Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - E-Learning App ជំនួយ​ការ​សិក្សា​ពី​ចម្ងាយ​ដល់​សិស្ស

Content image - Phnom Penh Post
E-Learning App ជំនួយ​ការ​សិក្សា​ពី​ចម្ងាយ​ដល់​សិស្ស។

E-Learning App ជំនួយ​ការ​សិក្សា​ពី​ចម្ងាយ​ដល់​សិស្ស

ភ្នំពេញៈ E-Learning App ឬ អេហ្វស្មាត​ហ្វូន សម្រាប់​ជំនួយ​ដល់​ការ​សិក្សា​របស់​សិស្ស-និស្សិត​ ក្នុង​យុគសម័យ​បច្ចេក​វិទ្យា​ថ្មី ខណៈ​ប្រទេស​កម្ពុជា កំពុង​មាន​ការ​វិវត្ដ​ពីការ​សិក្សា​បែប​បុរាណ ឆ្ពោះ​ទៅ​រក​ការ​សិក្សា​បែប​ជឿន​លឿន តាម​រយៈ​ការ​សិក្សា​ពី​ចម្ងាយ។

E-Learning គឺជា​ប្រព័ន្ធ​សិក្សា​ថ្មីមួយ​ក្នុង​ប្រទេស​ កម្ពុជា ប៉ុន្ដែ​នៅ​លើ​ពិភព​លោក វា​ជា​ការ​សិក្សា​មួយ​ដែល​ពេញ​និយម គេ​ទុកដូច​ជា​បណ្ដាញ​សិក្សា​សង្គម​ ឬសិក្សា​តាម​រយៈ​អ៊នឡាញ ​វ៉េបសាយ អាច​ឲ្យ​សិស្ស​ និង​គ្រូ ទំនាក់​ទំនង​គ្នា​ពីចម្ងាយ​ចំពោះ​ការ​សិក្សា​។

ថ្ងៃ​នេះ LIFT សូម​ទាញ​យក​ អេហ្វ​ស្មាត​ហ្វូន មួយ​ចំនួន ដែល​គេ​កំពុង​ពេញ​និយម អាច​ជំនួយ​ដល់​ការ​សិក្សា​របស់​សិស្ស​ពី​ចម្ងាយ ឬ E-Learning។

១. E-Learning App គឺ​ជា​អេហ្វ​ស្មាតហ្វូន​ ដែល​អាច​ឲ្យ​សិស្ស ប្រើ​ដើម្បី​ភ្ជាប់​ការ​ទំនាក់​ទំនង ទៅ​កាន់​គ្រូ ដូចជា​បណ្ដាញ​សង្គម​អញ្ចឹង និង​មាន​ចំណុច​សំខាន់ៗ​ជាច្រើន ដែល​អាច​ជា​ជំនួយ​ដល់​គ្រូ​ និង​សិស្ស ចំពោះ​ការ​សិក្សា​តាម​រយៈ​អ៊នឡាញ។

អេហ្វនេះ អាច​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​សិស្ស​ចំពោះ​ការ​ធ្វើ​កិច្ច​ការ​សាលា​ដែល​គ្រូ​ដាក់​ឲ្យ (submit assignments) ដាក់​សំណួរ​ទៅ​កាន់​គ្រូ ​បង្ហាញ​ពី​ទេព្យ​កោសល្យ​ទៅ​កាន់​មិត្ដ​រួម​ថ្នាក់ និង​អាច​ជែក​ពិភាក្សា​ជា​ក្រុម​ក៏​បាន។

អេហ្វនេះ​ក៏មាន​តួនាទី​សំខាន់ៗ​មួយ​ចំនួន​ទៀត​ ដូចជា ការ​កំណត់​ចំណាំ ការ​កែប្រែ​នៅ​លើ​កិច្ច​ការ​ អាច​បក​ប្រែ​ និង​មាន​ភ្ជាប់​បណ្ដាញ Bluetooth chat វចនានុក្រម គម្រោង​សម្រាប់​ការ​សិក្សា និង​ធ្វើ​លំហាត់​តាម​អ៊នឡាញ​ជាដើម។

២. ESADE e-Learning គឺ​ជា​ អេហ្វ​ស្មាត​ហ្វូន​សម្រាប់​ជំនួយ​ដល់​ការ​សិក្សា​ពី​ចម្ងាយ​តាមរយៈ​ប្រព័ន្ធ​វ៉េប​សាយ ESADE Moodle។

អេហ្វនេះ អាចឲ្យ​អ្នកស្វែង​រក​មើល​នៅ​មុខ​វិជ្ជា សិក្សា​ណាមួយ​នៅ​តាម​អ៊នឡាយ ទាញ​យក និង​បើក​មើល ឯកសារ​ទំាង​ឡាយ​ ទោះ​មិន​មាន​ប្រព័ន្ធ​អ៊ីនធឺណែត​ និង​អាច​ផ្ញើសារ​ជា​លក្ខណៈ​ឯកជន​ទៅ​កាន់​សមាជិក​ក្រុម​ថែម​ទៀត​។ ក្រៅ​ពីនេះ ក៏​អាច​ឲ្យ​អ្នក​ទទួល​ព័ត៌មាន​ថ្មីៗ​អំពី​សកម្មភាព និង​ការ​ផ្លាស់​ប្ដូរ​ផ្សេង​ចំពោះ​ការ​សិក្សា​របស់​អ្នក និង​អាច​ពិនិត្យ​មើល​ ចំពោះ​ពេល​វេលា ចំពោះ​ព្រឹត្តិការ​សិក្សា​ផ្សេង​ៗ​ក៏​បាន។

៣.EduPage គឺជាអេហ្វ​សម្រាប់​ជំនួយ​ការ​សិក្សា​ពី ចម្ងាយ​ដល់​សិស្ស គ្រូ និង​អាណា​ព្យាបាល​សិស្ស ដែល​មាន​ការ​ចាប់​អារម្មណ៍​បំផុត ។

អេហ្វនេះ បាន​ផ្ទុកគម្រូ ចំពោះ​កិច្ច​ការ​សិក្សា​ជាច្រើន​ដូចជា គណិត ភាសា​អង់គ្លេស ប្រវត្ដិ​វិទ្យា ជីវវិទ្យា និង​មាន​តន្រ្ដី​ពិរោះៗ

EduPage ក៏​អាច​ឲ្យ​សិស្ស បង្កើត​ជា​ក្រុម​សម្រាប់​ការ​សិក្សា រវាង​សិស្ស គ្រូ និង​អាណា​ព្យាបាល​សិស្ស​ផងដែរ។ វា​ក៏​បាន​ឲ្យ​គ្រូ​បញ្ចូល​ប្រភព​សៀវភៅ​ទៅ​ឲ្យ​សិស្ស​សិក្សា​តាម​រយៈ ប្រព័ន្ធ Electronic grade book និង Electronic class register ។

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ