Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ខ្ញុំ​គិត ដូច​នេះ​ខ្ញុំ​គឺជា លោក រឺ​នេ ដេ​កាត (René Descartes)

Content image - Phnom Penh Post

ខ្ញុំ​គិត ដូច​នេះ​ខ្ញុំ​គឺជា លោក រឺ​នេ ដេ​កាត (René Descartes)

​ការអប់រំ​បាន​វិវត្ត​ពី​វិធីសាស្ត្រ​បុរាណ ដូច​ជា ការ​ទន្ទេញ​ចាំ​មេរៀន មក​កាន់​វិធីសាស្ត្រ​ទំនើប​ក្នុងការ​បណ្តុះ​បណ្តាល នូវ​អ្នក​គិត ​ដែល​មាន​ភាព​ច្នៃ​ប្រឌិត និង​វៃឆ្លាត​។

​សាលារៀន​បាន​វិវត្ត និង​ផ្លាស់​ប្តូរ ចាប់​តាំង​ពី​សម័យ​បុរាណ ប៉ុន្តែ​សព្វថ្ងៃ នេះ​ មាន​ភាព​បន្ទាន់​មួយ​សម្រាប់​សា​លារៀន​ក្នុង​ការ​ផ្លាស់ប្តូរ​កម្មវិធី​បង្រៀន និង​កម្មវិធីសិក្សា​របស់​ពួក​គេ ដើម្បី​បំពេញ​នូវ​សេចក្តី​ត្រូវ​ការ​របស់​និស្សិត​សតវត្សរ៍​ទី​២១ នេះ​។

វា​អាច​ជា​ការ​ភ្ញាក់​ផ្អើល​មួយ នៅ​ពេល​ដែល​ដឹងថា ការ​សរសេរ​ដំបូង​បង្អស់​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ប្រហែល​ឆ្នាំ​៣១០០ មុន​គ្រិស្តសករាជ ហើយ​ដោយ​សារ​តែ​បទពិសោធ​ផ្ទាល់​ខ្លួន​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​គេ​មិន​អាច​បង្រៀន​ការ​អាន និង​ការ​សរសេរ​នោះ​បាន​ទេ​។

សាលារៀន​ដំបូង​ត្រូវបាន​បង្កើត​ឡើង​នៅ​ក្នុង​ប្រទេស​អេស៊ីប​បុរាណ​ ប្រទេស​ក្រិក​បុរាណ​ និង​រ៉ូម​បុរាណ​។ វិធីសាស្ត្រ​នៃ​ការ​រៀន​សូត្រ គឺជា​ការ​ចងចាំ ហើយ​កត្តា​ជំរុញ​ឲ្យ​រៀន​សូត្រ​ជា​ចម្បង​នោះ គឺ ជាការ​ភ័យ​ខ្លាច​ចំពោះ​ទណ្ឌកម្ម ដែល​ដាក់​មកលើ​រាងកាយ ។

បដិវត្តន៍​កសិកម្ម និង​ឧស្សាហកម្ម បាន​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​យ៉ាង​ធំៗ​ទៅលើ​សាលារៀន​ ប៉ុន្តែ​ជា​អកុសល​ការ​ផ្តោត​អារម្មណ៍​នៅតែមាន​ទៅលើ​ការ​ចងចាំ​ឆៅ ការ​ធ្វើតាម​អ្វីដែល​គេ​បញ្ជា ការ​​ឱនលំទោន​តាម​គេ​គ្រប់​បែប​យ៉ាង សកម្មភាព​ដែល​ដឹកនាំ​ដោយ​គ្រូ​បង្រៀន​សុទ្ធសាធ និង​ការធ្វើ​យ៉ាងម៉េច​ឲ្យ​ស្រប​តាម​បទដ្ឋាន​សង្គម​ដាច់​ខាត​។

Content image - Phnom Penh Post

បន្ទាប់​ពី​រយៈពេល​ជិត ៥,០០០​ឆ្នាំ មកហើយ​នោះ​ការ​បង្កើត​អ៊ីនធឺណិត​ បាន​បង្ក​ឲ្យ​មាន​បន្ទុះ នៃ​ការ​ចែក​រំលែក​ព័ត៌មាន និង​ការ​កែ​លម្អ​បច្ចេកវិទ្យា ដែល​បាន​បើក​ឱកាស​ថ្មីៗ​ដ៏​អស្ចារ្យ​សម្រាប់​មនុស្ស​នៅ​ជុំវិញ​ពិភពលោក​។ ស្មាត​ហ្វូន​នេះ​បាន​ផ្ទុះ​ចេញ​ជា​រូបរាង​លើ​ឆាក​ពិភពលោក​នៅ​ដើម​សតវត្សរ៍​ទី​២១ រួម​ជាមួយ​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​ក៏ដូចជា​ការ​កើន​ឡើង​នៃ​ប្រាជ្ញា​មនុស្ស និង​សមត្ថភាព​របស់​មនុស្ស​។

​ការអភិវឌ្ឍ​ទាំង​នេះ​ក្នុង​វិស័យ​បច្ចេកវិទ្យា និង​សកល​ភាវូបនីយកម្ម​ មាន​​ឥទ្ធិពល​យ៉ាង​ជ្រាលជ្រៅ​ទៅលើ​មូល​ដ្ឋាន និង​បុគ្គលិក​លក្ខណៈ​ដើម​របស់​សាលា​រៀន​របស់​យើង​។

សាស្ត្រាចារ្យ James Flynn បាន​ស្រាវជ្រាវ​អំពី​ភាព​លូត​លាស់​នៃ​បញ្ញា​មនុស្ស​ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៣០។

ការសិក្សា​របស់លោក​បាន​បង្ហាញ​ពី​ការរីកចម្រើន​យ៉ាងខ្លាំង​ក្នុង​ផ្នែក​ប្រាជ្ញា​ក្នុង​រយៈពេល​កន្លងមក និង​ពន្លេច​ឲ្យ​ឃើញ​ថា ភាព​ជឿន​លឿន​នៃ​បច្ចេកវិទ្យា ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ភាព​រីកចម្រើន​នៃ​ការ​យល់ដឹង​របស់​យើង​។

ជាក់ស្តែង លោក Flynn បាន​អះអាង​ថា ជំនាន់​ថ្មី​នីមួយៗ​មានការ​កើនឡើង​ប្រមាណ៩​ពិន្ទុ នូវ​រង្វាស់​បញ្ញា (​អាយ ឃ្យួ​) ជាង​ជំនាន់​មុន​។ ការរក​ឃើញ​របស់​លោក​បាន​បង្ហាញ​ពី​ការ​កើន​ឡើង​ដ៏​ធំធេង និង​កំណើន​មួយ​ដែល​ថេរ ដែល​បាន​វាស់​នៅ​ផ្នែក​ជាច្រើន​នៃ​ពិភព​លោក​ ចាប់ពី​ឆ្នាំ​១៩៣០ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​។

សព្វ​ថ្ងៃ​នេះ សាលារៀន​គឺ​ពោរពេញ​ទៅ​ដោយ​សិស្ស​ជំនាន់​អាល់​ផា និង​ជំនាន់ Z​។ ពួកគេ​មាន​កំណើត​កើត​នៅ​ជុំវិញ​ដើម​សតវត្សរ៍​ទី​២១ ហើយ​កុមារ​ទាំង​នេះ​ត្រូវបាន​គេ​ព្យាករ​ថា មាន​អាយុកាល​ប្រមាណ​៩៧​ឆ្នាំ និង​ជា​ជំនាន់ទី​១ ដែល​នឹង​អាច​ឈាន​ចូល​ទៅ​ឃើញ​សតវត្សរ៍​ទី​២២​។ ពួកគេ​ត្រូវបាន​គេ​ព្យាករទុក​​ថា នឹង​មាន​ភាព​វៃឆ្លាត​ជាង​ជំនាន់​មុនៗ ហើយ​មាន​ភាព​វៃឆ្លាត​ជាង​គ្រូ ឪពុកម្តាយ និង​ជីដូន​ជីតា​របស់​ពួក​គេ​ទៀតផង​។

Content image - Phnom Penh Post

ជីវិត​ពួក​គេ​នឹង​ពោរពេញ​ដោយ​ការ​ផ្លាស់​ប្តូរ​សង្គម និង​ការ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ដ៏​ធំៗ​។ ដោយបាន​ជ្រមុជ​ខ្លួន​ចូល ក្នុង​​បច្ចេកវិទ្យា​តាំងពី​កើត​មក​ដំបូង ពួកគេ​នឹងមាន​ទំនាក់​ទំនង​តភ្ជាប់​ទៅ​នឹង​បណ្តាញ​អេឡិច​ត្រូនិក​គ្រប់​ពេល​វេលា។

​ក្នុង​នាម​ជា​សង្គម​មួយ យើង​បាន​ផ្លាស់​ប្តូរ​ពី​ពិភព​រិតត្បិត និង​គំនិត​រឹងរូស​នៃ​សម័យ​ឧស្សាហកម្ម ទៅ​ជា​ពិភព​លោក​ដែល​ស្មុគស្មាញ​ខ្លាំង ដែល​តម្រូវ​ឲ្យ​មាន​កំណើន​ផ្នត់​គំនិត​ថ្មី​នៅ​ថ្ងៃ​នេះ​។ យើង​មាន​ភាគរយ​ខ្ពស់​នៃ​ចំនួន​ប្រជាជន ដែល​នឹង​ទទួល​បាន​ការអប់រំ​កម្រិត​ឧត្តម​សិក្សា ជាង​សម័យ​ណាៗ​ទាំងអស់ ហើយ​ពួកគេ​ធ្វើ​ការ​ទាមទារ​នូវ​លក្ខណៈ​ដែលមាន​មុខងារ​ក្នុងការ​យល់ដឹង​ខ្ពស់ និង​មាន​ភាព​បត់បែន​នៃ​ការ​យល់​ដឹង​កាន់​តែ​ខ្លាំង​។

សាលារៀន និង​គ្រូ​បង្រៀន​ត្រូវការ​ធ្វើ​ការ​ផ្លាស់​ប្តូរ​ជា​បន្ទាន់​ ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​សិស្ស​ទាំង​នេះ​។ ទម្លាប់​ថ្មី​នៃ​ផ្នត់​គំនិត​សម្រាប់​សតវត្ស​រ៍​ទី​២១ គឺមាន​សារៈសំខាន់​ណាស់ ហើយ​ពួកគេ​ត្រូវការ​បណ្តុះ​បណ្តាល​អ្នក​ដោះ​ស្រាយ​បញ្ហា ដែល​ឃើញ​បញ្ហា​មួយៗ​ជា​ឱកាស ហើយ​ស្វែងរក​លទ្ធភាព​ថ្មីៗ ក្នុង​ការ​ច្នៃប្រឌិត បត់បែន និង​ផ្លាស់ប្តូរ។

ក៏ដូច​ជា​ជំនាញ​អក្ខរកម្ម និង​ថ្វី​លេខ គ្រូបង្រៀន​ត្រូវ​បណ្តុះ​ការ​យល់​ដឹង​ផ្នែក​ឌីជីថល​ ការគិត​ដែល​ប្រកប​ដោយ​ការ​ច្នៃ​ប្រឌិត និង​ការគិត​ស៊ីជម្រៅ​ការ​ដោះស្រាយ​បញ្ហា​ពិភពលោក​ពិត ការ​សហការ ភាព​វៃឆ្លាត​ជា​សមូហភាព និង​បញ្ញា​ស្មារតី​នៅ​ក្នុង​ចំណោម​សិស្ស​របស់​ពួក​គេ​។

យោង​តាម​ទិន្នន័យ​ពី​ការ​សិក្សា​ស្រាវជ្រាវ McCrindle បាន​ឲ្យ​ដឹងថា Gen Alpha និង Gen Z ត្រូវបាន​គេ​រំពឹងថា នឹង​ធ្វើការ​បាន​យូរ​ជាង​ធម្មតា​ ហើយ​មាន​អាជីព​ជា​មធ្យម​ចំនួន​ប្រាំ និង​និយោជក​ផ្សេងៗ​គ្នា​ចំនួន ២០​នាក់ នៅក្នុង​ជីវិត​របស់​ពួកគេ​។ ពួកគេ​ជា​បក្សពួក​មនុស្ស​វ័យក្មេង​ជំនាន់​ថ្មី​មួយ ដែល​មើលឃើញ​ពី​កាលានុវត្តភាព​នៃ​ភាពជា​សហគ្រិន ហើយ​ជម្នះ​យក​ឱកាស​នោះ​ដោយ​គ្មាន​ភាព​ភ័យ​ខ្លាច​។

Content image - Phnom Penh Post

សាលារៀន​ដែល​មិនមាន​ភាព​បត់បែន​តាម​ការ​ផ្លាស់​ប្តូរ​ទាំងនេះ​កំពុង​តែ​បង្ក​ការខូចខាត​ដ៏​ធំ​ដល់​សិស្ស​របស់​ពួក​គេ​។

សាលារៀន​នា​ពេល​បច្ចុប្បន្ន​នេះ ត្រូវ​តែ​មាន​ការ​សិក្សា​រៀនសូត្រ​ដោយ​ផ្តោត​លើ​សិស្ស​របស់​ខ្លួន​ជា​ធំ​ដោយ​មាន​កន្លែង​រៀនសូត្រ​ដែល​អាច​បត់បែន​បាន និង​ការ​បញ្ចូល​វិធីសាស្ត្រ​ស៊ើបសួរ​ពិភាក្សា​​ក្នុង​ការ​បង្រៀន និង​ការរៀន​។ ការ​បង្រៀន​ជំនាញ​នៃ​ការ​ផ្តោត​អារម្មណ៍​ការគោរព​ចិត្ត​មេត្តា​ករុណា​ ​ការ​ស៊ើប​អង្កេត និង​ការ​​សាកសួរ គឺជា​កត្តា​សំខាន់​នៃ​កម្មវិធី​សិក្សា​សតវត្សរ៍​២១​។

សាលា​អន្តរជាតិ​អូស្ត្រាលី​ភ្នំពេញ (AISPP) បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ជំរុញ​ឲ្យ​គ្រប់​កុមារ​ទាំង​អស់​​ ស្វែងយល់​ពី​សក្ដានុពល​ដ៏​ធំ​សម្បើម​របស់​ខ្លួន ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ឥទ្ធិពល​ជា​វិជ្ជមាន​ទៅលើ​ពិភពលោក​របស់​ពួកគេ​។

សាលា​នេះ​បាន​ឱបក្រសោប​ការ​ផ្លាស់​ប្ដូរ និង​ភាព​បត់បែន​ក្នុង​សតវត្សរ៍​ទី២១ ដើម្បី​ផ្តល់​ជូន​នូវ​កម្មវិធី​សិក្សា​ដែល​មាន​លំដាប់​ថ្នាក់​ពិភពលោក៕

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​សាកសួរ​នៅ AISPP និង​ជួប​ជាមួយ​គ្រូ​អន្តរជាតិ​នៅ​ទីនោះ ដែលមាន​សមត្ថភាព​ខ្ពស់ និង​ស្វែងយល់​បន្ថែម​អំពី​កម្មវិធីសិក្សា ដែល​ប្រកបដោយ​ភាព​ច្នៃប្រឌិត នៅ​ម៉ោង ១០​ព្រឹក​ថ្ងៃ​សៅរ៍​ ទី​៥ ខែសីហា​ ឆ្នាំ​២០១៧។

ឆ្នាំ​សិក្សា​ថ្មី​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​១៥ ខែ​សីហា​។ កន្លែង​មានកំ​ណត់​សម្រាប់​​កុមារ​ដែលមាន​អាយុ​ពី ៣​ទៅ​១២​ឆ្នាំ គឺ​នៅ​មិនទាន់​ពេញ​នៅឡើយ​ទេ​។​

ស្វែងយល់​បន្ថែម​នៅ​ www.aispp.edu.kh

0

Comments

Please, login or register to post a comment