Headlines:

ព័ត៌មានកីឡា

កីឡាករ​៨​នាក់ ត្រៀម​វាយ​ដណ្តើម​ខ្សែ​ក្រវាត់ K cement នៅ​ស៊ីធីអិន

130524_27

អ្នក​ប្រដាល់​ទម្ងន់​ស្រាល​មកពី​ក្លិប-សមាគម​ខុស​ៗ​គ្នា​ចំនួន​៨​នាក់ ត្រូវ​បាន​ជ្រើសរើស​រួច​ជា​ស្រេច ដើម្បី​ឲ្យ​ពួកគេ​ឡើង​ប្រកួត​គ្នា នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ក្នុង​ប្រភេទ​ទម្ងន់​៥៤ ​គីឡូក្រាម វគ្គ​៣ នៅ​លើ​សង្វៀន​ស៊ីធីអិន នៅ​ដើម​ខែ​មិថុនា ខាង​មុខ​នេះ ហើយ​ម្ចាស់​សង្វៀន​ប្រដាល់ និង​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា បាន​កំណត់​ថា នឹង​ព្យាយាម​លុប​បំបាត់​មិន​ឲ្យ​កើត​មាន​ភាព​មិន​ប្រក្រតី​និង​ការ​ភ្នាល់​ លុយ​កាក់​នៅ​ក្នុង​ការ​ប្រកួត​នេះ​ឡើយ។

ក្រុម​Deportivo និង​ក្រុម​Zaragoza ត្រូវ​ការ​ពិន្ទុ​ដើម្បី​បន្ត​នៅ​ក្របខ័ណ្ឌ​កំពូល

130524_25

ការ​ប្រកួត​បាល់ទាត់ La Liga របស់​អេស្ប៉ាញ​ចូល​ដល់​ជុំ​ទី​៣៧​ហើយ​នៅ​ចុង​សប្តាហ៍​នេះ គឺ មាន​ន័យ​ថា សល់​ពីរ​ប្រកួត​នឹង​បិទ​រដូវកាល​នេះ​ហើយ។​ក្រុម​៣​នៅ​កំពូល​តារាង​គឺ Barcelona​,Real M. និង Atletico សុទ្ធ​តែ​មាន​សុវត្ថិភាព​និង​មាន​កៅអី​ម្នាក់​មួយ​នៅ​ឯ​អឺរ៉ុប ហើយ​និង​ពុំ​ចាំបាច់​ត្រូវ​ការ​ពិន្ទុ​ពី​ក្នុង​ប្រកួត​ចុង​ក្រោយ​នោះ​ទេ។

ក្មេង​ៗ​ភ្នំពេញ​ក្រោន​ចូលរួម​ក្នុង​យុទ្ធនាការ​អាស៊ាន

130524_26b

ព្រឹត្តិការណ៍​កីឡា​បាល់ទាត់​ទើប​បង្កើត​ថ្មី FAM-Frenz U15 ASEAN Champions Trophy នឹង​ចាប់​ផ្តើម​ប្រកួត​នៅ​ចុង​សប្តាហ៍​នេះ ខណៈ​ដែល​ក្មេង​ប្រុស​ក្នុង​តំបន់​នេះ នឹង​ត្រូវ​ធ្វើការ​បង្ហាញ​នូវ​ទេពកោសល្យ​ដើម្បី​ធ្វើ​ជា​តំណាង​ឲ្យ​ប្រទេស​ រៀង​ៗ​ខ្លួន​របស់​ពួកគេ និង​ដើម្បី​ប្រជែង​ដណ្តើម​ឈ្នះ​រង្វាន់​ជា​ទឹក​ប្រាក់​ដ៏​សំខាន់​។

ឌូបៃ​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​ប្រកួត​ប្រចាំ​តំបន់​អាស៊ី-អូសេអានី​ពូលបី

130524_26a

ក្រោយ​ពី​ការ​បោះឆ្នោត​មួយ​ដោយ​គណៈកម្មាធិការ​ព្រឹត្តិការណ៍ Davis Cup សមាគម​កីឡា​វាយ​កូន​បាល់​របស់​អេមីរ៉ាត​អារ៉ាប់​រួម ត្រូវ​បាន​គេ​ផ្តល់​សិទ្ធិ​ឲ្យ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សម្រាប់​ការ​ប្រកួត​ ជម្រុះ​ប្រចាំ​តំបន់​អាស៊ី-អូសេអានី​ពូលបី និង​ពូលបួន (Group III & IV) នៃ​ព្រឹត្តិការណ៍ Davis Cup ឆ្នាំ​២០១៣ ដែល​ត្រូវ​បាន​លុប​ចេញ​ពី​ប្រទេស​មីយ៉ាន់ម៉ា​ដោយ​សារ​តែ​ហេតុ​ផល​សន្តិសុខ​ នៅ​ក្នុង​ប្រទេស​នេះ​។

Dortmund ចង់​ផ្តាច់​ភាព​រីករាយ​របស់​ក្រុម Bayern

130524_28a

ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ Champions League រវាង​ក្រុម​អាល្លឺម៉ង់​ដូច​គ្នា Borussia Dortmund និង Bayern Munich នៅ​រាត្រី​ថ្ងៃ​ស្អែក នឹង​ផ្តល់​ឲ្យ​មាន​ភាព​ស្វិតស្វាញ​បំផុត និង​បង្កើត​ភាព​ជូរចត់​រវាង​ក្រុម​ទាំង​ពីរ​កាន់​តែ​ខ្លាំង​ឡើង​។

ព័ត៌មាន​កីឡា​ខ្លី​ៗ

Man City រង់ចាំ​លោក​Pellegrini​ចាកចេញ​ពី​ក្លិប​Malaga

លោក​Manuel Pellegrini បាន​ជម្រះ​ផ្លូវ​សម្រាប់​ការ​ផ្ទេរ​មួយ​ដើម្បី​ដឹកនាំ​ក្រុម​Manchester City​តាមរយៈ​ការ​ប្រកាស​ថា​លោក​នឹង​ចាកចេញ​ពី​ក្លិប​Malaga​នា​ចុង​រដូវកាល​ លីក​របស់​អេស្ប៉ាញ​ខាង​មុខ​នេះ។

អ្នក​មិន​ដែល​ចាញ់ កែវ វិរៈ ប៉ះ​អ្នក​មិន​ដែល​ឈ្នះ ឈិន ក្វាន់ង៉ុយ​

130523_27c

កីឡាករ កែវ វិរៈ ដែល​កំពុង​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ក្នុង​ពូល​A​នៃ​ការ​ប្រកួត​វិល​ជុំ​តាម​ ពូល​ដណ្តើម​ខ្សែ​ក្រវាត់​ក្រុមហ៊ុន​សេង ហុងហេង ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម តាមរយៈ​ការ​ទទួល​ជ័យជម្នះ​ទាំង​២​ប្រកួត​ជាប់​ៗ​គ្នា​នោះ កំពុង​តែ​មាន​ទំនុក​ចិត្ត​យ៉ាង​មុតមាំ​ថា រូប​គេ​នឹង​រក្សា​ភាព​ខ្លាំង​របស់​ខ្លួន​ជា​បន្ត​ទៀត ព្រោះ​ការ​ប្រកួត​លើក​ទី​៣ នៅ​លើ​សង្វៀន​បាយ័ន​បឹងស្នោ នា​ល្ងាច​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ

ជើងឯក​១០​លាន បើក​ការ​ប្រកួត នៅ​ថ្ងៃ​សៅរ៍​នេះ

130523_27a

អ្នក​ប្រដាល់​ទម្ងន់​ធ្ងន់​ចំនួន​៤​នាក់ មាន មាស ភិរម្យ វី សាយ័ន ឌុន រដ្ឋា និង ម៉ន សំណាង នឹង​ត្រូវ​ឡើង​ប្រកួត​បើក​កម្មវិធី​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ជើងឯក​១០​ លាន​ស្រា​ផែនដី ទម្ងន់​៧១​គីឡូក្រាម នៅ​លើ​សង្វៀន​ស៊ីធីអិន នា​ថ្ងៃ​សៅរ៍ ខាង​មុខ​នេះ ដើម្បី​ប្រជែង​គ្នា​ស្វែងរក​៣​ពិន្ទុ​ជា​លើក​ដំបូង។

ប៊ុន កេននី ចាញ់​កីឡាករ​ឥណ្ឌា​ក្នុង​ទីក្រុង​បាងកក

130523_26b

កីឡាករ​វាយ​កូន​បាល់​សញ្ជាតិ​ឥណ្ឌា Saketh Myneni ដែល​មាន​ចំណាត់​ថ្នាក់​លេខ​៣​ប្រចាំ​ព្រឹត្តិការណ៍ បាន​ផ្តួល​ប៊ុន កេននី របស់​កម្ពុជា ក្នុង​លទ្ធផល ៦-៣ និង​៦-០ ក្នុង​ការ​ប្រកួត​ជុំ​ទី​១​នៃ​ព្រឹត្តិការណ៍ ITF Men's Thailand Futures នៅ​លើ​ទីលាន Rama Garden Sports Complex ក្នុង​ទីក្រុង​បាងកក​កាល​ពី​ថ្ងៃ​អង្គារ​។

ប៉ូលិស​ស៊ើប​អង្កេត​លើ​ការ​កំណត់​លទ្ធផល​នៅ​ម៉ាឡេស៊ី

130523_25b

បើ​យោង​ទៅ​តាម​បណ្តាញ​សារព័ត៌មាន​ក្នុង​ស្រុក​បាន​ឲ្យ​ដឹង​ថា ការ​លើក​ឡើង​ផ្សេង​ៗ​នៃ​ការ​កំណត់​លទ្ធផល​នៃ​ការ​ប្រកួត​ទុក​ជា​មុន​នៅ​ ក្នុង​ការ​ប្រកួត​លីក​របស់​ម៉ាឡេស៊ី (FAM) នឹង​ត្រូវ​ស៊ើប​អង្កេត​ដោយ​សមាគម​កីឡា​បាល់ទាត់​របស់​ប្រទេស​នេះ ខណៈ​ដែល​ប៉ូលិស​ចង់​ចាត់​វិធានការ​ការពារ​កីឡាករ​ពី​ការ​ទាក់ទង​ជាមួយ​នឹង​ មេ​ភ្នាល់​នានា។

Stoke បណ្តេញ​លោក Pulis ចេញ

130523_25a

ក្លិប Stoke City បាន​ចាប់​ផ្តើម​ការ​ស្វែងរក​របស់​ពួកគេ​សម្រាប់​អ្នក​ចាត់ការ​ទូទៅ​ថ្មី​ ម្នាក់ ក្រោយ​ពី​ការ​កាន់​តំណែង​ជា​លើក​ទី​២​របស់​លោក Tony Pulis នៅឯ​កីឡដ្ឋាន Britannia បាន​ឈាន​ដល់​ទី​បញ្ចប់​ទាំង​ភាព​ជូរចត់​មួយ នៅ​ពេល​ដែល​រូប​លោក​ត្រូវ​បាន​បណ្តេញ​ចេញ​កាល​ពី​រសៀល​ថ្ងៃ​អង្គារ​។

Spurs រារាំង​ការ​វាយ​សម្រុក​របស់ Grizzlies ដើម្បី​ទទួល​ជ័យជម្នះ​

130523_26a

San Antonio Spurs បាន​ធ្វើការ​រារាំង​ការ​វាយ​សម្រុក​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​របស់​ក្រុម Memphis Grizzlies ដើម្បី​ទទួល​ជ័យជម្នះ​ក្នុង​លទ្ធផល ៩៣-៨៩ នៅ​ក្នុង​នាទី​បន្ថែម​កាល​ពី​ថ្ងៃ​អង្គារ និង​ដើម្បី​បន្ថែម​ការ​នាំ​មុខ​របស់​ពួកគេ​នៅ​ក្នុង​ការ​ប្រកួត​ជម្រុះ​ ផ្តាច់​ព្រ័ត្រ​នៃ​លីក Western Conference របស់​ក្របខ័ណ្ឌ​កីឡា​បាល់បោះ NBA ក្នុង​លទ្ធផល ២-០​។

ព័ត៌មាន​កីឡា​ខ្លី​ៗ

គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) បាន​រៀបចំ​កម្មវិធី​មួយ​ឈ្មោះ​ថា ការ​អប់រំ និង​តម្លៃ​អូឡាំពិក (Introducing Olympic Values & Education) កាល​ពី​ថ្ងៃ​ចន្ទ​សម្រាប់​សិស្ស​ជាង​១០០​នាក់​នៅឯ​សាលា​អន្តរជាតិ CIA First ដែល​ជា​វិទ្យាស្ថាន​មួយ​ក្នុង​ចំណោម​វិទ្យាស្ថាន​បី​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​ការ​ចុះ​ហត្ថលេខា​ជាមួយ​នឹង​វគ្គ​នេះ​ដែល​មាន​បំណង​ក្នុង​ការ​ ផ្សព្វផ្សាយ​ភាព​ឧត្តុង្គឧត្តម​នៃ​អូឡាំពិក និង​តម្លៃ​ដ៏​សំខាន់​ទាំង​បី​របស់​វា​ដោយ​រួម​មាន​ការ​លេង​ដោយ​យុត្តិធម៌ (Fair play) មិត្តភាព និង​ការ​គោរព​។

A Fighter ចង់​ឲ្យ MMA កម្ពុជា​ស្ថិត​លើ​ឆាក​អន្តរជាតិ

130522_28b

សិល្បៈ​ក្បាច់​គុន​ចម្រុះ (MMA) កំពុង​តែ​រីក​លូតលាស់​យ៉ាង​លឿន​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​វា​គ្មាន​អ្វី​ដែល​ត្រូវ​ភ្ញាក់​ផ្អើល​នោះ​ឡើយ​ដែល​ថា អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​មាន​បំណង​ចង់​ប្រកួត​នៅ​ក្នុង​ទ្រុង​។ ក្រុម​ធំ​ជាង​គេ​បំផុត​នា​ពេល​បច្ចុប្បន្ន​នេះ​គឺ «ក្រុម A Fighter» ដែល​ត្រូវ​បាន​ដឹកនាំ​ដោយ​លោក​អ៊ឹម អ៊ុក ហើយ​ក្រុម​មួយ​នេះ​កំពុង​តែ​មាន​កីឡាករ​ជើង​ខ្លាំង​ជាច្រើន​រូប​ចូលរួម​។

ឡុង សុភី ជួប ឡៅ ស៊ីណាត នៅ​ខេត្ត​សៀមរាប​ថ្ងៃ​ពុធ​នេះ​

130522_27b

អ្នក​ប្រដាល់​ជើង​ខ្លាំង ឡៅ ស៊ីណាត និង ឡុង សុភី ដែល​សុទ្ធ​តែ​មាន​ខ្សែ​ក្រវាត់​កាន់​រៀង​ៗ​ខ្លួន​នោះ បាន​ធ្វើ​ដំណើរ​ដោយ​ឡាន​ក្រុង​ទៅ​កាន់​ទឹកដី​អច្ឆរិយ​ខេត្ត​សៀមរាប កាល​ពី​ម្សិលមិញ​នេះ ព្រោះ​ពួកគេ​ត្រូវ​បាន​រៀបចំ​ឲ្យ​ឡើង​ប្រកួត​គ្នា នៅ​លើ​សង្វៀន​ស៊ីធីអិន​ខេត្ត​សៀមរាប នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ។

កីឡាករ​២៤​នាក់ ត្រៀម​ទៅ​ប្រកួត​នៅ​ខេត្ត​កំពង់ចាម

130522_27a

អ្នក​លេង​ក្បាច់​បុរាណ​ខ្មែរ​ចំនួន​២៤​នាក់ នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹកដី​ខេត្ត​កំពង់ចាម នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ ព្រោះ​ពួកគេ​ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)​និង​ សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​រៀបចំ​ឲ្យ​ឡើង​ប្រកួត​គ្នា ដើម្បី​បំពេញ​ទៅ​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​នៅ​ទី​នោះ ជាពិសេស​គឺ​ប្រកួត​ដើម្បី​អបអរសាទរ​ការ​សម្ពោធ​សមិទ្ធផល

លោក Mourinho ជម្រះ​ពី​ការ​ចូលរួម​Chelsea , Real ប្រកាស​ពី​ការ​ចាកចេញ

130522_25

Chelsea នឹង​មិន​ចាំ​បាច់​បង់​នូវ​សំណង​ផ្សេង​ៗ​សម្រាប់​លោក Jose Mourinho ឡើយ ក្រោយ​ពី​ក្លិប​យក្ស​អេស្ប៉ាញ Real Madrid បាន​ប្រកាស​ថា អ្នក​ចាត់ការ​ទូទៅ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ នឹង​ចាកចេញ​ពី​កីឡដ្ឋាន Bernabeu នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ​តាម​រយៈ​កិច្ច​ព្រមព្រៀង​គ្នា​ទាំង​សង​ខាង​។

ង៉ុល លាច ទទួល​ជ័យជម្នះ​ក្នុង​ការ​ប្រណាំង​កង់​នៅ​ខេត្ត​កែប

ភ្នំពេញ: ង៉ុល លាច បាន​ទទួល​ជ័យជម្នះ​កាល​ពី​ថ្ងៃ​អាទិត្យ​ក្នុង​ការ​ប្រណាំង​កង់​កម្រិត​ខ្ពស់ ឬ​អាជីព (Elite Class) កាល​ពី​ថ្ងៃ​អាទិត្យ ខណៈ​អ្នក​ប្រណាំង​នៅ​លើ​ទីលាន​ចំនួន​១២៥​នាក់ បាន​ប្រកួត​គ្នា​នៅ​លើ​ដង​ផ្លូវ​នៃ​ខេត្ត​កែប​នៅ​ក្នុង​ជុំ​ទី​២​នៃ​ ព្រឹត្តិការណ៍​កីឡា​ប្រណាំង​កង់ Smart Cambodia Mountain Bike Series ឆ្នាំ​២០១៣​។

មន្ត្រី​ឥណ្ឌូនេស៊ី​៖ យើង​ជា​កន្លែង​គ្មាន​សណ្តាប់ធ្នាប់

ក្រុងហ្សាការតា: មន្ត្រី​ម្នាក់​បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា កីឡា​បាល់ទាត់​ឥណ្ឌូនេស៊ី កំពុង​តែ​ស្ថិត​ក្នុង «ទីកន្លែង​គ្មាន​សណ្តាប់ធ្នាប់​មួយ» ដែល​គ្មាន​អ្វី​នឹង​ត្រូវ​បាន​ធ្វើ​ដើម្បី​ដោះស្រាយ​ទៅ​លើ​បញ្ហា​នៃ​ការ​ គ្មាន​ច្បាប់​ទម្លាប់​របស់​ហ្វូង​អ្នក​ទស្សនា​នៅ​ក្នុង​ការ​ប្រកួត​ អន្តរជាតិ​ឡើយ បើ​ទោះ​បី​ប្រទេស​មួយ​នេះ ត្រូវ​បាន​រង​ការ​ពិន័យ​ជា​ទឹក​ប្រាក់​ចំនួន​១៥,០០០​ដុល្លារ​អាមេរិក​ក៏​ដោយ ​។

ព័ត៌មាន​កីឡា​ខ្លី​ៗ

Bale បន្ត​កុងត្រា​ថ្មី​ជាមួយ​Spurs​ដោយ​ទទួល​បាន​១៥​ម៉ឺន​ផោន​

កីឡាករ Gareth Bale ត្រៀម​លក្ខណៈ​រួច​ជា​ស្រេច​ក្នុង​ការ​បន្ត​អនាគត​របស់​ខ្លួន​ជាមួយ​នឹង​ ក្លិប Tottenham Hotspur ក្រោយ​ពី​បាន​យល់​ព្រម​លើ​លក្ខខណ្ឌ​ផ្សេង​ៗ​ក្នុង​ការ​បន្ត​លេង​ឲ្យ​ក្លិប​ មួយ​នេះ​នៅឯ​កីឡដ្ឋាន​White Hart Lane បើ​ទោះ​បី​ជា​ក្លិប​នេះ​បរាជ័យ​ក្នុង​ការ​ឈាន​ទៅ​លេង​ក្នុង​ក្របខ័ណ្ឌ Champions League​ក៏​ដោយ។

បើក​ការ​ប្រកួត​កីឡា​ចំបាប់​ជម្រើស​ជើងឯក​ឆ្នាំ​២០១៣

130521_26b

ការ​ប្រកួត​កីឡា​ចំបាប់​ជ្រើសរើស​ជើងឯក​ប្រចាំ​ឆ្នាំ​២០១៣ ដែល​រៀបចំ​ឡើង​ដោយ​ក្រសួង អប់រំ យុវជន និង​កីឡា បាន​បើក​ការ​ប្រកួត​ថ្ងៃ​ទី មួយ នៅ​សាល​ដំបូល​ទូក កាល​ពី​ព្រឹក​ម្សិលមិញ​ដើម្បី​សម្រិតសម្រាំង​រក​កីឡាករ កីឡាការិនី​មាន​ទេពកោសល្យ ត្រៀម​ចូល​ហ្វឹកហាត់​នៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ នា​ឆ្នាំ​២០១៤។