​នៅ​ទិវា​បុណ្យជាតិ​ជប៉ុន ក្រុមហ៊ុន ជេ​ធី អ៊ិន​ធើ​ណេ​សិ​នណល ឯ​.​ក (​ហៅ​កាត់​ថា ជេ​ធី​អាយ​) បាន​លេចធ្លោ​ជា​គំរូ​នៃ​ឧត្តមភាព​សាជីវកម្ម​ជប៉ុន​នៅក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​។ ក្នុងនាម​ជាស​មា​​ជិ​ក​នៃ​ជេ​ធី គ្រុប ដ៏​មាន​កិត្យានុភាព​របស់​ប្រទេស​ជប៉ុន ក្រុមហ៊ុន ជេ​ធី​អាយ បានការទទួលស្គាល់​ចំពោះ​ការអនុវត្ត​អាជីវកម្ម​ប្រកបដោយ​ក្រមសីលធម៌ និង​ការ​រួមចំណែក​ផ្នែក​សេដ្ឋកិច្ច​សំខាន់ៗ​។

ជាមួយនឹង​ការទទួលបាន​អនុលោម​​ភាព​សារពើពន្ធ​ប្រភេទ​មាស​សម្រាប់​ឆ្នាំ ២០២២ និង ២០២៣ ពី​រាជរដ្ឋាភិបាល​​កម្ពុជា និង​ការទទួលស្គាល់​ជា​សហ​​គ្រាស​មួយ​ដែល​បាន​បង់ពន្ធ​ច្រើនជាង​​គេ​មួយ​នៅ​ឆ្នាំ​ ២០២២ ពី​អតីត​នាយក​​រដ្ឋមន្ត្រី សម្តេច​តេ​ជោ ហ៊ុន សែន ក្រុមហ៊ុន ជេ​ធី​អាយ បានកំណត់​តាម​ស្តង់ដា​ខ្ពស់​ក្នុង​អនុលោមភាព​សារ​​ពើ​ពន្ធ និង​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុង​គោលនយោបាយ​សារពើពន្ធ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​របស់​ក្រុម​​ហ៊ុន ជេ​ធី​អាយ ចំពោះ​សុខុមាលភាព​និយោជិត​ក៏​ជា​ភ័ស្តុតាង​មួយ​ផងដែរ​តាមរយៈ​វិញ្ញាបនបត្រ​និយោជក​ឆ្នើម​ចំនួន ៤ ជាប់ៗ​គ្នា​នៅក្នុង​ព្រះរាជា​ណា​​ចក្រ​កម្ពុជា ដែល​ក្រុមហ៊ុន​បានផ្តល់​អត្ថប្រយោជន៍​ល្អៗ និង​គំនិត​ផ្តួចផ្តើម ថ្មីៗ​ដូចជា របៀប​ថ្មី​នៃ​ការធ្វើការងារ (NWOW) ដែល​ផ្តល់​ភាពបត់បែន​ចំពោះ​កន្លែងធ្វើការ​។ លើសពីនេះ សម​​ភាព​យេនឌ័រ និង​ការគាំទ្រ​គ្រួសារ​ត្រូវ​​បាន​ឆ្លុះបញ្ចាំង​ក្នុង​គោលនយោបាយ​ឈប់សម្រាក​លក្ខណៈ​គ្រួសារ​ជាស​កល ដែល​ផ្តល់​ការឈប់​សម្រាក​ដល់​ឪពុកម្តាយ​រយៈពេល ៥​ ខែ​ ជាមួយនឹង​ប្រាក់​ខែ​គោល​ពេញលេញ​សម្រាប់​បុគ្គលិក​គ្រប់​ភេទ​។​

លើសពី​អាជីវកម្ម​ដែល​ខ្លួន​មានក្រុម​ហ៊ុន ជេ​ធី​អាយ ក៏បាន​សម្រេច​គម្រោង ជួយ​សហគមន៍​មួយចំនួន ដែល​ផ្តោតលើ​ការអភិរក្ស​បរិស្ថាន ភាព​ចម្រុះ សមធម៌ និង​ការដាក់បញ្ចូល និង​ភាព​ធន់​ក្នុង​សហគមន៍​។

ក្រុមហ៊ុន ជេ​ធី​អាយ បង្ហាញ​ពី​ការ​ប្ដេជ្ញាចិត្ត​ចំពោះ​និរន្តរភាព​បរិស្ថាន រួមមាន​ដូចជា ការកាត់បន្ថយ​ដាន​កាបូន​ជា​សកល​របស់ខ្លួន និង​ការអនុវត្ត​គម្រោង​ក្នុងស្រុក​នានា ដូចជា​ការដាំ​ដើម​កោង​​កាង​ក្នុង​ខេត្តកំពត​។ តាមរយៈ​គម្រោង​បំភ្លឺ​សហគមន៍​ឆ្នាំ​ ២០២៣  ក្រុមហ៊ុន​បាន​ដំឡើង​អំពូល​សូ​ឡា​ចំនួន ១ ២០០ នៅលើ​ផ្លូវ​សាធារណៈ​ក្នុង​ខេត្តកំពង់ចាម រតនគិរី ព្រៃវែង កោះកុង កំពង់ស្ពឺ និង​ខេត្តបាត់ដំបង​។

តាមរយៈ​ការសហការ​ជាមួយ​អង្គការ​មិន​រក​ប្រាក់ចំណេញ ក្រុមហ៊ុន ជេ​ធី​អាយ បាន​ជ្រោមជ្រែង​គម្រោង​ដើម្បី​បង្កើន​ភាព​​ធន់​ក្នុង​សហគមន៍ និង​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព ដូច​ទៅនឹង​គុណ​តម្លៃ​សុចរិត​ភាព​របស់​ជប៉ុន​។

កាលពី​ឆ្នាំមុន ក្រុមហ៊ុន​បាន​ចាប់​ដៃគូ​ជាមួយ​អង្គការ​សម្ព័ន្ធ​សត្វព្រៃ Wildlife Alliance ដើម្បី​ដំឡើង​អណ្តូងទឹក​ប្រើ​ពន្លឺព្រះអាទិត្យ​ចំនួន​ ៨ នៅ​ខេត្តកោះកុង និង​បាន​សហការ​ជាមួយ​អង្គការ Planet Water Foundation ដើម្បី​ដំឡើង​ប៉ម​​ទឹក​ចំនួន ​៤ នៅ​ខេត្តកំពង់ចាម ព្រះ​​សីហនុ និង​ខេត្តសៀមរាប ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ជាង ៣១ ០០០​ នាក់​ នៅក្នុង​ទីតាំង​ទាំងនេះ​។

ក្នុង​ទិវា​បុណ្យជាតិ​ជប៉ុន​នេះ ក្រុមហ៊ុន ជេ​ធី​អាយ បញ្ជាក់​ជាថ្មី​នូវ​ការលះបង់​របស់ខ្លួន​ក្នុងការ​ចូលរួមចំណែក​ដល់​វឌ្ឍនភាព​សេដ្ឋកិច្ចសង្គម​របស់​ប្រទេស​​កម្ពុជា ខណៈដែល​ប្រកាន់​គោលការណ៍​សុចរិត​ភាព និង​វិបុលភាព​គ្នា​ទៅវិញ​​ទៅមក​របស់​ជប៉ុន​៕ 

​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី  JTI Cambodia និង​គំនិត​ផ្តួចផ្តើម​របស់ខ្លួន សូម​ចូលទៅ​កាន់​​គេហទំព័រ www.jti.com និង www.facebook.com/JTICambodia