Headlines:

មជ្ឈិមបូព៌ា

ប៉ាឡេស្ទីន​និង​អ៊ីស្រាអែល​ប៉ះ​ទង្គិច​គ្នា​ក្នុង​ទិវា​បាត់បង់​ទឹក​ដី​

130517_18a

ក្រុម​អ្នក​តវ៉ា​និង​កម្លាំង​អ៊ីស្រាអែល​បាន​ប៉ះ​ទង្គិច​គ្នា​នៅ​តំបន់​ វេសប៊ែង​កាល​ពី​ថ្ងៃ​ពុធ​ខណៈ​ពលរដ្ឋ​ប៉ាឡេស្ទីន​រាប់ពាន់​នាក់​បាន​រំឭក​ខួប ​ទិវា​«មហា​វិនាសកម្ម»​នៃ​ការ​បង្កើត​របស់​រដ្ឋ​ជ្វីហ្វ​កាល​ពី​ឆ្នាំ​១៩៤៨​ ដែល​ក្នុង​អំឡុង​ពេល​នោះ ពលរដ្ឋ ប៉ាឡេស្ទីន​៧៦០​ពាន់​នាក់​បាន​រត់​ចោល​ផ្ទះ​សម្បែង​របស់​ពួកគេ​។

ការ​ចរចា​នុយក្លេអ៊ែរ​រវាង​IAEA-អ៊ីរ៉ង​បរាជ័យ​ជា​ថ្មី​

130517_18c

ការ​ចរចា​នុយក្លេអ៊ែរ​រវាង​អ៊ីរ៉ង់ និង​ទីភ្នាក់ងារ​អាតូមិក​អ.ស.ប.(IAEA) បាន​ទទួល​បរាជ័យ​ម្ដង​ទៀត​កាល​ពី​រាត្រី​ថ្ងៃ​ពុធ ខណៈ​អ្នក​ការ​ទូត​កំពូល​អាមេរិក ក្នុង​ជំនួប​៦​ភាគី​ដោយ​ឡែក​មួយ​បាន​ព្រមាន​ថា ការ​អត់ធ្មត់​របស់​ក្រុង​វ៉ាស៊ីនតោន​កាន់​តែ​តិច​ទៅ​ហើយ​។

អ៊ីរ៉ង់ ស្ថិត​ក្នុង​កិច្ច​ចរចា​ស្រប​គ្នា​លើ​បញ្ហា​នុយក្លេអ៊ែរ​នៅ​ក្រុង​វីយែន និង​អ៊ីស្តង់ប៊ុល​

130516_18a

ការ​ចរចា​ពីរ​ឈុត​នៅ​ថ្ងៃ​ព្រហស្បតិ៍​ដែល​មាន​បំណង​បន្ធូរបន្ថយ​ភាព​តានតឹង​ ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង​មិន​ត្រូវ​បាន​គេ​រំពឹង​ថា ផលិត​បាន​ការ​ទម្លាយ​ភាព​ទាល់​ច្រក​នៅ​មុន​ការ​បោះឆ្នោត​នៅ​ខែ​ក្រោយ​នៅ​ សាធារណរដ្ឋ​អ៊ិស្លាម​នេះ​ទេ។

ពលរដ្ឋ​អ៊ីស្រាអែល​រាប់ពាន់​នាក់​ដើរ​ក្បួន​ប្រឆាំង​នឹង​ការ​ត្បិតត្បៀត

130513_19c

ពលរដ្ឋ​អ៊ីស្រាអែល​រាប់ពាន់​នាក់​បាន​ដើរ​ក្បួន​កាល​ពី​រាត្រី​ថ្ងៃ​សៅរ៍​ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​គម្រោង​ថវិកា​ត្បិតត្បៀត​មួយ​ដែល​គេ​គ្រោង​សម្រាប់ ​កិច្ច​ពិភាក្សា​នៅ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​ចន្ទ​នេះ​ដែល​គេ​រំពឹង​ថា​អាច​ បង្កើន​ពន្ធ​លើ​ប្រាក់​ចំណូល និង​លើ​តម្លៃ បន្ថែម​(VAT)​ខណៈ​កំពុង​បន្ថយ​ការ​ចំណាយ​របស់​រដ្ឋាភិបាល​។

​ឃើរី​បន្ត​ផែនការ​សន្តិភាព​​​ស៊ីរី​និង​មជ្ឈិមបូព៌ា​​ក្នុង​កិច្ច​ចរចា​ក្រុង​រ៉ូម

130510_19a

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក​ចន ឃើរី កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បាន​បន្ត​ដ៏​រឹងរូស​នូវ​ក្តី​សង្ឃឹម​របស់​លោក​នៃ​ការ​បញ្ចប់​ទាំង​សង្គ្រាម​ នៅ​ស៊ីរី និង​ទាំង​ការ​នាំ​យក​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​មក​កាន់​តុ​ចរចា​វិញ​ក្នុង​ ថ្ងៃ​ទី​បី​នៃ​ទស្សនកិច្ច​ដ៏​រហន់​របស់​លោក​។

យន្តហោះ អ៊ីស្រាអែល​វាយប្រហារ រដ្ឋធានី​ស៊ីរី

130507_19c

ការ​វាយឆ្មក់​របស់​អ៊ីស្រាអែល​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​បាន​វាយប្រហារ​ ទីតាំង​យោធា​បី​កន្លែង​នៅ​ខាងក្រៅ​ទី​ក្រុង​ដាម៉ាស​ជា​ការ​វាយប្រហារ​លើក​ទី ​ពីរ​ដែល​ត្រូវ​បាន​គេ​រាយការណ៍​ក្នុង​រយៈពេល​៤៨​ម៉ោង​ដោយ​ជំរុញ​ឲ្យ​ រដ្ឋាភិបាល​ស៊ីរី​ព្រមាន​ថា ស្ថានការណ៍ ក្នុង​តំបន់​ពេល​នេះ​កាន់​តែ​គ្រោះថ្នាក់​ហើយ។

សាកសព​៦២​នាក់​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្រុង​បានៀស​របស់​ស៊ីរី​

ក្រុងបៃរូតៈ ក្រុម​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ស៊ីរី​កាលពី​ថ្ងៃ​សៅរ៍​បាន​និយាយ​ ថា សាកសព​អ្នក​ស្រុក​យ៉ាង​តិច​៦២​នាក់​ត្រូវ​បាន​គេ​រក​ឃើញ​ក្នុង​សង្កាត់​ និកាយ​ស៊ុននី​ក្នុង​ក្រុង​បានៀស ប្រទេស​ស៊ីរី​។

ពលរដ្ឋ​អ៊ីរ៉ាក់​៤៦០​នាក់ ត្រូវ​បាន​សម្លាប់​ក្នុង​ខែ​មេសា

130503_19

យោង​តាម​តួ​លេខ​របស់​AFP ឲ្យ​ដឹង​ថា អំពើ​ហិង្សា​នៅ​អ៊ីរ៉ាក់​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ខែ​មេសា ដោយ​សម្លាប់​មនុស្ស​៤៦០​នាក់​ហើយ​ខែ​ឧសភា​បាន​ចាប់​ផ្តើម​ជាមួយ​ការ​វាយ​ ប្រហារ​ជាច្រើន​កាលពី​ថ្ងៃ​ពុធ​ដែល​ក្នុង​នោះ​ការ​វាយ​ប្រហារ​មួយ​លើ​ ស្ថានីយ​ប៉ូលិស​ដែល​បាន​សម្លាប់​មនុស្ស​១៨​នាក់​។

ប្រធានាធិបតី​ស៊ីរី​បង្ហាញ​មុខ​ជា​សាធារណៈ​ដ៏​កម្រ

130503_18b

ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់ លោក​ប្រធានាធិបតី​បាន​និយាយ​ថា ប្រធានាធិបតី​ស៊ីរី លោក​បាសារ អាល់-អាសាដ​បាន​ធ្វើ​ទស្សនកិច្ច​ជា​សាធារណៈ​ដ៏​កម្រ​មួយ​កាលពី​ថ្ងៃ​ពុធ​ទៅ​ កាន់​រោងចក្រ​អគ្គិសនី​នៅ​កណ្តាល​ក្រុង​ដាម៉ាស ដើម្បី​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​។

ការ​ផ្ទុះ​នៅ​ស៊ីរី​ស្លាប់​១៣​នាក់​អូបាម៉ា​ជំរុញ​ឲ្យ​ប្រយ័ត្នប្រយែង

130502_19a

ការ​បំផ្ទុះ​គ្រាប់​បែក​មួយ​នៅ​ចំ​កណ្តាល​ក្រុង​ដាម៉ាស​បាន​សម្លាប់​មនុស្ស​ យ៉ាង​តិច​១៣​នាក់​ពី​ថ្ងៃ​អង្គារ​ខណៈ​ប្រធានាធិបតី​អាមេរិក​បារ៉ាក់ អូបាម៉ា បាន​ព្រមាន​ប្រឆាំង​នឹង​ការ​ប្រញាប់​ប្រញាល់​ចាត់​វិធានការ​លើ​ការ​ចោទ​ ប្រកាន់​របប​របស់​ស៊ីរី​ថា​បាន​ប្រើ​អាវុធ​គីមី​លើ​ពលរដ្ឋ​របស់​ខ្លួន​។

នាយក​រដ្ឋមន្ត្រី​ស៊ីរី​គេច​ផុត​ពី​ការ​វាយ​ប្រហារ​អត្តឃាត

​​130501_19a

នាយក​រដ្ឋមន្ត្រី​ស៊ីរី លោក​វ៉ាអែល​អាល់-ហាល់គី​បាន​គេច​ផុត​ពី​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​មួយ​កាលពី​ ថ្ងៃ​ចន្ទ​ដោយ​នៅ​មាន​ជីវិត​ពី​ការ​ផ្ទុះ​មួយ​ប្រឆាំង​នឹង​ក្បួន រថយន្ត​របស់​លោក​នៅក្នុង​ក្រុង​ដាម៉ាស​ក្នុង​ការ​វាយ​ប្រហារ​ថ្មី​បំផុត​លើ​ ក្រុម​សមាជិក​កំពូល​ៗ​នៃ​របប​លោក​ប្រធានា​ធិបតី​ស៊ីរី​បាសារ អាល់ អាសាដ​។

ស៊ីរី បដិសេធ​ការ​អះអាង​អាវុធ​គីមី​របស់​US​និង អង់គ្លេស

130429_19a

ប្រទេស​ស៊ីរី​ពី​ថ្ងៃ​អាទិត្យ​បាន​បដិសេធ​ថា​ជា​«ការ​កុហក​ឥត​អៀន​ខ្មាស» ចំពោះ​ការ​អះអាង​របស់​អាមេរិក និង​ចក្រភព​អង់គ្លេស​ថា ខ្លួន​អាច​ប្រើ​អាវុធ​គីមី​ខណៈ​សម្ព័ន្ធ​មិត្ត​រុស្ស៊ី​បាន​ព្រមាន ប្រឆាំង​នឹង​ការ​ប្រើប្រាស់​ការ​ភ័យ​ខ្លាច​បែប​នោះ​ដើម្បី​ធ្វើ​អន្តរាគមន៍​ យោធា​នៅក្នុង​ប្រទេស​ដែល​ហែកហួរ​ដោយ​ជម្លោះ​នេះ។

ការ​ពង្រាយ​កម្លាំង​ឃើដ​បង្កើន​ភាព​តានតឹង​អ៊ីរ៉ាក់

130429_19c

កម្លាំង​ខាង​អម្បូរ​ឃើដ​បាន​ដាក់​ពង្រាយ​ទៅ​កាន់​តំបន់​ថ្មី​ៗ​នៃ​ខេត្ត​ភាគ ​ខាងជើង​អ៊ីរ៉ាក់​ដែល​មាន​ជម្លោះ​មួយ​នៅក្នុង​អ្វី​ដែល​មន្ត្រី​យោធា​កំពូល​ មួយ​រូប​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា​ជា​ការ​ប៉ុនប៉ង​ចូល​ទៅ​ក្នុង​តំបន់​ ប្រេង ខណៈ​ភាព​វឹកវរ​៥​ថ្ងៃ​បាន​សម្លាប់​មនុស្ស​ជាង​២១៥​នាក់​។

មនុស្ស​១១៨​នាក់​ត្រូវ​បាន​សម្លាប់​នៅក្នុង​ការ​ប៉ះទង្គិច​មួយ​នៅ​អ៊ីរ៉ាក់​

130426_18a

មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ការ​ផ្ទុះ​ហិង្សា​ហូរ​ឈាម​រយៈពេល​ពីរ​ថ្ងៃ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​បាន​ សម្លាប់​មនុស្ស​១១៨​នាក់​ក្នុង​នោះ​៩៩​នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​ ប៉ះទង្គិច និង​វាយ​ប្រហារ​ពាក់ព័ន្ធ​នឹង​កម្លាំង​សន្តិសុខ អ្នក​តវ៉ា និង​អ្នក​គាំទ្រ​របស់​ពួកគេ​។

អាមេរិក​គ្មាន​ភ័ស្តុតាង​ពី​ការ​ប្រើ​អាវុធ​គីមី​នៅ​ប្រទេស​ស៊ីរី​

130425_19b

សេតវិមាន​កាលពី​ថ្ងៃ​អង្គារ​បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​មិន​បាន​សន្និដ្ឋាន​ថា របប​លោក​ប្រធានាធិបតី​ស៊ី បាសារ​អាល់-អាសាដ​ប្រើ​អាវុធ​គីមី​ប្រឆាំង​នឹង​កម្លាំង​ពួក​ឧទ្ទាម​ទេ​ ប៉ុន្តែ​ជំរុញ​ឲ្យ​បន្ត​ស៊ើប​អង្កេត​ទៀត​ជុំវិញ​បញ្ហា​នេះ​។

សម្ព័ន្ធ​អារ៉ាប់​ច្រាន​ចោល​ការ​អំពាវនាវ​បញ្ឈប់​ផ្គត់ផ្គង់​ទ័ព​ទៅ​ស៊ីរី​

130424_19a

អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​លោក បាន គីមូន​កាល​ពី​ថ្ងៃ​ចន្ទ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​បញ្ឈប់​ការ​ផ្គត់ផ្គង់​ កងទ័ព​ពី​ខាងក្រៅ​ទៅ​ភាគី​ប្រជែង​ក្នុង​សង្គ្រាម​ស៊ីរី ប៉ុន្តែ​ប្រមុខ​ដឹកនាំ​សម្ព័ន្ធ​អារ៉ាប់​បាន​និយាយ​ថា មិន​អាច​ទៅ​រួច​ទេ​។

អាមេរិក​ផ្តល់​ជំនួយ​ដល់​ពួក​ប្រឆាំង​ស៊ីរី​និង​សម្ភារ​មិនមែន​អាវុធ​ដល់​ពួកឧទ្ទាម​

130422_18c

លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ចន ឃើរី​បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​សហរដ្ឋ​អាមេរិក​នឹង​ផ្តល់​ជំនួយ​ ទាំងពីរ​ផ្នែក​ពោល​គឺ​ទឹក​ប្រាក់​២៥០​លាន​ដុល្លារ​ដល់​ពួក​ប្រឆាំង​ស៊ីរី​ និង​សម្ភារ​យោធា​មិនមែន​គ្រឿង​អាវុធ​ទៅ​ឲ្យ​យុទ្ធជន​ឧទ្ទាម​។

អាសាដ​៖​បស្ចិម​ប្រទេស​នឹង​រង​ទណ្ឌកម្ម​ពី​បទ​គាំទ្រ​អាល់កៃដា

130419_18b

ប្រធានា​ធិបតី ស៊ីរី បាសារ អាល់ អាសាដ កាល​ពី​ថ្ងៃ​ពុធ​បាន​ព្រមាន​បស្ចិម​ប្រទេស​ថា​ពួកគេ​នឹង​ទទួល​រង​ទណ្ឌកម្ម ធ្ងន់ធ្ងរ​សម្រាប់​ការ​គាំទ្រ​ក្រុម​អាល់ កៃដា​ដែល​គេ​ចោទ​ប្រកាន់​នៅ​ស៊ីរី​និង​បាន​និយាយ​ថា ការ​ដួល​រលំ​នៃ​របប​លោក​គឺ​មិនមែន​ជា​ជម្រើស​នោះ​ទេ​។

មេដឹក​នាំ​អ៊ីរ៉ង់​និង​នីហ្សេ​ចៀសវាង​មិន​ពិភាក្សា​លើ​បញ្ហា​សារធាតុ​អ៊ុយរ៉ានីញ៉ូម​

130418_16c

ក្រុម​មេដឹក​នាំ​អ៊ីរ៉ង់ និង​នីហ្សេ កាល​ពី​ថ្ងៃ​អង្គារ បាន​និយាយ​ថា ពួកគេ​បាន​ចាប់ ផ្តើម​ការ​ពិភាក្សា​«មាន​ផ្លែ​ផ្កា»ជា ច្រើន​ប៉ុន្តែ​មិន​បាន​ពិភាក្សា​អំពី​សារធាតុ​អ៊ុយរ៉ានីញ៉ូម​ទេ ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​ពីរ​ថ្ងៃ​របស់​ប្រធានា​ធិបតី​អ៊ីរ៉ង ម៉ះមូដ អះម៉ាឌីនេ ចាដ​ពីរ​ថ្ងៃ​ទៅ​កាន់​ប្រទេស​ផលិត​អ៊ុយរ៉ានីញ៉ូម​ធំ​បំផុត​ទី​៤​របស់​ពិភព​ លោក​នេះ។

រញ្ជួយដី​នៅអ៊ីរ៉ង់​សម្លាប់​ពលរដ្ឋ​ប៉ាគីស្ថាន​៤១​នាក់

130418_17c

ទាហាន​ប៉ាគីស្ថាន​កាល​ពី​ថ្ងៃ​ពុធ បាន​ប្រញាប់​ប្រញាល់​ផ្តល់​ជំនួយ​ដល់​ជន​រងគ្រោះ​ពី​ការ​រញ្ជួយដី​តំបន់​ ដាច់​ស្រយាល​ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ ក្បែរ​ប្រទេស​អ៊ីរ៉ង់ ខណៈ​អាមេរិក បាន​ជួយ​ជ្រោម​ជ្រែង ហើយ​រញ្ជួយ​ដ៏​ខ្លាំង​មួយ​ក្រោយ​មក​ទៀត​បាន​អង្រួន​តំបន់​នោះ។

ក្រុម​ឧទ្ទាមស៊ីរី អំពាវនាវ​ស្នើ​សុំ សព្វាវុធ​ជា​ថ្មី ទៅ​លោក ឃើរី

130412_18c

មេ​ដឹកនាំ​ប្រឆាំង​ស៊ីរី​បាន​បញ្ជាក់​ពី​ការ​អំពាវនាវ​ជា ថ្មី​របស់​ពួកគេ​ដើម្បី​ទទួល​បាន​អាវុធ​នៅ​ឯ​ជំនួប​មួយ​ជាមួយ​រដ្ឋមន្ត្រី​ ការ​បរទេស​អាមេរិក​លោក​ចន ឃើរី​កាល​ពី​ថ្ងៃ​ពុធ​ប៉ុន្តែ​ការ​សន្យា​ស្មោះត្រង់​របស់​ក្រុម​សង្គ្រាម​ សាសនា​ចំពោះ​អាល់កៃដា​បាន​ធ្វើ​ឲ្យ​កង្វល់​ក្រុម​បស្ចិម​ប្រទេស​កាន់​តែ​ ខ្លាំង​ថា អាវុធ​ទាំងនេះ​អាច​ធ្លាក់​ចូល​ទៅ​ក្នុង​ដៃ​ក្រុម​ទុច្ចរិត​។

More Articles...