ភ្នំពេញ ប៉ុស្ដិ៍ | ​ការ​បង្កើន​ភាព​ទុក​ចិត្ត​លើ​អតិថិជន ជា​កត្តា​ជោគជ័យ​របស់​ធនាគារ

ការ​បង្កើន​ភាព​ទុក​ចិត្ត​លើ​អតិថិជន ជា​កត្តា​ជោគជ័យ​របស់​ធនាគារ

LIFT-យុវវ័យ

កាលបរិច្ឆេទផ្សាយ:
២៣ មេសា ២០១៤ | ១៣:៥០

អ្នកយកព័ត៌មាន:
Seng Litor

ប្រធានបទផ្សេងៗ

លោក ស្រេង សំឱក ប្រធានបណ្ដាញសាខារបស់ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB)សហការី

វិស័យ ធនាគារ​នៅក្នុង​ប្រទេស​កម្ពុជា​បាន​រីក​លូតលាស់​ក្នុង​កម្រិត​មួយ​គួរ​ឲ្យ កត់សម្គាល់។ ទន្ទឹម​នឹង​នេះ ធនាគារ​ជា​មុខវិជ្ជា​ដ៏​ពេញនិយម​ដែល​យុវនិស្សិត​នឹង​ចាប់​យក​ក្រោយ​ពី បញ្ចប់​ថ្នាក់​មធ្យមសិក្សា។ ក្តីស្រមៃ​របស់​និស្សិត​ដែល​ចាប់​យក​ជំនាញ​នេះ​ភាគច្រើន​គឺ​ការ​ទទួល​បាន ការងារ​ជា Banker។ តើ Banker ជា​នរណា? Banker ត្រូវ​បាន​គេ​ឲ្យ​និយមន័យ​ទូលំទូលាយ ដោយ​ខ្លះ​មើល​ឃើញ Banker ជា​វិនិយោគិន​ដែល​បើក​ធនាគារ ហើយ​អ្នក​ខ្លះ​បាន​ឲ្យ​និយមន័យ​ថា Banker ជា​អ្នក​ដែល​ធ្វើការ​នៅក្នុង​ធនាគារ។ ប៉ុន្តែ Banker ជា​មុខងារ​មួយ​ដែល​គេ​ភាគច្រើន​ដាក់​ទៅ​ឲ្យ​អ្នក​ជំនាញ​ក្នុង​តំណែង​ខ្ពស់ ដូចជា​នាយកប្រតិបត្តិ ឬ​ជា​ប្រធាន​គ្រប់គ្រង​សាខា​នីមួយៗ​របស់​ធនាគារ។ ក្នុង​ន័យ​នេះ Banker ធ្វើការ​ជាច្រើន​ដែល​ទាក់ទង​នឹង​ការ​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ អតិថិជន​ដោយ​ជួយ​រៀបចំ​យុទ្ធសាស្ត្រ​លក់​ដែល​មាន​ប្រសិទ្ធភាព និង​សង្កេត​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​ធនាគារ។ លោក ស្រេង សំឱក បាន​ផ្តល់​កិច្ចសម្ភាស​ជាមួយ LIFT ដោយ​ផ្តោត​ទៅលើ​ការងារ​របស់​លោក និង​គន្លឹះ​សម្រាប់​អ្នក​ដែល​ចង់​ចាប់​អាជីព​ជា Banker។ ក្នុង​តំណែង​ជា​ប្រធាន​បណ្តាញ​សាខា​របស់​ធនាគារ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​នៃ កម្ពុជា​(FTB) លោក សំឱក វ័យ​៥១​ឆ្នាំ ទទួល​បន្ទុក​មើល​ការ​ខុសត្រូវ​សាខា​ធនាគារ​ទាំងអស់ និង​ធានា​ពី​ការ​រីកចម្រើន​របស់​ធនាគារ។ និយាយ​ជា​ភាសាខ្មែរ​លាយ​ភាសា អង់គ្លេស​តុង​អាមេរិក លោក សំឱក បាន​ឲ្យ​ដឹង​ថា៖ «Banker អាច​មាន​ទំនួល​ខុស​ត្រូវ​ផ្សេងៗ​គ្នា​ទៅ​តាម​ស្ថាប័ន​នានា។ ជា​ប្រធាន​បណ្តាញ​សាខា ខ្ញុំ​មើល​ការ​លើ​សាខា​ទាំង​៨​របស់ FTB។ តួនាទី​របស់​ខ្ញុំ​គឺ​អាច​ស្រដៀង​ទៅ​នឹង​ការងារ​របស់​ប្រធាន​គ្រប់គ្រង សាខា​នីមួយៗ​ដែរ​គ្រាន់តែ​ស្ថិត​ក្នុង​ការ​គ្រប់គ្រង។ ខ្ញុំ​ធ្វើការ​ច្រើន​ទាក់ទង​នឹង​គម្រោង​សម្រាប់​សាខា​ធនាគារ ខ្ញុំ​មើល​ការ​ខុសត្រូវ​លើ​ធនធាន​មនុស្ស ហើយ​ខ្ញុំ​ស្វែងរក​ឱកាស​សម្រាប់​អភិវឌ្ឍ​ការ​រកស៊ី ហើយ​ប្រសិន​បើ​មាន​ភ្ញៀវ​សំខាន់ៗ​មក ខ្ញុំ​ជា​អ្នក​ទៅ​ជួប​ពួកគេ»។ លោក បាន​បន្ថែម​ថា៖ «បញ្ហា​ផ្នែក​លក់ និង​ប្រធាន​សាខា​មិន​អាច​ដោះស្រាយ​បាន ពួកគេ​នឹង​រុញ​វា​មក​ដល់​ខ្ញុំ​។ ជា​រួម​ខ្ញុំ​មើល​ការ​ខុសត្រូវ​សាខា​ធនាគារ​ទាំងអស់ ធ្វើ​យ៉ាង​ណា​ឲ្យ​សាខា​ទាំងអស់​អាច​សម្រេច​បាន​នូវ​គោលដៅ​របស់ គណៈ​គ្រប់គ្រង»។ ក្នុង​របាយការណ៍ Global Financial Development Report សម្រាប់​ឆ្នាំ​២០១៤ របស់​ធនាគារ​ពិភពលោក បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​ដែល​មាន​ប្រជាជន​ជាង​១៤​លាន​នាក់​មាន​៣,៧​ភាគរយ​ប៉ុណ្ណោះ ដែល​មាន​គណនី​នៅ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដែល​តួរលេខ​នេះ​ទាប​ជាង​នៅ​ប្រទេស​ជិតខាង​ដូចជា​ថៃ ឡាវ និង​វៀតណាម។ ទោះ​បី​ជា ប្រជាជន​ខ្មែរ​មិន​សូវ​ជា​មាន​ទំនាក់ទំនង​ជាមួយ​ធនាគារ ឬ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ក៏ដោយ ក៏​ការ​ផ្ញើ​ប្រាក់ ការ​សន្សំប្រាក់ និង​ការ​ខ្ចីប្រាក់​មាន​សកម្មភាព​គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ។ លោក សំឱក មាន​សុទិដ្ឋិនិយម​លើ​វិស័យ​នេះ ដោយ​លោក​មើល​ឃើញ​ឱកាស​វិស័យ​ធនាគារ​នៅ​កម្ពុជា​នឹង​បន្ត​លូតលាស់​ថែម​ទៀត ។ ដូចនេះ​ទីផ្សារ​ការងារ​ផ្នែក​នេះ​ក៏​នៅ​តែ​ជា​តម្រូវការ​ដែរ​។ លោក​បាន ឲ្យ​ដឹង​ថា៖ «បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​ដទៃ យើង​មាន​ឱកាស​ច្រើន​នៅក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ ពីព្រោះ​ទីផ្សារ​នៃ​សេវាកម្ម​ហិរញ្ញវត្ថុ​នៅ​មាន​ចំនួន​កំណត់ ហើយ​ចំនួន​អ្នក​ប្រើបាស់​សេវាកម្ម​ធនាគារ ប្រាក់​បញ្ញើ​ដែល​គេ​ដាក់ ឬ​ប្រាក់​កម្ចី​មាន​ចំនួន​តិច​បើ​ធៀប​នឹង​ចំនួន​ប្រជាជន។ ខ្ញុំ​គិត​ថា ការងារ​នៅក្នុង​វិស័យ​នេះ​ក្នុង​រយៈពេល​៤​ឬ​៥​ឆ្នាំ​ទៀត​នៅ​តែ​បន្ត​លូតលាស់ ជានិច្ច​ដោយសារ​តែ​ឱកាស​នេះ​ឯង»។ អ្វី​ទៅ​ជា​លក្ខណ​ពិសេស​របស់ Banker? អ្នក ជំនាញ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា មាន​ចំណុច​បី​សំខាន់​ដែល​អ្នក​ចង់​ក្លាយ​ជា Banker គួរ​តែ​មាន​នោះ គឺ​ជំនាញ​ទំនាក់ទំនង ការ​គិត​ឲ្យ​បាន​ស៊ីជម្រៅ (logical and critical thinking) និង​សមត្ថភាព​ក្នុង​ការ​ថែរក្សា​ទំនាក់ទំនង​ជាមួយ​អតិថិជន។ លោក បាន​ពន្យល់​ថា៖ «ខ្ញុំ​គិត​ថា អ្នក​ត្រូវ​តែ​មាន​ជំនាញ​ទំនាក់ទំនង អ្នក​ត្រូវ​តែ​ជា​មនុស្ស​ចូលចិត្ត​និយាយ ពីព្រោះ​ការងារ​របស់​អ្នក​ភាគច្រើន​គឺ​ទាក់ទង​ទៅ​នឹង​ការ​ប្រាស្រ័យ​ជាមួយ អតិថិជន។ អ្នក​គួរ​តែ​ចេះ​គិត​ឲ្យ​បាន​ស៊ីជម្រៅ និង​ពូកែ​គណិតវិទ្យា ពីព្រោះ​អ្នក​ធ្វើការ​ជាមួយ​លេខ និង​លុយ»។ លោក សំឱក បាន​រៀបរាប់​ពី​ចំណុច​សំខាន់​ជាង​គេ​ដែល​ជា​ការ​ថែរក្សា​ព័ត៌មាន​របស់ អតិថិជន​ឲ្យ​ជិត​ជានិច្ច​នោះ​ថា​៖ «វា​សំខាន់​មែនទែន ពីព្រោះ​គេ​ជឿ​ទុក​ចិត្ត​អ្នក​ទើប​គេ​មក​រក​អ្នក។ មូលហេតុ​ដែល​ធ្វើឲ្យ​ធនាគារ​មួយ​ជោគជ័យ​ជាង​ធនាគារ​មួយ​ទៀត​គឺ​ដោយសារ​តែ សមត្ថភាព​របស់​គេ​ក្នុង​ការ​បង្កើត​ជំនឿ​ទុកចិត្ត​ទៅលើ​អតិថិជន។ ទំនាកទំនង និង​ជំនឿ​ទុកចិត្ត​មាន​តួនាទី​សំខាន់​ក្នុង​ជំនួយ​ធនាគារ​ឲ្យ​រីកចម្រើន​»៕ ស្វែងយល់ពីកត្តាមូយចំនួនដែលពាក់ព័ន្ធនឹងវិស័យធនាគារ និងប្រាក់ចំណូលអ្នកដែលបម្រើការនៅផ្នែកនេះ
SECTOR DEVELOPMENT EDUCATION SALARY EXPECTATION JOB MARKET SOVATHA SAYS
The banking industry is known as a “sexy industry” (growing industry) in Cambodia since the early 2000 years in particular. Inside that, retail banking which is known as personal finance service is remarkably growing within its own industry. To work as retail banker you are recommended to have a finance and banking degree though any other degrees such as in sales, marketing, or management will do to.
It is most important that you have a strong ability to manage, motivate and communicate as a key individual or team member. For some roles, you might be encouraged to take an accountancy qualification.
Entry level salaries range from $180-$250 based on recruitment experience. Usually you start as front line employee (teller, customer service official, sales consultant…) in the retail banking division of a bank before you may be promoted to a junior management position in the next few years. Even though the number of retail bankers needed in the economy is increasing the job market is highly competitive because many people aim for a position in the field. Most of the time, we see that jobs graduates find in retail banking are in customer relationship management (mostly dealing with customer complaints. “To succeed in this profession, you don’t only need a university degree, but you should also have a strong ability to manage, motivate and inspire customers, to meet financial targets. You will be expected to be flexible about where you are based, which means you will have a chance to move around the country in your first couple of years. If you perform well in the first few years, your chance to become junior, middle, or branch manager is high.”

20140423_hr-inc


Contact PhnomPenh Post for full article

Post Media Co Ltd
The Elements Condominium, Level 7
Hun Sen Boulevard

Phum Tuol Roka III
Sangkat Chak Angre Krom, Khan Meanchey
12353 Phnom Penh
Cambodia

Telegram: 092 555 741
Email: webmasterpppost@gmail.com