មនុស្សរាប់ម៉ឺននាក់បានអញ្ជើញ ចូលរួមក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ អន្តរជាតិប្រចាំឆ្នាំនៅតំបន់អង្គរដែល ទើបតែបានបញ្ចប់ទៅកាលពីដើមខែធ្នូឆ្នាំ ២០១៦ នេះ។ ព្រឹត្តិការណ៍ នោះរួមមានការប្រណាំងកង់ដើម្បីកុមារលើកទី ១១ និងការរត់ប្រណាំងអន្តរជាតិពាក់ កណ្តាលម៉ារ៉ាតុងនៅអង្គរវត្តលើកទី២១ ដោយមានការគាំទ្រយ៉ាងពេញទំហឹងដោយក្រុមហ៊ុន មេនូឡាយហ្វ៍។ នៅក្នុងព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងតែមួយប៉ុណ្ណោះ ក្រុមហ៊ុន មេនូឡាយហ្វ៍ បានធ្វើការអង្គាសថវិកាមនុស្សធម៏ពីបុគ្គលិករបស់ខ្លួនបានចំនួនរហូតដល់ ១១០ ០០០ ដុល្លារអាមេរិកដើម្បីឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប។