Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ​ខ្ញុំ​ឃ្លាន!...ម៉ែ​អីក៏ក្រមកម្ល៉េះ?

​ខ្ញុំ​ឃ្លាន!...ម៉ែ​អីក៏ក្រមកម្ល៉េះ?

8-stand-alon
8-stand-alon

ក្មេង​​ពីរ​នាក់​​អង្គុយ​លើ​ផ្ទះ​រយីក​រយាក​របស់​ខ្លួន ​ដែល​​ត្រូវ​ទឹក​ជំនន់​ជន់​លិចនៅ​ភូមិ​​បឹង​ទឹម ឃុំ​តាប៉ុន ស្រុក​សង្កែ​ខេត្ត​បាត់​ដំបង កាល​ពី​ថ្ងៃ​ទី ១៦ ខែ​តុលា​​។ បើ​តាម​អ្នក​ជិត​ខាង ឪ​ពុក ម្តាយ​របស់​ក្មេង​ៗ​ទាំង​នេះ​បាន​ទៅ​រក​ចាប់ពស់ឬ​កណ្តុរដើម្បី​យក​ទៅ​លក់​ផ្គត់​ផ្គង់​ជីវភាព​។ ​ស្ថាន​ភាព​របស់​ក្មេង​ៗ​​​ទាំង​នេះមើល​ទៅ​គួរ​ឲ្យ​សង្វេគ​​​ខ្លាំង​​​ណាស់​។ ពួក​គេ​មិន​ទទួល​បាន​ការ​ថែ​ទាំ​ពេញ​លេញ​ ឬ​អាហា​រូបត្ថម្ភ​គ្រប់​គ្រាន់​​ទេ​។ រូប​ថត វីរៈ

6-stand-alon
6-stand-alon

រាយ​មង​​​ចាប់​ត្រី​​ពេល​ទឹ​ក​​​ជំនន់​ចាប់​ផ្តើម​ស្រក

ក្មេង​ស្រី​ម្នាក់​កំពុង​ជិះ​ទូក​ដាក់​មង​យក​ត្រី​ នៅ​កណ្តាល​វាល​ស្រែ​ដែល​ទឹក​ជំនន់​ជន់​លិច នៅ​ភូមិ​បឹង​ទឹម ឃុំ​តា​ប៉ុន ស្រុក​សង្កែ​ ខេត្ត​បាត់​ដំបង កាល​ពី​ថ្ងៃ​ទី ១៦ ខែ​តុលា​។ ​ខណៈ​ដែល​គ្រោះ​ទឹក​ជំនន់​​បាន​ជ​ន់​លិច​ផ្ទះ និង​​បំផ្លាញ​ស្រូវ​រាប់​ម៉ឺន​​ហិក ប្រជា​ពល​រដ្ឋ​ខ្លះ​​បាន​​ឆ្លៀត​ប្រ​កប​របរ​នេ​​សាទ ដើម្បី​ផ្គត់​ផ្គង់​ជីវ​ភាព​គ្រួសារ​៕ រូប​ថត ម៉ៃ វីរៈ

4-stand-alon
4-stand-alon

ស័្មគ្រចិត្ត​ឧបត្ថម្ភ​អា​ហារ​

ក្រុម​អ្នក​ស្ម័គ​្រចិត្ត កំពុង​ដាក់​សាច់​ចូល​នំប័ុងដើម្បី​ចែក​ជូន​បាតុករ​ ដែល​ចូល​រួម​ធ្វើ​បាតុកម្ម​នៅ​ទី​លាន​ប្រជា​ធិបតេយ្យ កាល​ពី​យប់​ថ្ងៃ​សុក្រ ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ធ្វើ​បាតុកម្ម​លើក​ទី ៣ រយៈ​ពេល​ ៣ ថ្ងៃ​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។ ប្រជា​ពល​រដ្ឋ​ជា​ច្រើន​ បាន​ចូល​រួម​គាំ​ទ្រ​ទាំង​កម្លាំង​កាយ​ ចិត្ត និង​ថវិកា ព្រម​ទាំង​គ្រឿង​ហូប​ចុក​ផ្សេង​ៗ​ដល់​អ្នក​គាំ​ទ្រ​​គណ​បក្ស​សង្គ្រោះ​ជាតិ​ដើម្បី​​ធ្វើ​បាតុកម្ម​​ទាម​ទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ភាព​មិន​​ប្រក្រ​តី​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ខែ​កក្កដា​កន្លង​មក​៕​ ហុង មិនា​

0

Comments

Please, login or register to post a comment