មជ្ឈមណ្ឌល សាលា​បាត់​ទាត់​ជាតិ​ទីមួយ ស្ថិត​នៅ​ស្រុក​បាទី ខេត្ត​តាកែវ ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ក្នុង​ការ​លើក​កម្ពស់​វិស័យ​បាត់​ទាត់​កម្ពុជា បែប​វិទ្យា​សាស្ត្រ និង​បណ្តុះ​បណ្តាល​សមត្ថភាព​យុវជន​ដែល​ស្នេហា​កីឡា​បាល់​ទាត់។

Headlines:

បទសម្ភាស៍

អ៊ីអន​ម៉ល​នាំ​នូវ​ជម្រើស និង​របៀប​ថ្មី​មក​កម្ពុជា

130614_13b

ផ្សារ​ទំនើប​អ៊ីអន ដែល​ជា​ការ​វិនិយោគ​របស់​ជប៉ុន​ជាង​២០០ លាន​ដុល្លារ​នឹង​ក្លាយ​ជា​ផ្សារ​ទំនើប​វិនិយោគ​ដោយ​បរទេស​ធំ​ជាង​គេ​លើក​ ដំបូង​នៅ​កម្ពុជា​។​ផ្សារ​ទំនើប​កម្ពស់​៤​ជាន់​នេះ​នឹង​បញ្ចប់​ការ​សាង​សង់​ នៅ​ឆ្នាំ​២០១៤។​

ដំណើរ​ឆ្ពោះ​ទៅ​បង្កើត​អាជីវកម្ម​តាម​អ៊ីនធឺណិត

130612_13a

ម៉ូតូ ទូរស័ព្ទ iPhones បន្លែ ស្នាដៃ​សិល្បៈ ផ្ទះ​សម្បែង ឬ សូម្បី​តែ​ដី​សាង​សង់​ផ្ទះ​ក៏​អាច​ស្វែង​រក​មើល​បាន​យ៉ាង​រហ័ស​នៅ​តាម​ អ៊ីនធឺណិត ដែល​មាន​នៅ​លើ​គេហទំព័រ 7Makara.com ហើយ​អ្នក​ប្រហែល​ជា​គិត​ថា អ្នក​កំពុង​មើល​ព័ត៌មាន​នៅ​លើ​គេហទំព័រ ebay ឬ amazon អ៊ីចឹង​ដែរ​។

អនាគត​វិស័យ​ធនាគារ​លក់​រាយ​ក្នុង​ប្រទេស​កម្ពុជា

130607_13

នៅ​ប្រទេស​កម្ពុជា​សេវាកម្ម​ធនាគារ​លក់​រាយ កំពុង​កើន​ឡើង ហើយ​អតិថិជន​ក៏​កំពុង​កើន​ផង​ដែរ។ ធនាគារ ANZ Royal ជា​ធនាគារ​ក្នុង​ស្រុក​ដ៏​សំខាន់​មួយ​ក្រោម​គម្រោង​រួម​គ្នា​រវាង ANZ Banking Group និង​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​របស់​កម្ពុជា។

ការ​ពង្រីក​ព្រលាន និង​ផល​ប៉ះពាល់​ប្រជាជន

130531_13

ក្រុមហ៊ុន Vinci Group មាន​មូលដ្ឋាន​នៅ​បារាំង​ជា​ភាគី​ពាក់​ព័ន្ធ​ដ៏​សំខាន់​នៃ​ក្រុមហ៊ុន ព្រលាន​យន្តហោះ​កម្ពុជា​(Cambodia Airport)។ ប៉ុន្តែ​ការ​បណ្តេញ​ប្រជាជន​ចេញ​ពី​តំបន់​ក្បែរ​ព្រលាន​យន្តហោះ​អន្តរជាតិ​ ភ្នំពេញ​ធ្វើ​ឲ្យ​មាន​ការ​បារម្ភ​ពី​សំណាក់​ក្រុមហ៊ុន។

រោងចក្រ​អេឡិច​ត្រូនិក​ស្ថិត​នៅ​លើ​ផ្លូវ​វែង​ឆ្ងាយ

130524_13

ចាប់​តាំង​ពី​ឆ្នាំ​២០១០ លោក Gwihan Lee បាន​មក​កម្ពុជា​ដើម្បី​ជួយ​លើក​ស្ទួយ​ដល់​ស្ថានភាព​យីហោ​សាំស៊ុង។ នាយក​ការិយាល័យ​អេឡិច​ត្រូនិក​សាំស៊ុង​ថៃ​នៅ​ភ្នំពេញ​បាន​និយាយ​មក​កាន់​ អ្នក​យក​ព័ត៌មាន​របស់​ភ្នំពេញ​ប៉ុស្ដិ៍​អំពី​ការ​អភិវឌ្ឍ​ក្នុង​វិស័យ​នេះ​ និង​ពី​របៀប​ដែល​ពួក​គេ​ទទួល​រង​ផល​ប៉ះពាល់​ដោយ​និន្នាការ​នៅ​ក្នុង​វិស័យ​ ជាច្រើន​ដទៃ​ទៀត។

Josh James៖ បុគ្គល​គ្រប់​រូប​ត្រូវ​ជឿ​ខ្លួន​ឯង

130522_13a

កាល​ពី​ថ្ងៃ​អាទិត្យ​អគ្គ​នាយក​ក្រុមហ៊ុន សូហ្វែរ DOMO ដែល​មាន​តម្លៃ​ប្រមាណ​១០០​លាន​ដុល្លារ​បាន​ថ្លែង​លើក​ទឹក​ចិត្ត​ដល់​អ្នក​ ស្ដាប់​ដែល​ជា​យុវវ័យ​ក្មេងៗ​នៅ​ភ្នំពេញ​។លោក Josh James ថ្លែង​ថា៖ «​កម្ពុជា​ត្រូវ​ការ​អ្នក​ដឹក​នាំ​កាន់​តែ​ច្រើន​ថែម​ទៀត​ដែល​ជា​មនុស្ស​ល្អ​ពិត​ប្រាកដ»។

ឧស្សាហកម្ម​ធានា​រ៉ាប់រង​ត្រូវ​ការ​ពង្រឹង​បន្ថែម

130517_13a

លោក ឆាយ រតនៈ បាន​ចាប់​ផ្តើម​ឧស្សាហកម្ម​ធានា​រ៉ាប់​រង​នៅ​កម្ពុជា​ចាប់​តាំង​ពី​ឆ្នាំ​ ២០០៨ ដែល​ដឹក​នាំ​សមាគម​ធានា​រ៉ាប់រង​កម្ពុជា​និង​ជា​ប្រធាន​និង​នាយក​គ្រប់​គ្រង ​ក្រុមហ៊ុន​ធានា​រ៉ាប់​រង​បន្ត​កម្ពុជា​ផង​ដែរ។

មាន​សំណាង ជោគជ័យ​ក្នុង​អាជីព​អ្នក​បក​ប្រែ

130515_12a

កាល​ពី​ឆ្នាំ​១៩៩៧ នូវ មាន​សំណាង ជា​និស្សិត​ឆ្នាំ​ទីពីរ ដែល​ពេល​នោះ​សាស្ដ្រាចារ្យ​ជា​ជនជាតិ​អាមេរិក​របស់​នាង​បាន​ផ្ដល់​ការងារ​ ក្រៅ​ម៉ោង​ដល់​នាង ជា​អ្នក​បក​ប្រែ​ឲ្យ​សមាគម​មេធាវី​អាមេរិក​ដើម្បី​បក​ប្រែ​ច្បាប់​ ពាណិជ្ជកម្ម។មាន​សំណាង និយាយ​ថា៖ «ខ្ញុំ គឺ​ជា​មនុស្ស​ម្នាក់​ដែល​ធ្វើ​ការងារ​បក​ប្រែ​ល្អ​ជាង​អ្នក​ផ្សេង​ទៀត»។

EDC៖ ដាច់​ភ្លើង​នឹង​ត្រូវ​បាន​ដោះស្រាយ​ឆាប់ៗ

130510_12

ការ​កាត់​ផ្ដាច់​ចរន្ត​អគ្គិសនី​និង​កង្វះ​អគ្គិសនី​ម្ដង​ហើយ​ម្ដង​ទៀត​ នេះ​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​ជាច្រើន​មាន​ការ​ត្អូញ​ត្អែរ ដែល​ករណី​នេះ​បាន​កើត​ឡើង​ជា​យូរ​មក​ហើយ​ហើយ​មក​ដល់​ពេល​នេះ​កម្ពុជា​នៅ​មិន ​ទាន់​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ។

សុទ្ធ ចន្ថា ជោគជ័យ​នៅ​ក្នុង​អាជីវកម្ម​ដឹក​ជញ្ជូន

130508_13

អាជីវកម្ម​អាច​ត្រូវ​បាន​បង្កើត​ឡើង​តាម​មធ្យោបាយ​ជា​ច្រើន​ដើម្បី​រក​ ប្រាក់​ចំណូល។ មនុស្ស​ខ្លះ​បាន​ចាប់​ផ្ដើម​អាជីវកម្ម​តាម​រយៈ​ការ​វិនិយោគ​ក្នុង​គម្រោង​ ដោយ​មាន​ដើម​ទុន​ច្រើន​ខណៈ​មនុស្ស​មួយ​ចំនួន​បាន​ចាប់​ផ្ដើម​ដោយ​មាន​ដើម​ ទុន​តិច​តួច​។

ការ​សម្រេច​ចិត្ត​របស់​ជប៉ុន​វិនិយោគ​នៅ​កម្ពុជា

130503_12a

ទំនាក់​ទំនង​ការ​ទូត​រវាង​កម្ពុជា​ជប៉ុន នា​ពេល​បច្ចុប្បន្ន​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ បន្ថែម​ពី​កិច្ច​សហការ​ផ្នែក​អភិវឌ្ឍន៍​ដែល​មាន​ស្រាប់​ជា​យូរ​ឆ្នាំ​ចំណង​ មិត្តភាព​ជប៉ុន មក​កម្ពុជា ហាក់​កាន់​តែ​មាន​ភាព​រឹង​មាំ​ថែម​ទៀត​តាម​រយៈ​ការ​កើន​ឡើង​កិច្ច​សហ​ ប្រតិបត្តិ​ការ​លើ​វិស័យ​សេដ្ឋកិច្ច។​

សក្តានុពល​ទេសចរណ៍​នៅ​អនាគត​របស់​កម្ពុជា

130426_13a

បន្ទាប់​ពី​បាន​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​ជាង​២០​ ឆ្នាំ​មក​លោក​Pierre Tami សម្រេច​ចិត្ត​បង្កើត​ការ​យក​ចិត្ត​ទុក​ដាក់​របស់​លោក​លើ​ការ​ផ្គត់​ផ្គង់​ អាហារ​។ លោក Pierre ដែល​នឹង​បើក​ភោជនីយដ្ឋាន​អ៊ីតាលី​ថ្មី​នៅ​ភ្នំពេញ​នៅ​ពី​ថ្ងៃ​ទី៨ ខែ​ឧសភា

ស្វែង​រក​តម្លៃ​សិល្បៈ​ក្នុង​អាជីវកម្ម​នៅ​កម្ពុជា

130424_12

លោក ព្រំ វាសនា ចាប់​ផ្តើម​លេង​ហ្គីតា គ្មាន​នរណា​ម្នាក់​គិត​ថា​លោក​ជា​អ្នក​គ្រប់​គ្រង​នោះ​ទេ។មាន​អាយុ ២៧​ឆ្នាំ លោក ព្រំ វាសនា បាន​គ្រប់​គ្រង​សាលា​តន្រ្តី ធា ហេង​នៅ​ក្រុង​ភ្នំពេញ​។លោក ព្រំ វាសនា មក​ពី​គ្រួសារ​វណ្ណៈ​កណ្តាល​នៅ​ខេត្ត​ព្រៃវែង​។

សក្តានុពល​របស់​កម្ពុជា​និង​ប្រទេស​ជិត​ខាង

130419_12

រោងចក្រ​ផលិត​អាវ​ទ្រនាប់ Top Form ជា​ឧទាហរណ៍​មួយ ក្នុង​ចំណោម​រោងចក្រ​កាត់​ដេរ​ជាច្រើន​ផ្សេង​ទៀត​។ ខណៈ​ក្រុមហ៊ុន​ជួប​នូវ​ការ​ឡើង​ថ្លៃ​ពលកម្ម​នៅ​ចិន​គេ​ក៏​បាន​សម្រេច​ចិត្ត​ មក​ជួល​ដី​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១១។Sarah Thust បាន​ជួប​ជាមួយ​លោក Willie Fung ប្រធាន​ប្រតិបត្តិ​របស់​ក្រុមហ៊ុន ដោយ​និយាយ​អំពី​តុល្យភាព​រវាង​ប្រាក់​ឈ្នួល​ទាប និង​ជំនាញ​ខ្ពស់​។

ទីផ្សារ​ទូរគមនាគមន៍​ត្រូវ​ធ្វើ​ឲ្យ​កាន់​តែ​តូច​ជាង​នេះ

130412_12

ប្រឈម​នឹង​ស្ថានភាព​ទូទៅ​នៃ​ការ​ច្របាច់​បញ្ចូល​គ្នា​និង​ការ​ក្ស័យធន​ក្នុង ​ប្រទេស​កម្ពុជា​លើ​ទីផ្សារ​ទូរគមនាគមន៍​ដ៏​ចង្អៀត​លោក Ian Watson អគ្គ​នាយក​ក្រុមហ៊ុន Cellcard ជួប​ផ្ទាល់​ជាមួយ​អ្នក​យក​ព័ត៌មាន​ភ្នំពេញ​និយាយ​អំពី​ការ​ផ្លាស់​ប្តូរ​ ក្នុង​ទី​ផ្សារ​ការ​បង្ខូច​តម្លៃ​និង​ការ​ផ្ទេរ​អតិថិជន​ក្រុមហ៊ុន អឹមហ្វូន​។

ស្ថានភាព​នៃ​ការ​វិនិយោគ​របស់​បារាំង​នៅ​កម្ពុជា

130405_13

ខណៈ​ក្រុមហ៊ុន​បារាំង​ជា​ច្រើន​នៅ​តែ​ស្ទាក់​ស្ទើរ​មក​វិនិយោគ​នៅ​ កម្ពុជា សភា​ពាណិជ្ជកម្ម​ប្រទេស​នេះ (CCFC) កំពុង​ជំរុញ​លើក​ទឹក​ចិត្ត​ស្ថាប័ន​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ជា​មួយ​សេវាកម្ម ​ដ៏​ធំ​ទូលាយ​របស់​ខ្លួន​។លោក Daniel Zarba នាយក​គ្រប់​គ្រង​ទូទៅ​របស់​(CCFC) និយាយ​ពី​អនាគត​របស់​បារាំង​លើ​ផែន​ទី​សេដ្ឋកិច្ច​កម្ពុជា​។

អោម សេង បូរ៉ា ជា​សហគ្រិន​ជោគជ័យ​វ័យ​ក្មេង

130403_13

មុន​ទទួល​បាន​ជោគ​ជ័យ​ដូច​សព្វ​ថ្ងៃ​លោក អោម សេង បូរ៉ា ដែល​បច្ចុប្បន្ន​មាន​អាយុ​៣៧​ឆ្នាំ បាន​រៀប​រាប់​ពី​ដំណើរ​ចាប់​ផ្តើម​ដែល​ជំរុញ​ឲ្យ​លោក​ក្លាយ​ជា​សហគ្រិន​វ័យ​ ក្មេង​ម្នាក់​។

វិស័យ​ថាមពល​គួរ​តែ​ត្រូវ​បាន​រៀបចំ​ឡើង​វិញ

130322_13a

ក្រុមហ៊ុន​ថាមពល​កើត​ឡើង​វិញ​ Renewable Energy Ltd ​ បាន​លើក​កម្ពស់ បច្ចេក​វិទ្យា​ថាមពល​កើត​ឡើង​វិញ​ និង​ទី​ផ្សារ​​ប្រព័ន្ធ​​ថាម​ពល​​ជីវ​ឧស្ម័ន​​​នៅ​ក្នុង​​​មហា​តំបន់​ទន្លេ​ មេគង្គ។​

ដាលីន​៖​ខ្លាច​ភាព​ក្រីក្រ​ដូច្នេះ​ត្រូវ​តែ​ប្រឹង​ប្រែង

130320_13a

ការ​ទទួល​បាន​នូវ​ការ​អប់រំ​តិច និង​ការ​ចាប់​ផ្តើម​អាជីវកម្ម​តាំង​ពី​នៅ​វ័យ​ក្មេង មិន​មែន​ជា​ឧបសគ្គ​ចម្បង​ក្នុង​ការ​រក​ចំណូល​របស់ ស្រ្តី​វ័យ​២៧ ឆ្នាំ មាស ចាន់​ដាលីន ឡើយ។

ទំនិញ​ដឹក​ឆ្លង​កាត់​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ​កើន​ឡើង

130315_12

លោក អៀង វ៉េងស៊ុន អគ្គ​នាយក​រង​កិច្ចការ​ផែ​បាន​ថ្លែង​ថា​គ្មាន​ភាព​ចម្លែក​ទេ​ចំពោះ​ការ​ដឹក​ ជញ្ជូន​តាម​ផ្លូវ​ទឹក​។ មុន​ពេល​ចាប់​ផ្ដើម​ធ្វើ​ការ​នៅ​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ (PPAP) លោក​វ៉េង ស៊ុន គឺជា​ប្រធាន​ក្រុម​ដឹក​ជញ្ជូន ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​កំពង់​ផែ​ពាណិជ្ជកម្ម​ធំៗ​ជា​ច្រើន​នៅ​ក្នុង​ ពិភពលោក​។

កែវ មុំ៖ បើ​ចង់​មាន​ត្រូវ​មាន​ផលិត​ផល​មួយ​ផ្តាច់​មុខ

130313_13

ការ​ចាប់​ផ្តើម​អាជីវកម្ម​ផលិត​នំ​ស្រួយ​ដោយ​មាន​ការ​ទទួល​ស្គាល់​ យ៉ាង​ទូលំ​ទូលាយ​នៅ​លើ​ទីផ្សារ​បាន​ផ្តើម​ចេញ​ពី​ជីវិត​ជា​បុគ្គលិក​បម្រើ​ ការ​នៅ​ក្រុមហ៊ុន​មួយ​ដែល​មាន​ថៅកែ​ជា​ជនជាតិ​សិង្ហបុរី​។ អ្នក​ស្រី​កែវ​មុំ នៅ​ចង​ចាំ​ទ្រឹស្តី​ថៅកែ​ជន​ជាតិ​សិង្ហបុរី និយាយ​ថា «​បើ​ចង់​មាន​ត្រូវ​មាន​ផលិត​ផល​មួយ​ផ្តាច់​មុខ​»។