Headlines:

គម្រោងសាងសង់

អគារ​ខ្ពស់​កប់​ពពក​ក្នុង​គម្រោង Riviera​កំពុង​ដំណើរ​ការ​បុក​គ្រឹះ

130509_03

អគារ​ខ្ពស់​កប់​ពពក​តម្លៃ​ជាង​៧០០​លាន​ដុល្លារ​អាមេរិក​ស្ថិត​នៅ​ក្នុង​ គម្រោង Riviera បាន​និង​កំពុង​បន្ត​សកម្មភាព​បុក​គ្រឹះ​របស់​ខ្លួន​តាម​ផែនការ​ដែល​បាន​ គ្រោង​ទុក​។ នេះ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​មន្ត្រី​របស់​ក្រុមហ៊ុន OCIC​។

ក្រសួង​និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ​រុញ​ដាក់​គ្នា​ករណី​អគារ​៤២ជាន់​

130411_07b

មន្ត្រី​ក្រសួង​រៀប​ចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​និង​អាជ្ញាធរ​រាជធានី​ ភ្នំពេញ​បាន​ឆ្លើយ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ករណី​អគារ​កម្ពស់​៤២​ជាន់​Gold Tower ដែល​កំពុង​ផ្អាក​ការ​សាងសង់​មិន​បាន​ដាក់​ភ្លើង​បំភ្លឺ​នៅ​ពេល​រាត្រី​។

រាជធានី​ភ្នំពេញ​នឹង​មាន​ផ្លូវ​ក្រោម​ដី​ជា​ប្រវត្តិ​សាស្រ្ត

130321_06

រាជធានី​ភ្នំពេញ​នឹង​មាន​ផ្លូវ​ក្រោម​ដី​ជា​ប្រវត្តិ​សាស្រ្ត​របស់​ខ្លួន ​បន្ទាប់​ពី​រាជធានី​នេះ​បាន​ចាប់​កំណើត​បាន​ជាង​៧០០​ឆ្នាំ​មក​នេះ​បើ​តាម​ សេចក្តី​ជូន​ដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ។

ការដ្ឋាន​សាង​សង់​ស្ពាន​ជ្រោយចង្វារ​ទី​២!

130321_06-Standalone

សកម្មភាព​នៃ​ការ​សាង​សង់​ស្ពាន​ជ្រោយ​ចង្វារ​ទី​២ កាល​ពី​ចុង​សប្តាហ៍​មុន។

ខេមកូស៊ីធី ចាប់​ផ្តើម​អភិវឌ្ឍ​គម្រោង​របស់​ខ្លួន​ជា​បន្ត​ទៀត

130314_04

ទីក្រុង​រណប​ខេមកូស៊ីធី បាន​ផ្តើម​ការ​សាង​សង់​របស់​ខ្លួន​ជា​បន្ត​ទៀត​ហើយ បន្ទាប់​ពី​បាន​ផ្អាក​សកម្មភាព​មួយ​រយៈ​បើ​ទោះ​បី​វិវាទ​មួយ​ចំនួន​របស់​ ក្រុមហ៊ុន​នៅ​មិន​ទាន់​បញ្ចប់​ក៏​ដោយ។

អាផាតមិន កកើត​ច្រើន​នៅ​សង្កាត់​ទួលទំពូង​និង​ផ្សារ​ដើម​ថ្កូវ

130228_04

ដោយ​សារ​តម្រូវ​ការ​កើន​ឡើង​នៅ​ពេល​ថ្មីៗ​នេះ​គេ​បាន​សង្កេត​ឃើញ​ថា មាន​អាផាតមិន​ជា​ច្រើន​កំពុង​លេច​រូបរាង​ឡើង​ក្នុង​សង្កាត់​ទួលទំពូង និង​ផ្សារ​ដើម​ថ្កូវ​ដែល​បាន​ធ្វើ​ឲ្យ​តំបន់​នេះ​ក្លាយ​ជា​ទី​ចាប់​អារម្មណ៍ ​កាន់​តែ​ច្រើន​ឡើង​ពី​អ្នក​វិនិយោគ​។

អាផាតមិន​ប្រមាណ​៤៥​គម្រោង​ទៀត​នឹង​រះ​នៅ​ចុង​ឆ្នាំ​នេះ

130221_06a

កំណើន​សេដ្ឋកិច្ច និង​ស្ថិរភាព​នយោបាយ​នៅ​កម្ពុជា នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​ធ្វើ​ឲ្យ​មាន​សំណង់​អគារ​ជា​ ច្រើន​កើត​ឡើង​ជា​បន្ត​បន្ទាប់ ជាក់​ស្តែង​នៅ​ចុង​ឆ្នាំ​២០១៣​នេះ​គេ​នឹង​មាន​អាផាតមិន​ថ្មី​ចំនួន​ជាង​៤៥​ គម្រោង​បន្ថែម​ទៀត​នឹង​លេច​រូប​រាង​នៅ​រាជធានី​ភ្នំពេញ។

សណ្ឋាគារ​សុខា​ភ្នំពេញ គ្រោង​បញ្ចប់​ការ​សាង​សង់​នៅ​ឆ្នាំ​២០១៤​

130214_04

គម្រោង​សាង​សង់​អគារ​ដ៏​ធំ​នៃ​សណ្ឋាគារ​សុខា​ភ្នំពេញ​និង​សាល​ប្រជុំ ដែល​មាន​ទីតាំង​នៅ​មុខ​ទន្លេ​ចតុមុខ​របស់​ក្រុមហ៊ុន​សុខា​អូតែល គ្រោង​នឹង​បញ្ចប់​ការ​សាង​សង់​នៅ​ចុង​ឆ្នាំ​២០១៤​ខាង​មុខ​បន្ទាប់​ពី​ ក្រុមហ៊ុន​សម្រេច​បញ្ចប់​ដំណើរ​ការ​សាង​សង់​អគារ​នេះ​ឲ្យ​ស្រប​នឹង​ការ​បើក​ សម្ពោធ​ឲ្យ​ប្រើ​ប្រាស់​ស្ពាន​ជ្រោយ​ចង្វារ​ទីពីរ​។

ការ​បុក​គ្រឹះ​គម្រោង​ទី​១​នៃ Olympia City ជិត​បញ្ចប់​

130214_02a

ការ​សាង​សង់​គម្រោង​ទី​១​នៃ Olympia City កំពុង​ដំណើរ​ការ​យ៉ាង​រលូន​ដោយ​មក​ដល់​ពេល​នេះ​បាន​បុក​គ្រឹះ​រួច​៧០​ភាគ​រយ ​ហើយ​នេះ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​វិស្វករ​ប្រចាំ​គម្រោង​ខាង​លើ​។

ផ្សារ​ទំនើប និង​សណ្ឋាគារ​តម្លៃ​ជាង​២០​លាន​ដុល្លារ​នៅ​ក្រុង​សៀមរាប​មិន​ទាន់​​​កំណត់​ពេល​សាង​សង់​វិញ

130207 06a

គម្រោង​សាង​សង់​ផ្សារ​ទំនើប​និង​សណ្ឋាគារ ក្រោម​ទុន​វិនិយោគ​ជាង​២០​លាន​ដុល្លារ​អាមេរិក​នៅ​កណ្តាល​ក្រុង​សៀមរាប ដែល​បាន​ផ្អាក​សកម្មភាព​សាង​សង់​ចាប់​តាំង​ពី​មាន​វិបត្តិ​សេដ្ឋកិច្ច​សកល​លោក​កាល​ពី​ពាក់​កណ្តាល​ឆ្នាំ​២០០៨ រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​បាន​កំណត់​ពេល​វេលា​ជាក់​លាក់​នៃ​ការ​សាង​សង់​បន្ត​នៅ​ឡើយ​ទេ​។

​ស្ពាន​ឆ្លង​ទៅ​កោះ​សូទិន​ ​កោះ​ប៉ែន​នឹង​បញ្ចប់​​នៅ​ឆ្នាំ​២០១៤

130207 09

ស្ពាន​ដ៏​វែង​មួយ​ទៀត​ដែល​ឆ្លង​ពី​ក្រុង​កំពង់ចាម​ទៅ​កាន់​ទឹកដី​កោះ​សូទិន និង​កោះ​ប៉ែន​ប្រវែង​៧៧៩​ម៉ែត្រ គ្រោង​នឹង​បញ្ចប់​ការ​សាង​សង់​នៅ​ឆ្នាំ​២០១៤​ខាង​មុខនេះ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​លោក​អភិបាល​ខេត្ត​កំពង់​ចាម​។

បុរី​សែន​សុខ​ចាប់​ផ្តើម​លក់​គម្រោង​ទី២​ជា​ផ្លូវ​ការ

130131_02a

បន្ទាប់​ពី​ទទួល​ជោគ​ជ័យ​ដោយ​មិន​នឹក​ស្មាន​ដល់​ក្នុង​គម្រោង​ទី១​ដែល​មាន​ ឈ្មោះ​ថា Shangri-La Garden City រួច​មក​នៅ​ពេល​នេះ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ខុន​ដូ​បុរី​សែន​សុខ បាន​ចាប់​ផ្តើម​អភិវឌ្ឍន៍​គម្រោង​ទី២​របស់​ខ្លួន​ទៀត​ហើយ ដោយ​មាន​ទីតាំង​នៅ​តាម​ផ្លូវ​លេខ​៥៩៨ ចម្ងាយ​ពី​ស្ពាន​អាកាស​៧​មករា ប្រហែល​២០០០​ម៉ែត្រ​។

ក្រុមហ៊ុន​ចិន​ធំ​មួយ​​​គ្រោង​វិនិយោគ​​លំនៅដ្ឋាន​​កម្ពុជា

130131_09

ក្រុមហ៊ុន​ខ្នាត​យក្ស​មួយ​មក​ពី​ប្រទេស​ចិន​បាន​បង្ហាញ​ពី​គោល​បំណង និង​គម្រោង​វិនិយោគ​លើ​វិស័យ​លំនៅដ្ឋាន​ខុនដូ និង​អាផាតមិន នៅ​កម្ពុជា ស្រប​ពេល​វិស័យ​សំណង់​នៅ​កម្ពុជា​កំពុង​តែ​បង្ហាញ​ពី​ភាព​រីក​ចម្រើន​កាន់​ តែ​ខ្លាំង​ឡើងៗ​ជា​រៀង​រាល់​ថ្ងៃ​។

គម្រោង​បើក​ផ្សារ​ទំនើប​នៅ​ក្រុង​កំពង់ចាម​មិន​ទាន់​កំណត់​ពេល​ច្បាស់​លាស់​

ភ្នំពេញ : គម្រោង​សាង​សង់​ផ្សារ​ទំនើប​ថ្មី​មួយ​នៅ​ក្រុង​កំពង់ចាម រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​ត្រូវ​បាន​កំណត់​ពេល​វេលា​ច្បាស់​លាស់​នៅ​ឡើយ ​ទេ ដោយ​សារ​តែ​ដំណើរ​ការ​ចរចា​និង​ការ​ស្ទង់​មតិ​ជាមួយ​អាជីវករ​នៅ​មិន​ទាន់​ បាន​ចប់​សព្វ​គ្រប់​។

អាផាតមិន​​​​​​ផ្លូវ​​សម្តេច​ប៉ាន​​​បញ្ចប់​​​​​​សាង​សង់​ចុង​ឆ្នាំ​នេះ​

130124_09

អាផាតមិន​លំដាប់ A កម្ពស់​១២​ជាន់​ដែល​មាន​ទីតាំង​នៅ​តាម​បណ្តោយ​ផ្លូវ​សម្តេច​ប៉ាន ស្ថិត​ក្នុង​សង្កាត់​ចតុមុខ​ខណ្ឌ​ដូន​ពេញ​គ្រោង​នឹង​បញ្ចប់​ការ​សាង​សង់​នៅ​ ចុង​ឆ្នាំ​២០១៣​នេះ​។

ខុនដូ​នៅ​កម្ពុជា​មាន​ការ​រីក​ចម្រើន​តិច​តួច​បំផុត

130117_06a

ការ​មិន​មាន​ទម្លាប់​រស់​នៅ​តាម​ខុនដូ​របស់​ប្រជាជន​ខ្មែរ​និង​ការ​ទិញ​ ភាគ​ច្រើន​ធ្វើ​ឡើង​ដើម្បី​រក​ប្រាក់​ចំណេញ​ពី​ការ​ជួល​បាន​ធ្វើ​ឲ្យ​តម្រូវ ​ការ​ខុនដូ​នៅ​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​កំណើន​យឺត​ទាំង​តម្រូវ​ការ​និង​ ការ​ផ្គត់​ផ្គង់​។

គម្រោង​បើក​ផ្សារ​ទំនើប​និង​ការិយាល័យ​ជួល​នៅ PPIU មិន​ទាន់​កំណត់​ពេល​ច្បាស់​លាស់

130110_09

គម្រោង​បើក​ផ្សារ​ទំនើប​លក់​សម្ភារ​សិក្សា និង​ភោជនីយដ្ឋាន​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​និស្សិត​នៅ​សាកល​ វិទ្យាល័យ ភ្នំពេញ​អន្តរជាតិ (PPIU) មិន​ទាន់​ត្រូវ​បាន​កំណត់​ពេល​វេលា​ជាក់​លាក់​នៅ​ឡើយ​ទេ​។

បុរី​មហា​សេដ្ឋី សម្រេច​ការ​សាង​សង់​បាន​​ជាង​៤០​%

ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅដ្ឋាន បុរី​មហា​សេដ្ឋី បាន​ធ្វើ​ការ​វិនិយោគ​លំនៅដ្ឋាន​ថ្មី​ចំនួន​៣០០​ល្វែង​នៅ​ក្នុង​រាជធានី​ ភ្នំពេញ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កំណើន​តម្រូវ​ការ​និង​ការ​អភិវឌ្ឍ​វិស័យ​ សំណង់​នៅ​ប្រទេស​កម្ពុជា។

OCIC​នឹង​បញ្ចប់​គម្រោង LA SEINE​នៅ​ចុង​ឆ្នាំ​២០១៤

130103_04b

គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន LA SEINE ដែល​មាន​រចនា​ប័ទ្ម​ដូច​អគារ​នៅ​បណ្តា​ប្រទេស​នានា​ប៉ែក​អឺរ៉ុប​សម័យ​បុរាណ គ្រោង​នឹង​បញ្ចប់​ការ​សាង​សង់​របស់​ខ្លួន​នៅ​ចុង​ឆ្នាំ​២០១៤​ខាង​មុខ​នេះ​។ កញ្ញា បាន ស៊ូលី​ប្រធាន​ផ្នែក​ទីផ្សារ​បាន​ប្រាប់​ឲ្យ​ដឹង​ថា គម្រោង​អភិវឌ្ឍន៍​ផ្ទះ​ល្វែង LA SEINE នឹង​បញ្ចប់​ការ​សាង​សង់​នៅ​អំឡុង​ខែ​សីហា​ឬ​កញ្ញា​ឆ្នាំ​២០១៤។

បុរីវិមាន​ភ្នំពេញ ឌឹ ខម័រសល ហ្សូន ចាប់​ផ្តើម​សាង​សង់​លក់​ជា​ផ្លូវ​ការ

130103_03

បន្ទាប់​ពី​ទទួល​បាន​ជោគ​ជ័យ​ជាមួយ​នឹង​គម្រោង​ដែល​មាន​ឈ្មោះ​ថា បុរី​វិមាន​ភ្នំពេញ​រួច​មក​នៅ​ពេល​នេះ​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅដ្ឋាន​លីហួរ គ្រុប (Ly Hour Group) បាន​ចាប់​ផ្តើម​បន្ត​គម្រោង​ទី២​របស់​ខ្លួន​ទៀត​ហើយ​ដោយ​ដាក់​ឈ្មោះ​ថា បុរី​វិមាន​ភ្នំពេញ ឌឹ ខម័រសល ហ្សូន។

ដី​ធំៗ​តាម​​មាត់​ទន្លេ​​ទុក​ចោល​គ្មាន​ការ​អភិវឌ្ឍ

121220_09

មាន​ដី​ឡូត៍​ធំៗ​ជា​ច្រើន​នៅ​តំបន់​មុខ និង​ក្រោយ​ក្រសួង​ការ​បរទេស​និង​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ​បាន​ទុក​ទំនេរ ​ជា​យូរ​មក​ហើយ​បើ​ទោះ​បី​ដី​ទាំង​នោះ​មាន​គម្រោង​អភិវឌ្ឍន៍​ជា​អគារ​និង​ មជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម​ក្តី​ប៉ុន្តែ​មួយ​ទសវត្សរ៍​កន្លង​មក​ក៏​គម្រោង​ទាំង ​នោះ​នៅ​តែ​ស្ថិត​ក្នុង​គម្រោង​ខ្យល់​ដដែល។

More Articles...