ឥណ្ឌា​ផ្តល់​ជំនួយ​ជា​ទឹក​ខ្មៅ​លុប​លាង​មិន​ជ្រះ​ចំនួន ​៤០.០០០ ដប​គិត​ជា​ទឹក​ប្រាក់​ប្រមាណ ៨៨ ម៉ឺន​ដុល្លារ​អាមេរិក ដល់​ គ.ជ.ប សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នីតិ​កាល​ទី៥ នា​ពេល​ខាង​មុខ។ ពិធី​​ចុះ​​ហត្ថលេខា​នឹង​​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។

Headlines:

ប៉ុស្តិ៍អចលនទ្រព្យ

PPIU នឹង​បើក​ដំណើរ​ការ​ហាង​លក់​ទំនិញ​នៅ​ចុង​ឆ្នាំ​នេះ

130613_16

អគារ​របស់​សាកល​វិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ (PPIU) គ្រោង​នឹង​បើក​ដំណើរ​ការ​ហាង​លក់​ទំនិញ​ភោជនីយដ្ឋាន និង​ហាង​លក់​ផលិត​ផល​ជា​ច្រើន​ទៀត​ដែល​បម្រើ​ឲ្យ​ការ​សិក្សា​របស់​និស្សិត និង​សាធារណ​ជន​នៅ​ចុង​ឆ្នាំ​នេះ​បន្ទាប់​ពី​អគារ​កម្ពស់​១៥​ជាន់​នេះ​បាន ផ្អាក​សកម្មភាព​សាង​សង់​មួយ​រយៈ​ខ្លី​រួច​មក។

ស្ពាន​មិត្តភាព​កម្ពុជា-ចិន ព្រែក​សំរោង​សង់​បាន​ជាង​៧០​%

130613_07a

ស្ពាន​ឆ្លង​កាត់​ទន្លេ​បាសាក់​មួយ​ទៀត​ស្ថិត​ក្នុង​ភូមិ​ព្រែក​សំរោង សង្កាត់​ព្រែក​សំរោង ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​រហូត​មក​ដល់​ពេល​នេះ​ការ​សាង​សង់​បាន​សម្រេច​ប្រមាណ​៧០​ភាគរយ​ ហើយ​នេះ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​វិស្វករ​ដែល​ស្ថិត​នៅ​ការដ្ឋាន​ សាងសង់​ស្ពាន​នេះ។

ការ​លក់​កាមេរ៉ា​សុវត្ថិភាព​មាន​កំណើន​ក្នុង​រង្វង់​១០​ភាគរយ

130613_04a

ការ​លក់​កាមេរ៉ា​សុវត្ថិភាព​រយៈ​ពេល​៥​ខែ ឆ្នាំ​២០១៣​នេះ​មាន​កំណើន​ក្នុង​រង្វង់​ប្រហែល​១០​ភាគរយ​បើ​ប្រៀប​ធៀប​ទៅ​ នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​ដោយ​សារ​តែ​ការ​រីក​ចម្រើន​វិស័យ​ សំណង់​និង​ការ​យល់​ដឹង​ទាក់​ទង​នឹង​សុវត្ថិភាព​កាន់​តែ​កើន​ឡើង។

បេតិកភណ្ឌ​នៅ​រាជធានី​ភ្នំពេញ​កំពុង​រង​ការ​គំរាម​កំហែង

130613_03

វីឡា​មួយ​ក្នុង​ចំណោម​ផ្ទះ​វីឡា​សម័យ​អាណានិគម​បារាំង​ដែល​ស្រស់​ស្អាត​ បំផុត​ក្នុង​រាជធានី​ភ្នំពេញ​អាច​ស្ថិត​ក្រោម​ការ​គំរាម​កំហែង​នៃ​ការ​វាយ​ បំផ្លាញ​ចោល​បន្ទាប់​ពី​ម្ចាស់​របស់​វា​ដាក់​លក់​ដី​ផ្ទះ​វីឡា​នេះ។

ក្រុមហ៊ុន​អចលន​ទ្រព្យ​គ្មាន​អាជ្ញាប័ណ្ណ​ប្រឈម​មុខ​ផ្លូវ​ច្បាប់

130613_02

សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា នៅ​ពេល​នេះ​កំពុង​ត្រៀម​ចាត់​វិធានការ​ចំពោះ​ក្រុមហ៊ុន​រក​ស៊ី​ក្នុង​វិស័យ​ អចលន​ទ្រព្យ​ទាំង​អស់​ដែល​គ្មាន​អាជ្ញាប័ណ្ណ​ត្រឹម​ត្រូវ ដោយ​សារ​ក្រុមហ៊ុន​ទាំង​នោះ​កំពុង​បង្ក​ព្យុះ​ភ្លៀង​នៅ​ក្នុង​វិស័យ​នេះ។

គម្រោង Bali Scenery នឹង​បញ្ចប់​នៅ​ឆ្នាំ​២០១៦

130606_02

មុខ​មាត់​រាជធានី​ភ្នំពេញ​នឹង​ផ្លាស់​ប្តូរ​បន្ថែម​ទៀត​នៅ​ពេល​អគារ​ខ្ពស់​ កប់​ពពក Bali Scenery ដែល​នៅ​ជិត​ស្ពាន​ហង្ស​នៃ​ទីក្រុង​រណប​កោះ​ពេជ្រ លេច​ចេញ​ជា​រូប​រាង​នៅ​ឆ្នាំ​២០១៦ ខាង​មុខ។

ការ​ផ្គត់​ផ្គង់​បន្ទប់​ជួល​តូចៗ​មិន​ទាន់​ឆ្លើយ​តប​​តម្រូវ​ការ​ជាក់​ស្តែង

130606_09a

ជាមួយ​នឹង​កំណើន​ប្រជាជន​ដែល​ចូល​មក​រស់​នៅ​រាជធានី​ភ្នំពេញ​កាន់​តែ​ច្រើន​ ឡើងៗ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​បាន​ធ្វើ​ឲ្យ​តម្រូវ​ការ​បន្ទប់​ជួល​មាន​ កាន់​តែ​ខ្លាំង​រហូត​នៅ​ពេល​ខ្លះ ការ​ផ្គត់​ផ្គង់​មិន​ទាន់​អាច​ឆ្លើយ​តប​តាម​តម្រូវ​ការ​ទៀត​ផង។

អ្នក​ជំនាញ​និយាយ​ពី​អគារ​សហ​កម្មសិទ្ធិ និង​ច្បាប់​ផ្សេងៗ

130606_04

ក្រុម​អ្នក​ជំនាញ​អចលន​ទ្រព្យ​និង​ច្បាប់​បាន​និយាយ​ពី​ច្បាប់​ស្តី​អំពី​ ការ​ផ្តល់​សិទ្ធិ​កម្មសិទ្ធិ​លើ ចំណែក​ឯកជន​នៃ​អគារ​សហ​កម្មសិទ្ធិ​ដល់​ជន​បរទេស​ដែល​កំពុង​ផ្តល់​ផល ប្រយោជន៍ និង​ការ​យល់​ច្រឡំ​មួយ​ចំនួន​ដល់​សាធារណជន។

ទីក្រុង​រណប​ជួយ​សម្រួល​បញ្ហា​កំណើន​ប្រជាជន​នៅ​ភ្នំពេញ

130606_03

ការ​កើន​ឡើង​ចំនួន​ទីក្រុង​រណប​នៅ​រាជធានី​ភ្នំពេញ មិន​ត្រឹម​តែ​នាំ​មក​នូវ​កាលានុវត្តភាព​ច្រើន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បង្ក​ឲ្យ​មាន​បញ្ហា​ផ្សេងៗ​ផង​ដែរ។

ខុនដូ​នៅ​តំបន់​ជាយ​ក្រុង​បាងកក​ឡើង​ថ្លៃ​យ៉ាង​ខ្លាំង​ក្នុង​ត្រីមាស​ទី១

130606_09b

ក្រៅ​ពី​កំណើន​នៃ​ការ​ផ្គត់​ផ្គង់ តម្លៃ​លក់​មធ្យម​របស់​ខុន​ដូ​ថ្មី​នៅ​ភាគ​ខាង​កើត និង​ភាគ​ខាង​លិច​នៃ​ទីក្រុង​បាងកក បាន​កើន​ឡើង​ខ្ពស់​បំផុត ដោយ​សារ​កំណើន​ថ្លៃ​ដី​ខ្ពស់​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ នេះ។

ការ​លក់​បុរី រីវើរ ថោន ទទួល​លទ្ធផល​គួរ​ឲ្យ​ពេញ​ចិត្ត

130530_02

ភាព​អំណោយ​ផល​ខាង​ទីតាំង​ភូមិសាស្រ្ត​ដោយ​មាន​ទន្លេ​មេគង្គ និង​ទន្លេ​សាប​នៅ​អម​សង​ខាង ស្រប​ពេល​ការ​សាង​សង់​ស្ពាន​ជ្រោយចង្វារ​ទី២ និង​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​កំពុង​ដំណើរការ​ទៅ​មុខ​ជា​ប្រចាំ​នោះ នា​ពេល​ថ្មីៗ​នេះ​គេ​សង្កេត​ឃើញ​មាន​ការដ្ឋាន​សាង​សង់​មួយ​បាន​ចាប់​ ដំណើរការ​ដែល​មាន​ឈ្មោះ​ថា បុរី រីវើរ ថោន។

តម្លៃ​អចលន​ទ្រព្យ​នៅ​ខេត្ត​មាន​សក្តានុពល​មាន​កំណើន​តិច​តួច

130530_03

បើ​ទោះ​បី​វិស័យ​អចលន​ទ្រព្យ​នៅ​រាជធានី​ភ្នំពេញ​បច្ចុប្បន្ន​នេះ​កំពុង​មាន ​និន្នាការ​កើន​ឡើង​ទាំង​តម្លៃ និង​សកម្មភាព​ទិញ លក់​គួរ​ឲ្យ​កត់​សម្គាល់​យ៉ាង​ណា​ក៏​ដោយ​ក៏​សកម្មភាព​នេះ​មិន​ទាន់​ត្រូវ​ បាន​គេ​សង្កេត​ឃើញ​មាន​ភាព​ផុស​ផុល​ប៉ុន្មាន​ទេ​នៅ​តាម​បណ្តា​ខេត្ត ដែល​មាន​សក្តានុពល​សេដ្ឋកិច្ច​ធំៗ។

ដី​នៅ​ជ្រោយចង្វារ និង​ផ្លូវ​ជាតិ​លេខ៦​មាន​កំណើន​២០-៣០%

130530_09a

តម្លៃ​ដី​នៅ​តំបន់​ជ្រោយចង្វារ និង​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦​កំពុង​ទទួល​បាន​ចំណាប់​អារម្មណ៍​កាន់​តែ​ ច្រើន​ដោយ​ធ្វើ​ឲ្យ​តម្លៃ​ដី​នៅ​តាម​តំបន់​នេះ​មាន​កំណើន​ចាប់​ពី​២០​ទៅ​៣០​ ភាគរយ​ក្នុង​ឆ្នាំ​២០១៣​នេះ បើ​ប្រៀប​ធៀប​ជាមួយ​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

ទំហំ និង​តម្រូវការ​ផ្សារ​ទំនើប​បន្ត​កើន​ឡើង​នៅ​រាជធានី​ភ្នំពេញ

130530_04

មុខ​មាត់​រាជធានី​ភ្នំពេញ​បាន​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់​រហ័ស​ដែល​ធ្វើ​ឲ្យ​ ភ្នំពេញ​នា​ពេល​បច្ចុប្បន្ន​នេះ​ក្លាយ​ជា​មជ្ឈមណ្ឌល​លក់​ទំនិញ​លំដាប់​ខ្ពស់ ​មួយ​នៅ​ក្នុង​តំបន់​ស្រប​ពេល​ការ​ផ្គត់​ផ្គង់​និង​ទំហំ​នៃ​តម្រូវការ​ផ្សារ ​ទំនើប​កំពុង​កើន​ឡើង​ជា​លំដាប់។

ទីផ្សារ​ខុនដូ​នៅ​ភាគ​ខាង​ជើង​ប្រទេស​ថៃ​កំពុង​មាន​ដំណើរ​ការ​ល្អ

130530_09b

ទីផ្សារ​ខុនដូ​នៅ​ក្នុង​ខេត្ត​ខុនខេន និង​ឧដុនថានី ប្រទេស​ថៃ​នឹង​បន្ត​ទាក់​ទាញ​ការ​អភិវឌ្ឍ​បន្ថែម​ទៀត ដោយ​សារ​បច្ចុប្បន្ន​នេះ​មាន​បណ្តាញ​ផ្លូវ​ដឹក​ជញ្ជូន​ថ្មីៗ​និង​តម្រូវការ​ ពី​អតិថិជន​នៅ​ក្នុង​ខេត្ត និង​អតិថិជន​មក​ពី​តំបន់​ផ្សេងៗ​ទៀត។

គម្រោង​សាង​សង់​អគារ​កម្ពស់​៥៥៥​ម៉ែត្រ​នឹង​មិន​ផ្លាស់​ប្តូរ​ទេ

130523_02b

គម្រោង​សាង​សង់​អគារ Diamond Tower កម្ពស់​៥៥៥​ម៉ែត្រ​នៅ​ទី​ក្រុង​កោះពេជ្រ នឹង​មិន​ផ្លាស់​ប្តូរ​នោះ​ទេ ខណៈ​ពេល​នេះ​ក្រុម​វិស្វករ​ជំនាញ​មក​ពី​ប្រទេស​ចិន និង​វៀតណាម កំពុង​សិក្សា​ពី​ច្រាំង​ទន្លេ​និង​ភាព​រឹង​មាំ​របស់​គ្រឹះ​សម្រាប់​ទ្រ​អគារ​នេះ។

ការ​រីក​ចម្រើន​វិស័យ​សំណង់​បាន​បង្កើត​ការងារ​យ៉ាង​ច្រើន

130523_04

ការ​រីក​ចម្រើន​វិស័យ​ឧស្សាហកម្ម​សំណង់​នៅ​កម្ពុជា​កំពុង​បង្កើត​ការងារ​ យ៉ាង​ច្រើន​ដល់​ប្រជាជន​ព្រម​ទាំង​បាន​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​ ប្រទេស​ឲ្យ​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ទៀត​ផង។

ការ​លក់​ឥដ្ឋ​ការ៉ូ​ចិន​នៅ​តែ​មាន​សន្ទុះ​ខ្លាំង​នៅ​ទីផ្សារ​កម្ពុជា

130523_16

ឥដ្ឋ​ការ៉ូ​ផលិត​នៅ​ប្រទេស​ចិន​បាន​និង​កំពុង​វាយ​លុក​ទីផ្សារ​នៅ​កម្ពុជា ដោយ​សារ​ផលិត​ផល​ផលិត​នៅ​ប្រទេស​ចិន​មាន​តម្លៃ​ថោក​មាន​ច្រើន​ប្រភេទ​ទំហំ​ ពណ៌ និង​ម៉ូដ​ទៀត​ផង។

គីម ហ៊ាង៖ ដំណើរ​វិវត្តន៍​វិស័យ​អចលន​ទ្រព្យ​នៅ​ភ្នំពេញ

130523_07

ភាព​ប្រសើរ​ឡើង​វិញ​នៃ​វិស័យ​អចលន​ទ្រព្យ​នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ ក្រោយ​នេះ​បាន​ធ្វើ​ឲ្យ​សំណង់​អគារ​ជា​ច្រើន​បាន​រីក​ដុះ​ដាល​ជា​បន្ត​ បន្ទាប់ តែ​ក៏​មាន​បញ្ហា​មួយ​ចំនួន​កើត​ឡើង​ផង​ដែរ។

ការ​លក់​ផ្ទះ​នៅ​អាមេរិក​បន្ត​កើន​ឡើង​ក្នុង​កម្រិត​ដ៏​ខ្ពស់

130523_09a

សេដ្ឋវិទូ​បាន​និយាយ​មុន​ពេល​ចេញ​របាយ​ការណ៍​សប្ដាហ៍​នេះ​ថា ការ​លក់​ផ្ទះ​ប្រចាំ​ខែ​មេសា​កន្លង​មក​ទំនង​ជា​កើន​ឡើង​ដល់​កម្រិត​ខ្ពស់​ បំផុត​ក្នុង​រយៈ​ពេល​ជាង​បី​ឆ្នាំ​ដោយ​បាន​ជួយ​ធ្វើ​ឲ្យ​តម្លៃ​អចលន​ទ្រព្យ​ លំនៅឋាន​បន្ត​កើន​ឡើង​ដែល​វិស័យ​នេះ​កំពុង​ផ្តល់​កំណើន​សេដ្ឋកិច្ច​ដល់​ អាមេរិក។

នយោបាយ​របស់​រដ្ឋាភិបាល​បាន​ធ្វើ​ឲ្យ​ការ​លក់​ផ្ទះ​ធ្លាក់​ចុះ​១៣​ភាគរយ

130523_09b

ការ​លក់​ផ្ទះ​នៅ​ប្រទេស​ចិន​កាល​ពី​ខែ​មេសា​កន្លង​មក បាន​ធ្លាក់​ចុះ​ចំនួន​១៣​ភាគរយ​បើ​ប្រៀប​ធៀប​ទៅ​នឹង​ខែ​មុន​ដោយ​សារ​ វិធានការ​ទប់​ស្កាត់​ការ​ឡើង​ថ្លៃ​អចលន​ទ្រព្យ​ថ្មី​របស់​រដ្ឋាភិបាល​បាន​ ចូល​ជា​ធរមាន។

More Articles...

  1. ខេមកូ ស៊ីធី ចាប់​ផ្តើម​បើក​លក់​ខុនដូ​សា​ជា​ថ្មី
  2. តម្លៃ​លំនៅឋាន​មាន​កំណើន​ចន្លោះ​ពី​១០​ទៅ​២០​ភាគរយ​
  3. តម្លៃ​ឥដ្ឋ​ផលិត​ក្នុង​ស្រុក​បាន​ធ្លាក់​ចុះ​នៅ​ត្រីមាស​ទី​១​ឆ្នាំ​នេះ
  4. ធនាគារ​ថៃ​បារម្ភ​ទាក់ទង​នឹង​អចលនទ្រព្យ​នៅ​ប្រទេស​ថៃ
  5. តម្លៃ​ផ្ទះ​នៅ​តំបន់​អាស៊ាន​បន្ត​កើន​ឡើង​នៅ​ក្នុង​ត្រីមាស​ទី​១
  6. លោក ឈិត អ៊ុយស្ទីវិកសូ​និយាយ​ពី​ការ​បើក​អាជីវកម្ម​ផ្នែក​វាយ​តម្លៃ​អាជីវកម្ម​ VTrust Group
  7. ដំណើរ​ទស្សនកិច្ច​សិក្សា​របស់​និស្សិត​ន័រតុន​ទៅ​ប្រទេស​ថៃ
  8. អគារ​ខ្ពស់​កប់​ពពក​ក្នុង​គម្រោង Riviera​កំពុង​ដំណើរ​ការ​បុក​គ្រឹះ
  9. ចិន​នាំ​មុខ​ការ​វិនិយោគ​អចលន​ទ្រព្យ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក
  10. អគារ​​​កម្ពស់​ខ្ពស់​បំផុត​នៅ​សហរដ្ឋ​អាមេរិក​បញ្ចប់​ការ​សាងសង់​