ភ្នំពេញ ប៉ុស្ដិ៍ | ​អ្នក​ជំនាញ​ផ្នែក​លក់៖ រៀន​អ្វី​ក៏​អាច​ធ្វើការ​ផ្នែក​លក់​បាន​ដែរ

អ្នក​ជំនាញ​ផ្នែក​លក់៖ រៀន​អ្វី​ក៏​អាច​ធ្វើការ​ផ្នែក​លក់​បាន​ដែរ

LIFT-យុវវ័យ

កាលបរិច្ឆេទផ្សាយ:
០២ មេសា ២០១៤ | ១៣:៥០

អ្នកយកព័ត៌មាន:
Hun Keoveasna

ប្រធានបទផ្សេងៗ

ស្ត្រី​ចំណាស់​អាហ្វហ្គានីស្ថាន​ពុំ​ស្គាល់ឡើយ​ពី​សង្គ្រាម​។ AFP

លោក ចាន់ រដ្ឋា ប្រធានផ្នែកលក់នៅក្រុមហ៊ុនធានារ៉ាប់រងមេនូឡាយហ្វ៍

ដើម្បី អាច​បញ្ចុះបញ្ចូល​ទឹកចិត្ត​អ្នក​ទិញ​ឲ្យ​ជឿ​លើ​ផលិតផល​របស់​ខ្លួន តើ​អ្នក​លក់​ត្រូវ​មាន​លក្ខណ​សម្បត្តិ​អ្វី​ខ្លះ​? តើ​ការ​បញ្ចុះបញ្ចូល​គេ​ឲ្យ​ទិញ ឬ​ប្រើប្រាស់​សេវាកម្ម​អ្វី​មួយ​លំបាក​យ៉ាង​ណា​? លោក ចាន់ រដ្ឋា ជា​ប្រធាន​ផ្នែក​លក់​នៅ​ក្រុមហ៊ុន​ធានារ៉ាប់រង​មេនូឡាយហ្វ៍ (Manu Life) ប្រាប់​ពី​បទពិសោធ​និង​គន្លឹះ​មួយ​ចំនួន​ចំពោះ​អាជីព​ជា​អ្នក​លក់ (Sales Person) ថា​៖ «ទោះ​បី​ជា​រៀន​ផ្នែក​អ្វី​ក៏ដោយ​ក៏​យើង​នៅ​តែ​អាច​ចូល​ធ្វើការ​ក្នុង ផ្នែក​ជា​អ្នក​លក់​បាន​ដែរ​»។ លោក​បាន​ពន្យល់​ថា ជំនាញ​លក់​មាន​នៅក្នុង​គ្រប់​មុខវិជ្ជា​ទាំងអស់ រួម​ទាំង​អាជីព​ជា​គ្រូបង្រៀន ពីព្រោះ​គ្រូ​ត្រូវ​ចេះ​បញ្ចុះបញ្ចូល​សិស្ស​ឲ្យ​យល់​ពី​មេរៀន​របស់​ខ្លួន ព្រម​ទាំង​ឲ្យ​ពួកគេ​យល់​ពី​អត្ថប្រយោជន៍​នៃ​ការ​បង្រៀន​នោះ​។ អតីត និស្សិត​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​មកពី​ប្រទេស​ជប៉ុន​រូប​នេះ​បាន បង្ហាញ​ទស្សនៈ​ថា ការងារ​ផ្នែក​លក់​(Sales)​មាន​សារៈសំខាន់​ណាស់​ពីព្រោះ​វា​ជា​ប្រភេទ​ការងារ ដែល​ធ្វើឲ្យ​សាធារណជន​យល់​ពី​តម្រូវការ​និង​ពាំនាំ​ផលិតផល​ឬ​សេវាកម្ម ដល់​អ្នក​ប្រើប្រាស់​។ លោក​បាន​បន្ត​ថា នៅពេល​មាន​តម្រូវការ និង​ការ​ផ្តល់​ឲ្យ នោះ​វា​នឹង​ជួយ​សេដ្ឋកិច្ច​ឲ្យ​លូតលាស់​ទៅ​មុន ព្រម​ទាំង​ជួយ​ឲ្យ​វិស័យ​ឯកជន​មាន​តួនាទី​សំខាន់​ក្នុង​ការ​ជួយ​អភិវឌ្ឍ សង្គម​ជាតិ​ផង​ដែរ​។ ចំពោះ​រូប​លោក​ផ្ទាល់ លោក​បាន​ចាប់​អារម្មណ៍​លើ​វិស័យ​នេះ​តាំងពី​នៅ​ជា​និស្សិត​អក្សរសាស្រ្ត អង់គ្លេស​នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ​មក​ម្ល៉េះ​ដោយ​លោក​បាន​លើក​ឡើង ថា​៖ «​ខ្ញុំ​គិត​ថា បើ​មនុស្ស​ម្នាក់​អាច​ធ្វើការ​ជោគជ័យ​ក្នុង​ផ្នែក​លក់​បាន គេ​ក៏​អាច​ធ្វើឲ្យ​ជីវិត​គេ​មាន​ភាព​រីកចម្រើន​ដែរ ពីព្រោះ​ការងារ​នេះ​តម្រូវ​ឲ្យ​អ្នក​មាន​សមត្ថភាព​ក្នុង​ការ​ពន្យល់​»។ គួរ រំឭក​ដែរ​ថា ក្រោយពី​បញ្ចប់​ការ​សិក្សា​អក្សរសាស្រ្ត​អង់គ្លេស​នៅ​ឆ្នាំ​២០០២ លោក រដ្ឋា បាន​ចាប់​យក​អាជីព​ជា​គ្រូបង្រៀន ដែល​លោក​យល់​ថា វា​ជា​បទពិសោធ​មួយ​ដ៏​សំខាន់​សម្រាប់​លោក​ក្នុង​ការ​បន្ត​ចាប់​យក​អាជីព ផ្នែក​លក់​។ លោក​បាន​ប្រាប់​ថា​ថា​៖ «​អាជីព​ជា​គ្រូបង្រៀន​បាន​ជួយ​ខ្ញុំ​ឲ្យ​យល់​ពី​ការ​ធ្វើ​បទបង្ហាញ និង​ពន្យល់​មេរៀន ដែល​ពិតជា​ប្រយោជន៍​យ៉ាង​ច្រើន​នៅពេល​ដែល​ខ្ញុំ​ចាប់ផ្តើម​ការងារ​ក្នុង វិស័យ​ឯកជន​»។ ប្រធាន​ផ្នែក​លក់​រូប​នេះ​និយាយ​ថា៖ «អាជីព​ផ្នែក​លក់​គឺជា​ជំនាញ​ទន់​(soft-skill) ហើយ​ដើម្បី​អាច​ចាប់​អាជីព​នេះ​ប្រកប​ដោយ​ជោគជ័យ​អ្នក​លក់​ខ្លួនឯង​ត្រូវ យល់​និង​ជឿជាក់​ថា ផលិតផល ឬ​ក៏​សេវាកម្ម​ដែល​គាត់​កំពុង​លក់​ពិតជា​ល្អ​ចំពោះ​សាធារណជន​។ សំខាន់​បំផុត​អ្នក​លក់​ត្រូវ​មាន​ភាព​ស្មោះត្រង់ និង​ចូលចិត្ត​ធ្វើការ​ជាមួយ​សាធារណជន​»។ លោក រដ្ឋា បាន​ផ្ដល់​ជា​គំនិត​ថា សូម​កុំ​ស្ទាក់ស្ទើរ​ក្នុង​ការ​ចាប់​យក​អាជីព​ជា​អ្នក​លក់​នេះ​ថ្វី ដ្បិតតែ​អ្នក​មិន​បាន​សិក្សា​ផ្នែក​មួយ​នេះ​ក៏ដោយ។ បញ្ហា​សំខាន់​ស្ថិត​ត្រង់​ថា តើ​អ្នក​ចូលចិត្ដ​ចំពោះ​កិច្ចការ​នេះ​ឬ​អត់? តើ​អ្នក​មាន​សមត្ថភាព​ពន្យល់​ឲ្យ​គេ​ជឿជាក់​លើ​ផលិតផល ឬ​សេវាកម្ម​របស់​អ្នក​បាន​កម្រិត​ណា? លោក​បាន​បន្ត​ទៀត​ថា នៅពេល​ដែល​ដឹង​ថា​ខ្លួន​ចង់​ធ្វើ​ជា​អ្នកលក់​អ្នក​គួរ​យល់​ថា តើ​អ្នក​ប៉ិនប្រសប់​និយាយ​ទាក់ទង​នឹង​ផលិតផល (វត្ថុ​ដែល​មាន​រូប​) ឬ​វត្ថុ​អរូបី​(ដូចជា សេវាកម្ម​) ដែល​ឬ​ទេ​? ជាមួយ​នឹង​បទពិសោធ ការងារ​៥​ឆ្នាំ​នៅក្នុង​វិស័យ​ធនាគារ និង​ពីរ​ឆ្នាំ​ជាមួយ​ក្រុមហ៊ុន​ធានារ៉ាប់រង​ជីវិ​ លោក​បាន​ទទួល​ស្គាល់​ថា លោក​បាន​សម្រេច​ផែនការ​ដែល​ធ្លាប់​គិត​កាលពី​នៅ​រៀន តែ​លោក​បាន​និយាយ​ថា​៖ «​ការងារ​ផ្នែក​លក់​បាន​ជំរុញ​ឲ្យ​ខ្ញុំ​មាន​គំនិត​កាន់តែ​ធំ មាន​ផែនការ​កាន់តែ​ស៊ីជម្រៅ​និង​ជួប​បង្កើន​សមត្ថភាព​ឲ្យ​កាន់តែ វែង​ឆ្ងាយ​»​។ លោក​បញ្ជាក់​ថា ការ​អាន​សៀវភៅ​៣០​នាទី​រៀងរាល់​ថ្ងៃ ការ​ទទួល​បាន​គំនិត​ពី​មនុស្ស​ផ្សេងៗ និង​ការ​ស្តាប់​រឿង​តស៊ូ​ពី​បុគ្គល​ល្បីៗ ជា​កត្តា​សំខាន់​មួយ​ដែល​ជួយ​ពង្រីង និង​ពង្រីក​សមត្ថភាព​របស់​លោក​នៅក្នុង​ផ្នែក​លក់​ឲ្យ​ទទួល​បាន​ការ គោរព​ស្រឡាញ់ និង​ទទួល​ស្គាល់។ លោក​លើក​ឡើង​ថា​៖ «ចំណីរ​របស់​ខួរក្បាល​គឺ​សៀវភៅ»។ លោក​បាន​ប្រាប់​ពី​ការ​ភាន់ច្រឡំ​ខ្លះៗ ថា មនុស្ស​ភាគច្រើន​តែងតែ​ច្រឡំ​ការងារ​នេះ​ទៅ​នឹង​ការងារ​ទីផ្សារ (Marketing) ដោយ​លោក​បាន​ពន្យល់​ថា​៖ «​បើ​តាម​ខ្ញុំ​យល់ ខ្ញុំ​គិត​ថា ការងារ​ទីផ្សារ​ភាគច្រើន​ជា​កិច្ចការ​ដែល​ទាក់ទង​នឹង​ការ​បង្កើត ឬ​ផ្សព្វផ្សាយ​ធ្វើឲ្យ​មនុស្ស​ស្គាល់​ពី​ផលិតផល​របស់​ខ្លួន​។ ប៉ុន្ដែ ការងារ​ផ្នែក​លក់​ជា​កិច្ចការ​ទាក់ទង​នឹង​ការ​ចែកចាយ និង​លក់​សេវាកម្ម ឬ​ផលិតផល​របស់​ក្រុមហ៊ុន»​។ យ៉ាងណា​មិញ លោក រដ្ឋា ទទួល​ស្គាល់​ថា ការងារ​នេះ​ទាមទារ​ឲ្យ​មាន​ការ​ខំប្រឹងប្រែង​ច្រើន​ហើយ​លោក​ពិតជា ស្រឡាញ់​អាជីព​ផ្នែក​លក់ និង​ចង់​មើល​ឃើញ​ការងារ​នេះ​ទទួល​បាន​ជោគជ័យ៕ ខាងក្រោមនេះគឺជាការចាត់ចំណាត់ប្រាក់បៀរវត្សរ៍របស់បុគ្គលិកបម្រើការងារក្នុងផ្នែកទីផ្សារ INDUSTRY DEVELOPMENT All industries are being developed within the country and the need of marketing profession are found in every  kind of industries such as Manufacturing, FMCG, banking and service, agriculture/agribusiness, Trading…etc. The demand is continuously increasing as each company in each particular industry is becoming more and more competitive, and therefore the company needs strong marketing people to support the company’s branding/activities moving forward progressively.
EDUCATION AND SALARY RANG To get the job in this field, it is very important that each job seeker earns at least their bachelor degree in Marketing or relevant field such as business administration or management.
Below is the average salary range for each level:
entry level
1-3 years experiences
supervisor level
junior managment level
managment level
150$ to 250$ 250$ to 450$ 450$ to 650$ 700$ to 1300$ 1500$ to 3000$
Bachelor of Marketing or in relevant field Bachelor of Marketing or in relevant field Bachelor of Marketing or in relevant field Bachelor of Marketing or in relevant field Master or Bachelor of Marketing or in relevant field
Source: Private Sector Compensation Survey 2013-14
JOB MARKET The job market for this profession is increasingly growing since past decade and is expecting to grow further in responding to the growing economics nowadays…
Vatha says   To succeed in marketing profession no matter it is junior or senior, you have to be balanced equally between analytical and physical abilities to perform marketing role, plus excellent communications skills, including listening and responding. You have to be well-organized, self-motivated, be conscious, and sometimes have to be aggressive, creative, expressive, emphatic, understanding, solutions and details-oriented, imaginative, and persuasive. There are many friends of mine whom I have known and seen them growing quickly in this field. They are currently employed by different companies in different industries.  

20140402_08b


Contact PhnomPenh Post for full article

Post Media Co Ltd
The Elements Condominium, Level 7
Hun Sen Boulevard

Phum Tuol Roka III
Sangkat Chak Angre Krom, Khan Meanchey
12353 Phnom Penh
Cambodia

Telegram: 092 555 741
Email: webmasterpppost@gmail.com