ៉ាង​យក​ ចិត្ត​ទុក​ដាក់​។ តើ​ហេតុ​អ្វី​បាន​ជា​ពួក​គេ​ទាំង​នោះ​មាន​សភាព​ទ្រុឌ​ទ្រោម​ហើយ​ភាគ​ច្រើន​ ជា​មនុស្ស​មាន​វ័យ​ចំណាស់? ជា​ទូទៅ អ្នក​ហាត់​ប្រាណ​មាន​សុខភាព​រឹង​មាំ​និង​រាង​កាយ​មាំ​មួន​ប៉ុន្តែ​អ្នក​ដែល​ យើង​ឃើញ​នៅ​តាម​សួន​ភាគ​ច្រើន​មិន​សូវ​រឹង​មាំ​នោះ​ទេ​?

តើ​យុវជន​ខ្លះ​បាន​ប្រាក់​មក​ពី​ណា​ចាយ​វាយ​ភ្លើត​ភ្លើន?

130220_04-05a

នា​ពេល​បច្ចុប្បន្ន​នេះ​ទី​កន្លែង​កម្សាន្ត​ជា​ច្រើន​ត្រូវ​បាន​បើក​យ៉ាង​ ព្រោង​ព្រាត​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។ យុវវ័យ​អាច​មាន​ឱកាស​ដើរ​លេង​ជួប​ជុំ​សប្បាយ ហ៊ឺ​ហា ភ្លើត​ភ្លើន​ជាមួយ​មិត្តភក្តិ និង​ចាយ​វាយ​មិន​សំចៃ​ដៃ​។ នេះ​សុទ្ធ​តែ​ជា​ទង្វើ​ផ្ទុយ​ពី​គោល​បំណង​ដែល​ឪពុក​ម្តាយ​ខិត​ខំ​ស្វែង​រក​ លុយ​ដើម្បី​កូន​។

សិស្ស​ខ្លះ​ឆ្លៀត​យក​ម៉ោង​រៀន ទៅ​ផ្អែម​ល្ហែម​គ្នា នៅ​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រឡាញ់

130213_04a

ថ្ងៃ ទី១៤ ខែ​កុម្ភៈ​ជា​ទិវា​នៃ​សេចក្ដី​ស្រឡាញ់​ដែល​យុវវ័យ​មួយ​ចំនួន​ធំ​នៅ​តែ​យល់​ ច្រឡំ​ថា​វា​គឺជា​ថ្ងៃ​បុណ្យ​សង្សារ​នោះ​វា​បាន​ក្លាយ​ជា​វប្បធម៌​នៃ​ការ​ ជូន​កាដូ វត្ថុ​អនុស្សាវរីយ៍ ឬ​ផ្កា​ដល់​គូ​ស្នេហ៍ ឬ​សង្សារ​ដែល​មិន​ខ្លាច​នឹង​ការ​ចំណាយ​ប្រាក់​ដ៏​ច្រើន​នោះ​ទេ​។

អ្នក​ខ្លះ​មាន​ឱកាស​ទៅ​រៀន​ស្រុក​គេ ប៉ុន្ដែ​បែរ​ជា​សប្បាយ​ភ្លើត​ភ្លើន​ភ្លេច​ការ​សិក្សា

130206_04

មនុស្ស​ម្នាក់ៗ​សុទ្ធ​សឹង​តែ​ប្រាថ្នា​ចង់​បាន​មុខ​មាត់​ទ្រព្យសម្បត្តិ និង​ចំណេះ​ដឹង​ដែល​ធ្វើ​ឲ្យ​អ្នក​ផង​ទាំង​ពួង​ញញើត​។​ ជា​ការ​ពិត​បំណង​ ប្រាថ្នា​ទាំង​អស់​នេះ​យើង​អាច​រក​បាន​ប្រសិន​បើ​យើង​មាន​ការ​ខិតខំ​តស៊ូ​នៅ​ក្នុង​ជីវិត។

យុវជន​គួរ​តែ​ចំណាយ​ពេល​តាម​ទៅ​គាំទ្រ​តារា​រហូត​ដល់​ភ្លេច​ការ​សិក្សា​ឬ?

130130_04

ក្រុម​អ្នក​គាំទ្រ​តារា​ដែល​គេ​ស្គាល់​ជា​ភាសា​អង់គ្លេស​ថា​«Fan»​បាន​និង​ កំពុង​តែ​ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​មហាជន​កម្ពុជា​។ យើង​អាច​កត់​សម្គាល់​បាន​ថា​ក្រុម​អ្នក​គាំទ្រ​តារា​ភាគ​ច្រើន​សុទ្ធ​តែ​ជា​ យុវវ័យ​ប្រុស​ស្រី​ក្មេង​ដែល​ចូល​ចិត្ត​វិស័យ​ចម្រៀង​ហើយ​ស្ម័គ្រ​ចិត្ត​ ធ្វើ​ជា​អ្នក​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​តារា​ដែល​ខ្លួន​ពេញ​ចិត្ត​។

ស្លៀក​ពាក់​លេច​លើ​លេច​ក្រោម​ទៅ​ក្រេប​ចំណេះ​វិជ្ជា​ឬ​បង្អួត​រាង?

130123_04

ស្ថិត​ក្នុង​សម្លៀក​បំពាក់​ខោ​ខូវ​ប៊យ​ខ្លី​លើ​ជង្គង់​ពាក់​អាវ​យឺត​ម៉ូដ​ ចំហ​ទ្រូង​កាបូប​ខ្លី​ស្ពាយ​ចំហៀង​ពណ៌​ស​ស្បែក​ជើង​កែង​ខ្មៅ​ក្រចក​ដៃ​រូប​ ផ្កា​ពណ៌​ស្វាយ​សក់​ពណ៌​ទឹក​ដោះ​គោ​ស័ក្តិ​សម​នឹង​ការ​តុប​តែង​ផ្ទៃ​មុខ​សិច ​ស៊ី​ជា​នារី​ម្នាក់​កំពុង​ធ្វើ​ដំណើរ​លើ​ដង​វិថី​ជាមួយ​នឹង​ម៉ូតូ​ស៊េរី​ ថ្មី​ដែល​ធ្វើ​ឲ្យ​អ្នក​នៅ​ជុំវិញ​ខ្លួន​បាន​ឃើញ​ហើយ​ត្រូវ​តែ​បាញ់​កន្ទុយ​ នេត្រា​ទៅ​រក​នាង​។

ភេសជ្ជៈ​​ជាតិ​ស្ករ​ខ្ពស់​បង្កើន​កម្លាំង​ឬ​បន្ថយ​សុខភាព?

130116_05

នៅ​ពេល​បច្ចុប្បន្ន​នេះ ភេសជ្ជៈ​បំប៉ន​កម្លាំង​មាន​ការ​ពេញ​និយម​ខ្លាំង​ក្នុង​ស្រទាប់​យុវវ័យ។ ភេសជ្ជៈ​មួយ​នេះ​ផ្តល់​ទាំង​គុណ​ប្រយោជន៍ និង​គុណ​វិបត្តិ ដែល​មាន​គុណ​សម្បត្តិ​របស់​វា ជួយ​ដល់​អ្នក​ពិសា​ឲ្យ​មាន​កម្លាំង​កំហែង បំបាត់​ការ​ស្រេក​ទឹក ក៏​ដូច​ជា​ចូល​រួម​ក្នុង​ការ​បង្កើន​ភាព​សប្បាយ​រីករាយ​ក្នុង​ការ​ជួប​ជុំ​ គ្នា​ផង​ដែរ។

តើ​គួរ​តែ​បង្កើន​សមត្ថភាព​សិស្ស​តាម​រយៈ​ទ្រឹស្តី​ឬ​ការ​អនុវត្ត?

130109_05

បង្រៀន​មនុស្ស​ឲ្យ​ចេះ​ចាប់​ត្រី​ប្រសើរ​ជាង​ឲ្យ​ត្រី​ស៊ី» នេះ​គឺជា​ផ្នត់​គំនិត​ដ៏​ល្អ​ផូរផង់​មួយ ហើយ​វា​ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​វិស័យ​អប់រំ​របស់​កម្ពុជា​ផង​ដែរ​ព្រោះ​ ការ​បង្រៀន​បែប​នេះ​អាច​ធ្វើ​ឲ្យ​សិស្ស​មាន​សមត្ថភាព​អាច​រក​ត្រី​ដោយ​ខ្លួន ​ឯង​ជា​ជាង​ការ​ពឹង​អាស្រ័យ​លើ​គ្រូ​បង្រៀន​។

ហាត់​ប្រាណ​ក្នុង​បរិស្ថាន​មិន​ស្អាត អាច​ប៉ះ​ពាល់​ដល់​សុខភាព​?

130102_04a

ដើម្បី​សុខុមាលភាព​និង​សុភមង្គល​ក្នុង​ជីវិត​មនុស្ស​ម្នាក់ៗ​ទាមទារ​ត្រូវ​ តែ​មាន​សុខភាព​ល្អ​ជា​មូលដ្ឋាន​គ្រឹះ​។​ដូច្នេះ​ការ​ហាត់​ប្រាណ​បាន​ក្លាយ​ ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​សុខភាព​ដោយ​សារ​តែ​វា​មាន​ភាព​ងាយ​ស្រួល​ក្នុង​ ការ​អនុវត្ត​និង​មិន​រើស​ទីតាំង​ឬ​ពេល​វេលា​អ្វី​នោះ​ទេ​។

More Articles...