Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - Aii : « ដាំ​បណ្តុះ​នៅ​ក្នុង​សាលា​ផ្លែផ្កា​នៅ​ក្នុង​សង្គម »

Content image - Phnom Penh Post

Aii : « ដាំ​បណ្តុះ​នៅ​ក្នុង​សាលា​ផ្លែផ្កា​នៅ​ក្នុង​សង្គម »

រយៈពេល​ ១២ ​ឆ្នាំ​កន្លង​មក​នេះ​សិស្សានុសិស្ស​ជាច្រើន​ម៉ឺន​នាក់​បាន​ទទួល​ការ​អប់រំ​ប្រកប​ដោយ​គុណភាព​ពី​វិទ្យាស្ថាន​អន្តរទ្វីប អាមេរិកាំង ហៅ​កាត់​ថា Aii​។

ទន្ទឹម​នឹង​កំណើន​នៃ​ការ​គាំទ្រ​នៅ​តែ​បន្ត​តួលេខ​កើនឡើង​ជា​រៀងរាល់​ឆ្នាំ​វា​ក៏​តម្រូវ​ឱ្យ​សាលា​នេះ​ធ្វើការ​អភិវឌ្ឍ​ពង្រីក​សាខា​ជា​បន្តបន្ទាប់​។

ជាក់ស្តែង​នៅក្នុង​ឆ្នាំ​នេះ​គណៈ​គ្រប់គ្រង​វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង បាន​និង​កំពុង​សម្លឹង​មើល​ឱកាស​បើក​សាខា​របស់​ខ្លួន​ជាច្រើន​ទីតាំង​បន្ថែម​ទៀត​ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​របស់​សិស្សានុសិស្ស និង​ការ​អភិវឌ្ឍ​សង្គម​។

បើ​គិត​ត្រឹម​រយៈពេល​ ៥ ​ឆ្នាំ​ចុង​ក្រោយ​នេះ Aii បាន​វិវត្ត​ពី​សាខា​ទី​ ១ របស់​ខ្លួន​បង្កើត​បាន​ជា​សាខា​ទី​ ២ នៅ​ទួលគោក និង​សាខា​ទី​ ៣ នៅ​ចាក់អង្រែ​ក្រោម​។

មក​ទល់​នឹង​ពេល​នេះ​សាខា​ថ្មី​ទាំង​ពីរ​ក៏​ទទួល​បាន​សិស្ស​គ្រប់​ចំនួន​ត្រឹមត្រូវ​ទៅ​តាម​បទដ្ឋាន​នៃ​ប្រព័ន្ធ​អប់រំ​ផង​ដែរ​។ ជាមួយ​នឹង​ការ​រីកចម្រើន​នេះ​ស្ថាបនិក​របស់​វិទ្យាស្ថាន​គឺ​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក៏​កំពុង​ពិនិត្យ​ទីតាំង​ដើម្បី​បើក​សាខា​ថ្មីៗ​ចំនួន ៥ ​ទីតាំង​បន្ថែម​ទៀត​ផង​ដែរ​។

លោក ឡាយ សុភា (Sophea M. Lay) អនុប្រធាន​វិទ្យាស្ថាន​អន្តរទ្វីប​អាមេរិកាំង (American Intercon Institute) បាន​ឱ្យ​ដឹង​ថា៖ «​យោង​តាម​ទស្សនវិស័យ​របស់​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែល​តែងតែ​ចង់​ចែករំលែក​ចំណេះដឹង​តាមរយៈ​ការ​អប់រំ​ល្អៗ​ដល់​មនុស្ស​ជំនាន់​ថ្មី ហើយ​ក៏​ស្រប​ទៅ​នឹង​ការ​គាំទ្រ​ពី​មាតាបិតា និង​អាណាព្យាបាល​របស់​សិស្ស​បន្ត​ការ​គាំទ្រ​សាលា​របស់​យើង​ផង​នោះ ខ្ញុំ​ជឿជាក់​ថា​សាខា​ថ្មី​ទាំង​ ៥ ​ទីតាំង​នោះ​នឹង​ចាប់ផ្តើម​លេចចេញ​ជា​រូបរៀង​បណ្តើរៗ​នៅ​អំឡុង​ឆ្នាំ​ ២០១៧ ឬ​យ៉ាង​យូរ​ត្រឹម​ឆ្នាំ​ ២០១៨ ខាង​មុខ​នេះ​»​។

បច្ចុប្បន្ន​បរិមាណ​សិស្សានុសិស្ស​ដែល​កំពុង​សិក្សា​រៀនសូត្រ​នៅ​វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង ទាំង​បី​សាខា​មាន​ចំនួន​ជាង​ ៦០០០ ​នាក់ បើ​គិត​ត្រឹម​វគ្គ​សិក្សា​ទី​ ៥៣ ឆ្នាំ​ទី​ ១៣ ​នេះ​ហើយ​តួលេខ​នឹង​កើនឡើង​បន្ថែម​ទៀត​នៅពេល​បើក​វគ្គ​សិក្សា​ថ្មី​នៅ​ថ្ងៃ​ទី​ ២១ ខែ​សីហា ឆ្នាំ​​ ២០១៧ នាពេល​ខាង​មុខ​នេះ​។

Content image - Phnom Penh Post

ដើម្បី​ឱ្យ​សង្គម​មួយ​មាន​ការ​រីកចម្រើន​ប្រកប​ដោយ​និរន្តរភាព​គឺ​ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​ធនធាន​មនុស្ស​ដែល​ប្រកប​ដោយ​ចំណេះដឹង​ពិតប្រាកដ សីលធម៌​ថ្លៃថ្នូរ​គឺ​មិន​ថា​ចេះ​តែ​ភាសា​ជាតិ​របស់​ខ្លួន​នោះ​ទេ «​យើង​ក៏​ត្រូវ​ចេះ​ភាសា​មួយ​ពីរ​បន្ថែម​ទៀត​ដែរ​។ អ៊ីចឹង​ហើយ​បាន​ជា​ស្ថាប័ន​អប់រំ​មួយ​នេះ​បង្កើត​ជា​វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង (Aii) ដើម្បី​ផ្តល់​ការ​សិក្សា​ផ្នែក​ភាសា​អង់គ្លេស និង​ភាសា​ចិន កុំព្យូទ័រ រួម​ទាំង​មុខវិជ្ជា​ផ្តល់​នូវ​ចំណេះដឹង​ទូទៅ​បន្ថែម​ជាច្រើន​ហើយ​គណៈ​គ្រប់គ្រង​តែង​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ណាស់​នៅ​ក្នុង​កម្មវិធី​អប់រំ​របស់​សាលា​ទៅ​ដល់​សិស្ស​គ្រប់​កម្រិត​ទាំងអស់​» នេះ​បើ​តាម​ការ​អះអាង​របស់​លោក សុភា ​។ ទាំង​នេះ​គឺ​វា​ស្រប​ទៅ​នឹង​ពាក្យ​ស្លោក​របស់​សាលា​ដែល​បាន​លើក​ឡើង​ថា «​ដាំ​នៅ​សាលា ផ្លែផ្កា​ក្នុង​គ្រួសារ និង​សង្គម​»​។

មហាជន​កម្ពុជា​ប្រហែល​បាន​ជ្រាប​ខ្លះ​ហើយ​ថា​ជា​រៀងរាល់​ឆ្នាំ​តែង​មាន​ការ​ប្រកួត​ប្រជែង​លើ​ប្រធានបទ​ផ្សេងៗ​គ្នា​នៅ​ក្នុង​ចំណោម​សិស្សនិស្សិត និង​អ្នក​អាជីព​វ័យក្មេង​ទាំង​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ក្នុង​តំបន់ និង​នៅលើ​ឆាក​អន្តរជាតិ​។

«​ជា​ញឹកញាប់​លទ្ធផល​ជា​ម្ចាស់​ជយលាភី​គឺ​ភាគច្រើន​បាន​ធ្លាក់​ទៅ​លើ​សិស្ស​របស់​វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង ដូចជា​កាលពី​ថ្ងៃ​ទី​ ១ ខែ​មេសា ឆ្នាំ​ ២០១៧ កន្លង​មក​ថ្មីៗ​នេះ​ក្នុង​វេទិកា​ប្រកួត​ប្រជែង​ពាន​រង្វាន់​វោហារស័ព្ទ​ជា​សាធារណៈ និង​អ្នក​តស៊ូ​មតិ​ដ៏ឆ្នើម​ប្រចាំ​ឆ្នាំ​ ២០១៧ របស់ JCI ម្ចាស់​ជយលាភី​លេខ​ ១ ​គឺ​យុវតី លី ទិត្យសុភាព ជា​សិស្ស​របស់​វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង (Aii)»​។

គួរ​រំឭក​ថា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ សិស្សានុសិស្ស​នៃ​វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង តែង​ដណ្តើម​យក​ពាន​រង្វាន់ និង​ជយលាភី​លេខ​ ១ មក​ជូន​វិទ្យាស្ថាន និង​ក្រុមគ្រួសារ​របស់​គេ​ទាំង​នៅ​លើ​ឆាក​ជាតិ និង​អន្តរជាតិ​។

ភាព​លេចធ្លោ​នៅក្នុង​ការ​សិក្សា​របស់​សិស្សានុសិស្ស​នៃ​វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង ពិតជា​ទទួល​បាន​ពី​គុណភាព​អប់រំ បង្ហាត់​បង្រៀន ស្រប​ទៅ​តាម​កម្មវិធី​អប់រំ​ដ៏ទំនើប​របស់​សាលា​ដែល​មាន​កិច្ចសហការ​រួម​គ្នា​រាប់​ទាំង​គណៈគ្រប់គ្រង បុគ្គលិក​សិក្សា លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស និង​ជាពិសេស​គឺ​ការ​គាំទ្រ​ពី​អាណាព្យាបាល​របស់​ពួកគេ​ទៀត​ផង​។ «​ពួកយើង​ទាំងអស់​គ្នា​បាន​ធ្វើការ​ព្រម​គ្នា​ដើម្បី​ឆ្ពោះ​ទៅ​អនាគត​ដ៏ភ្លឺស្វាង​ដែល​ទទួល​បាន​ពី​ការ​អប់រំ​» នេះ​បើ​តាម​ប្រសាសន៍​របស់​លោក សុភា​។

Content image - Phnom Penh Post

សិស្សានុសិស្ស​វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង ក៏​បាន​បង្ហាញ​ភាព​សកម្ម​រស់​រវើក​ផង​ដែរ នៅក្នុង​កិច្ចការ​សង្គម​ជាច្រើន​ប្រភេទ​ដូចជា «​ការ​ធ្វើ​សកម្មភាព​ដើម្បី​ស្វែងរក​ថវិកា​ជួយ​គាំទ្រ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា កុមារ​ក្រីក្រ ជន​ចាស់ជរា ជនអនាថា រួម​ទាំង​ការ​ចូលរួម​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន​របស់​ពួកគេ​ដើម្បី​កសាង​អគារ​សាលារៀន​មួយ​ខ្នង​គឺ​សាលា​បឋមសិក្សា គួច ម៉េងលី ទួលបេង ខេត្ត​កំពង់ចាម​ដែល​បាន​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​កាលពី​ពេល​ថ្មីៗ​កន្លង​មក​នេះ​»​។

នៅ​រាជធានី​ភ្នំពេញ​មាន​មាតាបិតា​សិស្ស​ជាច្រើន​បាន​បញ្ជូន​កូនៗ​របស់​គាត់​ឱ្យ​ទៅ​សិក្សា​នៅ​វិទ្យាស្ថាន​ដោយ​ពួកគេ​សម្លឹង​ឃើញ​ពី​គុណភាព វិន័យ និង​សេវាកម្ម​នៃ​ស្ថាប័ន​មួយ​នេះ​ថា​មាន​គុណភាព​ល្អ​ប្រសើរ និង​ខុស​ប្លែក​ពី​សាលារៀន​ដទៃ​។

លោក សុភា បាន​ពន្យល់​ថា​៖ «​វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង គឺជា​សាលា​ដែល​មាន​គុណភាព​អប់រំ​ប្រហាក់ប្រហែល​នឹង​សាលា​នៅ​បណ្តា​ប្រទេស​ជឿនលឿន​​ដែរ​ដូចជា​បន្ទប់​សិក្សា​មាន​បំពាក់​គ្រឿង​សម្ភារៈ​ត្រឹមត្រូវ​តាម​ស្តង់ដារ​សាលា​អាមេរិក ឯកសារ​សម្បូរបែប លោកគ្រូ-អ្នកគ្រូ មិន​ត្រឹម​តែ​មាន​សញ្ជាតិ​ជា​អ្នក​ប្រើប្រាស់​ភាសា​អង់គ្លេស​ពី​កំណើត​នោះ​ទេ តែ​ពួកគាត់​ត្រូវ​មាន​សញ្ញាបត្រ​គរុកោសល្យ​ផ្នែក​អប់រំ​ត្រឹមត្រូវ និង​មាន​បច្ចេកទេស​បង្រៀន​ល្អ សមស្រប​ទៅ​តាម​លក្ខខណ្ឌ​ពហុវប្បធម៌​ទៀត​ផង​»៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ