ភ្នំពេញ ប៉ុស្ដិ៍ | ​ទេព លីវីណា​​សាស្ដ្រាចារ្យ​ ​​ស្ថាប​និក​មជ្ឈមណ្ឌល EDNICHE

ទេព លីវីណា​​សាស្ដ្រាចារ្យ​ ​​ស្ថាប​និក​មជ្ឈមណ្ឌល EDNICHE

LIFT-យុវវ័យ

កាលបរិច្ឆេទផ្សាយ:
១៩ មីនា ២០១៤ | ១៤:០០

អ្នកយកព័ត៌មាន:
Dara Saoyuthnea

ប្រធានបទផ្សេងៗ

20140319_08a

IELTS ជា​ប្រព័ន្ធ​ធ្វើ​តេស្ដ​ភាសា​អង់គ្លេស​ស្ដង់ដារ​ដ៏ល្បី​មួយ​ក្នុង​ចំណោម ប្រព័ន្ធ​តេស្ដ​ផ្សេងៗ​ទៀត​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ពី​ជាង​១៣០​ប្រទេស លើ​សាកលលោក នេះ​បើ​យោង​តាម​គេហទំព័រ​ផ្ទាល់​របស់ IELTS។ សម្រាប់​ប្រទេស​កម្ពុជា IELTS កំពុង​តែ​មាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង ហើយ​សិស្ស​និស្សិត​ដែល​ទទួល​បាន​ពិន្ទុ​ខ្ពស់​មាន​ឱកាស​ច្រើន​ក្នុង ការ​ចាប់​យក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បណ្ដា​ប្រទេស​ដែល​ប្រើប្រាស់​ភាសា អង់គ្លេស។ លោក ទេព លីវីណា វ័យ​២៧​ឆ្នាំ ជា​ស្ថាបនិក​មជ្ឈមណ្ឌល​អ៊ែតនិច (EDNICHE) ដែល​បង្រៀន​សិស្ស​និស្សិត​លើ​វិញ្ញាសា​ត្រៀម​ធ្វើ​តេស្ដ IELTS ទទួល​បាន​ពិន្ទុ IELTS ចំនួន ៨.០ កាលពី​ខែ​មីនា ឆ្នាំ​២០១៣ កន្លង​ទៅ និង​ធ្លាប់​ជា​សិស្ស​ពូកែ​៤​ឆ្នាំ​ជាប់​គ្នា​នៅ​វិទ្យាស្ថាន​ភាសា​បរទេស IFL ព្រម​ទាំង​ជា​ប្រធាន​ក្លិប​តស៊ូ​មតិ​របស់ IFL រយៈពេល​២​ឆ្នាំ​ផង​ដែរ​។ អង្គុយ​ក្នុង​បន្ទប់​រៀន​មួយ​នៃ​មជ្ឈមណ្ឌល EDNICHE លោក ទេព លីវីណា បាន​រៀបរាប់​ពី​គោលដៅ​ចម្បង​របស់​មជ្ឈមណ្ឌល​នេះ​ថា​៖ «យើង​ចង់​ផ្ដោត​លើ​ការ​បណ្ដុះបណ្ដាល​ភាសា​អង់គ្លេស​ដែល​មាន​ការ​ធានា​លើ គុណភាព។អ្វី​ទៅ​ជា​ការ​ធានា​លើ​គុណភាព? នៅ​ទី​នេះ សិស្ស​ត្រូវ​តែ​រៀន​ឲ្យ​បាន​៧០​ភាគរយ ហើយ​បើ​ក្រោម​នឹង​ធ្លាក់!»​។ លោក បាន​ណែនាំ​ដល់​សិស្សនិស្សិត​ដែល​ចង់​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​តាមរយៈ កម្មវិធី​អាហារូបករណ៍​ថា​៖«​យើង​ត្រូវ​ដឹង​ថា​អ្នក​ដែល​ផ្ដល់​អាហារូបករណ៍ សម្លឹង​មើល​អ្វី? ជា​សញ្ញាបត្រ​ចេញ​ពី​សាលា​ឬ​ក៏​អ្វី​ផ្សេង? ភាគតិច​ណាស់​ដែល​គេ​ឲ្យ​តម្លៃ​លើ​សញ្ញាបត្រ​ដែល​ចេញ​ពី​សាលា​ភាសា អង់គ្លេស តែ​គេ​ឲ្យ​តម្លៃ​លើ​សមត្ថភាព​ដែល​សិស្ស​មាន​តាមរយៈ​ការ​ធ្វើ​តេស្ដ IELTS ឬ TOEFL»។ លោក​បាន​ប្រាប់​ថា ក្នុង​មួយ​ថ្នាក់ លោក​មាន​សិស្ស​ច្រើន​បំផុត​១៥​នាក់ ហើយ​លោក​ផ្តោត​លើ​ការ​សិក្សា​ពី​គ្រូ​ម្នាក់​ទៅ​កាន់​សិស្ស​ម្នាក់ បើ​ទោះ​បី​ជា​សិស្ស​ទាំងនោះ​មាន​ចំនួន​រហូត​ដល់​១៥​នាក់​ក៏ដោយ។ លោក ថែម​ទាំង​បាន​លើក​ឡើង​ពី​ករណី​មួយ​ចំនួន​ថា លោក​ធ្លាប់​បាន​ជួប​ប្រទះ ដោយ​គ្រូ​ម្នាក់​ត្រូវ​បង្រៀន​សិស្ស​ច្រើន​នាក់ ហើយ​ច្រើន​ថ្នាក់​ទៀត។ ដូច្នេះ​គ្រូ​មិន​អាច​ផ្ដោត​អារម្មណ៍​លើ​សិស្ស​ទាំងអស់​ទេ ហើយ​ក៏​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​សិស្ស​ដែល​ពូកែ។ លោក លីវីណា បាន​ប្រាប់​ពី​គំនិត​របស់​ខ្លួន​ថា​៖ «​នៅ​ទី​នេះ យើង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​សិស្ស​ដែល​អត់​ចេះ តែ​យើង​ផ្ដល់​ឱកាស​បន្ថែម​ដល់​អ្នក​ដែល​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​រៀន សូត្រ»។ លោក​បន្ដ​ថា ជំនួស​ឲ្យ​ការ​ជួល​គ្រូបរទេស​មក​បង្រៀន លោក​ជ្រើសរើស​យក​គ្រូ​ជនជាតិ​ខ្មែរ​ទាំងអស់​ដើម្បី​បង្រៀន​ក្នុង​មជ្ឈមណ្ឌល ពីព្រោះ​លោក​ចង់​លើក​ទឹកចិត្ត​ដល់​និស្សិត​ខ្មែរ​ដែល​ខំប្រឹង​រៀន ជំនាញ​ភាសា​អង់គ្លេស​។ លោក​បាន​និយាយ​ថា​៖ «​យើង​ចង់​ឲ្យ​ពួកគាត់​ទទួល​បាន​តម្លៃ​ល្អ ក្រោយពី​ការ​ខិតខំ​ប្រឹងប្រែង​រៀន​រយៈពេល​៤​ឆ្នាំ នៅ​សាលា​ភាសា​បរទេស​មក​»​។ លោក​បាន​ឲ្យ​ដឹង​ថា ឪពុក​ម្ដាយ ឬ​សិស្ស​ផ្ទាល់​តែងតែ​សួរ​រក​គ្រូបរទេស ហើយ​លោក​ទទួល​ស្គាល់​ថា​៖ «​ការ​សួរ​បែប​នេះ​ត្រឹមត្រូវ​ហើយ ប្រសិន​ជា​គាត់​បាន​ជួប​គ្រូ​បរទេស​មែន។ តាមពិត​ពួកគេ​មិន​បាន​រៀន​ជាមួយ​គ្រូ​ជនជាតិ​បរទេស​ទេ គ្រាន់តែ​ជា​ជនបរទេស​ដែល​មក​ធ្វើ​ជា​គ្រូបង្រៀន​ដោយ​មិន​មាន​អាជីព ជា​គ្រូបង្រៀន​ឡើយ​»​។ លោក​បាន​លើក​ជា​ការ​ប្រៀបធៀប​មួយ​រវាង គ្រូបង្រៀន​ជនជាតិ​ខ្មែរ និង​ជនជាតិ​បរទេស​ថា៖ «​គ្រាន់តែ​បុគ្គល​ម្នាក់​ដែល​ចេះ​ខ្មែរ តើ​គាត់​ប្រាកដ​ជា​អាច​បង្រៀន​ខ្មែរ​បាន​ដែរ​ឬ​ទេ? អត់​ទេ! ទាល់​តែ​គាត់​ឆ្លងកាត់​គរុកោសល្យ និង​បទពិសោធ​បង្រៀន​សិន!»​។ លោក បាន​បន្ថែម​ថា ថ្វីដ្បិត​តែ​គ្រូ​នៅ EDNICHE ជា​ជនជាតិ​ខ្មែរ​ក៏ដោយ ក៏​ពួកគេ​សុទ្ធតែ​មាន​ពិន្ទុ IELTS ចាប់ពី​៧​ឡើង​ដែរ​ពីព្រោះ​នេះ​ជា​តម្រូវការ​របស់​មជ្ឈមណ្ឌល​ក្នុង​ការ ជ្រើសរើស​គ្រូ។ លោក លីវីណា បាន​លើក​ឡើង​ថា​៖ «​កាល​ខ្ញុំ​នៅ​រៀន ខ្ញុំ​ពូកែ ហើយ​ពេល​ខ្ញុំ​ចេញ​បង្រៀន​ខ្ញុំ​ចង់​ឲ្យ​សិស្ស​ខ្ញុំ​ពូកែ​ដែរ។ ប៉ុន្ដែ​មិនមែន​ពូកែ​ត្រឹម​ក្នុង​ថ្នាក់​ទេ ខ្ញុំ​ចង់​ឲ្យ​គាត់​អាច​ទទួល​បាន​អាហារូបករណ៍​ទៀត​»។ យុវជន​រូប​នេះ បាន​ប្រាប់​ថា ភាព​ស្មោះត្រង់ គុណភាព និង​ភាព​ស៊ីចង្វាក់ បាន​ជំរុញ​គ្រូម្នាក់​ដែល​ចាប់ផ្ដើម​បង្រៀន​ក្នុង​បន្ទប់​រៀន​តូច​មួយ យល់​ឃើញ​ពី​តម្រូវការ​របស់​សិស្សនិស្សិត​ក្នុង​ការ​សិក្សា​ភាសា អង់គ្លេស។ លោក​បាន​ប្រាប់​ពី​ការ​លំបាក​ថា​៖ «​ពាក្យ​ថា​គុណភាព​នេះ​ទាមទារ​ឲ្យ​មាន​ការ​វិនិយោគ​ខ្ពស់ និង​ការ​ថែរក្សា​ខ្ពស់ ពីព្រោះ​គុណភាព​ប្រឆាំង​នឹង​បរិមាណ និង​ការ​ធ្វើ​អាជីវកម្ម។ការ​អប់រំ​គួរ​តែ​មិនមែន​ដើម្បី​អាជីវកម្ម​ទេ តែ​អាជីវកម្ម​គួរ​តែ​ដើម្បី​ការ​អប់រំ»​។ លោក​រៀបរាប់​ពី​ប្រភេទ សិស្ស​ដែល​ត្រូវ​ការ​វគ្គ​បណ្ដុះបណ្ដាល​នេះ​ថា​៖«​អ្នក​ខ្លះ​គាត់​ខ្លាំង ហើយ គ្រាន់តែ​គាត់​ខ្វះ​ការ​ប្ដេជ្ញា​ចិត្ត​ប៉ុណ្ណោះ​។ ចំណែក​អ្នក​ខ្លះ​ទៀត​គាត់​អត់​ខ្លាំង​ទេ អត់​មាន​ការ​ប្ដេជ្ញា​ចិត្ត​ទៀត​ដែល​ទាមទារ​ឲ្យ​រៀន​វគ្គ​ត្រៀម​ដែល​មាន ទាំង​ទ្រឹស្ដី និង​ការ​អនុវត្ត»។ ជា​ចុងក្រោយ លោក ទេព លីវីណា បាន​ផ្ដល់​ជា​យោបល់​ដល់​សិស្សនិស្សិត​ដែល​ចង់​ទទួល​បាន​ពិន្ទុ​ខ្ពស់ ដើម្បី​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​ឬ​ធ្វើ​ការងារ​ផ្សេងៗ​ថា​៖«​ឈប់​ឲ្យ តម្លៃ​ទៅលើ​សញ្ញាបត្រ​ដែល​យើង​រៀន​ចប់ តែ​ប្ដូរ​ទៅ​ឲ្យ​តម្លៃ​លើ​សញ្ញាបត្រ​ដែល​បញ្ជាក់​ពី​សមត្ថភាព​វិញ ពីព្រោះ​រៀន​ចប់​មិន​ស្មើ​រៀន​ចេះ​ទេ»​៕ ស្វែងយល់ពីស្ថានភាពរបស់គ្រូបង្រៀនដែលបម្រើការងារនៅសាលារដ្ឋ និងឯកជន ព្រមទាំងប្រាក់បៀវត្សរ៍របស់គ្រូបង្រៀន
SECTOR DEVELOPMENT EDUCATION SALARY EXPECTATION JOB MARKET
The education industry has develop quite significantly in the last 5 year from kindergarten up to higher education level having seen both public and private school opened to respond to the needs of students and parents.
There are specific education programmes and examination needed to become a teachers in the public school system-from kindergarten to high school class. For private school, there usaally is a specific recruitment process which could be different from one school to another.
The salary of teachers at private school may be higher than those public schools, but the job market for teacher is quite big. Therefore the total monthly income is quite compatitive as most of the teachers have part-time class or extra private teaching at a student's house. Those teachers who can speak and teach in both English and Khmer can earn a higher income.
The job market for teachers and professor has grown over at last 5 years and in seen to continue to grow further.

20140319_08

Contact PhnomPenh Post for full article

Post Media Co Ltd
The Elements Condominium, Level 7
Hun Sen Boulevard

Phum Tuol Roka III
Sangkat Chak Angre Krom, Khan Meanchey
12353 Phnom Penh
Cambodia

Telegram: 092 555 741
Email: webmasterpppost@gmail.com