Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ការ​អប់រំ​ទ្វេ​ភាសា គឺជា​មាគ៌ា​មួយ​ឆ្ពោះ​ទៅ​មុខ​ក្នុង​វិស័យ​អប់រំ

Content image - Phnom Penh Post

ការ​អប់រំ​ទ្វេ​ភាសា គឺជា​មាគ៌ា​មួយ​ឆ្ពោះ​ទៅ​មុខ​ក្នុង​វិស័យ​អប់រំ

សាលា Raffles Montessori International School (RMISSP) ផ្តោត​លើ​ការ​បង្រៀន​ភាសា​អង់គ្លេស ទន្ទឹម​នឹង​នោះ​ក៏​មាន​ការ​ចាប់​អារម្មណ៍​ទៅ​លើ​ការ​រៀន​ភាសា​ចិន ដោយ​ប្រើ​ប្រព័ន្ធ​អប់រំ​បែប Montessori​។ សាលារៀន​នេះ​គឺជា​សាលារៀន Montessori ដែល​មាន​ការចុះបញ្ជី​ផ្លូវការ​តែ​មួយគត់​នៅ​កម្ពុជា​។ ដោយមាន​អាង​ហែល​ទឹក​ផ្ទាល់​ខ្លួន​សម្រាប់​កុមារ​តូចៗ​ដើម្បី​ហ្វឹកហាត់​បច្ចេកទេស​ហែល​ទឹក​របស់​ពួកគេ សាលា Montessori មួយ​នេះ​ទទួល​បាន​ការសរសើរ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​ការកើនឡើង​នៃ​ការ​ចុះ​ឈ្មោះ​ចូល​រៀន​ចាប់​តាំង​ពី​ការ​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១២ មក​ម្ល៉េះ។

លោក​ស្រី Melissa Close នាយក​នៃ RMISSP បាន​មាន​ប្រសាសន៍​ថា ​៖ «RMISPP ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ផ្តល់​ជូន​មាតា​បិតា ក៏​ដូច​ជា អាណា​ព្យាបាល នូវ​ឱកាស​ដើម្បី​ចុះ​ឈ្មោះ​កូន​របស់​ពួក​គាត់​ចូល​រៀន​នៅ​ក្នុង​សាលារៀន ដែល​មាន​ភាព​ខុស​ប្លែក​ពី​គេ​។ ម៉ុនតាសូរី គឺមាន​ភាព​ខុស​គ្នា​ខ្លាំង​ណាស់​ពី​វិធី​បង្រៀន​តាម​បែប​ប្រពៃណី គឺ​វា​អនុវត្ត​នូវ​វិធី​បង្រៀន ដែល​ផ្តោត​លើ​កុមារ​តាមរយៈ​សកម្មភាព​ដឹកនាំ​ដោយ​ខ្លួន​ឯង ការ​រៀន​សូត្រ​ដោយ​ផ្ទាល់់ និង​ការ​លេង​រួម​គ្នា​។ នៅ RMISPP យើង​​អាច​ផ្តល់​នូវ​បរិយាកាស​មួយ ដែល​ក្មេងៗ​អាច​រក​ឃើញ និង​ស្វែងយល់​ពី​ចំណេះ​ដឹង​របស់​ពិភពលោក​តាម​របៀប​របស់​បុគ្គល​ម្នាក់ៗ ដែល​មាន​ភាព​ប្លែក​ខុសៗ​គ្នា​។

Content image - Phnom Penh Post

ដោយ​ទទួល​ឥទ្ធិពល​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រព័ន្ធ​អប់រំ​របស់​ប្រទេស​សិង្ហ​បុរី វា​គឺជា​សាលា​ដែល​មាន​នៅ​រាជធានី​ភ្នំពេញ មាន​ភាព​ខុស​ប្លែក​គ្នា​ជាមួយ​នឹង​ប្រព័ន្ធ​នៅ​សិង្ហ​បុរី តែ​មួយ​គត់ គឺ​ត្រង់​ការ​បញ្ចូល​ការ​សម្រប​សម្រួល​ក្នុង​តំបន់ ដើម្បី​ធានា​ថា សាលា​នេះ​មានការ​គោរព​វប្បធម៌​ក្នុង​ប្រទេស​។ នេះ​គឺជា​ប្រព័ន្ធ​អប់រំ​អន្ដរជាតិ​ដ៏​រឹងមាំ​មួយ ដែល​សិស្ស​ទាំង​ឡាយ​ណា​ដែល​បញ្ចប់​ការ​សិក្សា​ពី K3 នឹង​ទទួល​បាន​វិញ្ញាបនបត្រ​បញ្ចប់​ការ​សិក្សា​ដោយផ្ទាល់​ពី​ប្រទេស​សិង្ហបុរី។

ការ​បក​ស្រាយ​បន្ថែម​ទៅ​លើ​វិធីសាស្ត្រ​នៃ​ការ​បង្រៀន វេជ្ជបណ្ឌិត Close បាន​និយាយថា​៖ «​ការ​បង្រៀន​របស់ Montessori មាន​លក្ខណៈ​អត់ឱន ក្នុង​ការ​ទទួល​យក និង​ឆ្លើយតប​ជាមួយ​នឹង​ការ​អភិវឌ្ឍ​របស់​កុមារ​នៅ​គ្រប់​ដំណាក់កាល​។ យើង​យល់​ដឹង​ថា កុមារ​ម្នាក់ៗ​រៀនសូត្រ​តាម​វិធី​ផ្សេងៗ​គ្នា និង​ក្នុង​ល្បឿន​ខុសៗ​គ្នា ដូច្នេះ​យើង​មាន​បំណង​ផ្តល់​ការគាំទ្រ​ទៅ​ពួក​គេ ដើម្បី​ធានាថា គ្មាន​កុមា​រណា​ម្នាក់​ត្រូវបាន​ទុក​ចោល​នោះឡើយ​។ លើស​ពី​នេះ​ទៀត យើង​ក៏​ព្យាយាម​ពន្លេច​នូវ​ចំណង់​ចំណូល​ចិត្ត​ផ្ទាល់ខ្លួន​របស់​សិស្ស​របស់​យើង​ផងដែរ មិន​ថា​តាមរយៈ​ការ​សិក្សា សិល្បៈ​ក្នុងការ​បង្ហាញ​ភាព​ច្នៃប្រឌិត ឬ​តន្ត្រី និង​ចលនា​នោះទេ​។

Content image - Phnom Penh Post

សាលារៀន​មួយ​នេះ​កំពុង​ស្ថិត​នៅ​ចន្លោះ​ការ​ផ្លាស់​ប្តូរ​ជាច្រើន​។ ចាប់​តាំង​ពី​ឆ្នាំ​សិក្សា​ថ្មី​នេះ​សិស្ស K3 នឹង​តម្រូវ​ឲ្យ​រៀន​ពេញ​មួយ​ថ្ងៃ​។ វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​បណ្ដុះ​បណ្ដាល​វិន័យ​បែប​នេះ និង​កំណត់​មូលដ្ឋាន​គ្រឹះ​ត្រឹម​ត្រូវ​សម្រាប់​កុមារ​តាំង​ពី​ក្មេង​មក​។ គំនិត​នេះ​រួម​ជាមួយ​ការ​ដាក់​បញ្ចូល​ភាសា​ចិន ទៅ​ក្នុង​កម្មវិធី​សិក្សា និង​ផ្នែក​ថ្មីៗ គឺ​កំពុង​តែមាន​នៅ​ក្នុង​គម្រោង​សម្រាប់ RMISSP រួច​ជា​ស្រេច​។

«​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ យើង​ព្យាករ​ថា នឹង​មាន​សាលា​រៀន ៤​ប្រភេទ នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ប្រភេទ​ទី១​នឹង​មាន​ជំនាញ​ក្នុង​ការ​ផ្តល់​ជូន​កម្មវិធី​សិក្សា​តែ​ប្លែក​ពី​គេ និង/ឬ​គ្របដណ្តប់​ត្រឹម​តែ​អាយុ​កាល​ជាក់លាក់​ណាមួយ​ដូចជា​កុមារ​ក្នុង​ឆ្នាំ​ដំបូង​។ ប្រភេទ​ទី​២ នឹង​ផ្តោតលើ​ការ​ផ្តល់​ការ​អប់រំ​ពី​កុមារ​ឆ្នាំ​ដំបូង និង​កុមារ​អាយុ​មតេ្តយ្យ​តែ​ប៉ុណ្ណោះ​។ ប្រភេទ​ទី​៣ នឹង​ផ្តោត​លើ​ការ​បង្ហាត់​បង្រៀន​សិស្ស​ពី​ដើម​ឆ្នាំ​រហូតដល់​វិទ្យាល័យ​។ ជា​ចុង​ក្រោយ​ប្រភេទ​ទី​៤ នឹង​ផ្តល់នូវ​វេទិកា​មួយ​ដែល​សិស្ស​អាច​រៀនសូត្រ​ពី​ឆ្នាំ​ដំបូងៗ រហូតដល់​សាកល​វិទ្យាល័យ​។ វិស័យនេះ​ត្រូវបាន​គេ​ព្យាករ​ថា សាលារៀន​ដែល​បាន​បើក​ដំណើរការ​ហើយនឹង​ត្រូវ​ផ្លាស់​ប្តូរ​ខ្លួនឯង និង​ផ្លាស់​ទីតាំង​ទៅ​អគារ​ថ្មី ដែលមាន​ភាព​សម ស្របតាម​ស្តង់​ដារ​នៃ​អ្វី​ដែល​សាលា​អន្តរ​ជាតិ​គួរ​តែ​មាន​លក្ខណៈ​ដូច្នេះ​៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ