
អតីតសង្ឃកំហូច នេត ខៃ ពីម្សិលមិញត្រូវសាលាឧទ្ធរណ៍ធ្វើការប្រកាសសាលដីកាសម្រេចតម្កល់ សាលដីកាសាលាឧទ្ធរណ៍ចំនួន៤ ទុកជា បានការក្នុងសំណុំរឿងផលិតចែកចាយរូបអាសអាភាសពីអំឡុងឆ្នាំ២០០៨ ដល់២០០៩។

អគ្គនាយកក្រុមហ៊ុនក្នុងស្រុកម្នាក់ដែលត្រូវមន្ត្រីជាន់ខ្ពស់ រដ្ឋាភិបាលប្តឹងជាប់ពាក់ព័ន្ធនឹងបញ្ហាដីធ្លី ត្រូវបានចាប់ឃុំខ្លួនក្នុងពន្ធនាគារ អស់រយៈពេលជាង១៣ ខែមកហើយ ហើយសាលាដំបូងរាជធានី ក៏បានលើកពេលបើកសវនាការចំនួន៩លើករួចហើយដែរដោយពុំមានការជំនុំ ជម្រះបានអំពាវនាវសូមឲ្យមេដឹកនាំជាន់ខ្ពស់ទាំងបីរូបជួយធ្វើ អន្តរាគមន៍រកយុត្តិធម៌។
ជនសង្ស័យមេបននិងជាមេការផ្ទះបនម្នាក់ពាក់ព័ន្ធនឹងការជួញដូរ ផ្លូវភេទត្រូវនគរបាលប្រឆាំងការជួញដូរមនុស្សរាជធានី ចាប់បញ្ជូនទៅសាលាដំបូងភ្នំពេញកាលពីរសៀលថ្ងៃទី២៣ ឧសភាបន្ទាប់ពីឃាត់ខ្លួននៅល្ងាចថ្ងៃពុធ នៅសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ។
បុរសនេសាទម្នាក់ក្នុងចំណោមពីរនាក់ត្រូវរន្ទះបាញ់ធ្លាក់ពីលើទូក ចូលទៅក្នុងទន្លេបណ្តាលឲ្យស្លាប់ភ្លាមៗ ខណៈកំពុងអង្គុយដោះមងនៅកណ្តាលទន្លេ នៅពេលមេឃកំពុងភ្លៀងកាលពីល្ងាចថ្ងៃពុធ នៅចំណុចភូមិកំពង់ថ្កោល ឃុំអន្សាចំបក់ ស្រុកក្រគរ។
មន្រ្តីយោធាម្នាក់នៅអង្គភាពកងរថក្រោះដែលត្រូវចាប់ខ្លួនពាក់ ព័ន្ធនឹងការលួចរថយន្តរបស់ជនជាតិកូរ៉េម្នាក់នៅសង្កាត់ភ្នំពេញ ថ្មី ខណ្ឌសែនសុខ ពីថ្ងៃអង្គារបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចោទ ប្រកាន់កាលពីថ្ងៃ ព្រហស្បតិ៍។
ស្រី្តជនជាតិវៀតណាមម្នាក់ត្រូវសាលាឧទ្ធរណ៍បើកសវនាការជំនុំជម្រះ កាលពីម្សិលមិញ ក្រោមការចោទប្រកាន់ពីបទសញ្ចារកម្មមានស្ថានទម្ងន់ទោសប្រព្រឹត្ត ក្នុងឆ្នាំ ២០១០។
ភំ្នពេញៈ សាលាឧទ្ធរណ៍ កាលពីម្សិលមិញបានច្រានចោលពាក្យស្នើសុំនៅក្រៅឃុំ ប្តីប្រពន្ធថៅកែហាងម្លិះអង្គរនៅខេត្តសៀមរាបដែលត្រូវសាលាដំបូង កាត់ឲ្យជាប់ទោសពី២០ឆ្នាំទៅ៣០ឆ្នាំក្រោមការចោទប្រកាន់ពីបទ ប្រើប្រាស់ និងជួញដូរគ្រឿងញៀន តាមមាត្រា ៣២-៤០ និង៤៤ នៃច្បាប់គ្រឿងញៀន។
ពោធិ៍សាត់ៈ ក្មេងប្រុសអាយុ៨ឆ្នាំម្នាក់ ក្នុងចំណោមក្មេង៧នាក់ត្រូវបានគ្រឿងចក្រច្រូតស្រូវមួយគ្រឿងកិន ស្លាប់ភ្លាមៗកាលពីរសៀលថ្ងៃអង្គារនៅកណ្តាលវាលស្រែមួយ ស្ថិតក្នុងឃុំកោះជុំ ស្រុកកណ្តៀង។
ភំ្នពេញៈ ប្តីប្រពន្ធដែលជាប់ចោទពីបទជួញដូរថ្នាំញៀនក្នុងឆ្នាំ ២០១១ ត្រូវសាលាឧទ្ធរណ៍បើកសវនាការពីម្សិលមិញ។

តុលាការខេត្តកំពតនឹងកោះហៅជនសង្ស័យជាតិបែលហ្ស៊ិក ដែលកំពុងឃុំខ្លួនក្នុងពន្ធនាគារខេត្តពីបទសង្ស័យពាក់ព័ន្ធរឿង ឃាតកម្មស្ត្រីទេសចរជាតិបារាំងនៅស្រុកកំពង់បាយ ខេត្ត កំពតមកសាកសួរនៅដើមខែមិថុនា ជាមួយសាក្សីមួយចំនួនទៀតដើម្បីស្វែងរកព័ត៌មានពិតក្នុងរឿងឃាតកម្ម នេះ។

ស្រ្តីខ្មែរពីរនាក់បានរត់គេចចេញពីផ្ទះបនក្នុងប្រទេសថៃ ហើយត្រូវបានគេជួយសង្គ្រោះកាលពីយប់ថ្ងៃអង្គារ នៅច្រកព្រំដែនអន្តរជាតិចាំយាម ក្រោយពីពួកនាងត្រូវបានមេខ្យល់បោកយកទៅលក់ឲ្យផ្ទះបននោះ។

អ្នកកាសែតម្នាក់និងគូកនប្រុសស្រី៤នាក់ទៀតត្រូវបានសាលាដំបូង ខេត្តសៀមរាបសម្រេចឃុំខ្លួនពីបទជាប់ពាក់ព័ន្ធក្នុងករណីប្រើ ប្រាស់និងជួញដូរគ្រឿងញៀនបន្ទាប់ពីត្រូវចាប់ខ្លួនកាលពីល្ងាច ថ្ងៃទី១៩ខែឧសភាឆ្នាំ២០១៣នៅតំបន់កម្សាន្តអង្គរឃ្យូងយូ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្នុងក្រុងសៀមរាប។

សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃម្សិលមិញបានជំនុំជម្រះអ្នកជួញ ដូរគ្រឿងញៀន១១នាក់ រួមមានជនជាតិវៀតណាម៦នាក់ និងខ្មែរ៥នាក់ក្រោមការចោទប្រកាន់ពីបទផលិតសារធាតុញៀន រក្សាទុកដឹកជញ្ជូន ជួញដូរខុសច្បាប់នូវសារធាតុគីមីពីឆ្នាំមុននៅភ្នំពេញ។
ភ្នំពេញៈ មន្ត្រីបម្រើការងារនៅមន្ទីរពេទ្យជប៉ុនម្នាក់បានឆេះរោលដេក ស្លាប់យ៉ាងអាណោចអាធ័ម នៅក្នុងគ្រោះអគ្គិភ័យនៅក្នុងផ្ទះគាត់កាលពីរសៀលថ្ងៃអង្គារនៅ ជិតសាលាបឋមសិក្សាទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
បន្ទាយមានជ័យៈ ឆ្មាំពន្ធនាគារម្នាក់នៅខេត្តបន្ទាយមានជ័យ អះអាងថា អនុប្រធានពន្ធនាគារខេត្តនេះម្នាក់រងការចោទថាបានវាយអ្នកទោស ស្រីម្នាក់ព្រោះតែស្រីអ្នកទោសបានឈ្លោះគ្នាពេលចេញមកក្រៅបន្ទប់ ឃុំឃាំងកាលពីព្រឹកថ្ងៃអង្គារ។
កំពតៈ នគរបាលស្រុកអង្គរជ័យ បានសម្រេចបញ្ជូនជនសង្ស័យម្នាក់ដែលប្រើកាំបិតខ្វែវ កាប់ស្ត្រីម្នាក់ស្លាប់ ទៅសាលាដំបូងខេត្តកំពតកាលពីម្សិលមិញដើម្បីចាត់វិធានការបន្តទៅ តាមច្បាប់។
ពោធិ៍សាត់ៈ ជនសង្ស័យចំនួន៤នាក់ដែលអះអាងថា ជាសមាជិកអង្គការសុវណ្ណភូមិភ័ក្រ្តបុរី ត្រូវសមត្ថកិច្ចនគរបាលខេត្តពោធិ៍សាត់ចាប់ខ្លួនបញ្ជូនទៅសាលាដំបូង ខេត្ត កាលពីថ្ងៃទី២០ឧសភា ក្នុងបទឆបោក និងបញ្ចុះបញ្ចូលអ្នកភូមិនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ឲ្យទិញកន្សែងយ័ន្ត ហើយបន្លាចថា បើអ្នកណាហ៊ានបើកមើលនឹងឆ្កួតអស់មួយពូជ។
ព្រៃវែងៈ ក្រុមចោរប្លន់ដៃដល់២នាក់មានស្រីម្នាក់ផងត្រូវសមត្ថកិច្ចនគរបាល ខេត្តព្រៃវែងនិងនគរបាលរាជធានីភ្នំពេញចាប់ខ្លួនបាននៅយប់ថ្ងៃ ទី២០និងព្រឹកថ្ងៃ២១ឧសភានៅក្នុងសង្កាត់ចោមចៅនិងសង្កាត់ត្រពាំង ក្រសាំង ខណ្ឌពោធិ៍សែនជ័យខណៈដែលក្រុមជនសង្ស័យឆ្លងចូលមកលាក់ខ្លួនមិន បានប៉ុន្មានថ្ងៃនិងរៀបគម្រោងចេញប្លន់នៅជាយក្រុងបន្តទៀត។
ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញបានកំពុងធ្វើការសាកសួរបន្តទៅលើស្រី្ត ជាមេតុងទីននៅផ្សារធំថ្មីដោយជាប់សង្ស័យក្នុងការឆបោកបន្ទាប់ពី សមត្ថកិច្ចការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថ លើផ្ទៃប្រទេសបានបញ្ជូនខ្លួនទៅតុលាការកាលពីវេលាម៉ោង៩ ព្រឹកថ្ងៃទី២០ ឧសភា ២០១៣។
ព្រះវិហារៈ បុរសវ័យ៥១ឆ្នាំម្នាក់ជាមន្ត្រីបើកបររថយន្តប្រចាំការិយាល័យ បោះឆ្នោតគ.ជ.បខេត្តព្រះវិហារ បានសម្រេចចិត្តធ្វើអត្តឃាតចង.ក សម្លាប់ខ្លួនកាលពីវេលាទៀបភ្លឺថ្ងៃទី២០ខែឧសភា ឆ្នាំ២០១៣ក្នុងបរិវេណសាលាខេត្ត ដោយគ្មានអ្នកណាដឹងពីមូលហេតុ។
ស្ទឹងត្រែងៈ ឈើគ្រញូងគ្រាក់ទម្ងន់ជាង ២ ពាន់គីឡូក្រាមត្រូវសមត្ថកិច្ចចម្រុះនិងខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ស្ទឹងត្រែង ចុះឆែកឆេរនិងរឹបអូសបាននៅក្នុងផ្ទះមន្រ្តីកងរាជអាវុធហត្ថក្នុង ក្រុងនេះកាលពីព្រឹកថ្ងៃទី២០ ខែឧសភា ម្សិលមិញនៅក្នុងភូមិលើក្រុង-ខេត្តស្ទឹងត្រែង។