កំណើចំនួនជនរងគ្រោះដីធ្លីបានកើតមានឡើងក្នុងខេត្តកោះកុង នៅពេលដែលក្រុមមន្ត្រីជំនាញរបស់ក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ បានចុះទៅធ្វើការសិក្សាវាស់វែងកាលពីខែសីហា ឆ្នាំ២០១៦កន្លងទៅ ដែលធ្វើឲ្យដំណោះស្រាយដីធ្លីរ៉ាំរ៉ៃមួយនេះ ត្រូវបានអូសបន្លាយ នេះបើតាមលោកស្រី ផាវ ញ៉ើង តំណាងជនរងគ្រោះដីធ្លីបានប្រាប់ភ្នំពេញប៉ុស្តិ៍ ក្នុងសន្និសិទ្ធិសារព័ត៌មានកាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងវត្តសាមគ្គីរង្សី។