Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ឱ​កាស​ប្រ​កួត​រូបថត​សម្រាប់​យុវជន​ក្រោម​ប្រធាន​បទ​ «សម្លេង​នៃ​រូប​ថត»​

Content image - Phnom Penh Post

ឱ​កាស​ប្រ​កួត​រូបថត​សម្រាប់​យុវជន​ក្រោម​ប្រធាន​បទ​ «សម្លេង​នៃ​រូប​ថត»​

ភ្នំពេញៈ កម្មវិធី​​ប្រកួត​រូបថត​ក្រោម​ប្រធាន​បទ​ «សម្លេង​នៃ​រូប​ថត»​ គឺ​ជា​សកម្មភាព​មួយ​ក្នុង​ចំណោម​សកម្មភាព​ចម្បងទាំង​បី​មាន​ដូច​ជា ​សម្លេង​នៃ​រូប​ថត វេទិកាសម្តែង និង​មូល​និធិ​ខ្នាត​តូច​​របស់​​បណ្តាញ​ស្រ្តី​អ្នក​ដឹកនាំ​វ័យក្មេងដែល​កំពុង​អនុវត្ត​នៅ​ក្នុង​ឆ្នាំ​២០១៦នេះ។

ការ​ប្រកួត​នេះ​នឹង​ចាប់ផ្តើ​ទទួល​​រូប​ថត​ចាប់​ពីថ្ងៃ​ទី ២៤ ខែ​កក្ដដា ដល់​ថ្ងៃទី​១៣ សីហា ឆ្នាំ​២០១៦។

កម្ម​វិធី​នេះ​ក៏​​​ជា​ឆ្នាំ​ទី ២ ដែរ ​ដែលបណ្តាញ​ស្រ្តី​អ្នក​ដឹកនាំ​វ័យក្មេង​ បាន​ទទួល​ការ​ឧបត្ថម្ភ​ថវិកាពី​អង្គការ​ FRIDA –Young Feminist​ Fund។

កញ្ញា គាត បូទីផល្លីវង្ស មន្រ្ដី​សម្រប់សម្រួល​គម្រោង​នៃ​ការ​ប្រកួត​នេះ​ បាន​ប្រាប់​ LIFT ឲ្យដឹង​ថា កម្ម​វិធី​ប្រកួត​នេះ គឺ​ចង់​ឆ្លុះបញ្ចាំង​អំពី​ផល​ប្រយោជន៍​នៃ​ការចូលរួម​​របស់​ស្រ្តីដើម្បី​​ធ្វើ​ឱ្យ​ប្រសើរឡើង​ក្នុង​វិស័យសេដ្ឋកិច្ច សុខភាព​​ និងបរិស្ថាន។

កញ្ញា បន្ថែម​ថា៖«យើង​ក៏​ចង់​ប​ង្កើត​ឱកាសដល់​​យុវជន​ ជាពិសេស​ស្ត្រី​វ័យ​ក្មេងចូល​រួមបង្ហាញ​​អំពី​សារៈសំខាន់​​​របស់​​ស្រ្តី​​ក្នុងការ​ចូល​រួម​ក្នុង​​​វិស័យ​សេដ្ឋកិច្ច សុខភាព​​ និងបរិស្ថាន នៅក្នុង​ប្រទេសកម្ពុជា»​។

សូមបញ្ជាក់ថា បេក្ខ​ជន​ដែល​​អាច​ចូល​រួម​ប្រកួត​បាន​ ត្រូវ​ជា​យុវជន​ដែល​មាន​អាយុចាប់ពី​១៥ ដល់ ២៥ ឆ្នាំ​។​ជយលាភី​នឹង​ទទួល​បាន​ ​៖រង្វាន់លេខ១៖ ទទួល​បាន​​ទឹក​ប្រាក់​ ៨០ម៉ឺន​រៀល, រង្វាន់លេខ ២​ បាន ៦០ម៉ឺន រៀលនិង​ រង្វាន់លេខ​ ៣ ​បាន ៤០ ម៉ឺនរៀល ៕

Content image - Phnom Penh Post

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ