ភ្នំពេញ ប៉ុស្ដិ៍ | ​សៀវភៅ​ភាសា​អង់គ្លេស​ទាំង​​១០ ពេញនិយម​នៅ​កម្ពុជា

សៀវភៅ​ភាសា​អង់គ្លេស​ទាំង​​១០ ពេញនិយម​នៅ​កម្ពុជា

LIFT-យុវវ័យ

កាលបរិច្ឆេទផ្សាយ:
២៥ កុម្ភៈ ២០១៥ | ១៣:៥៦

ប្រធានបទផ្សេងៗ

យោងតាម​តួលេខ​ពី​ហាង​លក់​សៀវភៅ​នានា​នៅ​កម្ពុជា សៀវភៅ​ជា​ភាសា​បរទេស​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ មាន​ការ​កើនឡើង​ជា​លំដាប់​។ ដូច្នេះ សប្តាហ៍​នេះ ទស្សនាវដ្តី LIFT នឹង​បង្ហាញ​សៀវភៅ​ជា​ភាសា​បរទេស​ដែល​មាន​ប្រជាប្រិយភាព​បំផុត​ចំនួន​​ ១០ ក្បាល ប្រចាំ​ហាង​លក់​សៀវភៅ​បរទេស​ល្បីៗ​នៅ​កម្ពុជា​។ បើ​តាម​ប្រភព​ពី Monument Book និង​បណ្ណាគារ D''s Book សៀវភៅ​ជា​ភាសា​បរទេស​ដែល​លក់​ដាច់​ជាង​គេ​នៅ​បណ្ណាគារ​ទាំង​ពីរ​នោះ​មាន៖

1.Hun Sen’s Cambodia និពន្ធ​ដោយ​លោក Sebastian Strangio ជា​អ្នកកាសែត​មួយ​រូប​នៅ​កម្ពុជា​។ សៀវភៅ​នេះ រៀបរាប់​ពី​ស្ថានភាព​របស់​ប្រទេស​កម្ពុជា​ដែល​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​ដោយ​លោក​ហ៊ុន សែន បន្ទាប់ពី​ការ​ផ្តួល​រំលំ​សម័យ​ខ្មែរ​ក្រហម​ឆ្នាំ​១៩៧៩។

2.Fifty Shades of Grey និពន្ធ​ដោយ E. L. James ជា​ប្រភេទ​រឿង​ស្នេហា របស់​យុវតី​ដែល​ទើប​តែ​បញ្ចប់ ការសិក្សា​នៅ​មហាវិទ្យាល័យ ជាមួយ​នឹង​អ្នកជំនាញ​វ័យក្មេង​ម្នាក់​។ ភាគច្រើន​នៅក្នុង​សៀវភៅ​រឿង​នេះ​គឺ​និយាយ​ពី​ឈុតឆាក​ទំនាក់ទំនង​សេ្នហា​ប្រុសស្រី​។

3.The Fault in Our Stars និពន្ធ​ដោយ John Green ជា​រឿង​បែប​មនោសញ្ចេតនា​មួយ និយាយ​ពី​គូស្នេហ៍​មួយ​គូ ដែល​មាន​ជំងឺ​មហារីក​ដូច​គ្នា។ គេ​រំពឹង​ថា​អ្នក​ដែល​ស្លាប់​មុន គឺជា​តួឯក​ស្រី តែ​ចុងបញ្ចប់​បែរ​ជា​តួឯក​ប្រុស​ទៅវិញ​។

4.If I Stay និពន្ធ​ដោយ Gayle Forman ជា​រឿង​ប្រលោមលោក​បែប​មនោសញ្ចេតនា របស់​នារី​ម្នាក់​ដែល​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍ រួច​ធ្វើឲ្យ​នាង​ភ្លឹក​ស្មារតី មិន​អាច​ដឹង​ខ្លួន​។ ប៉ុន្តែ​នាង​អាច​មើល​ឃើញ​អ្វី​នៅ​ជុំវិញ​ខ្លួន ហើយ​នាង​កំពុង​តែ​សម្រេចចិត្ត​ថា​គួរតែ​បន្ត​ជិវិត​រស់នៅ ឬ​ក៏​ទៅ​។

5.The Maze Runner និពន្ធ​ដោយ​លោក​James Dashner រឿង​នេះ​និយាយ​ពី ប្រតិបត្តិការ​របស់​យុវជន​មួយ​ក្រុម ដើម្បី​រក​ផ្លូវ​ចេញ​ពី​កន្លែង​មួយ​ឈ្មោះ​ថា ព្រៃវង្វេង​ដោយ​មាន​ការ​គ្រប់គ្រង​ដោយ​ក្រុម​មួយ​ផ្សេង​ទៀត​ហៅថា Glade។

6.The Hunger Games និពន្ធ​ដោយ Suzanne Collins ជា​រឿង​និយាយ​ពី​ខ្សែរ​ជីវិត​របស់​នារី​ម្នាក់​មាន​ជំនាញ​ខាង​បាញ់ព្រួញ។ នាង​បាន​ស្ម័គ្រចិត្ត​ជំនួស​ប្អូនស្រី​ដើម្បី​ចូល​ប្រកួត​លេង​ល្បែង​មួយ​ដែល​តម្រូវ​ឱ្យ​អ្នកចូលរួម​ទាំងអស់​សម្លាប់​គ្នា​ទៅវិញ​ទៅមក​។

7.Divergent និពន្ធ​ដោយ Veronica Roth ជា​សៀវភៅ​និយាយ​ពី​ជីវិត​របស់​នារី​ម្នាក់​ដែល​បោះបង់​គ្រួសារ​របស់​ខ្លួន ដើម្បី​ហ្វឹហាត់​ខ្លួនឯង​ទៅ​ជា​មនុស្ស​ដ៏ខ្លាំង​ម្នាក់​។ តែ​ចុងក្រោយ​នាង​បាន​ប្រើ​ជំនាញ​ទាំងនោះ ដើម្បី​បំផ្លាញ​រដ្ឋាភិបាល​ព្រៃផ្សៃ​នៅក្នុង​តំបន់​របស់​នាង។

8.Where Rainbows End ( Love, Rosie) និពន្ធ​ដោយCecelia Ahern ជា​ប្រភេទ​រឿង​ស្នេហា​របស់​គូស្នេហ៍​មួយ ដែល​ស្គាល់​គ្នា​តាំងពី​កុមារភាព តែ​ពួកគេ​ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​គ្នា ដោយសារ​តែ​គ្រួសារ​តួឯក​ប្រុស​ត្រូវ​រើផ្ទះ​ទៅ​កន្លែង​ផ្សេង​។

9.Rich Dad, Poor Dad និពន្ធ​ដោយ Robert Kiyosaki ជា​រឿង​ប្រលោម​លោក ពិពណ៌នា​ពី​ជីវិត​បុរស​ម្នាក់​ដែល​មាន ឳពុក​២ ដែល ម្នាក់​ជា​ឳពុក​បង្កើត(ក្រ) និង​ម្នាក់​ទៀត​ជា​ឪពុក​របស់​មិត្តភក្តិ​ជិតស្និទ្ធ​(មាន)។ ពួកគេ​បាន​បង្រៀន​តួឯក​ប្រុស​ដើម្បី​ឱ្យ​មាន​ភាពជោគជ័យ ដោយ​របៀប​២ ខុសគ្នា។

10.City of Bones និពន្ធ​ដោយ Cassandra Clare ជា​ប្រភេទ​រឿង​ផ្សងព្រេង ដែល​ជា​ភាគ​មួយ​នៅក្នុង​រឿង The Mortal Instruments និយាយ ពី​ប្រតិបត្តិការ​កម្ចាត់​បិសាច​របស់​យុវជន​មួយ​ក្រុម ដែល​ដើមហេតុ​កើតឡើង ដោយសារ​ក្រុម​បិសាច​បាន​ចាប់​ខ្លួន​ម្តាយ​របស់​តួឯកស្រី។
អត្ថបទដោយ ម៉ៅ មង្គលរង្សី និង អ៊ុំ សូនីតា

Contact PhnomPenh Post for full article

Post Media Co Ltd
The Elements Condominium, Level 7
Hun Sen Boulevard

Phum Tuol Roka III
Sangkat Chak Angre Krom, Khan Meanchey
12353 Phnom Penh
Cambodia

Telegram: 092 555 741
Email: webmasterpppost@gmail.com