
ប្រទេសតួកគីបានព្រមានកាលពីថ្ងៃចន្ទថា ខ្លួនអាចនាំកងទ័ពដើម្បីជួយបង្ក្រាបការតវ៉ាប្រឆាំងរដ្ឋាភិបាលនៅ ទូទាំងប្រទេសជិត៣សប្តាហ៍ ខណៈសហព័ន្ធសហជីពធំពីរបានបន្តធ្វើកូដកម្មជុំវិញអំពើហិង្សារបស់ ប៉ូលិសប្រឆាំងក្រុមបាតុករ។
ឥណ្ឌាផ្តល់ជំនួយជាទឹកខ្មៅលុបលាងមិនជ្រះចំនួន ៤០.០០០ ដបគិតជាទឹកប្រាក់ប្រមាណ ៨៨ ម៉ឺនដុល្លារអាមេរិក ដល់ គ.ជ.ប សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ នាពេលខាងមុខ។ ពិធីចុះហត្ថលេខានឹងធ្វើឡើងនៅព្រឹកថ្ងៃពុធនេះ។

ប្រទេសតួកគីបានព្រមានកាលពីថ្ងៃចន្ទថា ខ្លួនអាចនាំកងទ័ពដើម្បីជួយបង្ក្រាបការតវ៉ាប្រឆាំងរដ្ឋាភិបាលនៅ ទូទាំងប្រទេសជិត៣សប្តាហ៍ ខណៈសហព័ន្ធសហជីពធំពីរបានបន្តធ្វើកូដកម្មជុំវិញអំពើហិង្សារបស់ ប៉ូលិសប្រឆាំងក្រុមបាតុករ។

នាយករដ្ឋមន្ត្រីអង់គ្លេសលោក ដេវិដកាមេរ៉ុន ពីថ្ងៃអាទិត្យបានទទូចថា ក្រុមប្រទេសG8មានជំហររួមគ្រប់គ្រាន់ស្តីពីវិបត្តិស៊ីរីដើម្បី បង្កើតឲ្យមានការស្រុះស្រួលមតិនៅឯជំនួបកំពូលរបស់ក្រុមនេះដែល ចាប់ផ្ដើមនៅ ថ្ងៃអង្គារនៅអៀរឡង់ខាងជើង។

នាយករដ្ឋមន្ត្រីប៊ុលហ្គារី លោកប្លាមេន អូរេស្សាស្គីកាលពីថ្ងៃអាទិត្យបានផ្គើននឹងការអំពាវនាវឲ្យលាលែងពី តំណែងរបស់ក្រុមអ្នកតវ៉ារាប់ពាន់នាក់ដែលនៅតែមានកំហឹងជុំវិញការ តែងតាំងប្រមុខដឹកនាំសន្តិសុខកំពូលជាតិដ៏ចម្រូងចម្រាសរបស់លោក ថ្វីបើលោកបានផ្លាស់ប្ដូរការសម្រេចចិត្តក៏ដោយ។

សហជីពធំពីរ របស់តួកគីបានចាប់ផ្តើមកូដកម្មទូទាំងប្រទេសមួយកាលពីថ្ងៃចន្ទ ដើម្បីតវ៉ាចំពោះហិង្សារបស់ប៉ូលិសប្រឆាំងនឹងក្រុមបាតុករប្រឆាំង រដ្ឋាភិបាលមួយថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីលោក រ៉េសិបតៃយីប អេរដូហ្គែន បានការពារការបង្ក្រាបរបស់លោកលើឧទ្យានតវ៉ាក្រយងអ៊ីស្តង់ប៊ុល។

នាយករដ្ឋមន្ត្រីឆេក លោក Petr Necasបាននិយាយកាលពីថ្ងៃអាទិត្យថា លោកនឹងចុះចេញពីតំណែងចំពេលមានរឿងអាស្រូវពុករលួយដ៏សម្បើមដែល ក្នុងនោះទីប្រឹក្សាកំពូលរបស់លោក និងគូស្នេហ៍ដែលគេចោទប្រកាន់ត្រូវបានចោទប្រកាន់ពីបទទទួលសំណូក។

ក្រុមអ្នកគាំទ្ររដ្ឋាភិបាលតួកគីរាប់ម៉ឺននាក់បានមកជួបជុំគ្នា នៅក្នុងក្រុងអ៊ីស្តង់ប៊ុលកាលពីថ្ងៃអាទិត្យ ប៉ុន្មានម៉ោងបន្ទាប់ពីប៉ូលិសបានឆ្មក់ចូលឧទ្យាន ក្រុងមួយដើម្បីបោសសម្អាតក្រុម អ្នកប្រឆាំងលោកនាយករដ្ឋមន្ត្រីពរ៉េសិប តៃយីប អេរដូហ្គែន។

នាយករដ្ឋមន្ត្រីតួកគី លោករ៉េសិប តៃយីប អេរដូ ហ្គែន កាលពីថ្ងៃពុធបាននិយាយថា លោកនឹងពិចារណាធ្វើប្រជាមតិលើផែនការដើម្បីធ្វើការអភិវឌ្ឍឧទ្យាន ក្រុងអ៊ីស្តង់ប៊ុលមួយឡើងវិញដែលវាបានបង្កឲ្យផ្ទុះការតវ៉ានៅ ទូទាំងប្រទេសជាសម្បទានធំដំបូងរបស់លោកក្នុងភាពចលាចលប្រឆាំងនឹង រដ្ឋាភិបាលរយៈពេលជិតពីរសប្តាហ៍នេះ។

សេវាកម្មសាធារណៈទាំងឡាយនៅក្នុងប្រទេសក្រិកកាលពីថ្ងៃព្រហស្បតិ៍ បានគាំងដំណើរទាំងស្រុងខណៈក្រុមសហជីពបានចាប់ផ្តើមធ្វើកូដកម្ម ទូទៅ២៤ម៉ោងជាការតវ៉ាជុំវិញការសម្រេចចិត្តរបស់រដ្ឋាភិបាលដើម្បី បិទការផ្សាយទូរទស្សន៍រដ្ឋERT ជាផ្នែកមួយនៃវិធានការកាត់បន្ថយចំណាយទាំងស្រុង។

ភាពស្ងប់ស្ងាត់មិនស្រួលមួយបានវិលត្រឡប់មកកាន់ទីលានតវ៉ារបស់ ក្រុងអ៊ីស្តង់ប៊ុលកាលពីព្រឹកថ្ងៃពុធ បន្ទាប់ពី មានការប៉ះទង្គិចជាបន្តរវាងក្រុម ប៉ូលិសប្រឆាំងកុបកម្មនិងក្រុមអ្នកតវ៉ាខណៈដែលមេដឹកនាំតួកគីលោក រ៉េសិប តៃ យីប អេរដូហ្គែនបានព្រមានថា លោក«មិនមានការអត់ឱនទៀតទេ» សម្រាប់មហាបាតុកម្មប្រឆាំងរដ្ឋាភិបាលអ៊ិស្លាមចាក់ឫសរបស់លោក។

គ្រោះទឹកជំនន់សម្លាប់មនុស្សដែលបង្កការបំផ្លិចបំផ្លាញនៅអឺរ៉ុប កណ្តាលជាងមួយសប្តាហ៍បានថយចុះនៅភាគខាងជើងអាល្លឺម៉ង់កាលពីថ្ងៃ ពុធខណៈការប៉ាន់ស្មានថ្មីបានបង្ហាញពីតម្លៃនៃការខូចខាត។
ក្រុងហ្សឺណែវៈ អង្គការពលកម្មអន្តរជាតិ(ILO) បាននិយាយកាលពីថ្ងៃពុធថា កុមារច្រើនរហូតដល់១០,៥លាននាក់នៅទូទាំងពិភពលោកធ្វើការជាអ្នក បម្រើតាមផ្ទះ ជាអ្វីដែលអាចជាលក្ខខណ្ឌដ៏គ្រោះថ្នាក់ និងថែមទាំងដូចជាទាសករ។ ទីភ្នាក់ងារពលកម្មអ.ស.ប.នេះ បាននិយាយថា ស្ទើរតែ៣/៤នៃកុមារទាំងនោះគឺជាក្មេងស្រី ហើយអ្នកបម្រើកុមារ៦,៥លាននាក់ គឺមានអាយុចន្លោះពី៥ឆ្នាំទៅ១៤ឆ្នាំ។

នាយករដ្ឋមន្ត្រី តួកគីលោករ៉េសិប តៃយីប អេរដូ ហ្គែនកាលពីថ្ងៃចន្ទបានយល់ព្រមជួបជាមួយក្រុមមេដឹកនាំតវ៉ា ដែលមហាបាតុកម្មប្រឆាំងរដ្ឋាភិបាលរបស់ពួកគេបានធ្វើឲ្យប្រទេសនេះ រង្គោះរង្គើជាសម្បទានធំដំបូងរបស់លោកចាប់តាំងពីភាពវឹកវរសម្លាប់ មនុស្សបានចាប់ផ្តើមជិតពីរសប្តាហ៍កន្លងទៅ។

នាយករដ្ឋមន្ត្រីតួកគីដ៏រឹងរូស លោករ៉េសិបតៃយីប អេរដូហ្គែន បានប្រាប់អ្នកគាំទ្រថា ការធត់ធ្មត់របស់លោកមានដែនកំណត់ ខណៈប៉ូលិសបានបាញ់កាណុងទឹក និងឧស្ម័នបង្ហូរទឹកភ្នែកលើហ្វូងបាតុករ នៅក្នុងការតវ៉ាដ៏រឹងត្អឹងប្រឆាំងការគ្រប់គ្រងមួយទសវត្សរ៍នៃ រដ្ឋាភិបាលរបស់លោក។

បាតុកររាប់ពាន់នាក់បានប្រមូលផ្តុំគ្នាណែនណាន់ពេញដងវិថីនៃក្រុង តួកគីជាច្រើនកាលពីថ្ងៃសៅរ៍ដោយប្រឈមនឹងការអំពាវនាវពី នាយករដ្ឋមន្ត្រីលោក រេសិប តៃយីប អេរដូហ្គែនឲ្យបញ្ឈប់ការបះបោររបស់ពួកគេជាមួយនឹងសម្រែកច្រៀងព្រមៗ គ្នាទាំងកំហឹង និងអណ្តាតភ្លើងក្រហមជាច្រើន។

ការប៉ះទង្គិចគ្នាថ្មីៗបានផ្ទុះឡើងកាលពីព្រលឹមថ្ងៃពុធខណៈអ្នក តវ៉ាបានផ្គើននឹងការអង្វររបស់រដ្ឋាភិបាលដើម្បីបញ្ចប់ភាពវឹកវរ សម្លាប់មនុស្សជាច្រើននាក់ជាការប្រឈមធំបំផុតចំពោះការគ្រប់គ្រង ពេញមួយទសវតរ្ស៍របស់លោកនាយករដ្ឋមន្ត្រី រេសិប តៃយីប អេរដូហ្គែន។

អធិការបតីអាល្លឺម៉ង់លោកស្រីអេនជឺឡា មើរកែលបានសន្យាផ្តល់ជំនួយគ្រាអាសន្នចំនួន១០០លានអឺរ៉ូសម្រាប់ តំបន់រងគ្រោះដោយទឹកជំនន់កាលពីថ្ងៃអង្គារ ខណៈទឹកកំពុងឡើងបានសម្លាប់មនុស្សយ៉ាងហោចណាស់១១នាក់និងបានបង្ខំ ឲ្យជម្លៀសចេញរាប់ពាន់នាក់នៅទូទាំងភាគកណ្តាលអឺរ៉ុបកាន់តែ ធ្ងន់ធ្ងរនៅអាល្លឺម៉ង់ខាងកើត។

ប្រទេសបារាំងបាននិយាយកាលពីថ្ងៃពុធថា ខ្លួនមានភស្តុតាងបញ្ជាក់ថា របបប្រធានាធិបតីបាសារអាល់-អាសាដ បានប្រើឧស្ម័នសារីនជាភ្នាក់ងារបំផ្លាញសរសៃប្រសាទសម្លាប់មនុស្សនៅ ក្នុងសង្គ្រាមស៊ីវិលស៊ីរី ដោយបន្ថែមថា «គ្រប់ជម្រើស» ក្នុងនោះមានទាំងអន្តរាគមន៍ប្រដាប់អាវុធផងដែរ កំពុងលើកមកពិភាក្សាលើតុចរចា។

មនុស្សរាប់ពាន់នាក់ ត្រូវបានបង្ខំឲ្យចាកចេញពីលំនៅឋានរបស់ពួកគេ និងយ៉ាងតិចមនុស្ស១០នាក់ ត្រូវបានសម្លាប់ខណៈទឹកជំនន់បានជន់លិចនៅទូទាំងទ្វីបអឺរ៉ុបកាលពី ថ្ងៃអង្គារ ក្នុងនោះមជ្ឈមណ្ឌលប្រវត្តិសាស្ត្ររដ្ឋធានីប្រាករបស់សាធារណរដ្ឋឆេក ក៏ស្ថិតនៅក្រោមទឹកដែរ។

សហព័ន្ធសហជីពធំមួយរបស់តួកគីកាលពីថ្ងៃអង្គារបានចូលរួមជាមួយ ការតវ៉ាប្រឆាំងរដ្ឋាភិបាលបន្ទាប់ពីមានការប៉ះទង្គិចគ្នាមួយរាត្រី ទៀតរវាងក្រុមប៉ូលិសនិងអ្នកតវ៉ាក្នុងក្រុងអ៊ីស្តង់ប៊ុលនិង អង់ការ៉ា។

មនុស្ស៦នាក់បាន បាត់បង់ជីវិតនិងយ៉ាងតិច៨នាក់ទៀតកំពុងបាត់ខ្លួនកាលពីថ្ងៃចន្ទ ខណៈភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារអឺរ៉ុបកណ្តាលយ៉ាងខ្លាំងដោយបង្ខំឲ្យមនុស្សរាប់រយនាក់ ជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេបន្ទាប់ពីមានទឹកជំនន់និងការ រអិលបាក់ដី។

ក្រុមមេដឹកនាំតួកគីបានប្រឈមនឹងថ្ងៃទី៤នៃការតវ៉ាកាលពីថ្ងៃ ចន្ទបន្ទាប់ពី ក្រុមបាតុករបានប៉ះទង្គិចជាមួយប៉ូលិសដែលបាញ់ឧស្ម័នបង្ហូរទឹកភ្នែក នៅក្នុងការផ្ទុះកំហឹងធំបំផុត មួយប្រឆាំងនឹងរដ្ឋាភិបាលអ៊ិស្លាមនិយមចាក់ឫស ចាប់តាំងពីខ្លួនបានចូលកាន់អំណាចជាងមួយទសវត្សរ៍កន្លងទៅ។