
ឡានដឹកកំណាត់ឈើកំពុងបើកឆ្លងកាត់ផ្លូវលំបែកភក់ នៅច្រកព្រំដែន ក្នុងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ឆ្ពោះទៅកាន់ទឹកដីវៀតណាមកាលពីថ្ងៃអាទិត្យ។

ឡានដឹកកំណាត់ឈើកំពុងបើកឆ្លងកាត់ផ្លូវលំបែកភក់ នៅច្រកព្រំដែន ក្នុងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ឆ្ពោះទៅកាន់ទឹកដីវៀតណាមកាលពីថ្ងៃអាទិត្យ។

ម៉ាស៊ីនកំពុងបោះពុម្ពក្រដាសប្រាក់ដុល្លារថ្មីនៅការិយាល័យបោះពុម្ព កាលពីថ្ងៃទី២០ ខែឧសភា នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

យន្តហោះត្រូវបានដាក់បង្ហាញនៅក្នុងទីធ្លាតាំងបង្ហាញក្នុងឱកាសពិព័រណ៍ និងសន្និសីទអាជីវកម្មអាកាសចរណ៍អឺរ៉ុប (European Business Aviation Convention & Exhibition) ប្រចាំឆ្នាំ២០១៣ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស កាលពីថ្ងៃទី២១ ខែឧសភា៕ រូបថត AFP

អ្នកលក់ចង្រិតបំពងកំពុងឈរលក់ឲ្យអ្នកធ្វើដំណើរនៅលើស្រឡាងចម្លង អ្នកលឿង។ អ្នកលក់ចង្រិតត្រូវឆ្លងស្រឡាងទៅមកដើម្បីលក់ឲ្យអ្នកធ្វើដំណើរ។

អ្នកភូមិចាក់ត្រឡោក ក្នុងឃុំ-ស្រុកបារាយណ៍ ខេត្តកំពង់ធំ កំពុងដងទឹកអណ្តូងមុជ កាលពីថ្ងៃអាទិត្យ និងទិដ្ឋភាពផ្ទះរយីករយាក របស់អ្នកភូមិជនបទមួយនេះ ដែលមើលទៅគួរឲ្យសង្វេគ។ ទឹកអណ្តូងលូនេះ មិនមែនគ្រាន់តែសម្រាប់មុជមួយមុខនោះទេ វាក៏សម្រាប់ផឹក និងចម្អិនម្ហូបអាហារផងដែរ។

បុរសចំណាស់ម្នាក់កំពុងធ្វើទូកនៅមាត់ទន្លេសេសាន ក្នុងឃុំស្រែគ ស្រុកសេសាន ខេត្តស្ទឹងត្រែងកាលពីខែមុន។ ទូកគឺជាមធ្យោបាយសម្រាប់ធ្វើដំណើរ ឬដឹកជញ្ជូនអីវ៉ាន់ដ៏ពេញនិយមមួយរបស់អ្នករស់នៅតាមដងទន្លេ។ ទូកក៏ត្រូវបានគេប្រើសម្រាប់ការនេសាទផងដែរ។ រូបថត ម៉ៃ វីរៈ

កាលពីម្សិលមិញ ទីភ្នាក់ងារស្ថិតិឥណ្ឌូនេស៊ីបានឲ្យដឹងថា អតិផរណាបានធ្លាក់ចុះមកនៅត្រឹម៥,៥៧ភាគរយកាលពីខែមេសា ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារការធ្លាក់ចុះតម្លៃមាស និងម្ហូបអាហារ៕

សមាជិកនៃទីបញ្ជាការកម្លាំងពិសេសកងទ័ពម៉ិកស៊ិក ធ្វើសមយុទ្ធប្រយុទ្ធក្នុងក្រុង ដែលគាំទ្រដោយរថពាស ដែកនៅឯជំរំយោធា 37-B នៅរដ្ឋតេម៉ាណាត្លា កាលពីថ្ងៃទី១ ឧសភា។

យន្តហោះរបស់ក្រុមហ៊ុន Japan Airlines (JAL) ចតនៅព្រលានយន្តហោះហាណេដាក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។

ស្ត្រីបរទេសម្នាក់កំពុងពិនិត្យស្ត្រីអ្នកតវ៉ាដីធ្លី ម្នាក់ដែលសន្លប់ នៅកណ្តាលផ្លូវ បន្ទាប់ពីមានការប្រតាយប្រតប់គ្នាក្តៅគគុក រវាងអ្នកភូមិបឹងកក់ បុរីកីឡា ជាមួយប៉ូលិស នៅមុខទីស្នាក់ការគណបក្សប្រជាជន និងនៅក្បែរភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី កាលពីថ្ងៃចន្ទ។

បុរសម្នាក់កំពុងអាំងគោ នៅមុខហាងមួយក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ កាលពីសប្ដាហ៍មុន។ គោអាំង គឺជាមុខម្ហូបដ៏ពេញនិយមរបស់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ។

សកម្មជនស្ត្រីនៃសហគមន៍បឹងកក់ កាលពីម្សិលមិញ បាននាំគ្នាធ្វើការតវ៉ារកដំណោះស្រាយទីជម្រក មុខផ្ទះនាយករដ្ឋមន្ត្រី ខណៈដែលដីធ្លីធ្លាប់រស់នៅត្រូវរឹបអូសដោយពុំមានផ្តល់សំណង។ ប៉ុន្តែ មិនត្រឹមតែគ្មានដំណោះស្រាយទេ ពួកគាត់ត្រូវបានបង្ក្រាបទៀតផង។

បុគ្គលិកជាជនជាតិឥណ្ឌាកំពុងបង្ហាញខ្សែចង្កេះធ្វើពីមាសជូន អតិថិជននៅក្នុងហាងលក់គ្រឿងអលង្ការមួយនៅទីក្រុង Hyderabad ប្រទេសឥណ្ឌាកាលពីចុងសប្តាហ៍មុន។

ក្រៅពីផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់ និងធ្វើកសិកម្មទាំងនៅរដូវវស្សានិងរដូវប្រាំង បឹង ស្ទឹង ទន្លេ ក៏ជាប្រភពម្ហូបអាហារសម្រាប់ប្រជាកសិករខ្មែរផងដែរ។

ក្រុមប្រឹក្សាធនាគារកណ្តាលអាមេរិកបានប្រកាសកាល ពីថ្ងៃពុធថា ក្រដាស១០០ដុល្លារថ្មីនឹងដាក់ឲ្យចរាចរនៅក្នុងទីផ្សារនៅថ្ងៃទី៨ តុលា ឆ្នាំ២០១៣។

ភ្ញៀវទេសចរដើរកម្សាន្តលើស្ពានផ្លូវរថភ្លើងឆ្លង កាត់ទន្លេ Kwai ដែលត្រូវបានសាងសង់ក្នុងអំឡុងសង្គ្រាមលោកលើកទីពីរក្នុងខេត្ត កាន់ចាណាប៊ូរី ប្រទេសថៃ។

កម្មករសំណង់ ជាងម៉ៅការ ផ្សារដែកឬជួសជុល សាងសង់ ដើរឡាន ទូក កាណូត លីសែង...នៅកម្ពុជាពុំមានការធានាពីសុវត្ថិភាពពេលជួបគ្រោះ ថ្នាក់ជាយថាហេតុក្នុងពេលបំពេញការងារទេ។

ការធ្វើដំណើរដោយមធ្យោបាយដូចម៉ូតូនេះផ្ទុក អាចនឹងបង្កការគ្រោះថ្នាក់ដល់ខ្លួននិងអ្នកដទៃ។

លោក Bill Fay ប្រធានក្រុម និងនាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Toyota Motor Sales USA Inc កំពុងណែនាំរថយន្តគំរូ Toyota Corolla Furia ស៊េរី ២០១៣ នៅក្នុងពិព័រណ៍រថយន្តអន្តរជាតិអាមេរិកខាងជើងឆ្នាំ២០១៣ នៅទីក្រុងដេត្រយ។

ដំឡូងមី ដែលជាដំណាំមិនរើសដី ស្រួលដាំ កំពុងត្រូវបានកសិករខ្មែរនៅតាមបណ្តាខេត្តជាច្រើននិយមដាំ ដោយសារតែមានឈ្មួញកណ្តាលដើរប្រមូលទិញ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ពេលខ្លះ អ្នកដាំដំឡូងមី ក៏ត្រូវខាតឡុងចុងដែរ ដោយសារតែឈ្មួញក្រឡុកតម្លៃ។

អ្នកជំនាញកំពុងប្រើឫស្សី ត្បាញធ្វើជារូបពស់វែក ប្រវែង ៦០ ម៉ែត្រ ព័ទ្ធនាឡិកានៅវត្តភ្នំ ដើម្បីជាការតាំងលម្អ អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងក៏ជាសត្វដែលជានិមិត្តរូបសម្រាប់ឆ្នាំថ្មីនេះផងដែរ។