Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - HIA បន្ត​ឈាន​ទៅ​មុខ​ដោយ​មាន​ទីតាំង​ប្រណីតៗ​ នៅ​ជុំវិញ​រាជធានី​ភ្នំពេញ

Content image - Phnom Penh Post

HIA បន្ត​ឈាន​ទៅ​មុខ​ដោយ​មាន​ទីតាំង​ប្រណីតៗ​ នៅ​ជុំវិញ​រាជធានី​ភ្នំពេញ

សាលា​ហារ៉ូដ​អន្ដរជាតិ (Harrods International Academy - HIA) កំពុង​ស្នើសុំ​កម្មវិធី​ចំនួន​ពីរ​ដែល​ទាក់ទង​ទៅនឹង​ការ​បណ្តុះ​បណ្តាល​ឆ្នាំ​ដំបូង និង​ឆ្នាំ​បឋម​ជាមួយ​នឹង ៣​ទីតាំង​ថ្មី​ទៀត​។ ការបើក​វគ្គ​សិក្សា​ម​ត្តេ​យ្យ​សិក្សា​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ ៣៥២ នឹងត្រូវ​បាន​ផ្តោត​ទៅ​ទាំងស្រុង​ទៅលើ​កុមារ​ដែល​មាន​​អាយុ​ចាប់ពី ១៨​ខែ​ដល់ ៥​ឆ្នាំ នៅ​ក្នុង​ចរន្ត IEYC នៅក្នុង​ប្រទេស​កម្ពុជា។

HIA ក៏​អនុវត្តតាម​កម្មវិធី​ពីរ​ផង​ដែរ គឺ​តាម​កម្មវិធី​អន្ដរជាតិ និង​ទ្វេ​ភាសា​។

កម្មវិធី​អន្ដរជាតិ គឺជា​កម្មវិធី​សិក្សា​អង់គ្លេស​-​សិង្ហបុរី ពេញ​មួយ​ថ្ងៃ ដែល​មាន​កម្មវិធី​សិក្សា​បឋម​សិក្សា​អន្តរជាតិ (IPC) ឬ​កម្មវិធី​សិក្សា​អន្តរជាតិ​ថ្នាក់​ដំបូង​(IEYC) រួម​ជាមួយ​នឹង​ភាសា​អង់គ្លេស និង​គណិត​វិទ្យា​បែប​ប្រទេស​សិង្ហ​បុរី ដែល​នឹង​បង្រៀន​តាម​របៀប​ភាសា​អង់គ្លេស​(ESL)​។ កម្មវិធី​ទ្វេ​ភាសា គឺជា​កម្មវិធី​សិក្សា ពេញ​មួយថ្ងៃ ដែល​រួមបញ្ចូល​គ្នា​រវាង​កម្មវិធី​ខ្មែរ​ពាក់​កណ្តាល​ថ្ងៃ ដែលមាន​កម្មវិធី​សិក្សា​ជាតិ​កម្ពុជា ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ក៏ដូចជា​កម្មវិធី​អន្តរជាតិ​រយៈពេល​កន្លះ​ថ្ងៃ​ផងដែរ​។

ក្រៅពី​ការ​អប់រំ សាលារៀន​បាន​បញ្ចូល​គ្នា នូវ​កម្មវិធី​ជាច្រើន​រវាង​សកម្មភាព​ក្រៅ​កម្មវិធី​សិក្សា​មួយ​ចំនួន​ធំ សម្រាប់​ក្រៅ​ម៉ោង​រៀន​ដូចជា Tae Kwon Do យូហ្គា តន្ត្រី ហែល​ទឹក ភាសា​ខ្មែរ និង​ចិន​។

លោក Mateea Petrescu នាយក​សាលា HIA បាន​មាន​ប្រសាសន៍​ថា​៖ «​យើង​ជឿ​ជាក់​ថា​កុមារ​នីមួយៗ​មាន​លក្ខណ​ពិសេស​រៀងៗ​ខ្លួន​។ វិធីសាស្ត្រ​បង្រៀន IPC / IEYC គឺ​ធានា​ថា កុមារ​ម្នាក់ៗ​នឹងត្រូវ​បានផ្តល់​ឲ្យ​នូវ​គោល​ដៅ​ផ្ទាល់ខ្លួន​ដែល​នឹង​អនុញ្ញាត​ឲ្យ​ពួក​គេ​រីក​ចម្រើន​លើ​ផ្នែក​ជាក់លាក់​ក្នុង ការ​អភិវឌ្ឍ​ដូច​ជា​ការ​ទទួល​ខុស​ត្រូវ​ការ​ទំនាក់​ទំនង ការ​គោរព កិច្ច​សហ​ប្រតិបត្តិការ​ស៊ើបសួរ ការ​សម្រប​ខ្លួន ភាព​ធន់​ទ្រាំ និង​ការ​គិត​គូរ​»​។

Content image - Phnom Penh Post

របៀប​នៃ​ការ​បង្រៀន​របស់ HIA គឺ​ផ្អែក​ទៅ​លើ​ការ​ផ្តល់​ចំណេះ​ដឹង ជំនាញ និង​ការ​យល់​ដឹង​ក្នុង​កម្រិត​សម​ស្រប សម្រាប់​សិស្សានុសិស្ស​របស់​យើង ដើម្បី​ទទួល​បាន​ភាព​ជោគ​ជ័យ​ស្មើៗគ្នា​រវាង​ភាសា​អង់គ្លេស និង​ភាសា​ខ្មែរ​។ ការ​រួម​បញ្ចូល​គ្នា​រវាង​ភាសា​ពីរ​អនុញ្ញាត​ឲ្យ​មនុស្ស​ម្នាក់​យល់​ពី​វប្បធម៌​ណា​មួយ​។ វា​គឺជា​ជំនាញ​មួយ​ដែល​ថ្ងៃ​ណា​មួយ នឹង​ផ្តល់​ផល​ប្រយោជន៍​នៅ​ក្នុង​ជីវិត​របស់​ពួកគេ​។

«​យើង​កំពុង​ព្យាយាម​ធ្វើ​ឲ្យ​ភាសាចិន​ ​កុក​ងឺ ក្លាយ​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​អន្ដរជាតិ និង​កម្មវិធី​ទ្វេ​ភាសា​របស់​យើង​ដែល​កាលពី​ឆ្នាំ​ទៅ​មិញ​វា​គ្រាន់​តែជា​ជម្រើស​មួយ​ដែល​មាន​នៅ​ក្នុង​គម្រោង​កម្ម​វិធី​ទ្វេ​ភាសា​តែ​ប៉ុណ្ណោះ​»។

ផែន​ការ​ផ្សេងៗ​ទៀត គឺ​ស្តីពី​ការ​ពង្រីក HIA ឲ្យ​ទៅ​ជា​សាលា​អនុវិទ្យាល័យ ហើយ​ដែល​នឹង​ចាប់​ផ្តើម​ពី​ឆ្នាំ​សិក្សា​ថ្មី​នេះ​តទៅ​។

បើ​និយាយ​ពី​ភាព​ជោគជ័យ​របស់ HIA លោក Petrescu និង Pen បាន​សន្និដ្ឋាន​ថា​ ៖ «​តាំង​ពី​ការ​បើក​សាលា​មក ឪពុក​ម្តាយ​បាន​បង្ហាញ​ការ​គាំទ្រ​ដ៏​អស្ចារ្យ​ដល់​សាលារៀន​របស់​យើង និង​បាន​ទទួល​ស្គាល់​កម្រិត​នៃ​ការ​បង្រៀន​ដែល​យើង​អាច​ផ្តល់​ដល់​សិស្ស​របស់​យើង។ ទាំងនេះ​មាន​ន័យ​ថា អ្វីៗ​ដែល​យើង​បាន​ធ្វើ​ក្នុង​រយៈពេល​ខ្លី គឺ​ត្រឹមត្រូវ​សម​ស្រប​។ ដូច្នេះ​យើង​កំពុង​រៀបចំ​ផែន​ការ​ដ៏​ធំ​មួយ​ជាមួយ​ការ​បើក​សាខា​ថ្មីៗ​បន្ថែម​ទៀត​។

យើង​បាន​បង្កើត​ផែនការ​អភិវឌ្ឍ​រយៈពេល ៥​ឆ្នាំ ដែល​គួរ​តែ​បង្កើន​នូវ​ចំនួន​សរុប​នៃ​សិស្ស​របស់​យើង​រហូត​ដល់​ចំនួន​ចន្លោះ​ពី​១,៥០០ និង ២,០០០​នាក់ បើ​ធៀប​ទៅ​នឹង​សិស្ស ៤០០​នាក់ ដែល​យើង​មាន​សព្វ​ថ្ងៃ​នេះ៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ