Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - អាហា​រូបករណ៍​ថ្នាក់​បណ្ឌិត ​និង​អនុ​បណ្ឌិត​ពី ៣ ប្រទេស​

Content image - Phnom Penh Post

អាហា​រូបករណ៍​ថ្នាក់​បណ្ឌិត ​និង​អនុ​បណ្ឌិត​ពី ៣ ប្រទេស​

នូវែល​ហ្សេឡង់
​រដ្ឋាភិបាល​ប្រទេស​នូវែល​ហ្សេឡង់ (New Zealand)​ បាន​ប្រកាស​ផ្ដល់​អាហា​រូបករណ៍​ថ្នាក់បណ្ឌិត ​និង​អនុបណ្ឌិត​លើ​កម្ម​វិធី ​New Zealand ASEAN Scholarships (NZAS) ជា​ច្រើន​កន្លែង​ដល់​និស្សិត​ជាង​ ១០០ ប្រទេសដែល​ក្នុង​នោះ​ក៏រួម​មាន​ប្រទេស​កម្ពុជា​ផង​ដែរ។

រដ្ឋភិបាល​ ប្រទេស​នូវែល​ហ្សេឡង់បាន​ឲ្យ​ដឹង​ថា ​អាហា​រូបករណ៍​នេះ​នឹង​ផ្ដល់​ឲ្យ​និស្សិតដែល​ចង់​បន្ត​ការ​សិក្សា​ទៅលើ​កម្រិត​ថ្នាក់ ​អនុបណ្ឌិត​ និង​ បណ្ឌិត​ នៅ​តាម​សកលវិទ្យាល័យ​នានា​ក្នុង​ប្រទេស​នូវែល​ហ្សេឡង់។

និស្សិត​ដែល​មាន​ចំណាប់​អារម្មណ៍​អាច​សាក​សួរ​ព័ត៌មាន​បន្ថែម នៅ​ការិយា​ល័យ​អាហា​រូបករណ៍​ NZAS នៅ IDP Education (Cambodia) ដែល​មាន​ទីតាំង​នៅ​មជ្ឈ​មណ្ឌល​អូស្ត្រាលី​សម្រាប់​ការ​បណ្ដុះ​បណ្ដាល​(ACE)​ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការ​មន​ រាជធានីភ្នំពេញ ឬ អាច​ទាក់​ទង​តាម​ទូរសព្ទ​លេខ​ ០២៣ ២២២ ០៦៣។

ចាប់​ទទួល​ពាក្យ​ពី​ថ្ងៃ​ទី​ ១​ ​កុម្ភៈ​ ឆ្នាំ​ ២០១៧​ រហូត​ដល់​ថ្ងៃ​ទី​ ១៥​ មីនា​ ឆ្នាំ​ ២០១៧​ ។ ព័ត៌មានបន្ថែម៖ New Zealand ASEAN Scholarships

សាធា​រណ​រដ្ឋឆែក​
ដូច​គ្នា​នេះ​ដែរ សាធារណៈ​រដ្ឋ​ឆែកបាន​ប្រកាស​ផ្ដល់​អាហា​រូបករណ៍ ​ ឆ្នាំ​ ២០១៧​-២០១៨​ សម្រាប់ថ្នាក់​ឧត្ដម​សិក្សា ​និង​ក្រោយ​ឧត្ដម​សិក្សា​ លើ​ជំនាញ វិទ្យា​សាស្រ្ដ​សង្គម​ ដល់​ប្រទេស​ដែល​កំពុង​អភិ​វឌ្ឍន៍ជា​ច្រើន​កន្លែង​។

សេចក្ដី​ជូន​ដំណឹង​បានឲ្យ​ដឹង​ថា ​ភាគី​ប្រទេស​ឆែក​នឹង​ផ្ដល់​ថ្លៃចំណាយ​ផ្សេងៗ​ពេញ​ក្នុង​ការ​សិក្សា​រយៈពេល ១ឆ្នាំ ​។ ​ចាប់​ទទួល​ពាក្យ​ពីថ្ងៃ​ផ្សាយ​ដំណឹង​នេះ​រហូត​ដល់​ ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៧​។

ព័ត៌​មាន​បន្ថែម​ ៖ Faculty of Social Sciencesឬ​ទំនាក់​ទំនង​តាម​រយៈ ​Email : svoz@fsv.cuni.cz, admissions@fsv.cuni.cz

សហ​ព័ន្ធ​រុស្សី
ដោយ​ឡែកសហព័ន្ធ​រុស្សី ​បាន​ប្រកាស​ផ្ដល់​អាហារូបករណ៍​ ឆ្នាំ ​២០១៧-២០១៨ ដល់ថ្នាក់ ​ឧត្ដម​សិក្សា ​ជាច្រើន​កន្លែង​ដល់​និស្សិត​កម្ពុជា ​ដែល​មាន​ចំណាប់​អារម្មណ៍​ចង់​បន្ដ​ការសិក្សា​នៅ​សហព័ន្ធ​រុស្សី។

តាម​រយៈ​សេចក្ដី​ជូន​ដំណឹង​ក្រសួង​ការ​បរទេស​កម្ពុជា ​ដែល​បាន​ផ្សព្វ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី ១០​ កុម្ភៈ​នេះ​បាន​ឲ្យ​ដឹង​ថា​ រដ្ឋាភិ​បាល​រុស្សី ​បាន​ផ្ដល់​កន្លែង​ស្នាក់​នៅ ​ថ្លៃ​សាលា​រៀន​ និង​ប្រាក់​ប្រចាំខែដល់​និស្សិត​។

ដាក់​ពាក្យ​តាម​រយៈ​គេហ​ទំព័រ ៖ Foreign Nationals Enrollment for Study
in Russian Federation
។ ​ព័ត៌​មាន​លម្អិត​ ទំនាក់ទំនង លោក Dmitry Yudin ទីប្រឹក្សា​ស្ថាន​ទូត​តាម​រយៈ​ទូរស័ព្ទ​លេខ​ ០៩៦ ៥៨១ ៥៨០១ ឬ ០២៣ ២១០ ៩៣១ និងEmail : russemba@gmail.com

0

Comments

Please, login or register to post a comment