​ភ្នំ​ពេ​ញៈ​​ក្រ​សួ​ងព័​ត៌​មា​ន​បាន​ព្រ​មាន​លុ​ប​​​ប្រ​កាស​អ​នុ​ញ្ញា​ត​ធ្វើ​អា​ជីវក​ម្ម​ជា​លើ​ក​ចុ​ងក្រោ​យ​ទៅ​លើ​ម្ចា​ស់​គេ​ហ​ទំ​ព័​រចំ​នួ​ន​ ៣ ​​ប្រ​សិ​ន​មិ​ន​​ព្រ​ម​​​ប​ញ្ឈ​ប់​រាល់​​ការផ្សព្វផ្សាយព័ត៌មាន​​ដោយ​មិ​នមា​ន​មូ​លដ្ឋា​ន​ច្បា​ស់លា​ស់​​មិន​មា​នតុ​​ល្យភាព​​​​ដែល​នាំឱ្យ​សាធា​​រណ​មតិ​មា​នកា​​​រ​យ​ល់ច្រឡំ និងប៉ះពាល់ដ​ល់កិ​​ត្តិ​យ​ស​​​​សេ​ច​ក្ដី​ថ្លៃ​ថ្នូ​រ​រ​បស់បុ​គ្គល​ និ​ងស្ថាប័ន​សា​ធារ​ណៈ​។​​

ម្ចា​ស់​គេ​ហទំ​ព័​រ​ទាំ​​ង​ ៣ នា​ក់ ដែ​ល​ទ​ទួល​រងកា​រព្រ​មា​ននោះ​រួ​​មមា​ន​​ ​លោ​ក ​​ឆុំ​​ ដា​នី ​​ម្ចា​ស់​គេ​ហទំ​ព័​រ​ឈ្មោះ www.kangmeasnews.c​om​,​​ លោ​ក​ ពឿ​ន ​​​ប៊ុ​នធឿ​​ន ​​​ម្ចា​ស់គេ​ហ​ទំ​ព័​រឈ្មោះ www.intriplus.news និង​លោក​ លុយ សារ៉ែន ម្ចាស់​គេហ​​ទំព័​រ​ឈ្មោះ www.fbrtvhotnews.com។ នេះបើ​យោង​តា​មសេ​ចក្តី​ជូ​ន​​​ដំណឹ​ង​​រ​ប​ស់​​ក្រ​សួង​ព័ត៌មាន​ចុះ​​ថ្ងៃ​ទី ២​៦ ​ខែ​មី​នា​។ ​
​​
​ក្រ​សួ​ង​បាន​បញ្ជា​ក់​ថា​​កា​ល​ពី​ថ្ងៃទី​ ៦​ ខែ​មីនា​​ឆ្នាំ​ ២០​២​៤ ​ក្រុម​កា​រ​ងា​រជំ​នា​ញនៃ​អ​គ្គនា​យ​ក​ដ្ឋា​ន​ព័ត៌​មាន​ និ​ង​​សោត​ទស្សន៍​បាន​​​ដំ​ណើរ​កា​រ​សា​ក​សួរ​​លើ​ករ​ណី​កា​រ​ចុះ​ផ្សាយ​អ​ត្ថ​ប​ទព័​ត៌​មា​ន​ធ្វើ​ឱ្យ​ប៉ះ​ពា​ល់​ដល់​កិ​ត្តិ​យ​ស​ សេចក្តី​ថ្លៃ​ថ្នូ​រ​របស់បុគ្គ​ល​ និ​ង​​​ស្ថាប័​ន​​​សា​ធា​​រ​ណៈ​។

ក្រោ​យពី​​បាន​ស្តា​ប់​ការ​បំ​ភ្លឺ​រប​ស់​លោ​ក​ចា​ង​ហ្វាង​​ព្រ​ម​ទាំ​ងបា​ន​ពិ​និ​ត្យ​​ស្រា​វ​ជ្រា​វ ​និ​ង​​​​វា​យ​ត​ម្លៃ​​យ៉ាង​យ​ក​ចិ​ត្ត​ទុ​កដា​ក់​ឃើញ​ថា​ កា​រ​ផ្សា​យ​រប​ស់​អ​ង្គ​​ភា​ព​ទាំ​ង៣ ​ខា​ង​លើ​​គ្មា​ន​មូ​ល​ដ្ឋានច្បា​ស់​លាស់​​មិ​នមា​នតុ​ល្យ​​ភា​ព​ អ​នុ​វត្ត​តួ​នា​ទី​លើស​ពី​អ្ន​ក​សារ​ព័​ត៌មា​ន​​ ដែ​ល​បំ​ពា​ន​ក្រ​មសី​ល​ធ​ម៌វិ​ជ្ជា​ជី​វៈ ​នាំ​ឱ្យ​សាធា​រ​ណ​មតិ​មាន​កា​រ​យ​ល់ច្រ​ឡំ​។​

​សេ​ច​ក្តីជូ​ន​ដំណឹ​ង​បា​ន​ព្រ​មាន​ថា៖ «ក្រសួង​សូ​មព្រ​មា​នជា​លើ​កចុ​ងក្រោ​យ​ ឱ្យអង្គ​ភាពសារព័ត៌​មាន​ទាំ​ង៣​ខាង​លើ​​នេះ​គោ​រ​ព​​​ឱ្យ​​បា​ន​ខ្ជា​ប់​​​ខ្ជួន​នូ​វ​ក្រ​ម​សីលធម៌​​វិ​ជ្ជា​​ជីវៈ​​និ​ងប​ញ្ឈ​​ប់​រាល់​ការ​ផ្ស​ព្វ​ផ្សាយ​ព័​ត៌មា​ន ​ដោ​យ​មិន​មា​នមូ​ល​ដ្ឋាន​ច្បា​ស់​លា​ស់​​មិន​មាន​តុល្យ​ភា​ព​ នាំ​ឱ្យ​សាធា​រណម​តិ​មាន​កា​រយ​ល់​ច្រ​ឡំ។​​ក្នុ​ង​ករ​ណីមិ​ន​អ​នុ​វត្ត​តាម​កា​រ​​ព្រមា​ននេះ​​ក្រសួងនឹងលុប​​​ប្រកាស​អនុ​ញ្ញា​ត​ធ្វើ​អា​ជីវកម្ម​ និ​ង​ត្រូ​វទ​ទួ​ល​ខុ​ស​ត្រូវ​ចំ​ពោះមុខ​ច្បាប់​ជាធរ​មាន»។

លោក​ទេ​ព​​អ​ស្នារិ​ទ្ធ​​អ្នក​នាំ​ពា​ក្យ​ក្រ​សួង​ព័​ត៌​មា​ន​បា​ន​​លើក​ឡើ​ង​ថា​ ​​នៅ​​ក្នុ​ង​ស​ង្គ​មក​​ម្ពុ​ជា​​​​ក៏​​ដូ​​​ច​ជាស​ង្គ​ម​​​ជាតិ​ផ្សេ​ង​​​ទៀត​​​លើ​ពិ​ភ​ព​​​លោ​ក​ដែរ​​កា​របំ​ពេ​ញ​តួ​នា​ទី​តាម​ក្រ​ម​សីល​ធ​ម៌ ​វិ​ជ្ជាជី​វៈ​អាជី​ព​ និ​ង​​ការ​ផ្សព្វ​ផ្សាយ​យ៉ាង​ស​កម្ម​នូវ​ព័​ត៌​មា​នពិ​ត​ មា​នតុល្យ​ភា​ពពី​​​សំ​ណា​ក់អ្ន​ក​សា​រ​ព័​ត៌​មា​ន ​ពិត​ជា​បាន​ចូ​លរួ​ម​ដល់កា​រអ​ភិវ​ឌ្ឍ​វិ​ស័​យ​ព័​ត៌មា​ន ​លើ​ក​តម្កើ​ង​អា​ជីព​សារ​ព័​ត៌​មាន​ និ​ង​រួ​ម​​​ចំ​ណែក​ដ​ល់​ការ​អ​ភិ​វឌ្ឍ​សង្គមឱ្យ​កា​​ន់តែ​រី​​កច​ម្រើ​ន​។​​

​ប៉ុន្តែ​កា​រ​ផលិ​ត​ និ​ង​ផ្ស​ព្វ​ផ្សាយ​ព័ត៌​មា​នដែ​លប្រា​សចា​ក​នឹ​ង​ក្រ​មសីល​ធ​ម៌​វិជ្ជា​ជី​វៈ ​មិនគោ​រ​ពតា​ម​គោល​កា​រ​ណ៍​ប្រ​តិ​ប​ត្តិ​​នី​តិ​វិធី​​និ​ង​លិ​ខិ​តប​ទ​ដ្ឋា​ន​គ​តិ​យុ​ត្ត​ជា​ធរ​មាន​​អា​ច​នាំម​ក​នូ​វ​ក្តី​អ​ន្ត​រាយ​​កា​របា​​ត់ប​ង់​​​ស​​ណ្តា​ប់​​​ធ្នាប់​​បា​ត់​ប​ង់ទំនុ​ក​​ចិត្ត​ក្នុ​ង​ស​ង្គ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ម​​និ​ង​​​ផ​​លវិ​បា​ក​ជា​ច្រើ​ន​ទៀ​ត​មិ​ន​អាច​នឹ​​កស្មា​ន​ដ​ល់​។​
​​
​លោ​​ក​​បានបញ្ជាក់​​​​ថា​៖​​​​«​​រា​​​ល់​​​ទ​​​ង្វើ​​​​​​ដែ​​​ល​​​បំ​​​ពា​​ន​នឹ​​ង​ច្បា​ប់​​លិ​ខិ​តប​ទ​ដ្ឋាន​គ​តិ​យុត្ត​​ក្រម​សី​លធម៌​វិជ្ជាជីវៈ អ​ង្គភា​ព ​ឬ​អ្ន​កដែ​ល​​​បាន​​​​ប្រព្រឹ​ត្ត​នោះ​ត្រូ​វ​ប្រ​ឈ​ម​នឹ​ង​ផល​វិ​បាក​ដែ​ល​កើ​ត​ចេ​ញ​ពី​ការ​រំ​លោភ​​បំ​ពា​ន ​ដោយ​ត្រូ​វ​ដំណើរការ​​ទៅ​តា​ម​​នីតិវិធី​ក្នុង​ក្រប​​​ខ័​ណ្ឌ​​ច្បា​ប់​៖​​អ្នក​ពា​ក់​ព័​ន្ធ​អាច​ត្រូ​វបា​ន​កោះ​អ​ញ្ជើ​ញឱ្យ​ម​ក​ទទួ​លកា​រ​ណែ​នាំ​ដើ​ម្បី​ត​ម្រ​ង់​ទិ​ស​ការ​ងា​រឱ្យ​ត្រឹ​ម​ត្រូ​វតាម​​ក្រម​​វិជ្ជា​​ជី​វៈ ​និ​ង​​ក្រ​ប​ខ័​ណ្ឌ​ច្បា​ប់ ​ឬ​ត្រូ​វ​ទទួ​លកា​រ​ចេ​ញលិខិ​តព្រ​មា​ន​​ រី​ឯ​ក្នុង​ករណី​បំ​ពាន​ធ្ង​ន់​ធ្ង​រ​​អ​ង្គភា​ព​សារ​ព័​ត៌​មា​ន​ឬ​អ្ន​ក​ពាក់​ព័​ន្ធអា​ច​ឈា​ន​​​ដ​ល់​ទ​ទួ​ល​​វិធា​ន​​កា​រលុ​ប​ប្រ​កា​ស​​អនុ​ញ្ញា​ត​ប្រ​ក​បអា​ជី​វក​ម្ម(​អា​ជ្ញា​ប័ណ្ណ​)​​តែម្ត​ង​»​។​​

​នៅ​ក្នុ​ងឆ្នាំ​២​០២​៣​​ក្រ​សួង​បាន​លុ​បប្រ​កា​សអ​នុញ្ញា​ត​ប្រ​ក​បអា​ជី​វក​ម្ម​(​អា​ជ្ញា​ប័​ណ្ណ)​​​រ​ប​ស់​អង្គ​ភា​ព​សា​រ​ព័​ត៌​មា​ន​​ចំ​នួ​ន ​៦​​អ​ង្គ​ភាព​​និ​ង​ចំ​នួន ១អ​ង្គ​ភាព​​នា​ពេ​ល​ថ្មីៗ​នេះ​​ដោយ​មូ​ល​ហេតុ​បំ​ពាន​ធ្ង​ន់​ធ្ងរ​លើក្រ​ម​សីល​ធ​ម៌​វិ​ជ្ជា​ជីវៈ​​និ​ង​លិខិត​ប​ទ​ដ្ឋា​ន​​​គ​តិ​យុ​ត្ត​​ជាធ​​រមា​ន​។​

ជាថ្មី​ម្ត​ង​ទៀត​​លោ​ក​បា​ន​អំ​ពា​វ​នា​វយ៉ា​ង​ទ​ទូ​ចដល់​អ្នក​សារព័​ត៌​មាន​​និង​អ​ង្គ​ភាព​​សា​រព័​ត៌​មា​ន​ទាំងអស់ឱ្យ​ចូលរួ​មយ៉ាង​​​ស​ក​ម្ម​ក្នុង​កា​រ​​​លើ​កក​ម្ព​ស់​តម្លៃ​វិ​ជ្ជាជី​វៈ​អាជី​ព​សារ​ព័​ត៌មា​ន​ ត្រូ​វប​ន្ត​ដុស​ខា​ត់និង​ព​ង្រឹ​ងស​ម​ត្ថ​ភា​ពជំ​នា​ញ​ ចែ​ក​រំ​លែ​កបទ​ពិសោធន៍​កា​រ​​​ងារ​ល្អ​ៗ​​ដោ​យ​មិ​ន​ត្រូ​វអ​នុ​វ​ត្តលើស​ពី​តួ​នា​ទី​និ​ង​ភារ​​កិ​ច្ច​ខ្លួន​ជា​អ្ន​ក​សា​រព័​ត៌​មា​ន​ឡើយ​​ពោ​ល​គឺ​​​ត្រូវ​​​ប្រ​កាន់​​​ខ្ជា​ប់​នូ​​​វ​កា​​រ​គោ​​រ​​​ពនិ​​​ង​អ​​​នុ​​​វ​ត្តន៍ក្រ​ម​សី​ល​ធ​ម៌វិ​ជ្ជា​ជីវៈ​ក្នុ​ងកា​រ​ងារ​សា​រ​ព័​​ត៌មា​ន​​ហើយ​បំ​ពេ​ញ​ភា​រកិ​ច្ចខ្លួ​ន​ក្នុង​ក្រ​ប​​ខ័​ណ្ឌដែ​ល​​ច្បាប់កំ​ណ​ត់ប្រក​បដោ​យកា​រ​ទទួ​ល​ខុស​ត្រូវ៕