Headlines:
 

បញ្ហា​ទឹក​លិច ដី​ហុយ និង​ចរាចរណ៍​គឺជា​ថ្ម​បាក់​សល់​ពី​លោក​ជុតិមា​សម្រាប់​លោក សុជាតិវង្ស

130520_02b

កាល​ពី​សម័យកាល​លោក ជា សុផារ៉ា អតីត​អភិបាល​រាជធានី​ភ្នំពេញ​គ្រាន់​តែ​ឡើង​កាន់​តំណែង​ភ្លាម​គឺ មាន​ឆន្ទៈ​ចាប់​ផ្តើម​រៀប​ចំ​តុប​តែង​លម្អ​សួន​ច្បារ​តាម​ដង​វិថី​ជាមួយ​នឹង ​រូប​ព្រះ​ឆាយា​ល័ក្ខណ៍​សម្តេច​ឪ និង​តាម​ច្រាំង​ទន្លេ និង​បូម​លូ​បារ​អាចម៍​ដី​ចេញ​កុំ​ឲ្យ​ទឹក​លិច​។

លេង​កន្ទុយ​លេខ​ប៉ូលិស​ចាប់​តែ​ឆ្នោត​វៀតណាម​លក់​ម៉ា​សេរី

130513_02

ល្បែង ស៊ី​សង​ស្រប​ច្បាប់​ស្រុក​ខ្មែរ​មាន​តែ​ពីរ​ប្រភេទ​ទេ​គឺ​កាស៊ីណូ​និង​ឆ្នោត ​ជាតិ​។ ចុះ​ហេតុ​អ្វី​បាន​ជា​ឆ្នោត​ផលិត​នៅ​ប្រទេស​វៀតណាម​ត្រូវ​បាន​គេ​ដាក់​លក់​ ព្រោង​ព្រាត​នៅ​ស្រុក​ខ្មែរ​ទៅ​វិញ?មិន​មែន​ទើប​តែ​ថ្ងៃ​នេះ​ទេ ដែល​ឆ្នោត​វៀតណាម (ដែល​គេ​និយម​ហៅ​ថា ឆ្នោត​យួន) យក​មក​ដាក់​លក់​នៅ​ស្រុក​ខ្មែរ​នោះ​គឺ​លក់​ខួប​ប្រាំង​ខួប​វស្សា​យូរ​ឆ្នាំ​ មក​ហើយ​ដែល​ឆ្នោត​វៀតណាម​នោះ​ត្រូវ​បាន​គេ​ដាក់​លក់​នៅ​តាម​ច្រក​ព្រំដែន បាវិត ជ្រៃធំ គិរីវង់ កំពង់ត្រាច ជាដើម​។

បញ្ហា​ប្រេង​នៅ​តែ​មិន​ទាន់​មាន​ព័ត៌មាន​លម្អិត

130506_02

«ម៉ោង ១២ ថ្ងៃ​ទី១២ ខែ​១២ ឆ្នាំ​២០១២ គឺជា​ថ្ងៃ​ដែល​តំណក់​ប្រេង​នឹង​ចាប់​ផ្តើម​ស្រក់​ចេញ​មក​លើក​ដំបូង​ពី​ក្នុង ​ប្រទេស​ផ្ទាល់​»។ នេះ​គឺ​ជា​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កន្លង​មក​។ តើ​ហេតុ​អ្វី​បាន​ជា​មក​ដល់​ថ្ងៃ​នេះ​ហើយ​ពុំ​ទាន់​ឃើញ​តំណក់​ប្រេង​មួយ​ តំណក់​សោះ​អ៊ីចឹង​?

អ្នក​នយោបាយ​លោត​ចុះ​ឡើង​ដើម្បី​ខ្លួន​ឯង​ច្រើន​ជាង​ជាតិ

130429_02

«ឈើ​កោង​វល្លិ​ព័ទ្ធ មនុស្ស​ខ្ចាត់​ព្រាត់​កុំ​យក​ខ្លួន​បៀត​!» នេះ​គឺ​ជា​ពាក្យ​ចាស់​តែង​តែ​លើក​ឡើង​ដើម្បី​ក្រើន​រំឭក​ឲ្យ​ចេះ​ប្រយ័ត្ន​ ប្រយែង​នៅ​ពេល​ណា​ដែល​ទទួល​នរណា​ម្នាក់​ឲ្យ​ស្នាក់​អាស្រ័យ​មួយ​រយៈ​ឬ​ក៏​ ឲ្យ​ខ្ចី​របស់​របរ​មាន​តម្លៃ​ដោយ​មិន​ដឹង​ពី​សាវតារ​របស់​មនុស្ស​នោះ​ច្បាស់ ​ជា​ពិសេស​អ្នក​នយោបាយ​តែ​ម្តង​។

ខ្មែរ​គិត​គូរ​រឿង​គ្រឿង​ស្រវឹង​ជាង​អភិរក្ស​វប្បធម៌

130422_02

បើ​មិន​ផឹក​កាត់​កាល​ចោល​ឈប់​រាប់​អាន​! ដាក់​តិចៗ​នឹង​គេ​នឹង​ឯង​ទៅ​! តាម​គេ​តាម​ឯង​ទៅ បើ​គេ​ដាច់​ដាច់​នឹង​គេ​ទៅ! មក​ធ្វើ​អ្វី​បើ​មក​មិន​ផឹក! មក​ដាក់​មួយ​នឹង​គេ​ទៅ​... ទំាង​នេះ​គឺ​សុទ្ធ​តែ​ជា​ឃ្លា​ដែល​គេ​និយម​ប្រើ​ដើម្បី​នាំ​ផ្លូវ​និង​ជំរុញ ​គ្នា​ឲ្យ​ផឹក​គ្រឿង​ស្រវឹង​នៅ​ក្នុង​អំឡុង​ពេល​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​ម្សាញ់​នេះ​។

កុំ​មើល​រំលង​ហានិភ័យ​ចំពោះ​កុមារ​បម្រើ​តាម​ផ្ទះ

130408_02

កាល​​ពី​សម័យ ​​ដើម​​ គ្រូ​បង្រៀន​ដែល​​ល្អ ​ហើយ​​គេ​​ឲ្យ​​តម្លៃ​​​ទៅ​​លើ​​គ្រូ​ណា​​ដែល​ពូកែ​វ៉ៃ​កូន​សិស្ស​នឹង​ រំពាត់​ និង​ធ្វើ​ទារុណ​កម្ម​​កូន​សិស្ស ​គេថា​គ្រូ​​នោះ​បង្រៀន​សិស្ស​ឆាប់​​ចេះ​។​

គណបក្ស​ប្រជាជន​មិន​ដែល​ប្រៀបធៀប​រឿង​កាប់​ព្រៃ​ឈើ​ជាមួយ​ខ្មែរ​ក្រហម​ទាល់​តែ​សោះ

130401_02

និន្នាការ​តវ៉ា​ពីរ​ច្រាស​ទិស​គ្នា នៅ​ប្រទេស​ជឿន​លឿន​ប្រជា​ពល​រដ្ឋ​គេ​ទាមទារ​រដ្ឋាភិបាល​ តែ​អំពី​រឿង​ការ​ថែទាំ​សុខភាព​ ហូប​ច្រើន​ពេក​ និង​ទាមទារ​សិទ្ធិ​ការ​រៀប​អាពាហ៍​ពិពាហ៍​​របស់​​ក្រុម​​មនុស្ស​ភេទ​ដូចគ្នា ជាដើម​ ឯ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដូច​ស្រុក​ខ្មែរ​វិញ​​ប្រជាពលរដ្ឋ​នាំគ្នា​តវ៉ា​ រាជរដ្ឋាភិបាល​​ រឿង​អត់អី​ហូប​ រឿង​គ្មាន​​ជម្រក​ រឿង​បាត់​បង់​​ដីធ្លី​ រឿង​​បាត់បង់​​ព្រៃឈើ បញ្ហា​អយុត្តិធម៌ និង​រឿង​​រំលោភ​បំពាន​សិទ្ធិ ​ទៅ​វិញ​។​

តើសោកនាដកម្មអ្នកភូមិ​​បឹង​​​កក់​និង​បុរី​កីឡាពេលណាបានចប់?​

130325_02

បញ្ហា​ដីធ្លី​ និងជម្រក​​នៅ​ស្រុក​ខ្មែរ​ នៅ​តែ​ជា​បញ្ហា​ដ៏​ក្តៅ​គគុក​ដដែល​។​ ភាព​ខុសគ្នា​រវាង​អ្នក​មាន​ដីធ្លី ​និង​អ្នក​ខ្លះ​រក​តែ​ដីមួយ​បង្គី​ក៏​មិន​បាន​ផង​ កុំថា​ឡើយ​ដល់​ដី​សង់​ផ្ទះ​។​ អ៊ីចឹង​ធ្វើ​ឲ្យ​ជីវិត​របស់​ពួក​គាត់​​អណ្តែត​​ត្រសែត​ទៅ​តាម​យថាក​ម្ម​ទៅ ​យក​តែ​មួយ​រស់​ៗ​ទៅ​។

ភាព​មិន​ច្បាស់​លាស់​​​គណៈ​មេធាវី​ចំពោះ​ការ​បញ្ចេញ​មតិ​​​មេធាវី​​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ

130318_02

ឥឡូវ​នេះ ការ​បញ្ជ្រាប​រឿង​នយោបាយ ឬ​ក៏​ទំនាស់​ផល​ប្រយោជន៍ ​កើត​មាន​ស្ទើរ​តែ គ្រប់​ច្រក​ល្ហក​ឲ្យ​តែ​មាន​ឱកាស​ហើយ​ជា​ពិសេស​ឲ្យ​តែ​មាន​ពាក្យ​ថា​សមាគម​ ឬក៏​គណៈ ដែល​មាន​វិជ្ជាជីវៈ​ និយាយ​ឲ្យ​ចំ​ទៅ​ឲ្យ​តែ​មាន​មនុស្ស​ប្រមូល​ផ្តុំ ហើយ​បើ​ជា​ប្រភេទ​មនុស្ស​មាន​ឥទ្ធិពល​នៅ​ក្នុង​សង្គម​គឺ​អ្នក​នយោបាយ​កាន់ តែ​ចូល​ចិត្ត​ ដូចជា ​ព្រះសង្ឃ គ្រូពេទ្យ គ្រូ​បង្រៀន អ្នក​កាសែត​ និង​មេធាវី​ ជាដើម​។

ការ​កិប​កេង​ខ្សែ​ភ្លើង​បណ្តាល​ឲ្យ​មាន​អគ្គិភ័យ​និង​ឆក់​ខ្សែ​ភ្លើង

130311_02

«សូវ​លិច​ទូក​កណ្តាល​ទន្លេ​ កុំ​ឲ្យ​តែ​ភ្លើង​ឆេះ​ផ្ទះ!​» នេះ​​គឺ​ជា​ពាក្យ​ចា​ស់​ តែង​តែលើក​ឡើង​ពី​ផល​អវិជ្ជ​មាន​ដូច​គ្នា​។ តែ​គ្រាន់​មួយ​​គ្រាន់​បើ​ជាង​បន្តិច​ ត្រង់​ថា​​ បើ​លិច​ទូក​ទៅ​ អស់​តែ​អីវ៉ាន់​លើ​ទូក​ទេ ​ហើយ​មនុស្ស​អាច​ហែល​រួច​រស់​ តែ​បើ​ឆេះ​ផ្ទះ​វិញ​ គឺ​អស់​រលីង​ កេរ​អាករ​ ក៏​គ្មាន​សល់​ដែរ ហើយ​មនុស្ស​អាច​ប្រឈម​មុខ​នឹង​ការ​ស្លាប់​ច្រើន​ទៀត​ផង។

រក​វិធី​បង្ការ​កុំ​ឲ្យ​ទឹក​ក្លាយ​ជា​ឃាតក​សម្លាប់​មនុស្ស

130304_02

គេ​ថា ​៖​«​គ្រូ​ចាប់​ពស់​ ស្លាប់​ដោយ​សារ​ពស់​ចឹក​ អ្នក​ចូល​ចិត្ត​លេង​កាំភ្លើង​ ច្រើន​​តែ​​គ្រោះ​ថ្នាក់​ដោយ​សារ​គ្រាប់​កាំភ្លើង​!​»​។​ ឯ​យ៉ាង​ណា​មិញ​​អ្នក​​ចូល​ចិត្ត​​លេង​​ទឹក​​ ក៏​​អាច​​គ្រោះ​​ថ្នាក់​​​ដោយ​​សារ​​លង់​​ទឹក​​ផង​​ដែរ​​ ក្នុង​ករណី​ទឹក​ហូរ​កួច​ខ្លាំង ​ឬក៏​ហែល​អស់​ដៃ ​នេះ​សម្រាប់​អ្នក​ចេះ​ហែល​ទឹក​ផង​ តែ​បើ​អ្ន​ក​អត់​ចេះ​ហែល​ទឹក​គឺ​ចប់​តែ​ម្តង​។​

បញ្ញវន្ត​ទូទៅ​កាន់​តែ​គ្មាន​ឱកាស​កាន់​តំណែង​ធំ

130225_02

«មេ​មាន់​ពង​លើ ស្រូវ វា​ត្រូវ​តែ​ស៊ី​ស្រូវ​ហើយ​!»។ ​ពាក្យ​ស្លោក​បុរាណ​នេះ ត្រូវ​គេ​លើក​ឡើង​ជា​ញឹកញាប់​ខ្លាំង​ណាស់​នៅ​ក្នុង​សង្គម​កម្ពុជា ទាក់ទិន​នឹង​របៀប​នៃ​ការ​ដឹក​នាំ​ប្រទេស​ក្នុង​ទម្រង់​គ្រួសារ និង​បក្ខពួក​និយម។

ស្ត្រី​គួរ​ចេញ​មុខ​ប្រឆាំង​ឧក្រិដ្ឋជន​រំលោភ​សន្ថវៈ

130218_02

ទាំងរដ្ឋាភិបាល ទាំង​អង្គការ​សង្គម​ស៊ីវិល ព្រម​ទាំង​ជនល្មើស និង​ជន​រងគ្រោះ​ផង សុទ្ធ​តែ​ខាត​បង់​ប្រាក់​កាស និង​ពេលវេលា​យ៉ាង​ច្រើន ដែល​កើត​ចេញ​ពី​ករណី​ចាប់​រំលោភ​សេពសន្ថវៈ ដែល​កំពុង​កើត​មាន​យ៉ាង​គគ្រឹក​គគ្រេង នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​។

ក្លិប​​កម្សាន្ត​នៅ​កម្ពុជា​ត្រូវ​មាន​ច្រក​សង្គ្រោះ​បន្ទាន់​

130211 02

រាល់​ពេល​​ពិធី​​បុណ្យ​ទឹក​នៅ​ឥណ្ឌា​ និង​​ពិធី​បុណ្យ​សាសនា​ផ្សេងៗ​ ដូច​ជា នៅ​​ប្រទេស​បង់​​ក្លា​ដែស​ ​នេប៉ាល់ ​ជាដើម​ មាន​មនុស្ស​ស្លាប់​​រាប់​សិប​នាក់ ​​ជា​រៀង​​រាល់​ឆ្នាំ ​ដោយ​សារ​ការ​រត់​ជាន់​គ្នា​។​ ឯ​នៅ​ក្នុង​ពិភព​បាល់់​ទាត់​ក៏​មាន​មនុស្ស​ស្លាប់​ ដោយ​សា​រ​ការ​រត់​ជាន់​គ្នា​ដែរ។ កាល​​ពី​ឆ្នាំ​ទៅ​កីឡដ្ឋាន​មួយ​នៅ​ប្រទេស​​អេហ្ស៊ីប​ មាន​មនុស្ស​​​​រត់​ជាន់​គ្នា​ស្លាប់​​៧៣​នាក់​។​

អ្នក​និពន្ធ​មួយ​ចំនួន​កំពុង​វក់​នឹង​ការ​តែង​ចម្រៀង​បែប​ជំរុញ​ឲ្យ​យុវជន​ជំនាន់​ក្រោយ​មាន​ជំនាញ​ខាង​ផឹកស្រា

130204_02

ស្រវឹង​ស្រា​ស្រវឹង​តែ​មួយ​ថ្ងៃ ស្រវឹង​ស្រី​ស្រវឹង​មួយ​ជីវិត​!»​ តែ​បើ​ផឹក​រាល់​ថ្ងៃ​គឺ​ស្រវឹង​មួយ​ជីវិត​ដូច​តែ​គ្នា​ទេ លោក​អ្នក​។​ ចុះ​ហេតុ​អ្វី​បាន​ជា​អ្នក​និពន្ធ​បទ​ចម្រៀង​មួយ​ចំនួន​ ដេក​គិត​តែ​ពី​តែង​រឿង​ផឹក​ស្រា​អស់​ពី​មួយ​ទៅ​មួយ​អ៊ីចឹង​?​

ផ្ទាំង​ប៉ាណូ​ពាណិជ្ជកម្ម​និង​ស្លាក​សញ្ញា​គណបក្ស​​ល្អ ធំ ​ស្អាត​ជាង​ផ្ទាំង​ប៉ាណូ​អប់រំ

130128_02

ខណៈ​ដែល​កម្ពុជា​ បើក​ឲ្យ​មាន​ទីផ្សារ​សេរី​ភាវូបនីយកម្ម​ និង​ការ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ទំាង​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក មក​ដាក់​ធ្វើ​វិនិយោគ​ទុន​នៅ​កម្ពុជា កាន់​តែ​កើន​ឡើង​ច្រើន​ទៅៗ ស្រប​គ្នា​នោះ​ដែរ សកម្ម​ភាព​សាង​សង់​ផ្ទាំង​រូបភាព យីហោ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ឯកជន​ទាំង​នោះ បាន​និង​កំពុង​សាង​សង់​យ៉ាង​គគ្រឹក​គគ្រេង តាម​ដង​វិថី​នានា សួន​ច្បារ​សាធារណៈ និង​តាម​ក្រុមហ៊ុន​ជាដើម​។​

កូន​ខ្មែរ​ត្រូវ​ចេះ​ភាសា​កំណើត​ខ្លួន​ឯង​ឲ្យ​ច្បាស់​លាស់​សិន មុន​នឹង​អួត​ថា​ខ្លួន​ពូកែ​ភាសា​បរទេស

17 story 1

ពេល​ចាប់​ផ្តើម​សរសេរ​ភាសា​បរទេស ​ដូចជា​ ភាសា​អង់គ្លេស​ក្តី ​ភាសា​បារាំង​ក្តី​​ ភាសា​ចិន​ក្តី​​ គឺ​ម្នាក់ៗ​ គិត​ពី​ការ​ប្រើ​ពាក្យ​ពេចន៍​ វេយ្យាករណ៍ ឃ្លា​ភ្ជាប់​សេចក្តី​ ឃ្លា​ឃ្លោង​ ឲ្យ​ត្រឹម​ត្រូវ​​ ហើយ​ពេល​ខ្លះ​ ខំ​បើក​វចនានុក្រម​ដែល​ស្ពាយ​ជាប់​នឹង​ខ្លួន​ទៀត​ផង​។

កម្ពុជា​គួរ​បង្កើត​ក្រម​សីលធម៌​ និង​ស្តង់ដារ​ភាសា​សម្រាប់​ថ្នាក់​ដឹក​នាំ​ជាតិ​ថ្លែង​ក្នុង​ទីសាធារណៈ

130114_02a

«មាន​ស៊ី​អត់​សែន មាន​សែន​អត់​ស៊ី!​» នេះ​គឺជា​ពាក្យ​ឌឺ​ដង​ដាក់​គ្នា​សាមញ្ញ​មួយ ​ដែល​ឮ​ម្តង​ម្កាល​ របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​នយោបាយ ​រវាង​លោក​ នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី​ ប្រធាន​គណបក្ស​សមរង្ស៊ី​។ តែ​ពេល​ខ្លះ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ គឺ​ប្រើ​ពាក្យ​អសុរោះ អាម៉ឹង និង​ពាក្យ​ហិង្សា​គួរ​រន្ធត់​ ហាក់​ដូចជា​ពាក្យ​សម្តី មិន​មែន​ក្នុង​ជួរ​ថ្នាក់​ដឹក​នាំ​ប្រទេស​ឡើយ។

ហេតុ​អ្វី​​​យុវជន​ភាគ​ច្រើន​មិន​ឈឺ​ឆ្អាល​ចំពោះ​ការ​រំលោភ​សេព​សន្ថវៈ​ជា​ក្រុម​«បូក»?

130107_02

ពីរ បី​សប្តាហ៍​ចុង​ក្រោយ​នេះ ​មាន​បាតុកម្ម​ដ៏​ធំ​ដែល​ផ្តើម​ឡើង​ដោយ​ក្រុម​យុវជន​នៅ​ទីក្រុង​ញូវដែលី​នៃ ប្រទេស​ឥណ្ឌា​ដើម្បី​ធ្វើការ​តវ៉ា​ប្រឆាំង​ទៅ​នឹង​យុវជន​ទំនើង​៦នាក់ បាន​ចាប់​រំលោភ​សេព​សន្ថវៈ​ជាក្រុម​ និង​សម្លាប់​យុវនារី​អាយុ​២៣​ឆ្នាំ ជា​និស្សិត​ពេទ្យ ​ហើយ​បោះ​ចេញ​ពី​ក្នុង​រថយន្ត​ក្រុង​។ ពួក​គេ​ទាមទារ​ឲ្យ​កាត់​ទោស​ប្រហារ​ជីវិត​ដោយ​ព្យួរក​ទៅ​លើ​ជន​ល្មើស ទាំង​៦នាក់​នោះ​។

អាវុធ​ជាតិ​ផ្ទុះ​នៅ​តែ​ជា​បញ្ហា​ធំ​នៃ​សុវត្ថិភាព​សង្គម

121231_02

បញ្ហា​ស្រ្តី​ច្រើន​ជាង​បុរស​តាម​រយៈ​ផល​ធៀប​រវាង​បុរស ៤៨,៦​ ភាគរយ និង​ស្រ្តី ៥១,៤ ភាគ​រយ​នៅ​កម្ពុជា​ (ជំរឿន ឆ្នាំ ២០០៨) កត្តា​ចម្បង​ ដែល​នំា​ឲ្យ​គម្លាត​គ្នា​នេះ ​គឺ​មក​តែ​ពី​សង្រ្គាម​រ៉ាំរ៉ៃ​ជាង​ ៣ ទសវត្សរ៍​កន្លង​មក​។

ឃាតក​លាក់​មុខ​រង់ចាំ​សម្លាប់​មនុស្ស​នៅ​តាម​ផ្លូវ

18_story_1

កាលពី​ខែ​មុននេះ ​នៅ​តាម​ផ្លូវ​ជាតិ​លេខ១ ម្តុំ​រមណីយ​ដ្ឋាន​ទេសចរណ៍​កៀន​ស្វាយ មាន​រថយន្ត​វ៉ា​គ្នា ជ្រុល​ទៅ​បុក​រោង​ការ​មួយ​ដែល​សង់​រោង​ចូល​ក្នុង​ផ្លូវ​ជាតិ​លេខ១​នោះ រង​របួស​ភ្ញៀវ​ដែល​ចូល​រួម​ក្នុង​ពិធី​មង្គល​ការ​ជាង​២០​នាក់។ សំណួរ​សួរ​ថា​តើ ​អ្នក​ណា​ខុស អ្នក​ណា​ត្រូវ?​ ឯ​រថយន្ត​ដែល​គេច​ពី​គេ ទៅ​ប៉ះ​រោងការ​នោះ​មិន​ដឹង​ថា​ត្រូវ​ចាប់​ដាក់​ទោស​កម្រិត​ណា?

More Articles...