Headlines:

រូបថតប្លែកៗ

ស្រោចទឹកទុក​លក់ពេល​ចូលឆ្នាំចិន​

IMG_3305

លោក យែម យីម អាយុ ៥២ ឆ្នាំ ដែល​រស់នៅ​ក្នុង​ភូមិត្នោតជ្រំ១ សង្កាត់បឹង​ទំពុន ខណ្ឌមាន​ជ័យ ស្រោចទឹក​ដើម​អង្គារ​សិល្ប៍របស់​គាត់​កាល​ពី​ថ្ងៃ​ម្សិលមិញ​ សម្រាប់ទុកលក់នៅ​ថ្ងៃ​បុណ្យចូល​ឆ្នាំចិន​នាពេល​ខាង​មុខ​។

គោ​ព្រៃ​មណ្ឌល​គិរី​បច្ចុប្បន្ន​!

4-stand-alon

ក្មេង​ៗ​ កំពុង​​សប្បាយ​ ឡើង​លេង​រូប​សំណាក​គោ​ព្រៃ​ដែល​គេ​សាង​សង់​នៅ​លើ​រង្វង់មូល​​ក្នុងទី​រួម​ ខេត្ត​មណ្ឌល​គិរី កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​។ គោ​ព្រៃ​ដែល​ធ្លាប់​តែ​សម្បូរ​ កាល​ពី​អតី​តកាល នៅ​តាម​បណ្តា​ខេត្ត​នានា នៃ​ភូមិ​ភាគ​ឦ​សានរបស់​​ប្រទេស​កម្ពុជា​នៅ​ពេល​នេះ

ប៉ូលិស​រឹត​បន្តឹង​លើ​រថ​យន្ត​​​ផ្ទុក​​លើស​ចំណុះ

10-stand-Alone

ប៉ូលិស​ចរាចរដាក់​បារ៉ាស់​ស្ទាក់​​ឆែក​​រថយន្ត​ផ្ទុក​លើស​ចំ​​ណុះ​ នៅ​តាម​ផ្លូវ​ជាតិ​លេខ​៦​អា​​​ ជា​ការ​រឹត​បន្តឹង​ច្បាប់​ចរា​ច​រណ៍​ខណៈ​ករណី​គ្រោះ​ថ្នាក់​កើត​ឡើង​​​​​ កាន់​តែ​ច្រើន​​ឡើង​គួរ​ឲ្យ​ព្រួយ​បា​រម្ភ។

ដេក​​លក់​ក៏​បាត់​កង្វល់​មួយ​គ្រា​ដែរ​!

6-stand-alon

តា​ស៊ី​ក្លូ​ម្នាក់ កំពុង​សម្រាន្ត​លង់​លក់ នៅ​លើ​​ស៊ី​ក្លូ​របស់​គាត់​ ចត​អែប​រ​ប​ង​ក្រុម​ប្រឹក្សា​អភិវឌ្ឍ​ន៍កម្ពុជា (ស៊ី​ឌី​ស៊ី) ខាង​កើត​រមណីយ​ដ្ឋាន​វត្ត​ភ្នំ​ កាល​ពី​ម៉ោង​​ប្រមាណ​ជា១២ ថ្ងៃ​ត្រង់​​ម្សិល​មិញ​។

ព្រះ​ឆាយា​ល័ក្ខរណ៍​​កាន់​តែ​ធ្វើ​ឲ្យ​ចង​ចាំ​!

4-stand-alon

ស្ត្រី​ចំណាស់​ម្នាក់ ​អង្គុយ​លក់​ព្រះ​ឆាយា​ល័ក្ខរណ៍​ ​សម្តេច​ឪ នៅ​សួន​ច្បារ ខាង​មុខ​ព្រះ​បរម​រាជ​វាំង កាល​ពី​ថ្ងៃ​សុក្រ​។ សម្តេច​ឪ បាន​សោយ​ទិវង្គត កាល​ពី​ថ្ងៃ​ទី ១៥ ខែ​តុលា ឆ្នាំ​ ២០១២ ក្នុង​ព្រះ​ជន ៩០ ព្រះ​វស្សា​។

រថយន្ត​ប្រចៀវ​តម្លៃ​រាប់លានដុល្លារ!

13_stand-alone

រថ​យន្ត​ប្រចៀវ ​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​ក្នុង​អំឡុង​ពេល​នៃការ​ដាក់​ឲ្យ​ដេញ​ថ្លៃ​ នៅ​ទីក្រុង ​Scottsdale រដ្ឋ អារីស៊ូណា ​សហរដ្ឋ​អាមេរិក​កាល​ពីថ្ងៃ​១៩ ​មករា។ រ​ថយន្ត​នេះ​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​៤ ២០០ ​០០០ ​ដុល្លារ៕ Reuters

សូម​លោកតាៗ​ជួយ​ដោះ​ស្រាយ​ចៅ​ផង!

Front-page

ក្មេង​ៗ​កូន​​អ្នក​បឹង​​កក់​​ទាំង​​នេះ​ដែល​​ដៃ​​មាន​​កាន់​​បដា​និង​លិខិត មក​ជាមួយ​​ម្ដាយ​និង​​អ្នក​ភូមិ​​បឹង​កក់ប្រមាណ​​៤០​នាក់​ផ្សេង​​ទៀត កាល​ពី​​ម្សិល​មិញ​ បាន​​នាំ​​គ្នា​​ប្រ​មូល​​ផ្ដុំ​​នៅ​​មុខ​ស្នាក់​​ការ​​កណ្ដាល​​របស់​​គណបក្ស​​ប្រជាជន​ កម្ពុជា ក្នុង​​ខណ្ឌ​ចំការ​​មន​

ទ្រាំ​ជិះ​​ប្រជ្រៀត​​គ្នា​មក​គោរព​ព្រះ​បរម​សព

4-stand-alon

ព្រះ​សង្ឃ​ មក​ពី​ជន​បទ​ជា​ច្រើន​អង្គ ប្រជ្រៀត​គ្នា ជិះ​រថ​យន្ត​ឈ្នួល​មួយ​គ្រឿង​ ត្រឡប់​​ពី​​ព្រះ​បរម​រាជ​វាំង ដើម្បី​​ក្រាបថ្វាយ​បង្គំ​ គោរព​ព្រះ​បរម​សព សម្តេច​ឪ នរោត្តម​ សី​ហនុ កាល​ពី​ថ្ងៃ​ពុធ។

សូម្បី​​វ៉ែន​តាក៏អាច​ឃើញ​ការ​តវ៉ារកយុត្តិធម៌​អ្នកបឹងកក់បានដែរ

Front-page

មន្ត្រី​ប៉ូលិស​ម្នាក់នេះ​ សម្លឹង​មើល​ការ​តវ៉ា​របស់​អ្នកភូមិ​បឹងកក់​​នៅ​មុខ​ក្រ​សួង​មហា​ផ្ទៃ​កាល​ពី​ថ្ងៃ​ម្សិលមិញ​។ អ្នកភូមិ​បឹងកក់​ប្រមាណ​៥០នាក់​ បាន​ប្រមូល​ផ្ដុំគ្នា​តវ៉ា និង​ដាក់​លិខិត​ជូនលោក​ ស ខេង​ រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ ដើម្បីសុំជួយ​អន្តរាគមន៍​ដោះស្រាយ​បោះ​ព្រំ​ប្រទល់​ដី​ ១២,៤៤ហិកតា​។ រូបថត ម៉េងស៊្រុន​

តម្លៃ​របស់​បាយក្តាំង!

13_stand-alone

ស្ត្រីម្នាក់នេះ​កំពុង​ដើរ​ប្រមូល​ទិញ​បាយ​ក្តាំង​នៅ​តាម​ផ្ទះ​ក្នុង​ រាជធានីភ្នំពេញ​ ដោយ​ទិញ​ចូល​ក្នុង​តម្លៃ​១០០០​រៀល​ក្នុងមួយគីឡូក្រាម។ បាយក្តាំង​ត្រូវ​បាន​គេ​យក​ទៅ​កែច្នៃ​ឡើងវិញ​ដោយ​បំពង​លាយ​ជាមួយ​សាច់​ ផាត់សម្រាប់​ជា​អាហារ​សម្រន់។

កម្មការិនី​តវ៉ា​រក​ដំណោះ​ស្រាយ​​រឿង​ថៅកែ​រត់​ចោល​

Front-page

ក្រុមកម្មការិនី​រោងចក្រកាត់ដេរ​ ឃីងឡែន​ ទាំង​នេះ តវ៉ានៅ​មុខ​រោង​ចក្រ​​ ពីថ្ងៃម្សិលមិញដើម្បី​រកអន្ដរាគមន៍​ពី​រដ្ឋាភិបាល​ដោះស្រាយបញ្ហាថៅ​កែ​រោង​ ចក្រ​រត់​ចោល​ដោយ​ជំពាក់​ប្រាក់​ខែ​​​ និងប្រាក់​អត្ថ​ប្រយោជន៍​ផ្សេង​ៗទៀត​របស់​ពួក​គេ​រាប់​ពាន់​ដុល្លារ។

កូន​អ្នក​ក្រី​ក្រ​តែង​​តែ​បែប​នេះ!

4-stand-alon

កុមារ​កូន​ប្រជា​ពល​រដ្ឋ​ខ្មែរ​ក្រី​ក្រ​ជា​ច្រើន​តែ​ង​តែ​ចូល​រួម​យ៉ាង​ សកម្ម ក្នុង​ការ​ធ្វើ​ការ​ងារ​ផ្សេង​ៗ​ទាំង​ធ្ងន់​ទាំង​ស្រាល​ដើម្បី​រក​ប្រាក់​ ជួយ​ផ្គត់​ផ្គង់​គ្រួសារ​។ រូប​ថត មិនា​

ព្រះសង្ឃថៃបង្ហោះ​គោម បួង​សួង​ដល់​ព្រះ​ពុទ្ធ

18-Standalone

សង្ឃព្រះ​ពុទ្ធ​សាសនា លែង​គោម​ក្រ​ដាសទៅ​លើ​មេឃ​នៅក្នុង​ខេត្ត​សុផាន់​ប៊ូរី កាល​ពី​ថ្ងៃទី​៩ មក​រា។ គោម​ទាំងនេះ ត្រូវ​បាន​បង្ហោះក្នុង​អំឡុង​ពេល​ធម្ម​យាត្រា​ប្រ​ពៃ​ណីមួយ​ដើម្បីបួង​ សួងដល់​ព្រះពុទ្ធ និង​ប្រសិទ្ធពរជ័យដល់​ប្រទេសថៃ ក្នុង​ឆ្នាំថ្មី៕ Reuters

ពល​រដ្ឋ​ហ្វីលីពីន​៥០ម៉ឺននាក់ ដង្ហែសំណាកយេស៊ូ​ខ្មៅ

19-Standalone

ក្រុម​អ្នក​ជឿស៊ប​់ក្នុង​សាសនា​រាប់​សែននាក់​ គ្រវី​កំណាត់​ស​ដើម្បី​ស្វាគមន៍ពិធី​ដង្ហែ​សំណាក​យេស៊ូ​ខ្មៅ ក្នុង​ពិធី​ដង្ហែប្រ​ចាំឆ្នាំនៅ​ក្នុង​ក្រុង​ម៉ានីល កាល​ពី​ថ្ងៃពុធម្សិលមិញ។ ប៉ូលិស​ បាន​និ​យាយថា មនុស្ស​ប្រ​មាណ៥០​ម៉ឺននាក់​បាន​ចូល​រួម​ពិធី​ដង្ហែនេះ​។ រូបថត Reuters

ដាក់​ខ្ពស់​ពេក​អ៊ីចឹងខ្លាច​តែ​រលំ​ធ្លាក់​!

4-stand-alon

ការ​ដឹក​ទំនិញ​លើស​ចំណុះ ឬ​ក៏​ការ​ដឹក​សំពីង​សំពោង​ខ្លាំង​ពេក​ ធ្វើ​ឲ្យ​ងាយ​ប្រឈមនឹង​​គ្រោះ​ថ្នាក់ ប្រសិន​បើ​​រថ​យន្ត ជួប​ឧបទ្ទ​វហេតុ​ដោយ​ចៃ​ដន្យ​ណា​មួយកើត​ឡើង​។ រូប​ថត ម៉ៃ វីរៈ

អ្នក​ដឹក​អុស​​ជន​បទ​!

4-stand-alon

ព្រៃ​ឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា កាន់​តែ​​វិនាស​អន្ត​រាយ​​​ជិត​អស់​​ហើយ ដោយ​សា​​រការ​កាប់​បំផ្លាញ​​បែប​អនា​ធិប​តេយ្យ ទាំង​ស្រប​ច្បាប់​និង​មិន​ស្រប​ច្បាប់។

មនុស្ស​ជាច្រើន កំពុង​បាត់​ខ្លួន​ក្នុង​ភ្លើ​ង​ឆេះ​ព្រៃ​អូ​ស្ត្រាលី

18-Standalone

មនុស្ស​ជា​ច្រើន​នាក់ដែល​កំពុង​បាត់​ខ្លួន​ ត្រូវ​គេ​បារម្ភ​ថា​បាន​ស្លាប់​កាល​ពី​ថ្ងៃ​អាទិត្យបន្ទាប់​ពី​ភ្លើ​ងឆេះ​ ព្រៃ​លេប​ត្រ​បាក់​ទូ​ទាំង​កោះថាស្មានៀរបស់​​អូ​ស្ត្រាលីដោយបំ​ផ្លាញផ្ទះ​ជាង​១០០​ខ្នង និង​បង្ខំ​មនុស្ស​រាប់​ពាន់​នាក់​ឲ្យ​ភៀស​ខ្លួន​ចេញពី​លំនៅ​ដ្ឋាន៕ Reuters

ម្ចាស់​អនាគត​អ្នក​ឃុំ​អម​លាំង​!

4-stand-alon

ក្មេង​ៗ​កូន​អ្នក​ភូមិពិស ក្នុង​ឃុំ​អម​លាំង ​ស្រុក​ថ្ពង ខេត្តកំពង់​ស្ពឺ ដែល​កាន់​តែ​ធ្លាក់​ខ្លួន​ក្រី​ក្រ​តោក​យ៉ាក ដោយ​សារ​តែ​គម្រោង​អភិវឌ្ឍ​ន៍របស់​ក្រុម​ហ៊ុន​ស្ក​រ​ស​ភ្នំពេញ របស់​លោក​លី យ៉ុង​ផាត់ សមា​ជិក​ព្រឹទ្ធ​សភា​គណ​បក្ស​ប្រជា​ជន​កម្ពុជា នាំ​គ្នា​ហូប​ល្ហុង​ខ្ចី​​ នៅ​ក្រោយ​ផ្ទះ​​រខេក​រខាក​របស់​ពួក​គេ កាល​ពី​ថ្ងៃ​ពុធ។

របរកសិកម្មនៅ​ស្រុកយើង!

Front-page

បុរសជា​​កសិករ​ម្នាក់នេះ​ដែល​ស្ថិតនៅ​ក្នុង​ភូម​ិព្រែក​ប្រណាក ស្រុក​កណ្ដាល​ស្ទឹង ខេត្តកណ្ដាល​ កំពុង​បរទេះគោ​ដឹកចំបើង​​ទុក​សម្រាប់​ចំណី​គោរបស់​គាត់​ក្នុង​រដូវ​វស្សា​ បន្ទាប់​ពី​គាត់​ច្រូត​កាត់​​រួច​។

កូរ៉េខាង​ត្បូង​ធ្វើ​សមយុទ្ធ បាញ់​គ្រាប់​ពិត

17-Standalone

រថ​ក្រោះ​ K-55 A1 របស់​កង​ទ័ព​កូរ៉េ​ខាង​ត្បូង ចូល​រួម​​ក្នុង​​សមយុទ្ធហ្វឹក​ហ្វឺន​បាញ់​គ្រាប់​ពិតនៅ​តំបន់​ប៉ាជូ ក្បែរ​តំបន់​គ្មានយោធា ដែល​បែង​ចែក​កូរ៉េ​ទាំងពីរ នៅ​ខាងជើង​ក្រុង​សេអ៊ូល កាល​ពី​ថ្ងៃទី​២ មករា។

មូស្លីម​រ៉ូហ៊ីងយ៉ា ៥០០នាក់ ហែល​ទឹក​ឡើង​កោះឡាង​ហ្គាវី

18-Standalone

ក្រុម​មូស្លីម​រ៉ូហ៊ីង​យ៉ាមី​យ៉ាន់​ម៉ា ជួប​ជុំ​គ្នា​បន្ទាប់​ពី​លោតចេញ​ពី​ទូក ហើយ​ហែល​ទឹកទៅ​កាន់​ច្រាំង​នៃ​កោះឡាងហ្គាវី​ ក្នុង​តំបន់​ភាគខាង​ជើង​នៃ ជ្រោយ​ម៉ាឡេស៊ី កាល​ពី​ថ្ងៃទី​៣០ ធ្នូ។