ថា រ័ត្ន ធ្វើការគ្រប់គ្រងលើដៃគូទាំងស្រុងក្នុងការប្រកួត ២ ទឹកដំបូង ខណៈដែលនាងបានទាត់ឲ្យ Toshi ដួល និងស្ទើរតែធ្វើឲ្យដៃគូរបស់ខ្លួនចុះចាញ់ទៅហើយមុននឹងសំឡេងជួងបញ្ចប់ទឹកបន្លឺឡើង ប៉ុន្តែ ក្នុងទឹកទី ៣ អ្នកប្រយុទ្ធក្បាច់ល្បុក្កតោរបស់កម្ពុជារូបនេះ ហាក់ស្រុតចុះកម្លាំងដែលបណ្តាលឲ្យ Toshi មានឱកាសឡើងអង្គុយពីលើ និងវាយដោយកណ្តាប់ដៃយ៉ាងសន្ធាប់។ ចាន់ រតនា ស្តារមុខមាត់របស់គេពីការរងបរាជ័យកាលពីឆ្នាំមុនត្រឡប់មកវិញតាមរយៈការផ្តួលឲ្យកីឡាករសំអាង ឌុន សន្លប់ដោយបច្ចេកទេសក្នុងទឹកទី ១។