
រៀងរាល់ថ្ងៃទី ៧ មេសា ជាទិវាសុខភាពពិភពលោក ហើយក៏ជាគម្រប់ខួបបង្កើតអង្គការសុខភាពពិភពលោក ក្នុងឆ្នាំ១៩៤៨ ផងដែរ។ ឆ្នាំនេះ អង្គការសុខភាពពិភពលោកផ្តល់កិត្តិយសដល់លោក យៀង ឈាង មន្រ្តីចុះមូលដ្ឋាន ខណៈដែលអង្គការអបអរសាទរថ្ងៃបង្កើតនេះ ក្រោមប្រធានបទ «សុខភាពល្អជួយឲ្យរស់នៅបានច្រើនឆ្នាំ»។
ភ្នំពេញ ប៉ុស្តិ៍


រយៈពេល ៣ ខែក្រោយពីទឹកជំនន់ ស្រកអស់។ រឿងដែលឥឡូវនេះ បានលាតត្រដាងនៅជនបទកម្ពុជាមានភាពកម្សត់តិចជាងមុន និងមានមុខ ២។ ម្ខាង គឺអ្នកដែលជីវិតរបស់ពួកគេគ្មានអ្វីសោះនៅសល់ក្រោយពីទឹកជំនន់ ដូចជាម្តាយវ័យក្មេងម្នាក់ដែលខ្ញុំបានជួបនៅថ្ងៃរសៀលនេះនៅ ស្រុកមោងឫស្សី ខេត្តបាត់ដំបងដែលផ្ទះរបស់គាត់ត្រូវបានបំផ្លាញ
ពិភពលោកបានឈានដល់ផ្លូវខ្វែងហើយ។ សហគមន៍អន្តរជាតិនឹងរួមគ្នាប្រយុទ្ធភាពក្រីក្រ ការថយចុះនៃធនធាន និងការផ្លាស់ប្តូរអាកាសធាតុ ឬពិភពលោកនឹងប្រឈមសង្គ្រាមដណ្តើមធនធាន អស្ថិរភាពនយោបាយ និងការបំផ្លិចបំផ្លាញបរិស្ថាន។
កន្លែងកម្សាន្តជាទីពេញនិយមនៅប្រទេសកម្ពុជា និងសម្បូណ៌បែបទៅដោយស្រាបៀរ ព្រមទាំងស្រីក្មេងៗបម្រើផងដែរ។ ក្លិបខារ៉ាអូខេ និងបៀរហ្គាដិនជាកន្លែងទៅញឹកញាប់របស់ក្រុមបុរសខ្មែរដែលរំពឹងថា នឹងមានស្រីមកអង្គុយ និងផឹកជាមួយពួកគេ។ ទម្លាប់បែបនេះធ្វើឲ្យស្ត្រីអ្នកលក់ស្រាបៀរអាចផឹកជាមធ្យម ៥ កំប៉ុងក្នុងមួយយប់ និងរហូតដល់ ២៧ ទៅ ២៨ យប់ក្នុងមួយខែ។
បញ្ហាយុវជនគ្មានការងារធ្វើ និងយុវជនដែលពុំមានការងារសមរម្យ បានក្លាយជាបញ្ហាប្រឈមមួយសម្រាប់ប្រទេសជាច្រើន ពោលគឺទាំងយុវជន មនុស្សចាស់ អ្នកមាន ឬអ្នកក្រនៅទូទាំងពិភពលោក។
«សម្រាប់ប្រជាជនជនជាតិដើមភាគតិចយើង ដី និងព្រៃឈើ គឺដូចជាផ្សាររបស់យើងអ៊ីចឹង»។ នេះបើតាមប្រសាសន៍របស់លោក អូរីយូ ត្រេន មេឃុំនៃភូមិជនជាតិគ្រឹងភាគតិចក្នុងខេត្តរតនគិរី។
នេះជាសំណួរ និងចម្លើយរវាងលោក Vincent Maclsaac ជាមួយបុគ្គលិកធនាគារអភិវឌ្ឍន៍អាស៊ី លោក ឌី សមស៊ីដេត លោក Karin Schelzig Bloom លោក Yasushi Hirosato និងលោក Peter Brimble។
លោក បាន គីមូន បានចាប់ផ្តើមអាណតិ្តទី២របស់លោក ជាអគ្គលេខាធិការអង្គការសហប្រជាជាតិ ដោយសន្យាពង្រឹងអំណាចជាដៃគូដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមធំ របស់ពិភពលោក ដូចជាដោះស្រាយការប្រែប្រួលអាកាសធាតុ ប្រយុទ្ធប្រឆំាងភាពក្រីក្រ និងផ្តល់អំណាចដល់ស្រី្តនិងក្មេងស្រី។
ប្រធានទីភ្នាក់ងារអង្គការសហប្រជាជាតិដែលមានការងារជំរុញលើក កម្ពស់ការអប់រំ នៅថ្ងៃនេះ បានគូសបញ្ជាក់អំពីតួនាទីដែលថា បច្ចេកវិទ្យាព័ត៌មាន និងប្រាស្រ័យទាក់ទង អាចដើរតួនាទីក្នុងការធានាឲ្យបាននូវការអប់រំដែលមានគុណភាព និងឱកាសស្មើភាពក្នុងការទទួលបាននូវការអប់រំ សូម្បីតែនៅក្នុងប្រទេសដែលដើរក្រោយគេ និងមានធនធានមានកំណត់ក៏ដោយ។






