Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុម​គ្រូ​បង្រៀន​ក្នុង​ទីក្រុង ​ម៉ូស៊ុល ​អ៊ីរ៉ាក់ រៀន​វិធី​ទប់ទល់់​ក្រុម​សិស្ស​ដែល​មាន​ជំងឺ​បាក់​ស្បាត

Content image - Phnom Penh Post
ក្រុមក្មេងៗ​អ៊ីរ៉ាក់​អាន​សៀវភៅនៅ​សាលា​រៀន​ក្នុង​ទីក្រុង​ម៉ូស៊ុល​នៅ​ថ្ងៃ ២៧ ​ខែ​ធ្នូ។ AFP

ក្រុម​គ្រូ​បង្រៀន​ក្នុង​ទីក្រុង ​ម៉ូស៊ុល ​អ៊ីរ៉ាក់ រៀន​វិធី​ទប់ទល់់​ក្រុម​សិស្ស​ដែល​មាន​ជំងឺ​បាក់​ស្បាត

ក្រុងម៉ូស៊ុល: នៅ​លើ​បន្ទះក្តារ​ខៀន​ពណ៌​ស​នៅ​ក្នុង​បន្ទប់​រៀន​មួយ​ក្នុង​ទីក្រុង​ម៉ូស៊ុល​ដែល​រង​ការ​បំផ្លិច​បំផ្លាញ​នោះ ពាក្យ​ថា «ស្រាវជ្រាវ​ជាថ្មី​រុករក​វិធី​បង្កើត​ស្នាម​ញញឹម» បង្ហាញ​ពី​កិច្ចការ​ប្រកប​ដោយ​ការ​រំជើប​រំជួល​ចិត្តរ​បស់​ក្រុម​គ្រូ​បង្រៀន​អ៊ីរ៉ាក់​ដែល​ព្យាយាម​ព្យាបាល​ស្នាម​របួស​ផ្លូវចិត្ត​នៃ​ក្រុម​សិស្សា​នុសិស្ស​របស់​ពួកគេ​បន្ទាប់​ពី​ក្រុម​រដ្ឋ​អ៊ិស្លាម (IS) បាន​ត្រួតត្រា​ប្រកប​ដោយ​ភាព​សាហាវ​ឃោរ​ឃៅ​រួច​មក។

ក្រុម​គ្រូបង្រៀន​អ៊ីរ៉ាក់​រាប់សិប​នាក់ ដែល​ភាគ​ច្រើន​កំពុង​ព្យាយាម​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​បាក់​ស្បាត​ដោយ​ខ្លួនឯង.បាន​ប្រមូល​ផ្តុំគ្នា​នៅ​សាកល​វិទ្យាល័យ​មួយ ជាទី​ដែល​គ្រូបង្វឹក​ម្នាក់​លោក​ Nazem Shaker ព្យាយាម​ដឹកនាំ​ពួកគេ​នៅ​ក្នុង​ការ​ស្វែងរក​វិធីសាស្ត្រ​ជួយ​ក្មេងៗ​ជា​សិស្ស​ដែល​កំពុង​ប្រឈម​ជាមួយ​ជំងឺ​បាក់​ស្បាត​ឲ្យ​ចេះ​ទប់​ទល់​បញ្ហា​នេះ​ជា​ច្រើន​ខែ​បន្ទាប់​ពី​ក្រុម IS ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ទីក្រុង​ដែល​ត្រូវ​បាន​បំផ្លិច​បំផ្លាញ។

លោក Shaker បាន​គូរ​គំនូរ «ដើម​ឈើ​បង្ហាញ​ពី​វដ្ត​នៃ​បញ្ហា» នៅ​លើ​បន្ទះ​ក្តារ​ដែល​ឫស​គល់​របស់​បញ្ហា​នោះ​គឺជា​ពាក្យ​រំឭក​ដូចជាៈ «ក្រុម​សាច់ញាតិ​ត្រូវ​បាន​គេ​សម្លាប់» «ឃើញ​ការ​សម្លាប់​ដោយ​កាត់​ក​ដោយ​ផ្ទាល់​ភ្នែក» «ការ​បំផ្លិច​បំផ្លាញ» និង «ភាព​ក្រីក្រ»។

លោក​សង្ឃឹមថា តាមរយៈ​កម្មវិធី​លេង​ល្បែង និយាយ​ត្រាប់ និង​កីឡា​នោះ ក្រុម​គ្រូបង្រៀន​នឹង​មាន​លទ្ធភាព​កាន់​តែ​ខ្លាំង​ក្នុង​ការ​ជួយ​ក្រុម​សិស្ស​បាន​សម្រេច​គោលដៅ​នានា​ដែល​បាន​គ្រោង​នៅ​លើ​សាខា​ផ្នែក​ខាង​លើ​នៃ​ដ្យ៉ា​ក្រាម ជា​ចំណុច​បង្ហាញ​ពី «ក្តីសង្ឃឹម» និង «សុទិដ្ឋិនិយម» ចូលរួម​ក្នុង​បំណង​ប្រាថ្នា​ដើម្បី​បង្កើត​ឲ្យ​មាន​ស្នាម​ញញឹម​ជាថ្មី។ លោក​ថ្លែង​ថា៖ «វិធីសាស្ត្រ​រស់នៅ​ជួបជុំ​គ្នា និង​លុប​បំបាត់​អំពើ​ហិង្សា​គឺជា​មេរៀន​គន្លឹះ​ដែល​ត្រូវ​យក​ទៅ​បង្រៀន​ពួកគេ​៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ