ទស្សនាវដ្តី Lift គឺជាទស្សនាវដ្តីមួយពិសេសសម្រាប់យុវវ័យ ដែលមានគោលបំណងលើកកម្ពស់យុវវ័យតាមរយៈការអប់រំ និងអាជីព ដែលនាំយុវជនឲ្យមានការងារកាន់តែប្រសើរ។ Lift បង្កើតឡើងសម្រាប់អ្នកអានដែលជាយុវវ័យ ដែលរួមមានទាំង សិស្សវិទ្យាល័យ សិស្សមហាវិទ្យាល័យ អ្នកបញ្ចប់បរិញ្ញាបត្រ បុគ្គលិកបម្រើការងារ អ្នកអាជីវកម្មវ័យក្មេង អាជីវករ និងអ្នកណាដែលចង់ពង្រីកនូវចំណេះដឹងរបស់ខ្លួន។
Lift ពាំនាំដល់យុវជន តាមរយៈប្រធានបទដែលចេញផ្សាយខុសៗគ្នាជារៀងរាល់សប្តាហ៍។ Lift ចេញផ្សាយជារៀងរាល់ថ្ងៃពុធ ជាភាសាខ្មែរ និងអង់គ្លេស ហើយវាជាផលិតផលមួយរបស់កាសែតភ្នំពេញប៉ុស្តិ៍ទាំងពីរភាសា។ ជាងនេះទៅទៀត Lift បានផ្តល់ បទពិសោធ និងឱកាសការងារដល់អ្នកកាសែតវ័យក្មេងដែលមានចំណាប់អារម្មណ៍ក្នុងការចែករំលែកនូវចំណេះដឹងរបស់ខ្លួនដល់មិត្តយុវវ័យ តាមរយៈការបង្កើតគំនិតថ្មីៗនៅក្នុងអត្ថបទដែលបោះពុម្ពដោយទស្សនាវដ្តីLift។
ម្យ៉ាងវិញទៀត ទស្សនាវដ្តី Lift មានមាតិកាសំខាន់ៗ ដែលអាចជាប្រយោជន៍ដល់មិត្តយុវវ័យក្នុងការសិក្សា ក៏ដូចជាបង្កើតអាជីពទៅថ្ងៃអនាគត។ មាតិកាទាំងនោះមានដូចជា៖
១- តើមានអ្វីថ្មី?
២- យុវជនឆ្នើមប្រចាំសប្តាហ៍
៣- ការពេញនិយមរបស់យុវវ័យ
៤- អត្ថបទបែបពិភាក្សា
៥- អត្ថបទបែបរិះគន់ដើម្បីស្ថាបនា
៦- វេទិកាយុវវ័យ
៧- និង គន្លឹះពិសេស៥យ៉ាង
ទោះជាយ៉ាងណាក៏ដោយ Lift មានតួនាទីជាផ្នែកមួយក្នុងការជំរុញ និងលើកទឹកចិត្តដល់ប្រិយមិត្តយុវវ័យនៅក្នុងការអាន និងឲ្យសម្រេចបាននូវក្តីសុបិន្ត។
បើសិនជាអ្នកចាប់អារម្មណ៍ចែករំលែកនូវបទពិសោធផ្ទាល់ខ្លួនដែលពាក់ព័ន្ធទៅនឹងការសិក្សា និងអាជីព លោកអ្នកអាចទំនាក់ទំនងមកយើងតាមរយៈ liftcambodia@phnompenhpost.com ឬ ទំនាក់ទំនងមកកាន់ការិយាល័យរបស់យើងផ្ទាល់ដែលមានការិយាល័យលេខ ៨៨៨ អគារ F ជាន់ទី៨ មជ្ឈមណ្ឌលភ្នំពេញ កែងមហាវិថីសុធារស និងមហាវិថីព្រះស៊ីហនុ ក្រុងភ្នំពេញ។
ជាងនេះទៅទៀត អ្នកអាចស្វែងរកអត្ថបទរបស់ Lift នៅក្នុងគេហទំព័រ www.postkhmer.com ឬ www.phnompenpost.com និង www.facebook.com/liftcambodia។
ចំណែកឯក្រុមហ៊ុន ឬទីភ្នាក់ងារណាដែលមានបំណងចង់ផ្សព្វផ្សាយនូវផលិតផលរបស់ខ្លួននៅក្នុងទស្សនាវដ្តី Lift សូមទំនាក់ទំនងមកកាន់ advertising@phnompenhpost.com ឬលេខទូរស័ព្ទ (៨៥៥) ២៣ ២១៤ ៣១១ ឬតាមរយៈទូរសារ (៨៥៥) ២៣ ២១៤ ៣១៨។ សូមអរគុណ!
ប៊ាង ពីវ័ន
ការីនិពន្ធទស្សនាវដ្តី Lift
ភ្នំពេញ ប៉ុស្តិ៍

