ភ្នំពេញៈ​ក្រសួង​សេដ្ឋ​កិច្ចនិង​ហិរ​ញ្ញវត្ថុបាន​ដាក់​ចេញ​​វិធាន​ការ​លើក​ទឹក​ចិត្ត​ពន្ធ​ដារ​ចំពោះ​វិស័យ​កសិកម្ម​ដែលមា​ន​វិសាល​ភាព​អនុ​វត្តន៍​ចំពោះ​ការដាំ​ដុះការ​ផលិត​ការ​ផ្គត់​ផ្គង់​ក្នុង​ស្រុក​ឬ​ការ​នាំចេ​ញស្រូវ​អង្ករ​ពោតសណ្ដែក​ម្រេច​ដំឡូង​មី​គ្រាប់​ស្វាយ​ចន្ទី​ជ័រកៅស៊ូ​មៀន​ប៉ៃ​លិនស្វាយ​ចេក​ការ​ចិញ្ចឹម​សត្វ​វារីវ​ប្បកម្មនិង​ផលិត​ផលដូង​ប្រេង​ក្នុង​ស្រុក​ដែល​ជា​វត្ថុ​ធាតុដើ​ម​សម្រាប់​ផលិត​ចំណី​សត្វ​។​

​នេះ​បើ​យោង​តាម​ប្រកាស​ស្តីពីការលើ​កទឹក​ចិត្ត​ពន្ធ​ដារ​ចំពោះ​វិស័យ​កសិកម្ម​ចុះហ​ត្ថលេខា​​ដោយ​លោកឧប​នាយ​ករដ្ឋ​មន្ត្រី​អូនព័ន្ធ​មុនី​រ័ត្នរ​ដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិ​ច្ចនិង​ហិរញ្ញ​វត្ថុ​ចុះ​ថ្ងៃទី២០​ខែមីនា​ឆ្នាំ២០២៤​ដែល​មាន៦ប្រការ​បាន​ចែង​នៅ​ក្នុង​ប្រកាស​នេះ​។​

​ក្នុង​ប្រការ៣​បាន​ចែងថាផលិត​ផល​កសិកម្ម​ដែល​ត្រូវ​ចាត់​ទុកជា​បន្ទុក​របស់​រដ្ឋ​នូវ​អាករ​លើ​តម្លៃប​ន្ថែម​ចំពោះ​ការផ្គ​ត់ផ្គ​ង់​ក្នុង​ស្រុក​នូវ​ទំនិញ​ឬ​សេវា​ដល់​សហ​គ្រាស​​ដែល​ធ្វើ​ការដាំដុះ​ផ​លិត​ផ្គត់ផ្គង់​ក្នុង​ស្រុកឬ​នាំចេ​ញ​ស្រូវអង្ករ​ពោត​សណ្ដែក​ម្រេច​ដំឡូង​មី​គ្រាប់ស្វា​យច​ន្ទីជ័រ​កៅស៊ូ​មៀន​ប៉ៃលិ​នស្វា​យ​ចេក​ការ​ចិញ្ចឹម​សត្វ​និង​វារី​វប្បកម្ម​ក៏ដូ​ចជា​ការ​ផ្គត់​ផ្គង់​ផលិត​ផល​ដូង​ប្រេង​ក្នុង​ស្រុក​ដែលជា​​វត្ថុធាតុ​ដើម​​សម្រាប់​ផលិត​ចំណី​សត្វ​។

​ក្រសួង​បញ្ជាក់ថា​សហគ្រា​ស​ដែល​ជា​អ្នក​ផ្គត់ផ្គ​ង់​​ដែល​បាន​រៀបរាប់​ខាង​លើនេះ​មិនត្រូវ​គិត​អាករ​លើ​តម្លៃប​ន្ថែម​លើ​ការផ្គ​ត់​ផ្គង់​របស់​ខ្លួន​ទេ​ប៉ុន្តែ​ត្រូវបាន​អនុញ្ញាត​ឥ​ណទា​ន​អាករ​លើ​ធាតុ​ចូល​ដែល​ទាក់ទិ​ន​នឹង​ការ​ផ្គត់​ផ្គង់​។​

​ចំណែក​ប្រការ​៤​បាន​ឱ្យដឹ​ងថា​សហ​គ្រាស​ដែល​ធ្វើ​ការដាំដុះ​​ផលិត​ផ្គត់​ផ្គង់​ក្នុងស្រុ​កឬ​នាំចេញស្រូ​វ​អង្ករ​ពោតសណ្ដែ​ក​ម្រេច​ដំឡូង​មីគ្រាប់​ស្វាយ​ចន្ទី​ជ័រកៅស៊ូ​មៀន​ប៉ៃលិ​នស្វាយ​ចេក​ការ​ចិញ្ចឹម​សត្វ​វារីវ​ប្បកម្ម​និង​ផលិត​ផល​ដូង​ប្រេង​ក្នុង​ស្រុក​ដែល​ជា​វត្ថុ​ធាតុដើ​ម​សម្រាប់​ផលិត​ចំណី​សត្វត្រូវ​ទទួល​បាន​ការ​អនុគ្រោះ​រហូតដ​ល់​ដំណា​ច់ឆ្នាំ​២០២៥​។ការអ​នុគ្រោះ​នោះ​​រួមមា​ន​ព្យួរទុក​ការបង់​ពន្ធ​អប្បប​រមា​ព្យួរ​ទុក​ការ​បង់ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់ចំ​ណូល​​និង​រួច​ផុតពី​​កាតព្វ​កិច្ច​កាត់​ទុក​ប្រាក់​ពន្ធ​លើ​ការ​ទូទា​ត់ចំពោះ​ការផ្គត់​ផ្គង់​សេវា​ដោយ​បុគ្គល​មិន​ស្ថិត​ក្នុង​របប​ស្វ័យ​ប្រកាស​។​

​បើ​តាម​ប្រភព​ដដែល​នេះដើ​ម្បី​ទទួល​បាន​ការលើ​កទឹក​ចិត្ត​ពន្ធ​ដារ​ចំពោះ​វិស័យ​កសិកម្ម​សហគ្រា​ស​ដែល​ត្រូវ​បាន​រៀប​រាប់​ខាងលើ​​ត្រូវបំ​ពេញ​លក្ខ​ខណ្ឌ​ចាំបាច់​​មួយចំ​នួន​ក្នុងនោះ​ស្នើសុំ​វិញ្ញាបនប​ត្រ​​អាករ​​លើ​តម្លៃប​ន្ថែម​ជា​បន្ទុក​របស់​រដ្ឋពី​អគ្គនា​យក​ដ្ឋា​ន​​ពន្ធដារ​​, ភ្ជាប់​​បញ្ជី​​ឈ្មោះ​អ្នក​ផ្គ​ត់ផ្គង់​ទំនិញ​ឬ​សេវា​ជា​មួយ​នឹង​លិខិត​ប្រកាស​អាករ​លើ​តម្លៃប​ន្ថែម​ប្រចាំខែ​, កាន់​បញ្ជី​គណ​នេយ្យ​ស្របតា​ម​ច្បាប់​និង​លិខិតបទ​ដ្ឋាន​​គតិយុ​ត្ត​ជា​ធរមាននិ​ង​ដាក់​លិខិត​ប្រកាស​សារពើ​ព​ន្ធ​ជូន​រដ្ឋ​បាល​សារពើ​ពន្ធ​ប្រចាំខែប្រ​ចាំឆ្នាំ​ទៅតា​ម​ទម្រង់​ពេលវេ​លានិង​ទីកន្លែង​ដែល​រដ្ឋ​បាល​សារពើ​ពន្ធ​​បាន​កំណត់​។​

​ចំពោះ​សហ​គ្រាស​ដែល​ធ្វើការ​ផ្គត់​ផ្គង់​ផលិត​ផល​ដូងប្រេ​ង​ក្នុងស្រុ​ក​ដែល​ជា​វត្ថុធាតុ​ដើម​សម្រាប់​ផលិត​ចំណី​សត្វត្រូវ​ភ្ជាប់​បញ្ជី​ឈ្មោះ​សហ​គ្រាស​ទទួល​ការផ្គ​ត់ផ្គង់​ជាមួ​យនឹ​ង​លិខិត​ប្រកាស​អាករ​លើ​តម្លៃប​ន្ថែម​ប្រចាំ​ខែ​។​ក្នុង​ប្រកា​សបាន​​​រំឭក​ទៀត​ថា​៖«​ក្នុងក​រណី​​សហគ្រា​ស​មិន​បាន​បំពេញ​ល​ក្ខខ​ណ្ឌ​ណាមួ​យ​ក្នុង​ចំណោម​លក្ខ​ខណ្ឌខា​ងលើ​នេះ​ការ​លើក​ទឹកចិ​ត្ត​ពន្ធ​ដារ​នឹង​ត្រូវ​បាន​ដក​ហូត​»​។​

​លោ​កលឹ​មហេង​អនុប្រ​ធាន​សភាពាណិ​ជ្ជក​ម្ម​កម្ពុជា​ដែល​តែងតែ​​ស្នើ​ដល់​រដ្ឋាភិ​បាល​លើកទឹ​កចិ​ត្ត​ពន្ធដា​រ​ដល់​ផ្នែក​វិស័យ​កសិក​ម្ម​បានសម្តែង​ការរី​ករា​យ​ដោយ​បន្ថែម​ថា​វិធាន​ការ​នេះ​នឹង​ជួយ​សម្រួល​ដល់​ការ​ផលិតផលិត​ផល​កសិកម្ម​ដែល​មាន​តម្លៃ​ទាបនិង​បង្កើន​ការប​ណ្តាក់​ទុន​វិនិ​យោគ​​ក្នុង​វិស័យ​នេះ​ផង​ដែរ​។

​លោក​បន្តថា​ប្រទេស​កម្ពុ​ជា​មាន​វត្ថុធាតុ​ដើ​ម​ច្រើន​ជាពិសេស​ផលិតផល​​កសិក​ម្ម​ដូច្នេះ​លោ​ក​ជឿថា​រដ្ឋាភិ​បាល​ថ្មីដែល​បង្កើតឡើ​ង​​ក្រោយ​​ការបោះឆ្នោ​ត​នឹង​បន្ត​យកចិ​ត្តទុ​កដាក់​​តាម​យុទ្ធសា​ស្ត្រ​របស់​ថ្នាក់ដឹ​កនាំ​រដ្ឋាភិបា​ល​មុន​ដែល​បានកំ​ណត់​ប៉ូល​សេដ្ឋ​កិច្ច​​ទី៤​ដែល​ផ្អែក​លើ​វិស័យ​កសិ​កម្ម​​។​

​លោក​បាន​ថ្លែងថា​​៖«ដូ​ច្នេះ​គួរតែ​មាន​ការលើ​កទឹ​ក​ចិ​ត្ត​ច្រើន​ដល់​វិស័យ​នេះ​ជាពិសេ​ស​ការកែ​ច្នៃ​ឱ្យ​អស់ពី​លទ្ធភាព​​ទាក់ទា​ញ​ការ​វិនិ​យោគ​ក្នុង​ឧស្សាហ​ក​ម្ម​កែច្នៃ​ផលិត​ដែល​ជា​ផលិត​ផល​និង​វត្ថុ​ធា​តុដើម​ក្នុង​ស្រុក​​។​ដូច្នេះ​​អ្វីដែល​​យើង​អាច​កាត់​បន្ថយ​​ថ្លៃដើ​ម​បាន​នោះ​មាន​តែ​ការលើ​កទឹ​កចិត្ត​ផ្នែក​ពន្ធដារ​លើ​វិស័យ​កសិក​ម្ម​នេះឯ​ង​ដើ​ម្បី​ឱ្យមាន​ភា​ពងា​យ​ស្រួ​ល​​ក្នុង​ការ​ផលិត​ដែលមា​ន​តម្លៃ​ដើម​ទាប​ដើម្បី​​ធ្វើការ​នាំចេ​ញ​តាម​រយៈ​ការ​ប្រកួ​តប្រ​ជែង​​នៅក្នុ​ង​ទីផ្សារ​សេ​រីជា​ពិសេ​ស​ទីផ្សា​រ​អន្តរ​ជាតិ​​ជាមួ​យ​បណ្តា​ប្រទេស​ជិត​ខា​ង​»៕