បាត់ដំបងៈ​​ វិទ្យា​ល័យ​ព្រះ​មុនី​វង្ស ខេត្ត​បាត់​ដំបង ត្រូវ​បាន​ដាក់​សម្ពោធនិង​បំពាក់​ផ្លាក​ឡា​បែ​ល​ហ្វ្រ​ង់ ​(Label France) ដោយ​ក្រសួង​អប់រំ​ យុវជន និង​កីឡា និង​ស្ថាន​ទូត​បារាំង​ប្រចាំ​កម្ពុជា ដើម្បី​ទទួល​ស្គាល់​ជា​គ្រឹះ​ស្ថាន​មធ្យម​សិក្សា​ចំណេះ​ទូទៅ​សា​ធារ​ណៈ ​​ដែល​មាន​គុណ​ភាព​អប់រំ​កម្រិត​បទដ្ឋាន​អន្តរ​ជាតិ​ផ្នែក​ភា​សា​ខ្មែរ​-​បារាំង​។​

​ពិធី​សម្ពោធនិង​បំពាក់​ផ្លាក​ឡា​បែ​ល​ហ្វ្រ​ង់នៅ​វិទ្យា​ល័យ​ព្រះមុ​នីវង្ស​នេះ បាន​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក​ឧប​នាយក​រដ្ឋមន្ត្រី ​ ហង់​ជួន​ណា​រ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ ​យុវ​ជននិងកីឡានិង​លោក ស្រី Elodie តំណាង​ស្ថាន​ទូត​បារាំង​ប្រចាំ​កម្ពុជា ​កាល​ព្រឹក​ថ្ងៃទី​១៩ ​ខែមីនា​ឆ្នាំ​២០២៤​។​នេះ​បើ​យោង​តាម​ក្រសួង​អប់រំ​។​

​ផ្លាក​សញ្ញា​ឡា​បែ​ល​ហ្វ្រ​ង់​អេ​ឌុយ​កា​ស្យុ​ង ​( Label France)​ ដែល​ត្រូវ​បាន​សម្ពោធនិង​បំពាក់​ដល់​វិទ្យា​ល័យ​ព្រះមុនី​វង្ស​នា​ពេ​លនេះគឺជា​ផ្លាក​សញ្ញា​មួយ​ដែល​ទទួល​ស្គាល់​គុណ​ភាព​អប់រំ​កម្រិត​បទដ្ឋាន​អន្តរ​ជាតិដែល​ត្រូវបាន​ផ្ដល់​ជូន​គ្រប់​គ្រឹះ​ស្ថាន​សិក្សា​សា​ធារ​ណៈ និង​ឯក​ជន ក្នុងការ​អនុវត្ត​កម្មវិធី​សិក្សា​ថ្នាក់​២​ភាសា​និង​បាន​បំពេញ​គ្រប់​លក្ខ​ខណ្ឌ​តម្រូវ​តាម​និយាម​កំណត់​របស់​កម្ម​វិធី​។​

​ក្រសួង​បាន​បញ្ជាក់​ថា​៖«​ជារួម​កម្មវិធី​ឡា​បែល​ហ្វ្រ​ង់​អេ​ឌុយ​កា​ស្យុ​ង​នេះ បច្ចុប្បន្ន​មាន​គ្រឹះ​ស្ថាន​សិក្សា​សមា​ជិក​ពេញ​សិទ្ធិ​សរុប​ចំនួន​ ៦៥១​ និង​អ្នក​សិក្សា​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​កម្មវិធី​ចំនួន​ ១៩​ ម៉ឺន​នាក់ ​នៃ​បណ្ដា​ប្រទេស​ចំនួន​៦៣ នៅ​ទូទាំង​ពិភព​លោក​»​។​

​ក្រសួង​អប់រំបាន​ឱ្យ​ដឹង​ទៀត​ថា វិទ្យា​ល័យ​ព្រះ​មុនីវ​ង្សគឺជា​គ្រឹះស្ថាន​មធ្យម​សិក្សា​ចំណេះ​ទូទៅ​សា​ធារណៈ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជាដែល​កំពុង​តែប​ន្ត​និរន្តរ​ភាព​កម្មវិ​ធីសិក្សា​ថ្នាក់​២​ភាសាបារាំង​-​ខ្មែររហូត​មក​ទល់​នឹង​ពេលបច្ចុប្បន្ន​។​

​ក្នុង​ក្រប​ខ័ណ្ឌនៃ​កិច្ច​សហ​ការ​រវាង​ការិយាល័​យ​ថ្នាក់ចំនួន​២​ភាសា​និង​ស្ថានទូ​ត​បារាំងគឺ​ក្នុង​ស្មារតី​លើកក​ម្ពស់​គុណ​ភាព​សិក្សា​ភាសា​បារាំង​នៅ​ប្រទេស​កម្ពុជា​។​

​សូម​បញ្ជាក់​ដែរ​ថា កន្លង​មក ក្រុម​ការងារ​បច្ចេក​ទេស​ទទួល​បន្ទុក​ផ្នែក​ភាសា​បារាំង​នៃ​កា​រិយា​ល័យ​ថ្នាក់ ​២ ​ភាសា (​បារាំង​-​ខ្មែរ )និង​វិទ្យា​ល័យ​ព្រះ​មុនីវង្ស គឺ​បាន​ខិតខំ​ប្រឹង​ប្រែង​យក​ចិត្ត​ទុក​ដាក់ក្នុង​ការ​បន្ត​នីតិវិធី​ដាក់ពាក្យ​ស្នើសុំ​បញ្ចូល​វិទ្យា​ល័យ​ព្រះ​មុនីវង្សទៅក្នុង​សាលា​បណ្ដាញ​កម្មវិធី​ឡា​បែ​ល​ហ្វ្រ​ង់​អេ​ឌុយ​កា​ស្យុ​ង​តាំងពី​ឆ្នាំ​២០១៧ រហូត​ទទួល​បាន​ការ​ប្រកាស​ទទួល​ស្គាល់​ជា​បណ្តាញ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០២៣ពី​ក្រសួង​អឺរ៉ុបនិង​កិច្ច​ការ​បរទេស​នៃ​សា​ធារណ​រដ្ឋ​បារាំង​។​

​លោក​ហង់​ជួន ណា​រ៉ុ​ន បាន​ចាត់​ទុក​ផ្លាកឡា​បែ​ល​ហ្វ្រ​ង់​នេះ​ជាការ​ផ្ដល់​ឱកាស​ដល់​លោកគ្រូ អ្នកគ្រូ សិស្សានុ​សិស្ស​ទាំង​អស់ទ​ទួលបា​ន​ធ​នធាន​សិក្សា​ជាច្រើនក៏ដូចជា​​មាន​ឱកាស​ចូល​រួម​ទៅក្នុង​ការ​រៀបចំ​ជា​គម្រោង​ដែល​រៀបចំ​ឡើង​ដោយ​ដៃគូ​សហ​ការ​។ 

​លោក​គង់​ សំនៀង ប្រធាន​សហ​ព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា​បាន​សាទរ​ចំពោះ​លទ្ធ​ផល​ការ​វាយ​តម្លៃ​គុណ​ភាព​អប់​រំជា​លក្ខណៈ​អន្តរ​ជាតិ​នេះ ដោយ​លោក​ថ្លែង​ថា នេះ​គឺជា​ការរួ​មចំ​ណែក​ដ៏​សំខាន់​ក្នុងការ​លើកក​ម្ពស់​គុណ​ភាព​អប់រំ​របស់​គ្រូ​និង​សិស្ស​ឱ្យ​កាន់​តែ​មាន​ការ​យល់​ពី​ភាសា​បរ​ទេស ​ពិសេស​ភាសា​បា​រាំង​។​

​លោក​បាន​បញ្ជាក់ថា​៖«​តាម​រយៈ វិទ្យាល័​យ​ព្រះមុនី​វង្ស ត្រូវបាន​បំពាក់​ផ្លាក Label France ទទួល​ស្គាល់​គុណភាព​អប់រំ​កម្រិត​បទដ្ឋាន​អន្តរ​ជាតិផ្នែក​ភាសា​ខ្មែរ-​បារាំង​នា​ពេល​នេះនឹង​ក្លាយ​ជា​ឱកាស​ជំរុញ​កិច្ច​សហ​ប្រតិ​បត្តិការ​លើ​វិស័យ​អប់រំ ​ទ្វេ​ភាគី​កម្ពុជា​-​បារាំង​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត​ផង​ដែរ​»​។​

​ក្រសួង​អប់រំ ​កាល​ពី​ពេល​កន្លង​ទៅ​ធ្លាប់​បាន​ឱ្យ​ដឹងថា ​វិទ្យា​ល័យ​ព្រះមុនីវង្សគឺជា​វិទ្យាល័​យ​ដែល​មាន​វ័យ​ចំណាស់​មួយ ​ហើយ​មាន​លក្ខណៈ​ជា​ប្រវត្តិ​សាស្ត្រ​។ចំណុច​ពិសេស​ដែល​វិទ្យា​ល័យ​មានគឺ​ការ​បង្កើន​ទំនុក​ចិត្ដដ​ល់​សហគម​ន៍ ​ទប់​ស្កាត់​ការ​បោះប​ង់​កា​រសិក្សា ​ជួយ​ឱ្យ​លទ្ធ​ផល​សិក្សា​របស់​សិស្ស​មានការ​កើន​ឡើង​រាល់​ឆ្នាំ​និង​មាន​​បរិស្ថាន​សា​លារៀ​ន​ល្អ ​ជា​ពិសេស​ថ្នាក់​រៀន​នីមួយៗ​មាន​ផា​សុក​ភាព​៕