​ភ្នំពេញៈ ​របាយ​ការណ៍​សិក្សា​ស្រាវ​ជ្រាវ​របស់​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​បាន​រក​ឃើញថា ​ក្នុង​​រយៈពេ​ល ​១​ ឆ្នាំ​ចុង​ក្រោយ​នេះ ​កុមារ និង​យុវជ​ន ​អាច​នឹង​កើនឡើ​ង​គួរ​ជា​ក្ដី​បារម្ភ​ ចំពោះ​ការ​ប្រើប្រា​ស់​បារី​អេឡិច​ត្រូនិក ​ខណៈ​ការ​រឹតប​ន្តឹង​របស់​អាជ្ញា​ធ​រ​លើ​ការ​លក់ ​និង​ចែក​ចាយ​បារី​នេះនៅ​គ្រប់​គ្រង​មិន​ទាន់បាន​គ្រប់​ជ្រុង​ជ្រោយនៅឡើយ​។

​តាម​​របាយ​ការណ៍​សិក្សា​ស្រាវជ្រា​វ​ស្ដីពី​៖ «​ការ​ទប់ស្កា​ត់​ហានិ​ភ័យ​ផ្នែក​សុខ​ភាព​សិក្សា​ បង្កដោ​យ​ការ​ប្រើប្រា​ស់​និង​ការ​ចែក​ចាយ​បារី​អេឡិច​ត្រូនិ​ក​ក្នុង​ចំណោម​យុវជន​»​របស់​ក្រសួង​អប់រំ​ យុវជ​ន និង​កីឡា ​ដោយ​គាំទ្រ​ពី​អង្គ​ការ​ចលនា​ដើម្បី​សុខ​ភាព​កម្ពុជាបាន​ចេញ​ផ្សាយ​នៅ​ថ្ងៃទី ​២៧ ​ខែមីនា​ បាន​បង្ហាញ​ថា ក្នុ​ងចំណោម​អ្នក​ផ្តល់​ការ​សម្ភាស​១​ ៣១៧​ នាក់ ​មាន ​៩៥​ ភាគ​រយ​ បាន​ដឹង​អំពី​ផល​ប៉ះ​ពាល់​នៃ​ការ​ប្រើ​ប្រាស់​បារី​អេឡិច​ត្រូនិក​ចំពោះ​សុខ​ភាព​មនុស្ស ​ជា​ពិសេសគឺ​បានដឹ​ង​ពី​ផល​ប៉ះពាល់​ដល់​ការអ​ភិវឌ្ឍ​កោសិ​កា​ប្រព័ន្ធ​ប្រសាទ​របស់​កុមារ​និង​យុវ​ជន​វ័យ​ក្មេង​ និង​៥​ភាគ​រយ​ទៀត ​គឺ​បាន​បដិ​សេធ​ថា​មិនដឹ​ង​ពី​ផល​ប៉ះ​ពាល់​។ 

​របាយ​ការណ៍​ដដែល​បានឱ្យ​ដឹង​ទៀត​ថា ក្នុងចំ​ណោម​អ្នក​ផ្តល់​ការ​សម្ភាស​ទាំងនោះ​​មាន​ ៧៩ ​ភាគ​រយ បាន​ដឹង​ថា​បារី​អេឡិច​ត្រូនិ​ក​ជា​ផលិត​ផល​ដែល​ត្រូវ​បាន​ហាម​ឃាត់​ដោយ​រាជរដ្ឋាភិ​បាល​កម្ពុជា និ​ង​មាន​ការ​ហាម​ឃាត់​ផលិត​ផល​នេះ​នៅ​តាម​គ្រឹះ​ស្ថាន​សិក្សា ​ការ​ផ្សព្វផ្សា​យ​តាម​បណ្តាញ​ព័ត៌​មាន​សង្គម ​និង​ការផ្ស​ព្វផ្សាយ​​តាម​សហគ​មន៍​ផ្តល់​ដោយ​ក្រសួង ​ស្ថា​ប័ន​ពាក់​ព័ន្ធ ​អង្គ​ការ​សង្គម​ស៊ី​វិល ​និង​អាជ្ញា​ធរមាន​សមត្ថ​កិច្ច ​និង​ ២១ ​ភាគ​រយ​ទៀត ​ឆ្លើយ​ថា​មិន​បាន​ដឹង​ពី​ការ​ហាម​ឃាត់​ទាំង​នោះឡើ​យ​។ទន្ទឹមនេះ​ក៏មាន ​៧ ភា​គរ​យ​នៃ​អ្នក​ចូល​រួម​ផ្តល់​ការ​សម្ភាស​ បញ្ជាក់​ថា​ រ​យៈពេល ​១ ​ឆ្នាំ​ចុង​ក្រោយ​នេះ ​ខ្លួន​ធ្លាប់​ប្រើប្រា​ស់​បារី​អេឡិច​ត្រូនិក​។​

​ប្រភព​ខាងលើ​​បញ្ជាក់​ថា​៖ «​ចំនួន​អ្នក​ប្រើប្រា​ស់​បារី​អេឡិច​ត្រូ​និក ជា​ពិសេស​ក្នុង​ចំណោម​កុមារ​និង​យុវជន ​នៅតែ​ជា​ក្តី​ព្រួយ​បារម្ភ​របស់​យើង​ទាំង​អស់​គ្នា​ព្រោះ​ថា​លទ្ធ​ផល ៧ ​ភាគ​រយ​នៃ​ចំនួន​អ្នក​ចូលរួ​ម​ផ្តល់​ការ​សម្ភាស​ បាន​អះ​អាង​ថា ពួកគេ​បាន​ប្រើ​ប្រាស់​បារី​អេឡិច​ត្រូនិ​ក​ក្នុង​រ​យៈពេល ១ ​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ​បរិមាណ​នេះ​ បើ​ធៀប​ទៅ​នឹង​បរិមាណ​ចំនួន​យុវជន​វ័យក្មេ​ង គឺ​វា​មាន​បរិមាណ​នៅ​ទាប​ជាង​ចំនួន​ជាក់​ស្ដែង​ដោយ​ហេតុ​ថា​បារី​អេឡិច​ត្រូនិក​គឺជា​ផលិត​ផល​ខុស​ច្បាប់​ដែល​ធ្វើឱ្យ​អ្នកចូ​លរួម​ផ្តល់​ការស​ម្ភាស​មួយចំនួន​មិន​ហ៊ាន​ប្រាប់​ពី​ការ​ពិត​ថា​ខ្លួន​បាន​ប្រើប្រា​ស់​បារី​អេឡិច​ត្រូ​និក​»​។​

​បើ​តាម​របាយ​ការណ៍​ដដែល​បាន​រក​ឃើញ​ទៀត​ថា ​៨២ ភាគ​រយ​ នៃ​អ្នកចូ​លរួ​ម​សម្ភាសបាន​ប្រាប់ថា​ ពួក​គេ​ធ្លាប់​ឃើញ​គេ​ជក់បារី​​អេឡិច​ត្រូនិ​ក ហើយ​ភាគ​ច្រើន​ពួក​គេ​ឃើញ​អ្នក​ជក់​បារី​អេឡិច​ត្រូនិ​ក​នៅ​តាម​ហាង​កាហ្វេ ​និង​ភោជ​នីយដ្ឋា​ន និង​សួន​សា​ធារណៈ​។ ក្នុង​ចំណោម​អ្នក​សម្ភាសន៍​ទាំង​អស់​ មាន ​៤០​ ភាគ​រយ​បាន​ឆ្លើយ​ថា ​មិត្ត​ភក្តិ​របស់​ពួកគេ​ជា​អ្នក​ជក់​បារី​អេឡិច​ត្រូនិក​ផ្ទាល់ ​ហើយ​ភាគ​ច្រើន​នៃ​មិត្ត​ភក្តិ​របស់​ពួក​គេ​ជា​សិស្ស​-​និស្សិត​។

ទន្ទឹម​នោះ​តាម​រយៈ​ចម្លើយ​ផ្តល់​ការ​សម្ភាស​ក៏បា​ន​បង្ហាញ​ថា ភា​គច្រើ​ន​លើស​លប់​នៃ​មិត្ត​ភក្តិ​ដែល​បាន​ប្រើ​ប្រាស់​បារី​អេឡិ​ចត្រូ​និក​មានអាយុ​ចន្លោះ​ពី​ ១៥ ​ឆ្នាំ ទៅ​ ២៩​ ឆ្នាំ ​ដែល​សុទ្ធ​តែជា​​យុវ​ជន​បន្ត​វេន​អភិ​វឌ្ឍន៍​ប្រទេស​ជាតិ​។​

​ក្នុង​របាយ​កា​រណ៍អះអាងថា​​៖ «​ផ្អែក​តាម​លទ្ធ​ផល​ទាំង​នោះ ​បាន​នាំ​ដល់​ការ​សន្និដ្ឋា​នថា ទោះ​បី​មានកា​រ​អប់រំ​ផ្សព្វ​ផ្សាយ​ពី​ផល​ប៉ះ​ពាល់​នៃ​ការប្រើ​ប្រាស់​បារី​អេឡិច​ត្រូនិក​ចំពោះ​សុខ​ភាព ​និង​ការ​ហាម​ឃាត់​ផលិត​ផល​នេះ​ពី​សំណាក់​រាជ​រដ្ឋាភិ​បាល​កន្លង​មក​យ៉ាង​ណាក៏​ដោយ ​ក៏ចំនួន​អ្នកប្រើប្រា​ស់​បារី​អេឡិច​ត្រូនិក ជាពិ​សេស​ក្នុង​ចំណោម​កុមារ​និង​យុវជ​ន​វ័យ​ក្មេង​អាច​មាន​កំណើន​គួរ​ជា​ក្តី​ព្រួយ​បារម្ភ​ទៅ​លើ​ដំណើរ​ការ​អភិវឌ្ឍន៍​ធន​ធាន​មនុស្ស​ឆ្លើយ​តប​ទៅ​នឹង​គោល​ដៅ​អភិ​វឌ្ឍន៍​ជាតិ​»​។ 

​ម្យ៉ាង​ការ​រឹត​បន្តឹង​ទីផ្សារ​អន​ឡាញ​ឬ​តាម​គេហ​ទំព័រ​សា​ធារណៈ​នៅ​មិន​ទាន់​គ្រប់​គ្រង​ជ្រុងជ្រោ​យ ​អាច​បង្ក​ឱកាស​ដល់​ការ​លក់​ដូរ​ ចែក​ចាយ​ឆក់យ​ក​ឱកាស​ធ្វើការ​ផ្សព្វ​ផ្សាយ​តាម​គេហ​ទំព័រ​សាធា​រណៈ ​ឬ​ប្រព័ន្ធ​អន​ឡាញ​ដែល​ពេញ​និយម​ប្រើ​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន  និង​ចំពេល​ដែល​រាជ​រដ្ឋាភិ​បាល​បាន​និង​កំពុង​លើក​ទឹកចិត្ត​ដល់​អ្នក​អប់រំ​និង​អ្នក​សិក្សា​ខិតខំ​រៀន​សូត្រ ​ដើម្បី​ចូលរួ​ម​អភិវឌ្ឍ​ខ្លួន​ឱ្យ​ឆ្លើយ​តប​ទៅនឹ​ង​គោល​នយោបា​យ​អភិវឌ្ឍ​ន៍ជាតិ​ក្នុង​បរិបទ​បច្ចេក​វិទ្យា​ឌីជីថ​ល​។ នេះ​ជាកា​រ​បញ្ជា​ក់បន្ថែម​នៅក្នុ​ង​របា​យការណ៍​សិក្សា​ស្រាវជ្រាវ​របស់​ក្រសួង​អប់រំ 
យុ​វជន ​និង​កីឡា​។​

​សូម​បញ្ជា​ក់ថា ​របាយកា​រណ៍​សិក្សា​ស្រាវ​ជ្រាវនេះបាន​អនុវត្ត​ការចុះ​ប្រមូល​ព័ត៌​មាន​បឋម​នៅ​រាជធានី​ភ្នំពេញ​និង​ខេត្ត​ចំនួន​៣​រួម​មាន​ ខេ​ត្តកំពង់​ចាម សៀម​រាប ​និង​ខេត្ត​បាត់​ដំបង ​ដែល​មាន​អ្នក​ចូល​រួម​ផ្តល់​ការ​សម្ភាស​សរុប​ចំនួន ​១ ​៣១៧​ នាក់ (​ស្រី ​៤៤ ភា​គរយ)​។ ក្នុង​នោះ​រាជធានី​ភ្នំពេញ​មាន​ចំនួន​៦៤០ ​នាក់ ខេត្ត​កំពង់ចា​ម ​១៩២​ នាក់ ​ខេត្ត​សៀម​រាប ​២៤៧ ​នាក់ និង​ខេត្ត​បាត់​ដំបង ​២៣៨​ នាក់​។​

​របាយកា​រណ៍​សិក្សា​ស្រាវជ្រា​វ​នេះរៀប​ចំឡើង​ក្នុង​គោលបំ​ណង​បង្ការ​ទប់​ស្កាត់​ហានិភ័​យ​ទៅលើ​​ផ្នែក​សុខ​ភាព​សិក្សា​ដែល​បង្ក​ដោយ​ការប្រើ​ប្រាស់​ ការ​ចែក​ចាយ​បារី​អេឡិច​ត្រូនិក​គ្រប់​ប្រភេទ និ​ង​ការផ្ត​ល់​វិធានកា​រ​សម​ស្រប​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ក្នុងកា​រ​បង្ការ​ ទប់​ស្ដា​ត់​ការប្រើ​ប្រាស់​បារី​អេឡិច​ត្រូនិក ជា​ពិសេស​ក្នុង​ចំណោម​កុមារ​ និង​យុវ​ជន ​ក៏ដូច​ជា​សង្គម​ជាតិ​ទាំងមូ​លដើម្បី​ធានា​បាន​ធនធាន​មនុស្ស​ប្រកប​ដោយ​សក្តានុភា​ព​ឆ្លើយត​ប​ទៅនឹ​ង​ទិសដៅ​​អភិ​វឌ្ឍន៍​ជាតិ​របស់​រាជ​រដ្ឋាភិ​បាល​៕