ឥណ្ឌា​ផ្តល់​ជំនួយ​ជា​ទឹក​ខ្មៅ​លុប​លាង​មិន​ជ្រះ​ចំនួន ​៤០.០០០ ដប​គិត​ជា​ទឹក​ប្រាក់​ប្រមាណ ៨៨ ម៉ឺន​ដុល្លារ​អាមេរិក ដល់​ គ.ជ.ប សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នីតិ​កាល​ទី៥ នា​ពេល​ខាង​មុខ។ ពិធី​​ចុះ​​ហត្ថលេខា​នឹង​​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។

Headlines:

អាហ្វ្រិក

លោក​មួរស៊ី នៃ​អេហ្ស៊ីប ផ្តាច់​ទំនាក់ទំនង​នឹង​ស៊ីរី

130617_19c

ប្រធានាធិបតី​អ៊ិស្លាមនិយម​របស់​អេហ្ស៊ីប​លោក ម៉ូហាម៉េត​មួរស៊ី​ពី​ថ្ងៃ​សៅរ៍​បាន​ប្រកាស​កាត់​ផ្ដាច់​ទំនាក់ទំនង​«ជា​ ស្ថាពរ​»​ជាមួយ​ស៊ីរី​ដែល​ហែកហួរ​ដោយ​សង្គ្រាម​និង​កំពុង​រងគ្រោះ​ពី​ សង្គ្រាម​ស៊ីវិល​ជាង​ពីរ​ឆ្នាំ​។

សមាជិក​សភា​កេនយ៉ា​ព្រម​កាត់​បន្ថយ​ប្រាក់​បៀរវត្សរ៍ ដោយ​ទទួល​យក​រថយន្ត​ទំនើប

130614_17b

យោងតាម​ឯកសារ​ផ្លូវការ​បាន​បង្ហាញ​កាល​ពី​ថ្ងៃ​ពុធ ​ឲ្យ​ដឹងថា សមាជិកសភា​កេនយ៉ា​បាន​ប្តូរ​គំនិត​ដំឡើង​បៀរវត្សរ៍​ដែល​ពួកគេ​បាន បោះឆ្នោត​សម្រេច​ខ្លួន​ឯង ប៉ុន្តែ​បាន​ដោះស្រាយ​យក​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ដ៏​ច្រើន​ក្នុង​នោះ​ មាន​រថយន្ត​ទំនើប​មួយ​គ្រឿង និង​ប្រាក់​កម្រៃ​សោធនិវត្តន៍​ជំនួស​វិញ។

ពលរដ្ឋ​កេនយ៉ា តវ៉ា​ប្រឆាំង តំណាងរាស្ត្រ​ប្រាក់ខែ​ខ្ពស់

130613_18a

ក្រុម​បាតុករ​កេនយ៉ា​ដែល​រាំច្រៀង​បាន​ដើរ​ក្បួន​រូប តុក្កតា​ជ្រូក​ដ៏​ធំ​មួយ​ប្រឡាក់​ឈាម​នៅ​ខាង​ក្រៅ​សភា​កាល​ពី​ថ្ងៃ​អង្គារ​ ដើម្បី​តវ៉ា​ចំពោះ​ការ​ដំឡើង​ប្រាក់​ខែ​ខ្ពស់​របស់​ក្រុម​សមាជិក​សភា​ដែល​ ទើប​នឹង​ជាប់​ឆ្នោត​ថ្មី​ៗ​នេះ​។

រដ្ឋាភិបាល​ម៉ាលី និង​ឧទ្ទាម​តួរ៉េក សម្រេច​កិច្ចព្រមព្រៀង​ឈប់​បាញ់​

130612_19c

អន្តរការី​ជាន់​ខ្ពស់​ក្នុង​កិច្ច​ពិភាក្សា​បាន​និយាយ កាល​ពី​រាត្រី​ថ្ងៃ​ចន្ទ​ថា​គណៈប្រតិភូ​រដ្ឋាភិបាល​ម៉ាលី​និង​ក្រុម​ឧទ្ទាម​ ផ្ដាច់​ខ្លួន​តួរ៉េក បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​មួយ​«ជា​គោលការណ៍»​ដែល​នឹង​អនុញ្ញាត​ឲ្យ​មាន​ ការ​បោះឆ្នោត​តាម​ផែនការ​ក្នុង​ខែ​កក្កដា​ក្នុង​តំបន់​គីដាល់​ភាគ​ខាង​ជើង​ ដែល​មាន​ជម្លោះ​។

ការ​ដុត​បំផ្លាញ​ផែនដី​នៅ​Blue Nile

ក្រុងខាទូមៈ អង្គការ​លើកលែង​ទោស​អន្តរជាតិ​បាន​និយាយ​ពី​ថ្ងៃ​អង្គារ​ថា កម្លាំង​ប្រដាប់​អាវុធ​ស៊ូដង់​បាន​ដុត​និង​បាញ់​សម្លាប់​ជន​ស៊ីវិល​ក្នុង​ យុទ្ធនាការ​«ដុត​បំផ្លាញ​ផែនដី​»​ប្រឆាំង​នឹង​ស្រុក​កំណើត​របស់​ប្រមុខ​ ក្រុម​ឧទ្ទាម​នៅ​ក្នុង​រដ្ឋ​Blue Nile។

សូត្រធម៌ ជូន​លោក​ម៉ាន់ដេឡា និង​អំពាវនាវ​ឲ្យ​លោក​«ទៅ​ចុះ»

130611_19a

វីរបុរស​ប្រឆាំង​ការ​រើសអើង​ជាតិសាសន៍​ដ៏​គួរ​ឲ្យ​គោរព​លោក នែលសុន ម៉ាន់ដេឡា​បាន​ចំណាយ​ពេល​បី​រាត្រី​នៅ​ក្នុង​មន្ទីរពេទ្យ​បន្ទាប់​ពី​ប្រទេស ​អា្រហ្វិក​ខាង​ត្បូង​បាន​សូត្រធម៌​បួងសួង​ជូន​លោក​កាល​ពី​ថ្ងៃ​អាទិត្យ​ ចំពេល​មាន​ការ​អំពាវនាវ​ឲ្យ​គ្រួសារ​លោក​និង​ប្រទេស​ជាតិ​ដើម្បី​«អនុញ្ញាត​ ឲ្យ​លោក​ធ្វើ​ដំណើរ​ទៅ»។

ការ​វាយប្រហារ​នៅ​លីប៊ី​សម្លាប់​មនុស្ស​២៨​នាក់

130610_18b

មន្ត្រី​សុខាភិបាល​បាន​និយាយ​ថា យ៉ាង​ហោច​ណាស់​មនុស្ស​២៨​នាក់​ត្រូវ​បាន​សម្លាប់ និង​៦០​នាក់​រងរបួស​កាល​ពី​ថ្ងៃ​សៅរ៍ ខណៈ​ក្រុម​បាតុករ​បាន​វាយប្រហារ​លើ​ទីស្នាក់ការ​របស់​អតីត​ឧទ្ទាម​ក្នុង​ ទីក្រុង​បេនហ្កាហ្ស៊ី​ដែល​បាន​ទម្លាក់​មេដឹកនាំ​ផ្តាច់ការ​លីប៊ី លោក​មួរម៉ារ កាដាហ្វី​។

តុលាការ​អេហ្ស៊ីប​ដាក់​គុក​បុគ្គលិក​NGO​៤៣​នាក់​

ក្រុងគែរៈ តុលាការ​ក្រុង​គែរ​បាន​កាត់​ទោស​បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជនជាតិ​ អេហ្ស៊ីប​និង​បរទេស​៤៣​នាក់ កាល​ពី​ថ្ងៃ​អង្គារ​ដោយ​ដាក់​គុក​រហូត​ដល់​៥​ឆ្នាំ​ពី​បទ​ធ្វើការ​ដោយ​ខុស​ ច្បាប់​ដោយ​បង្ក​ជា​កំហឹង​និង​បង្កើន​ការ​បារម្ភ សម្រាប់​អនាគត​សង្គម​ស៊ីវិល​។

តុលាការ​ICC​បដិសេធ​ការ​ចោទ​ប្រកាន់​រើសអើង​ពូជសាសន៍​ពី​AU

130529_19b

តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​(ICC)​កាល​ពី​ថ្ងៃ​ចន្ទ​បាន​ច្រានចោល​ការ​ ចោទ​ប្រកាន់​ពី​សហភាព​អា្រហ្វិក​(AU)​ដែល​ថា ខ្លួន​ប្រកាន់​ពូជសាសន៍ និង​បាន​និយាយ​ថា ខ្លួន​នឹង​មិន​ឆ្លើយតប​ចំពោះ​ការ​អំពាវនាវ​របស់​AU​សម្រាប់​ឧក្រិដ្ឋកម្ម​ របស់​មេដឹកនាំ​ប្រទេស​កេនយ៉ា​ដែល​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ឲ្យ​ប្តូរ​ទៅ​ជា​ ប្រទេស​កំណើត​របស់​ពួកគេ​វិញ​ទេ។

ប្រធាន​សភា​លីប៊ី​លាលែង​ពី​តំណែង​ក្រោម​ច្បាប់​ហាមប្រាម​ក្រុម​មន្ត្រី​សម័យ​កាដាហ្វី

130529_19a

ប្រធាន​ស្ថាប័ន នយោបាយ​ជាន់​ខ្ពស់​បំផុត​របស់​លីប៊ី បាន​លាលែង​ពី​តំណែង​កាល ពី​រាត្រី​ថ្ងៃ​អង្គារ បី​សប្តាហ៍​បន្ទាប់​ពី​ច្បាប់​មួយ​ត្រូវ​បាន​អនុម័ត​ដោយ​ហាមប្រាម​ដល់​អ្នក​ ណា​ដែល​ធ្លាប់ បម្រើ​ការ​ក្រោម​របប​អស់​អំណាច​របស់​ជន​ផ្តាច់ការ​ដែល​បាន​ស្លាប់​ទៅ​ហើយ​ លោក​មួរម៉ារ កាដាហ្វី។

អា្រហ្វិក​ប្រារព្ធ​ខួប​៥០​ឆ្នាំ​នៃ​ការ​រួបរួម​និង​ការ​រីក​ចម្រើន​

130527_19a

មេដឹកនាំ​អា្រហ្វិក​កាល​ពី​ថ្ងៃ​សៅរ៍​បាន​ប្រារព្ធ​ខួប​លើក​ទី​៥០​ឆ្នាំ​នៃ​ ការ​បង្កើត​សហភាព​អា្រហ្វិក​(AU)​ចំ​ពេល​មាន​ការ​ធ្លាក់​ចុះ​នៃ​កំណើន​ សេដ្ឋកិច្ច ថ្វី​បើ​ជម្លោះ​ប្រដាប់​អាវុធ​រ៉ាំរ៉ៃ​និង​ស្រមោល​ថ្មី​នៃ​គំរាម​ភេវរកម្ម​ ក្តី។

មនុស្ស​យ៉ាង​តិច​៥​នាក់​បាន​ស្លាប់​ខណៈ​ការ​តវ៉ា​នៅ​ហ្គីណេ​កើនឡើង​

130527_18c

ប្រភព​សុខាភិបាល និង​ក្រុម​សាក្សី​បាន​និយាយ​ថា យ៉ាង​តិច​មនុស្ស​៥​នាក់​ត្រូវ​បាន​សម្លាប់​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ពេល​កម្លាំង ​សន្តិសុខ​នៅ​ក្នុង​ប្រទេស​ហ្គីណេ បាន​បាញ់​ទៅ​លើ​ហ្វូង​អ្នក​តវ៉ា​នៅ​ក្នុង​ទីតាំង​រឹងមាំ​របស់​ក្រុម​ប្រឆាំង ​នៅ​ក្នុង​រដ្ឋធានី​នេះ។

ក្រុម​អ្នក​ចាប់​ពង្រត់​បាន​ដោះ​លែង​បុគ្គលិក​សន្តិសុខ​អេហ្ស៊ីប

130524_19b

ក្រុម​អ្នក​ចាប់​ពង្រត់​បាន​ដោះលែង​ក្រុម​ប៉ូលិស និង​ទាហាន​អេហ្ស៊ីប​នៅ​ឧបទ្វីប​ស៊ីណៃ​កាល​ពី​ថ្ងៃ​ពុធ​ខណៈ​ប្រធានាធិបតី មូហាម៉េត មួរស៊ី​បាន​ប្តេជ្ញា​នាំ​ខ្លួន​ជន​ល្មើស​មក​ផ្តន្ទាទោស​តាម​ច្បាប់ និង​បាន​អំពាវនាវ​ឲ្យ​ក្រុម​អ្នក​ស្រុក​នៃ​ឧបទ្វីប​គ្មាន​ច្បាប់​ទម្លាប់​ នេះ​បោះ​បង់​អាវុធ​។

ក្រុម​ឧទ្ទាម M23 និង​កងទ័ព​ប៉ះទង្គិច​គ្នា​នៅ​កុងហ្គោ​

130522_19c

ភាគី​ទាំង​ពីរ​បាន​និយាយ​ថា ក្រុម​ឧទ្ទាម​មកពី​ចលនា M23 និង​កងទ័ព​បាន​ប្រយុទ្ធ​គ្នា​កាល​ពី​ថ្ងៃ​ចន្ទ​នៅ​ខាង​ជើង​ក្រុង​ហ្គោម៉ា ពីរ​ថ្ងៃ​មុន​ពេល​ប្រមុខ​ដឹកនាំ​អ.ស.ប. លោក​បាន គីមូន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ។

ប៉ះទង្គិច​គ្នា​នៅ​ទុយនីស៊ី ស្លាប់​ម្នាក់​របួស​១៥​នាក់

130521_19c

កម្លាំង​សន្តិសុខ និង​អ៊ិស្លាម​និយម​រឹងរូស បាន​ប្រយុទ្ធ​គ្នា​តាម​ដង​ផ្លូវ​ក្នុង​ក្រុង​ទុយនីស​កាល​ពី​ថ្ងៃ​អាទិត្យ​ ដោយ​អ្នក​តវ៉ា​ម្នាក់​បាន​ស្លាប់ និង​ប៉ូលិស​១៥​នាក់​រងរបួស បន្ទាប់​ពី​ក្រុម​អាជ្ញាធរ​បាន​ហាម​ប្រាម​ក្រុម​និកាយ​សាឡាហ្វី​មិន​ឲ្យ​ ធ្វើ​សមាជ​ប្រចាំ​ឆ្នាំ​របស់​ពួកគេ។

នីហ្សេរីយ៉ា​បង្កើន​ការ​វាយ​ប្រហារ​លើ​អ៊ិស្លាម​និយម​នៅ​ក្រុង​សំខាន់

ក្រុងម៉ៃឌូហ្គូរីៈ ទីក្រុង​ដ៏​សំខាន់​មួយ​នៅ​ភាគ​ឦសាន​ នីហ្សេរីយ៉ា​កាល​ពី​ថ្ងៃ​អាទិត្យ​ស្ថិត​ក្នុង​សភាព​គាំង​មិន​ដំណើរការ​ខណៈ​ យោធា​បាន​អនុវត្ត​បម្រាម​គោចរ​២៤​ម៉ោង​និង​បាន​បិទ​ផ្លូវ​ផ្គត់ផ្គង់​ទាំង​ ឡាយ​នៅ​ក្នុង​យុទ្ធនាការ​បោស សម្អាត​របស់​ខ្លួន​ប្រឆាំង​នឹង​ក្រុម​បះបោរ​អ៊ិស្លាម​និយម​។

នីហ្សេរីយ៉ា​ដាក់​បម្រាម​គោចរ​ក្នុង​យុទ្ធនាការ​ប្រឆាំង​អ៊ិស្លាម​និយម

130520_18c

យោធា​នីហ្សេរីយ៉ា​កាល​ពី​ថ្ងៃ​សៅរ៍​បាន​ដាក់​បម្រាម​គោចរ​២៤​ម៉ោង​នៅ​ក្នុង​ តំបន់​ជាច្រើន​នៃ​ក្រុង​ភាគ​ឦសាន​មួយ​ខណៈ​ទាហាន​បាន​បង្កើន​យុទ្ធនាការ​មួយ​ ប្រឆាំង​នឹង​ក្រុម​អ៊ិស្លាម​និយម​បូកូហារ៉ាម​ដែល​បាន​បង្ខំ​ឲ្យ​ប្រជាជន​គេច ​ខ្លួន​ចេញ​ពី​ផ្ទះ​។

បំផ្ទុះ​រថយន្ត​សម្លាប់​មនុស្ស​១៥​នាក់​របួស​៣០​នាក់​នៅ​ក្រុង​បេនហ្គាហ្ស៊ី

130515_19b

គ្រាប់បែក​ក្នុង​រថយន្ត​មហា​កម្លាំង​មួយ​បាន​ផ្ទុះ​កាល​ពី​ថ្ងៃ​ចន្ទ​ ក្បែរ​មន្ទីរពេទ្យ​មួយ​កន្លែង​ក្នុង​ក្រុង​បេនហ្គាហ្ស៊ី​នៃ​ប្រទេស​លីប៊ី​ ដោយ​សម្លាប់​និង​បង្ក​របួស​មនុស្ស​រាប់សិប​នាក់​និង​បង្ក​ជា​ការ​ថ្កោលទោស​ ពី​អន្តរជាតិ​។ក្រុម​មន្ត្រី​បាន​ផ្តល់​នូវ​តួលេខ​អ្នក​ស្លាប់​ខុស​ៗ​គ្នា បន្ទាប់ពី​គ្រាប់បែក​មហាវិនាសកម្ម​នេះ បាន​កម្ទេច​ភោជនីយដ្ឋាន​មួយ​កន្លែង និង​បង្ក​ការ​ខូចខាត​រថយន្ត​តូច​ជាច្រើន​គ្រឿង ព្រម​ទាំង​អគារ​ជាច្រើន​នៅ​ក្បែរ​មន្ទីរពេទ្យ អាល់-ចាឡា​នៅ​កណ្តាល​ក្រុង​បេនហ្គាហ្ស៊ី​។

ការ​កាត់​ទោស​លោក​មូបារ៉ាក់​ពន្យារ​ពេល​ទៅ​ដល់​ខែ​មិថុនា

130513_18a

ការ​កាត់​ទោស​ជា​ថ្មី នៃ​អតីត​ប្រធានាធិបតី​អេហ្ស៊ីប​លោក​ហូស្នី មូបារ៉ាក់​ជុំវិញ​តួនាទី​របស់​លោក​ក្នុង​ការ​ស្លាប់​អ្នក​តវ៉ា​ក្នុង​អំឡុង​ ពេល​ការ​បះបោរ​នៅ​ក្នុង​ប្រទេស​នោះ​ត្រូវ​ពន្យារ​ពេល​ទៅ​ថ្ងៃ​ទី​៨ ខែ​មិថុនា​រហូត​ដល់​ចៅក្រម​ជំនុំជម្រះ ពិនិត្យ​មើល​ភ័ស្តុតាង​ជា​ថ្មី​។

ក្រុម​អ៊ិស្លាម​នីហ្សេរីយ៉ា​វាយ​ប្រហារ​សម្លាប់​មនុស្ស​៥៥​នាក់

ក្រុងម៉ៃឌូហ្គូរីៈ កងទ័ព​បាន​និយាយ​ថា ក្រុម​ខ្មាន់​កាំភ្លើង​នីហ្សេរីយ៉ា​កាលពី​ថ្ងៃ​អង្គារ​បាន​បើក​ការ​ វាយប្រហារ​សម្របសម្រួល​លើ​បន្ទាយ​យោធា​ជាច្រើន ពន្ធនាគារ មួយ​និង​ប៉ុស្តិ៍​ប៉ូលិស​ជាច្រើន​នៅ​ទីប្រជុំជន​ប៉ាម៉ា​ភាគ​ឦសាន ដោយ សម្លាប់​មនុស្ស​៥៥​នាក់ និង​ដោះលែង​ទណ្ឌិត​១០៥​នាក់​។

ស្លាប់​ច្រើន​នាក់​ក្នុង​ការ​វាយប្រហារ​លើ​មន្ត្រី​កាតា​នៅ​​សូមាលី

130507_18b

ក្រុម​ប៉ូលិស​បាន​និយាយ​ថា មនុស្ស​ប្រមាណ ១១​នាក់​ត្រូវ​បាន​គេ​សម្លាប់​នៅ​រដ្ឋធានី​សូម៉ាលី​កាលពី​ថ្ងៃ​អាទិត្យ​នៅ​ ពេល​អ្នក​វាយប្រហារ​អត្តឃាត​ម្នាក់​មកពី​ក្រុម​បះបោរ​Shebab ដែល​ពាក់ព័ន្ធ​នឹង​ក្រុម​អាល់កៃដា​បាន​បើក​រថយន្ត​ដែល​ផ្ទុក​ដោយ​គ្រឿង​ ផ្ទុះ​បុក​ទម្លាយ​ក្បួន​រថយន្ត​មួយ ដែល​ដឹក​ក្រុម​មន្ត្រី​មកពី​ប្រទេស​កាតា​។

More Articles...