Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ច្រាំង​ទន្លេ​ទីគ្រីស​ក្លាយ​ជាទី ជម្រក​មួយ​សម្រាប់​ក្រុម​អ្នកអាន​សៀវភៅ​ជនជាតិ​ អ៊ីរ៉ាក់

Content image - Phnom Penh Post
អភិបាល​ខេត្ត​គឺគុក Al-Din Karim (ស្តាំ) ជួប​ឯក​អគ្គរដ្ឋទូត​អ៊ីតាលី Marco។ AFP

ច្រាំង​ទន្លេ​ទីគ្រីស​ក្លាយ​ជាទី ជម្រក​មួយ​សម្រាប់​ក្រុម​អ្នកអាន​សៀវភៅ​ជនជាតិ​ អ៊ីរ៉ាក់

ក្រុងបាកដាដ: អង្គុយ​លើ​ស្មៅ​បៃតង​នៅ​ក្រោម​ពន្លឺ​ព្រះអាទិត្យ​ដ៏ត្រចះ​ត្រចង់​ក្នុង​ក្រុង​បាកដាដ​នោះ​ក្រុម​បុរស​ស្ត្រី​ជនជាតិ​អ៊ីរ៉ាក់​បាន​ស្វែងរក​ការ​បន្ធូរ​អារម្មណ៍​ជាមួយ​ការកម្សាន្ត ដោយ​ការអាន​សៀវភៅ​រឿង ប្រលោម​លោក​មនោ​សញ្ចេតនា កម្រង​អត្ថបទ​សំណេរ និង​សៀវភៅ​នានា​ស្តីពី​អត្ថបទ​កំណាព្យ។

ការអាន​នេះ​ធ្វើឲ្យ​ពួកគេ​ឃ្លាត​ឆ្ងាយ​ពី​រូបភាព​ដែល​ពួកគេ​តែង​នឹក​ស្រមៃ​ដល់​រដ្ឋធានី​របស់​អ៊ីរ៉ាក់​ប៉ុន្តែ​សម្រាប់​ថ្ងៃ​មួយនា​សប្តាហ៍​នេះ នៅ​លើ​ច្រាំង​ទន្លេ​ទីគ្រីស ក្រុម​អ្នក​ចូលចិត្ត​អាន​សៀវភៅ​ជនជាតិ​អ៊ីរ៉ាក់ អាច​ស្វែងរក​ការបន្ធូរ​បន្ថយ​ពី​អំពើហិង្សា​នៅ​ក្នុង​ប្រទេស​ជាមួយ​ការកម្សាន្ត​ដ៏​សាមញ្ញ​ដោយ​អាន​សៀវភៅ។

ពិធី​តាំង​ពិព័រណ៍​សៀវភៅ​មាន​ឈ្មោះ​ថា​ជា៖ «ខ្ញុំជា​ជនជាតិ​អ៊ីរ៉ាក់​ម្នាក់។ ខ្ញុំ​ចូលចិត្ត​អាន​សៀវភៅ។ នៅ​ថ្ងៃ​សៅរ៍ គឺ​ជាការ​ចេញ​ផ្សាយ​អត្ថបទ​បោះពុម្ព​ប្រចាំ​ឆ្នាំ​លើក​ទី ៥ ក្នុង​មហោស្រព​មហាជន ដែល​ក្នុង​ឆ្នាំ​នេះ មាន​សៀវភៅ​ចំនួន​មួយ​ម៉ឺន ៥ ពាន់​ក្បាល ដែល​ត្រូវបាន​នាំមក និង​ចែក​ចាយ​ឥត​គិតថ្លៃ​ដើម្បី​លើក​ទឹកចិត្ត​ដល់​ក្រុម​អាន​សៀវភៅ។

នៅ​ជុំវិញ​តុ​គ្រប​ដោយ​ក្រណាត់​ក្រហម​ក្រុម​អ្នកស្ម័គ្រ​ចិត្ត បាន​ដាក់​តាំង​ពិព័រណ៍​សៀវភៅ​រឿង​ប្រតិដ្ឋ ក្បួនខ្នាត​បច្ចេកទេស អត្ថបទ​អក្សរសិល្ប៍​បែប​សាសនា និង​សៀវភៅ​កំណាព្យ​នានា​យក​ចេញ​ពី​ក្នុង​ឡាំង។

លោក Hussein Ali ជា​និស្សិត​ច្បាប់​អាយុ ២៣ ឆ្នាំ បាន​និយាយ​ថា​វាជា​ឆ្នាំ​ទីពីរ​របស់​លោក​ជា​បន្តបន្ទាប់ ដែល​បាន​ចូល​មក​អាន​សៀវភៅ​នៅ​ក្នុង​បណ្ណាល័យ​របស់​លោក​នៅ​ក្នុង​ពិធី​មហោស្រព​នោះ​ក្នុង​សួន Abu Nuwas ដែល​ដាក់​ឈ្មោះ​តាម​កវី​សតវត្សរ៍​ទី ៨ ដ៏ល្បី​ល្បាញ​ម្នាក់ ត្រូវ​បានគេ​ស្គាល់​តាមរយៈ​កាព្យ​ឃ្លាឃ្លោង​ពិពណ៌នា​ពី​ស្រា និង​ជីវិត​ទីក្រុង។

លោក Ali ក៏ដូច​អ្នក​ដទៃ​ទៀត​ដែរ សម្តែង​ពី​ក្តីទុក្ខ​ដោយការ​បាត់បង់​នៃ​ឱកាស​វប្បធម៌​សម្រាប់​យុវជន​នៅ​អ៊ីរ៉ាក់​ជា​កន្លែង​ដែល​ពលរដ្ឋ​ប្រហែល ៦០ ភាគរយ​មាន​អាយុ​ក្រោម ២៥ ឆ្នាំ​ថា៖ «ខ្ញុំ​សង្ឃឹម​ថា ព្រឹត្តិការណ៍​វប្បធម៌​បែប​នេះ នឹង​នៅ​តែ​បន្ត​ជា​ដរាប​ជាពិសេស​សម្រាប់​យុវជន»៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ