Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ពិព័រណ៌​លើក​ទី៨ FUSAAC ផ្ដោត​សំខាន់​លើ​ប្រធាន​បទ «E-Learning»

Content image - Phnom Penh Post
ពិព័រណ៌លើកទី៧ កាល​ពីឆ្នាំ​មុន ។

ពិព័រណ៌​លើក​ទី៨ FUSAAC ផ្ដោត​សំខាន់​លើ​ប្រធាន​បទ «E-Learning»

ភ្នំពេញៈ សមាគម​អតីត​និស្សិត​ហ៊្វូល​ប្រាយ​ និង អាហារូប​ករណ៍​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា ដោយ​ទទួល​បាន​ការ​គាំទ្រ​ពី​ស្ថានទូត សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​ កម្ពុជា និង​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​រៀបចំ «ពិព័រណ៌​ជំនាញ​សិក្សា និង​ការ​ងារ ​ឆ្នាំ​ ២០១៧» ដោយ​ផ្ដោត​សំខាន់​ទៅ​លើ​ប្រធាន​បទ​ការ​សិក្សា​ពី​ចម្ងាយ «E-Learning»។

ពិព័រណ៌នេះ​នឹង​ប្រព្រឹត្ដ​ទៅ​នាថ្ងៃ​ទី ២៥ ខែ មិថុនា ឆ្នាំ​២០១៧ ចាប់ពី​ម៉ោង ៧:៣០ នាទី​ព្រឹក​ដល់​ម៉ោង ១៧:៣០ ​នាទី​ល្ងាច​នៅ​វិទ្យា​ស្ថាន​បច្ចេកវិទ្យា​កម្ពុជា (សាលា​តិចណូ) ។

លោក បោង ច័ន្ទសម្បត្ដិ ប្រធាន​ផ្នែក​គ្រប់​គ្រង​យុវជន​ស្ម័គ្រ​ចិត្ដ​នៃ​កម្ម​វិធី​ពិព័រណ៍​នេះ​បាន​ថ្លែង​ប្រាប់ LIFT កាល​ពី​ម្សិល​មិញ​ថា ដោយ​មើល​ឃើញ​សក្កដានុពល​ នៃ​កំណើន​សេដ្ឋ​កិច្ច ទីផ្សារ​ការងារ​ និង​និន្នាការ​នៃ​ការ​ផ្លាស់​ប្ដូរ​ នៃ​ទីផ្សារ​ការងារ​ក្នុង​ប្រទេស​កម្ពុជា ប្រធាន​បទ​ចម្បង​ដែល នឹង​លើក​យក​មក​បកស្រាយ​បាន​ផ្ដោត​សំខាន់​លើ​ «ការ​សិក្សា​ពី​ចម្ងាយ ដោយ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីន​ធឺណែត ដើម្បី​បង្កើន​ជំនាញ​ក្នុង​ទីផ្សារ​ការងារ​» (E-Learning: Using the Internet to build marketable skills) ។

នៅ​ក្នុង​ពិព័រណ៌​លើក​ទី​ ៨ នេះ FUSAAC សង្ឃឹម​ និង​ជឿ​ជាក់​ថា នឹង​មាន​សិស្ស និស្សិត​ប្រមាណ​ជាង ២៥០០ នាក់​នៅ​តាម​បណ្ដា​សាលា​នានា​នឹង​មក​ចូលរួម​ ខណៈកាល​ពី​ឆ្នាំ​មុន​មាន​អ្នក​ចូលរួម​ជាង​ពីរពាន់​នាក់​ដែរ ។

តាម​រយៈ​ប្រធាន​បទ​ជាង ៧០ ជា​មួយ​នឹង​ការ​ចែក​រំលែក​បទពិសោធ​ពី​វាគ្មិន​ដែល​មាន​បទពិសោធ​ផ្ទាល់ និង​​ជំនាញ​ច្បាស់​លាស់​លើ​ប្រធានបទ​នីមួយៗ សិស្ស​និស្សិត​អាច​សាក​សួរ ចំពោះ​ជំនាញ ​អាជីព​និង​ចំណេះ​ដឹង​ដែល​នឹង​ត្រូវ​បន្ដ​ធ្វើ និង​សិក្សា​នាពេល​អនាគត​បាន។

លោក ច័ន្ទសម្បត្ដិ បាន​បន្ដ​ថា «វាគ្មិន​ភាគច្រើន​ដែល​មក​ចូលរួម​ចែក​រំលែក​បទ គឺជា​អតីត​និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា ថ្នាក់​បណ្ឌិត និង​អនុបណ្ឌិត ពី​សហរដ្ឋ​អាមេរិក​» ៕

0

Comments

Please, login or register to post a comment