នេះគឺជាប្រព័ន្ធគ្រប់គ្រងចរាចរណ៍ទំនើបថ្មីចុងក្រោយ ជាជំនួយឥតសំណងពីក្រសួង សន្តិសុខសាធារណៈចិនជាមធ្យោបាយក្នុងការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកក្នុងរាជធានីភ្នំពេញ ចាប់ពីដើមឆ្នាំ ២០១៦ នេះដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍និងបទល្មើសផ្សេងបានទាន់ពេលវេលា។
បើតាមប្រធាននាយកដ្ឋានវិទ្យុទាក់ទងនៃអគ្គស្នងការនគរបាលជាតិ លោក មិន វណ្ណាបានឲ្យដឹងថា នៅពេលឆាប់ៗខាងមុខនេះ នាយកដ្ឋានរបស់លោក នឹងទទួលបានកាមេរ៉ាប្រមាណ ៤០០ ទៅ ៥០០ គ្រឿងទៀតពីប្រទេសចិន ដើម្បីបំពាក់នៅតាមគ្រប់មហាវិថី និងវិថីតូចៗទូទាំងរាជធានីភ្នំពេញ៕