ភ្នំពេញ ប៉ុស្ដិ៍ | ​សប្តាហ៍​នេះ​មាន​កម្មវិធី​អ្វី្វ​ពិសេស​អ្នក​អាច​ចូល​រួម​បាន?

សប្តាហ៍​នេះ​មាន​កម្មវិធី​អ្វី្វ​ពិសេស​អ្នក​អាច​ចូល​រួម​បាន?

LIFT-យុវវ័យ

កាលបរិច្ឆេទផ្សាយ:
០៤ មីនា ២០១៥ | ១៤:៥៧

ប្រធានបទផ្សេងៗ

មីគាវ មីផាក់ឡូវ និង មីស៊ុប​តម្លៃ​ពី ៨០០០៛ ទៅ ១៩០០០៛​។

«She Who Tells The Story»៖ គឺ​ជា​ការ​ជួប​ជុំ​មិន​ផ្លូវ​ការ​មួយ​ដែល​រៀប​ចំ​ឡើង​ដោយ RUOM Collective ក្នុង​គោល​បំណង​អបអរ​សារទរ​សំឡេង​របស់​ស្ត្រី​នៅ​ក្នុង​វិស័យ​ថត​រូប និង​ខ្សែ​ភាពយន្ត។ កម្មវិធី​នេះ​នឹង​ធ្វើ​ការ​ចាក់​បង្ហាញ​ស្នាដៃ​រូប​ថត និង​ខ្សែ​ភាពយន្ត​ឯកសារ​ខ្លីៗ​របស់​ស្រ្តី​ចំនួន​ប្រាំ​រូប​មក​ពី​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស​ដែល​មាន​ទេព​កោសល្យ​ខាង​វិស័យ​ថត​រូប និង​ផលិត​ភាពយន្ត។ ពួក​គេ​នឹង​ចែក​រំលែក​ការងារ និង​បទ​ពិសោធ​នៅ​ក្នុង​ការ​ថត​រូប និង​ភាពយន្ត​ឯកសារ​ទាំង​នេះ​ហើយ​នឹង​ត្រូវ​បាន​បន្ត​ដោយ​សំណួរ និង​ចម្លើយ​ពី​អ្នក​ចូល​រួម​ផង។ កម្មវិធី​នេះ​នឹង​ប្រព្រឹត្ត​ធ្វើ​ទៅ​នៅ​ថ្ងៃ​សៅរ៍ ទី៧ ខែ​មីនា ឆ្នាំ​២០១៥ នៅ​វេលា​ម៉ោង ៧ កន្លះ​ល្ងាច នៅ Opera Cafe។

មហោស្រព​គីហ្សូណា​កម្ពុជា​ជប៉ុន ឆ្នាំ​២០១៥៖ ជា​ព្រឹត្តិ​ការណ៍​វប្បធម៌​រយៈ​ពេល ៤​ថ្ងៃ នេះ​មាន​ដូច​ជា ការ​តាំង​ពិព័រណ៍ ការ​បង្ហាញ​ម្ហូប​ជប៉ុន ការ​ប្រគំ​តន្ត្រី​មិត្តភាព​កម្ពុជា​ជប៉ុន ការ​ចាក់​បញ្ចាំង​ខ្សែ​ភាពយន្ត​ឯកសារ សិក្ខាសាលា​ស្តី​អំពី​សម្រស់​ដែល​បង្ហាញ​ដោយ​អ្នក​ឯកទេស​ជប៉ុន កម្មវិធី​ផ្លាស់​ប្តូរ​បទ​ពិសោធ​រវាង​និស្សិត​ជប៉ុន​ និង​កម្ពុជា រួម​ជាមួយ​នឹង​ការ​ជួប​ជុំ​គ្នា​រវាង​អ្នក​ស្លៀក​សម្លៀក​បំពាក់ Cosplay ផង​ដែរ។ កម្មវិធី​នេះ​នឹង​ប្រារព្ធ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃទី៥ ដល់ ៨ ខែ​មីនា ឆ្នាំ​២០១៥ នៅ​មជ្ឈមណ្ឌល​សហ​ប្រតិបត្តិការ​កម្ពុជា​ជប៉ុន (CJCC)។ លោក​អ្នក​អាច​ចូល​រួម​ដោយ​សេរី​ដោយ​មិន​ចាំ​បាច់​បង់​ថវិកា​ឡើយ។

Mobile Camp Phnom Penh ២០១៥៖ គឺជា​សន្និសីទ និង​ពិព័រណ៍​បច្ចេកវិទ្យា​ទូរស័ព្ទ​ចល័ត ដែល​ប្រារព្ធ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ឲ្យ​អ្នក​ឯកទេស អ្នក​ស្រាវជ្រាវ អ្នក​អភិវឌ្ឍ និង​អ្នក​ជំនាញ​ខាង​ទូរស័ព្ទ ជួប​ជុំ​គ្នា​ដើម្បី​ចែក​រំលែក​ការ​យល់​ឃើញ​ពី​ស្ថានភាព​បច្ចុប្បន្ន និង​ទស្សន​វិស័យ​របស់​ពួក​គេ​សម្រាប់​ទិសដៅ​នា​ពេល​អនាគត​នៃ​ការ​ប្រែ​ប្រួល​នៅ​ក្នុង​តំបន់។ Mobile Camp Phnom Penh ២០១៥ នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍ ទី៧ ខែ​មីនា ឆ្នាំ​២០១៥ ចាប់​ពី​ម៉ោង ៨ ព្រឹក ដល់​ម៉ោង ៥ ល្ងាច​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​នៃ​កម្ពុជា។

«Safe Cities For Women»៖ គឺជា​កម្មវិធី​មួយ​ដែល​រៀបចំ​ដោយ ActionAid Cambodia ដែល​ធ្វើ​ឡើង​ដើម្បី​លើក​ស្ទួយ​និង​ការពារ​សុវត្ថិភាព​ស្ត្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា។ កម្មវិធី​នេះ​មាន​ការ​រាំ​ជា​ចង្វាក់​ម៉ាឌីហ្សុន ការ​គូរ​មុខ និង​ការ​ថត​រូប។ កាល​បរិច្ឆេទ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ ទី៨ ខែ​មីនា ឆ្នាំ​២០១៥ ចាប់​ពី​ម៉ោង ៣ ដល់​ម៉ោង ៧ ល្ងាច​នៅ​ទីលាន​ប្រជាធិបតេយ្យ។ អ្នក​ដែល​មាន​ចំណាប់​អារម្មណ៍​ចូល​រួម​អាច​ទាក់​ទង​តាម​រយៈ​ទូរស័ព្ទ​លេខ ០៩៨ ៦៧១ ៩០៩ ដើម្បី​ទទួល​បាន​នូវ​អាវ​យឺត​ដ៏​ស្រស់​ស្អាត​មួយ​ដោយ​ឥត​គិត​ថ្លៃ។

#WikiMeetup: Cambodia''s Prominent Women៖ ដើម្បី​ចូល​រួម​ក្នុង​ការ​អបអរ​សាទរ ទិវា​សិទ្ធិ​នារី​អន្តរជាតិ ក្រុម​ការងារ​វិគីភីឌា​ភាសាខ្មែរ​បាន​រៀបចំ​ការ​ជួប​ជុំ​មួយ​ដើម្បី​សរសេរ​អត្ថបទ​នានា​ទាក់ទង​នឹង​ស្ត្រី និង​ការ​ចូល​រួម​ដ៏​សំខាន់​របស់​ពួក​គាត់​ក្នុង​ការ​អភិវឌ្ឍ​សង្គម​កម្ពុជា។ កម្មវិធី​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ ទី៨ ខែ​មីនា ឆ្នាំ​២០១៥ នៅ 5D Lab Cambodia៕
តឹក ច័ន្ទរចនា

Contact PhnomPenh Post for full article

Post Media Co Ltd
The Elements Condominium, Level 7
Hun Sen Boulevard

Phum Tuol Roka III
Sangkat Chak Angre Krom, Khan Meanchey
12353 Phnom Penh
Cambodia

Telegram: 092 555 741
Email: webmasterpppost@gmail.com