Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - កង​កម្លាំង​សមត្ថកិច្ច​ ​រួមគ្នា​ហែរ​ក្បួន​ប្រឆាំង​អំពើ​ហិង្សា​លើ​ស្រី្តនៅរតនៈគិរី

កង​កម្លាំង​សមត្ថកិច្ច​ ​រួមគ្នា​ហែរ​ក្បួន​ប្រឆាំង​អំពើ​ហិង្សា​លើ​ស្រី្តនៅរតនៈគិរី

មន្ទីរ​កិច្ចការនារី​ខេត្ត​រតនៈគិរី​បាន​ទទួល​ជំនួយ​បច្ចេក​ទេស​ពី​អង្គការ​ សន្តិភាព​ និង​អភិវឌ្ឍន៍​ (PYD) រៀបចំ​ក្បួន​ព្យុះហយាត្រា​ «បុរស​ល្អ»។ មន្ត្រី​ជំនាញ​ស្តី​ពី​អំពើ​ហិង្សា​លើ​ស្ត្រី​ បាន​លើក​ឡើង​ថា​ការ​ចូលរួម​របស់​ប៉ូលិស​ ទាហាន​ កងកម្លាំង​ប្រដាប់​អាវុធ​ និង​មន្ត្រី​ថ្នាក់​ខេត្ត​ក្នុង​ក្បួន​នេះ​គឺ​ជា​កម្លាំង​​ស្នូល​មួយ​ក្នុង​ការ​ជម្រុញ​ឲ្យ​មាន​ការ​អនុវត្តន៍​ច្បាប់​កាន់​តែ​មាន​ប្រសិទ្ធិ​ភាព ​ជាង​ពេល​ណាណា​ទាំងអស់​ ដោយ​សារ​តែ​វា​អាច​ពន្យល់​ដល់​សាធាណៈជន​តាម​អំណាច​ផ្លូវ​ច្បាប់​បាន​ថា​ អំពើ​ហិង្សា​លើ​ស្ត្រី​គឺ ​ខុស​ច្បាប់​ហើយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដោះ​ស្រាយ​លើ​បញ្ហា​នេះ។