Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - បញ្ញវន្ត​និយាយ​ថា ​ជំនាញ​ទន់​ជា​ជំនាញ​អប់រំ​ដ៏សំខាន់​សម្រាប់​ថ្ងៃ​អនាគត

Content image - Phnom Penh Post
សាលារៀន​នាសម័យ​បច្ចុប្បន្ន​តម្រូវ​ឲ្យ​មាន​បំពាក់​គ្រឿង​ឧបករណ៍​ទំនើប​។ រូបថត សហការី

បញ្ញវន្ត​និយាយ​ថា ​ជំនាញ​ទន់​ជា​ជំនាញ​អប់រំ​ដ៏សំខាន់​សម្រាប់​ថ្ងៃ​អនាគត

លោក ឈឹម រិទ្ធី ជា​បញ្ញវន្ត និង​ជា​នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​អភិវឌ្ឍន៍​ធនធាន​កម្ពុជា​ជឿជាក់​ថា​ការ​បំពាក់​គ្រឿង​បរិក្ខារ​ទំនើប​ក្នុង​ថ្នាក់​រៀន​នៅ​កម្ពុជា​ជា​រឿង​ចាំបាច់​ដើម្បី​ជួយ​ឲ្យ​សិស្ស​កាន់​តែ​មាន​សមត្ថភាព និង​តាម​ទាន់​បរិយាកាស​ការងារ​ដែល​កំពុង​តែ​ផ្លាស់ប្តូរ​យ៉ាង​រហ័ស​។ ជាមួយ​នឹង​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​វិស័យ​អប់រំ​លោក ឈឹម រិទ្ធី ថ្លែង​ប្រាប់ Post Supplement ថា តើ​អនាគត​នៃ​វិស័យ​អប់រំ​បែប​ណា​ដែល​ព្រះរាជាណាចក្រ​កម្ពុជា​គួរ​មាន​?

១. គុណភាព​នៃ​ការ​បង្រៀន និង​កម្រិត​នៃ​ការ​អប់រំ​នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ​បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​។ បើ​តាម​អ្វី​ដែល​លោក​យល់​ឃើញ តើ​កម្ពុជា​ត្រូវ​ការ​ធ្វើអ្វី​ទៀត​ដើម្បី​ពង្រឹង​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​ឲ្យ​កាន់តែ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​?

ដើម្បី​ធ្វើឲ្យ​ប្រព័ន្ធ​អប់រំ​រាប់​ទាំង​ការ​បង្រៀន និង​ការ​សិក្សា​មាន​ភាព​ល្អ​ប្រសើរ​៖ «​ការ​បណ្តុះបណ្តាល​គ្រូ និង​ការ​បណ្តុះបណ្តាល​សា​ឡើង​វិញ ដើម្បី​ក្លាយ​ជា​អ្នក​បង្វឹក​បន្ត​ដល់​កូនសិស្ស (​និង​ដើម្បី​ចៀសវាង​ការប​ង្រៀន​ដែល​ធ្លាប់​តែ​មិន​ឲ្យ​សិស្ស​បញ្ចេញ​សកម្មភាព​) អ្នក​បង្រៀន និង​អ្នក​បង្វឹក​សិស្ស​ដើម្បី​រៀន​អំពី​របៀប​រៀនសូត្រ ដើម្បី​ក្លាយ​ជា​សិស្ស​ឯករាជ្យ​រៀន​ដោយ​ខ្លួនឯង​បាន​។ ត្រូវ​តែ​ប្រើ​ធនធាន​មេរៀន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ឲ្យ​អស់​ពី​លទ្ធភាព​។ ចំណុច​នេះ​តម្រូវ​ឲ្យ​មាន​ជំនាញ​ភាសា​អង់គ្លេស និង​ជំនាញ​ប្រើ​ស្មាតហ្វូន​ផង​ដែរ​។

២. រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ពី​តម្រូវការ​ក្នុង​ការ​បង្កើត​នូវ​កម្មវិធី​សិក្សា​ជា​គម្រោងៗ​ដោយ​ផ្តោត​សំខាន់​លើ​ជំនាញ​ទន់​។ តើ​ជំនាញ​ទន់​អាច​ជួយ​ឲ្យ​សិស្សានុសិស្ស​ទទួល​បាន​ជោគជ័យ​នា​ថ្ងៃ​អនាគត​នៅ​ពេល​ពួកគេ​បញ្ចប់​ថ្នាក់​វិទ្យាល័យ​បាន​ឬ​ទេ​?

បច្ចេកវិទ្យា​កំពុង​ផ្លាស់ប្តូរ​កន្លែង​ធ្វើការ​យ៉ាង​ឆាប់​រហ័ស​។ អ្វី​ដែល​សិស្ស​រៀន​ពី​សាលា​នឹង​មិន​អាច​ជួយ​ពួកគេ​មួយ​ជីវិត​បាន​ទេ ក៏​ព្រោះ​តែ​បំផ្លាស់ប្តូរ​បែប​ផែន​នៃ​ការ​ធ្វើការ​យ៉ាង​ឆាប់​រហ័ស​។

ដូច្នេះ​ហើយ​ពួកគេ​ត្រូវ​រៀន​ពី​មេរៀន​ថ្មីៗ និង​ជំនាញ​សម្រាប់​ប្រើប្រាស់​ក្នុង​ការងារ​ពេញ​មួយ​ជីវិត​តែ​ម្តង​។ នា​ថ្ងៃ​អនាគត​ជំនាញ​ទន់​ដែល​អាច​ផ្លាស់​ពី​ការ​ធ្វើ​ការងារ​មួយ​ទៅ​ការងារ​មួយ​ទៀត​បាន​នឹង​មាន​សារៈសំខាន់​សម្រាប់​អ្នក​បញ្ចប់​ការ​សិក្សា​ដើម្បី​បត់បែន​ទៅ​តាម​ទីផ្សារ​ការងារ​ដ៏ប្រកួត​ប្រជែង​បាន​ទាន់​ពេលវេលា​។ ជំនាញ​ទន់​ទាំង​នេះ​រួមមាន​ជំនាញ​បង្វឹក​គំនិត​ច្នៃប្រឌិត ការ​គិត​ស៊ីជម្រៅ ទំនាក់ទំនង និង​ជំនាញ​សហការ​។

៣. ​លោក​បាន​លើក​ឡើង​ខាង​លើ​ថា​ការ​បំពាក់​គ្រឿង​បរិក្ខារ​ទំនើប​ក្នុង​ថ្នាក់​រៀន​នៅ​កម្ពុជា​គឺជា​រឿង​សំខាន់​ដើម្បី​បង្រៀន​ឲ្យ​សិស្សានុសិស្ស​អាច​ដោះស្រាយ​បញ្ហា​ស្មុគស្មាញ​ដែល​ពួកគេ​នឹង​ត្រូវ​ឆ្លងកាត់​នា​ថ្ងៃ​អនាគត​។ តើ​លោក​អាច​បកស្រាយ​លម្អិត​ថា​ថ្នាក់រៀន​ត្រូវការ​អ្វី​ខ្លះ​ហើយ​តើ​វា​អាច​ត្រូវ​បាន​អនុវត្ត​ក្នុង​ថ្នាក់​រៀន​បាន​យ៉ាង​ដូចម្តេច​?

Content image - Phnom Penh Post
សាលារៀន និង​បន្ទប់​សិក្សា​ចាប់ពី​ពេល​នេះ​តទៅ​ត្រូវ​តែ​មាន​ភាព​បត់បែន​។ រូបថត សហការី

អនាគត​របស់​វិស័យ​អប់រំ​គឺ​ត្រូវ​ពឹង​លើ​ការ​សិក្សា​ទាំង​ខាង​ក្នុង និង​ខាង​ក្រៅ​ថ្នាក់​រៀន​។ ដើម្បី​ឲ្យ​សិស្សានុសិស្ស​ទទួល​បាន​ជំនាញ​សម្រាប់​ប្រើប្រាស់​ក្នុង​សតវត្សរ៍​ទី​ ២១ ​នេះ​អ្នក​ចាំបាច់​ត្រូវ​តែ​មើល​សា​ឡើង​វិញ​លើ​ការ​តុបតែង និង​គ្រឿង​បរិក្ខារ​បំពាក់​ក្នុង​ថ្នាក់​រៀន​។

គ្រូបង្រៀន​គួរ​តែ​ទទួល​បាន​ការ​បណ្តុះបណ្តាល រីឯ​ថ្នាក់​រៀន​វិញ​គួរ​តែ​រៀបចំ​ឡើង​ដើម្បី​ជួយ​ឲ្យ​សិស្ស​អាច​សិក្សា​បាន​ដោយ​ខ្លួនឯង​។

ថ្នាក់រៀន (​ដែល​សិស្ស​អាច​អាន​មេរៀន​នៅ​ផ្ទះ​មុន​ពេល​មក​រៀន ហើយ​មក​រៀន​ក្នុង​ថ្នាក់​ដើម្បី​ពិភាក្សា​អំពី​ប្រធានបទ​ដែល​ត្រូវ​រៀន​) រួម​ជាមួយ​នឹង​បរិយាកាស​រៀន​បញ្ចូល​គ្នា (​ការរៀន​ក្នុង​ថ្នាក់​ផ្ទាល់ និង​ការ​រៀន ឬ​បង្រៀន​តាម​អ៊ីនធឺណិត​) គឺ​មាន​សារៈសំខាន់​សម្រាប់​ការ​សិក្សា​ដែល​មាន​ភាព​សកម្ម​។

៤. ការ​អប់រំ​បែប STEM ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​តម្រូវការ​សំខាន់​មួយ​ដែល​នឹង​ជួយ​បង្កើន​ធនធាន​មនុស្ស​ដែល​កម្ពុជា​កំពុង​ត្រូវការ​នៅ​លើ​ទីផ្សារ​ការងារ​បោះ​ជំហាន​ទៅ​មុខ​។ បើ​ទោះ​ជា​យ៉ាង​ណា​ទន្ទឹម​នឹង​នេះ​ដែរ​ជំនាញ​យល់​ដឹង​មូលដ្ឋាន​នៅ​តែ​ជួប​កង្វះខាត​នៅ​ឡើយ តើ​កម្ពុជា​អាច​បំពេញ​ចន្លោះ​ខ្វះខាត​នេះ​រវាង​ការ​ផ្តល់ និង​ការ​បង្កើន​ឱកាស​ទទួល​បាន​ការ​អប់រំ​មូលដ្ឋាន ខណៈ​ផ្តោត​លើ​ការ​បង្កើន​សមត្ថភាព​សិស្សានុសិស្ស​ក្នុង​វិស័យ​អប់រំ​សំខាន់ៗ​ដូចជា STEM បាន​ដោយ​របៀប​ណា​?

ជា​បឋម​ការ​អប់រំ STEM ​មិនមែន​ជា​ការ​បង្រៀន​មុខវិជ្ជា STEM នោះ​ទេ​។

មុខវិជ្ជា​គណិតវិទ្យា គីមីវិទ្យា និង​រូបវិទ្យា​នឹង​នៅ​តែ​បង្រៀន​ជា​រៀងរហូត ប៉ុន្តែ​រៀន​ដាច់​ដោយ​ឡែក​ពី​គ្នា​មិន​លាយឡំ​គ្នា​នោះ​ទេ​។ កម្មវិធី​សិក្សា STEM គឺ​សំដៅ​ដល់​ការ​បង្រៀន​មុខវិជ្ជា​ដោយ​មាន​ការ​អនុវត្ត​ផ្ទាល់​។ ដូច្នេះ​ការ​អប់រំ​កម្រិត​មូលដ្ឋាន​គឺ​មិន​ប្រជែង​គ្នា​ជាមួយ​កម្មវិធី​សិក្សា STEM នោះ​ទេ​។ ផ្ទុយ​មក​វិញ​កម្មវិធី​សិក្សា​ទាំង​ពីរ​នេះ​គួរ​តែ​ត្រូវ​បាន​បង្រៀន​ទន្ទឹម​គ្នា​ចាប់ពី​កម្រិត​បឋមសិក្សា​ឡើង​។

ជា​រួម​ការ​បង្រៀន​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​គឺ​សំដៅ​ដល់​ការ​បង្វឹក​សិស្សានុសិស្ស​នូវ​ជំនាញ​ល្អៗ​ក្នុង​ការ​ចេះ​ឃ្លាំមើល​ការ​ចេះ​លើក​ហេតុផល​អះអាង​ការ​ទទួល​យក​នូវ​បដិសេធ និង​ការ​ធ្វើការ​សម្រេចចិត្ត​ផ្អែក​លើ​ភ័ស្តុតាង​ជាក់ស្តែង​។

និយាយ​ឲ្យ​ខ្លី​ទៅ​ការសិក្សា​នេះ​គឺ​សំដៅ​ដល់​ការ​ពង្រឹង​ចំណេះដឹង​ខាង​ផ្នែក​វិទ្យាសាស្ត្រ​សម្រាប់​សិស្ស​ទាំងអស់​មិន​ថា​ពួកគេ​ចង់​ចាប់​អាជីព​ផ្នែក​វិទ្យាសាស្ត្រ វិស្វកម្ម បច្ចេកវិទ្យា ឬ​មិន​ចង់​នោះ​ទេ​។ បុគ្គល​ដែល​មាន​ការ​យល់​ដឹង​ផ្នែក​វិទ្យាសាស្ត្រ​នឹង​អាច​ធ្វើការ​សម្រេច​ចិត្ត​បាន​ទូលំទូលាយ​សម្រាប់​ដោះស្រាយ​បញ្ហា​ជីវិត​របស់​ខ្លួន ហើយ​អាច​ដោះស្រាយ​បញ្ហា​ដោយ​ឆ្លាតវៃ​ដែល​ប្រទេស​ខ្លួន​ជួប​ប្រទះ​។

និយាយ​ដោយ​សង្ខេប​ការ​យល់​ដឹង STEM នឹង​ជួយ​ឲ្យ​យើង​អាច​អនុវត្ត​ការ​អប់រំ​មូលដ្ឋាន​បច្ចុប្បន្ន​របស់​យើង​ដែល​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ទាំង​របស់​បុគ្គល​ផ្ទាល់ និង​របស់​សង្គម​ផង​ដែរ​៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ